អ្នកនិយមលទ្ធិប្រជាធិបតេយ្យ និងរបបគ្រប់គ្រងសាធារណរដ្ឋពុំគ្រាន់តែមានជំនឿ ជឿជាក់ថា លទ្ធិនេះ របបគ្រប់គ្រងនេះ ជាឫសកែវនៃសេរីភាពនិងសមភាពប៉ុណ្ណោះ ទេ ក៏ប៉ុន្តែវាជាមធ្យោបាយ ដ៏ល្អបំផុតសម្រាប់គ្រប់គ្រងសង្គមមួយ ដែលពោរពេញទៅ ដោយភាពស្មុកស្មាញ ។ លទ្ធិប្រជាធិបតេយ្យបើកអំណាចឲប្រជាពលរដ្ឋ គ្រប់គ្រង សង្គមជាតិរបស់ខ្លួនដោយខ្លួនឯង ។ នៅក្នុងរបបសាធារណរដ្ឋ ប្រព័ន្ធនយោបាយ គ្រប់គ្រងជាតិរបស់រដ្ឋាភិបាល ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ចាត់ចែងដឹកនាំដោយ ប្រជាពលរដ្ឋ និងដើម្បីស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ |
Showing posts with label ការគ្រប់គ្រង. Show all posts
Showing posts with label ការគ្រប់គ្រង. Show all posts
Saturday, 1 September 2012
គ) មូលដ្ឋាននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ
លទ្ធិប្រជាធិបតេយ្យ
មុននឹងអធិប្បាយត្រូវតែស្គាល់នូវឫសពាក្យជាមុនសិនពាក្យថា“លទ្ធិប្រជាធិបតេយ្យ” មកពី ពាក្យ លទ្ធិ + ប្រជា + អធិបតេយ្យ > លទ្ធិប្រជាធិបតេយ្យ ។ បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោជួន ណាត ពាក្យថា លទ្ធិ មានន័យថា ការឃើញ, សេចក្តីយល់ឃើញ, សេចក្តីប្រកាន់ជំនឿ, ជំនឿ, ការ ប្រកាន់តាមយោបល់របស់ខ្លួន ឬតាមទម្លាប់, ពិធី, បែបបទ, ការនិយម ។ ពាក្យថា ប្រជា មានន័យថា ពពួកសត្វ, ពពួកជន, ប្រជាករ ឬប្រជាជន ។ ពាក្យថា អធិបតេយ្យ ឬ អធិបតី មានន័យថា អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង ។ សរុបមកពាក្យថា “លទ្ធិប្រជាធិបតេយ្យ” មាន ន័យថា បែបបទនៃការដឹកនាំប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេស ឬរដ្ឋា ភិបាលដែលមានប្រជាជនជាធំ ក្នុងការរើសតំណាងរាស្ត្ររបស់ខ្លួន ឲជាអ្នកសម្រេច កិច្ចការក្នុងប្រទេស ។ |
Friday, 24 August 2012
របបគ្រប់គ្រងសាធារណរដ្ឋ
របបគ្រប់គ្រងសាធារណរដ្ឋឬរបបសាធារណៈ
ចាប់ផ្តើមមានជីវិតតាំងពីសតវត្យទី៣មុនគ្រឹស្ត
សករាជមកម្ល៉េះ។វាទម្រង់នៃការគ្រប់គ្រងរដ្ឋមួយបែបដែលលើកតម្កើងអំណាចប្រជាពលរដ្ឋឲ ដល់កំពូលធំលើអ្វីៗទាំងអស់។នៅក្នុងរបបនេះសមុទ្រ
ទន្លេ ស្ទឹង បឹងបួរ ព្រៃភ្នំ ស្រែចម្ការ ទាំងសម្បត្តិ ធម្មជាតិក្នុងនិងនៅលើដីសុទ្ធតែជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ
។
Subscribe to:
Posts (Atom)