|
តាមការបកស្រាយនិយមន័យ (Definition) របស់ទស្សនវិទូជនជាតិក្រិចឈ្មោះ អារីសស្តូត (Aristole) កាលពីជំនាន់ ៣០០ ឆ្នាំមុនគ្រិសសករាជ បានបង្ហាញថា “លទ្ធិ ប្រជាធិបតេយ្យ Democracy ” គឺជាអំណាចគ្រប់គ្រងដោយប្រជាពលរដ្ឋ ។ ពាក្យថា ប្រជាធិបតេយ្យជាសមូហនាម គឺជាការរួមផ្តុំរបស់ពាក្យ “ប្រជាពលរដ្ឋ Demos” និង ពាក្យ “អធិបតេយ្យ Kratis” ។ អំណាចគ្រប់គ្រងដោយប្រជាពលរដ្ឋ ជាអំណាចសាធា រណៈ ។ អំណាចនេះមានលក្ខណៈផ្ទុយគ្នាពីអំណាចគ្រប់គ្រងដោយមនុស្សមួយក្រុម (Oligarchy) អំណាចគ្រប់គ្រងដោយមនុស្សម្នាក់ (Autocracy) និងអំណាចគ្រប់ដោយ ស្តេច (Monarchy) ។ |
កាលពីជំនាន់ដើម ប្រជាពលរដ្ឋនៅទីក្រុងអាថែន (Athens) នៃប្រទេសក្រិច បានផ្លាស់ប្តូរវេនគ្នាតាក់តែងច្បាប់ទម្លាប់ ដើម្បីគ្រប់គ្រងស្រុកភូមិរបស់ខ្លួន ។ លុះ ដល់ក្រោយមក ដោយហេតុចំនួនរបស់ប្រជាពលរដ្ឋចេះកើនច្រើនឡើងៗ ការតាក់ តែងច្បាប់ទម្លាប់ ពុំអាចធ្វើបានដោយគ្រប់គ្នាបានឡើយ ។ ដូច្នេះគេចាំបាច់ជ្រើស រើស អ្នកតំណាងឲទៅតាក់តែងច្បាប់ជំនួស ដែលគេហៅថា “តំណាងពលរដ្ឋ ឬតំ ណាងរាស្ត្រ” និងជ្រើសរើសមនុស្សដ៏ឈ្លាសវៃម្នាក់ទៀត ឲដឹកនាំសង្គមរបស់គេ ដែលគេហៅថា “ប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី” ។ |
ការគ្រប់គ្រងសង្គមរបៀបនេះទស្សនវិទូប្ល៉េតូ (Plato) ដែលបានកើតនៅសតវត្យ |
ទី ៤ មុនគ្រិស្តសករាជបានឲឈ្មោះថា “របបគ្រប់គ្រងសាធារណៈ ឬរបបសាធារណ រដ្ឋ The replublic” ។ |
ដូច្នេះរបបគ្រប់គ្រងសាធារណរដ្ឋ នៅក្នុងលទ្ធិប្រជាធិបតេយ្យ មានន័យថា ជា ប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ដែលនៅក្នុងនោះ ក្រុមអាជ្វាធរកាន់រដ្ឋអំណាចទាំងឡាយ ត្រូវគេជ្រើសរើសដោយការបោះឆ្នោតរបៀបសេរី ដោតយុត្តិធម៌ និងអនុម័ត តាមមតិភាគច្រើន ។ ដើម្បីជាចៀសវាងការប្រើអំណាចរំលោភបំពាន ប្រជាពលរដ្ឋ ចាំបាច់កំរិតព្រំដែនអំណាចគ្រប់គ្រងរបស់មេដឹកនាំ ។ ទង្វើនេះអនុវត្តតាមរយៈរដ្ឋ ធម្មនុញ្ញ ដែលអនុញ្ញាតឲមានការឆែកឆេរនឹងថ្លឹងថ្លែង (Checks and Balance) ៕ |
|
ក) មូលដ្ឋាននៃលទ្ធប្រជាធិបតេយ្យ |
សម្មតិកម្មជាមូលដ្ឋាន (Basic Hypothesis) នៃលទ្ធប្រជាធិបតេយ្យ ផ្អែកទៅលើ ការយល់ដឹងនូវគោលការណ៍សំខាន់ខ្លះៗ ដូចជា៖ |
១) អ្នកនិយមលទ្ធិប្រជាធិបតេយ្យ ទទួលស្គាល់ថា កិត្តយសនិងសារៈប្រយោជន៍នៃ បុគ្គលម្នាក់ៗ ត្រូវតែបានគេគោរព ពីព្រោះជនណាក៏ដោយពេេលកើតមកហើយ ត្រូវតែមានសេរីភាព ។ សេរីភាពជាចំណងចងភ្ជាប់ទៅនឹងរូបរាងកាយមនុស្ស ដែល គ្មាននរណាម្នាក់អាចកាត់ចេញបាន ។
|
២) អ្នកនិយមលទ្ធប្រជាធិបតេយ្យទទួលស្គាល់ថា សិទ្ធិរបស់បុគ្គលម្នាក់ៗ ត្រូវតែបាន គេគោរពនិងលើកតម្កើង ។ សម្រាប់មនុស្សម្នាក់ៗ សិទ្ធិសេរីភាព ជីវិត និងទ្រព្យសម្ប ត្តិ គឺជាកម្មសិទ្ធិដាច់មុខរបស់គេ ។ |
៣) អ្នកនិយមលទ្ធិប្រជាធិបតេយ្យទទួលសញគាល់ថា សិទ្ធិសេរីភាព គឺជាការបើកឧិ កាសដ៏សមគួរឲបុគ្គលម្នាក់ៗ មានលទ្ធភាពអាចធ្វើដំណើរទៅកាន់ទិសដៅ តាមសេ ចក្តីប្រាថ្នារបស់គេ ។ ស្នូលនៃសេរីភាពគឺការសម្រេចចិត្តនិងការទទួលខុសត្រូវដោ យខ្លួនឯង ។ សេរីភាព ពុំមានន័យថាជាអវត្តមាន នៃកម្លាំងកៀបសង្កត់ពីខាងក្រៅ នោះទេ ប៉ុន្តែវាជាអំណាចរបស់បុគ្គល ដែលអនុវត្តដោយត្រឹមត្រូវ ដើម្បិឈោងចាប់ យកគោើបំណងរបស់ខ្លួន ។ សេរីភាពរបស់បុគ្គលគឺជាកូនសោដ៏សំខាន់ នៃសង្គម ជឿនលឿន សេរីភាពមានកាន់តែច្រើនមាគ៌ានៃជីវិតកាន់តែល្អប្រសើរឡើង ៕ |
ខ) សេរីភាព និងសមភាព |
“សេរីភាព” មានន័យថា អំណាចដែលអាចធ្វើអ្វីបានតាមអំពើចិត្ត , អំណាចពេញ ទី (ប៉ុន្តែត្រូវស្ថិតនៅក្រោមច្បាប់) ។ សេរីភាព ត្រូវតែមានការធានាពេញលេញពីរដ្ឋ ធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ។ ផ្នែកសំខាន់ៗទាំងឡាយនៃសេរីភាពគឺ សេរីភាពក្នុងការនិយាយស្តី សេរីភាពក្នុងការផ្សព្វផ្សាយពត៌មាន សេរីនៃការជំនឿ លើសាសនា សេរីភាពនៃការធ្វើដំណើរ សេរីភាពក្នុងការចូលរួមប្រជុំ សេរីភាពក្នុងការបង្កើតសមាគម ឬគណបក្សនយោបាយណាមួយ ។ល។ |
អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យយល់ឃើញថា មធ្យោបាយដែលអាចធ្វើឲ សេរីភាព របស់ប្រជាពលរដ្ឋទទួលបាននូវការរីកចម្រើន គឺការកាត់បន្ថយអំណាចរដ្ឋាភិបាល មានន័យថា ជាការពង្រីអំណាចសង្គម (Social Power Delelopment)និងជាការបង្កើតសេដ្ឋកិច្ចឯកជន (Private Economy Expansion) ។ |
“សមភាព=សម+ភាវ” មានន័យថា ភាពស្មើគ្នា, ដំណើរស្មើមុខគ្នា មាន ៤ យ៉ាងគឺ ១) កិច្ចសមភាព ភាពស្មើគ្នាដោយកិច្ច គឺដំណើមានកិច្ចការ ឬមុខការរបរស្មើគ្នា |
២) អនុភាវសមភាព ភាពស្មើគ្នាដោយអានុភាព គឺការមានអំណាចស្មើគ្នា |
៣) សីលសមភាព ភាពស្មើគ្នាដោយសីល គឺដំណើរកាន់សីលឬមានមារយាទល្អស្មើ គ្នា |
៤) ទិដ្ឋិសមភាព ភាពស្មើគ្នាដោយទិដ្ឋិ គឺដំណើរមានប្រាជ្ញាយល់ការពិតស្មើគ្នា ។ |
ចំណែកឯទស្សនៈលើផ្នែក “សមភាព” វិញ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យយល់ ឃើញថា មនុស្សទាំងឡាយដែលកើតមក ត្រូវតែមានតម្លៃស្មើៗគ្នា ពោលគឺគ្មានការ បែងចែក វណ្ណស្តេច ឬវណ្ណរាស្ត្រ វណ្ណសេដ្ឋី ឬវណ្ណអ្នកក្រ ។ល។ វណ្ណតែមួយ គឺវណ្ណ មនុស្ស ។ តម្លៃស្មើៗគ្នា នេះជាកត្តាឲគេមានសេរីភាពដូចគ្នា ហើយគេនឹងរក្សាទុកនូវ តម្លៃនេះ ក្នុងជីវិតរបស់គេជារៀងរហូត ដោយពុំអនុញ្ញាតឲនរណាម្នាក់រឹបអូសយក បានឡើយ ៕ (មានត) |
គ) មូលដ្ឋាននៃការអនុវត្តលទ្ធប្រជាធិបតេយ្យ |
|
|
|
|
|
|
|
|
|
ពិតជាល្អចូលរួមអានទាំងអស់គ្នាដើម្បីចំណេះដឹង Try to study of your the future, please.
ReplyDelete