អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Sunday 12 August 2012

ភិក្ខុធម្មបាល ខៀវ ជុំ

​                         рамка                      ចំពោះ​ជាតិ៖ក្រៅ​អំពី​ឯករាជ្យ​ទៅ ត្រូវ​ព្យាយាម​ធ្វើការ​គ្រប់យ៉ាង ដើម្បី​អោយ​បាន​ទៅ​ជា​អារ្យ​ជាតិ ទាំង​នយោបាយ​, ទាំង​សេដ្ឋកិច្ច​, ទាំង​សង្គមកិច្ច និង វប្បធម៌ ។ ចំពោះ​ពុទ្ធសាសនា​៖ ក្រៅ​អំពី​ការសិក្សា​, ការប្រតិបត្តិ និង ការផ្សាយ ត្រូវធ្វើ​អោយបាន​ស្អាត អោយ​បរិសុទ្ធ ។ ធម្មបាល​ខ្ញុំ​ចូល​ចិត្ត​ថា ព្រះ​រាជបល្ល័ង្ក គឺជា​ព្រះ​មួយ​ព្រះអង្គ​របស់​ជាតិ​, ជា​ព្រះ​ដែល​ជាតិ​ត្រូវ​ធ្វើ​សក្ការៈបូជា​ទាំងអស់គ្នា មិនមែន​ជា​ព្រះ​សម្រាប់ជន​ម្នាក់ៗ ឬ មួយ​ពួកៗ​ស្វែងរក​ប្រយោជន៍​ទេ​”​ ។​

នេះ​ជា​ប្រយោគ​មាន​នៅក្នុង​ជីវប្រវត្តិ​របស់​ព្រះ​ភិក្ខុ ធម្ម​បាល ខៀវ ជុំ ដែល​សរសេរ​ដោយ​ព្រះអង្គ​ផ្ទាល់ ហើយ​នៅក្នុង​ជីវិត​របស់​សមណៈ​បញ្ញវន្ត​រូបនេះ​ពុំ​សូវ​បរិបូរណ៌​ដោយ​លាភស​ក្ការៈ និង សមណស័ក្ត​ឡើយ ។ ខុស​ពី​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយចំនួន​ដែល​មាន​ទំនោរ​ធ្ងន់​ទៅ​រក​ផ្លូវ​ធម៌ ព្រះ​ភិក្ខុ​ធម្ម​បាល បាន​បូជា​រយៈពេល​ពេញ​មួយ​ជីវិត​របស់​លោក​ដើម្បី​ធ្វើ​កិច្ចការ​យ៉ាង​ស្មើ​គ្នា​រវាង សាសន​កិច្ច និង សង្គមកិច្ច ។ ព្រោះ​ហេតុនេះហើយ ទើប​សកម្មភាព​របស់​លោក​ពេលខ្លះ​ត្រូវបាន​គេ​ឃើញថា​ ជា​សកម្មភាព​នយោបាយ ហើយ​អ្នកខ្លះ​ហៅ​លោក​ថា ជា​ភិក្ខុ​សាសនា​នយោបាយ ។
​        ​ព្រះ​ភិក្ខុ​ធ
ម្ម​បាល ខៀវ ជុំ ជា​សមណៈ​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដែល​មាន​ឧត្តមគតិ និង មនសិការ​ជាតិ លោកប្រសូត្រ​នៅ​ថៃ្ងចន្ទ ៨​កើត ខែ​ផល្គុណ ព​.​ស ២៤៥០, គ​.​ស ១៩០៧ នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ។ បិតា​ឈ្មោះ ង៉ែត ខៀវ , មាតា​ឈ្មោះ កែវ ចិន ជា​គ្រួសារ​កសិកម្ម​, ប​សុក​ម្ម , នេសាទ និង ពាណិជ្ជកម្ម ។ ព្រះ​ភិក្ខ​សុគត​នៅ​ព​.​ស ២៥១៨, គ​.​ស ១៩៧៥ ក្នុង​ព្រះ​ជន្មាយុ​៦៨ ព្រះវស្សា នៅ​វត្ត​លង្កា ក្រុងភ្នំពេញ ។

​       ​កាល​អាយុ​១២​ឆ្នាំ ​ត្រូវបាន​នាំ​ទៅ​សិក្សា​អក្សរ និង លេខ​នៅ​វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ លុះ​រៀន​ចេះ​ល្មមប្រើ​ការ​បាន ក៏​ត្រឡប់មក​នៅ​ជាមួយ​គ្រួសារ​វិញ​នៅ​អាយុ​១៥​ឆ្នាំ ។ ដោយសារ​មុខរបរ​របស់​គ្រួសារ ធ្វើអោយ​យុវជន​ជុំ ក្លាយ​ជា​អ្នកជំនាញ​ខាង​ជិះសេះ​ប្រណាំង​, ជា​អ្នកជំនាញ​ខាង​ជំនួញ​ជើង​ទឹក និង ចេះ ផលិតនូវ​នេសាទូបករណ៍​ជាច្រើន​ប្រភេទ​ផង ។

​      ​ព​.​ស ២៤៦៧, គ​.​ស ១៩២៤ បាន​បួស​ជា​សាមណេរ​នៅ​អាយុ​១៧​ឆ្នាំ ក្នុង​សំណាក់​ព្រះចៅអធិការ ទន់ ផាន់ វត្ត​សេដ្ឋី ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ ។ ទីទៃ​ពី​ការសិក្សា និ
ង ប្រតិបត្តិ​នូវ​កាតព្វកិច្ច​របស់​ខ្លួន​ទៅ សាមណេរ ខៀវ ជុំ នៅ​បាន​ធ្វើជា​គ្រូ​បង្រៀនអក្សរ និង លេខនព្វន្ត​ដល់​កុលបុត្រ​ខ្មែរ​ប្រមាណ​ជា​៨០​នាក់​ផង ។ នៅក្នុង​វត្ត​សេដ្ឋី​នេះ សាមណេរ​ខៀវ ជុំ ជា​ប្រធាន​ធម្មសភា​នៃ ការសន្ទនា​ធម៌ និង ជាទី​ប្រឹក្សា​នៃ​គណៈ​បេសកកម្ម​ធម្មទូត​ទៅ​វត្ត​អន្លង់​តាសេក ជា​ភូមិកំណើត​របស់​លោក ។
​ ​       ព​.​ស ២៤៦៩, គ​.​ស ១៩២៦ នៅពេល​មាន​អាយុ​១៩​ឆ្នាំ សាមណេរ ខៀវ ជុំ បាន​និមន្ត​ទៅ​បន្ត​ការសិក្សា​នៅ​វត្ត​លង្កា នា​ទីក្រុង​ភ្នំពេញ ប៉ុន្តែ​ពុំ​មាន​សាលា​ត្រឹមត្រូវ​ទេ គឺ​ត្រូវ​ស្វែងរក​គ្រូ​ដោយ​ខ្លួនឯង ហើយ​ក៏​និមន្ត​ទៅ​សិក្សា​ដល់​ផ្ទះ​គ្រូ ឬ សិក្សា​នៅ​តាម​កុដិ ។ ជីវភាព​ប្រចាំ​ថៃ្ង​គឺ​ត្រូវ ពឹង​លើ​ការ​បិណ្ឌ​បាត្រ ហើយ​ជួនកាល​ក៏​មាន​អាហារ​គ្រប់គ្រាន់ ជួន កាល​ក៏​មិន​ឆ្អែត ហើយ​ទឹក​អាច​ប្រើប្រាស់​បាន​តែ​៥-១០​លីត្រ ក្នុង​១​ថៃ្ង ។ ពេល​អាពាធ (​មាន​ជំងឺ​) មិន​មាន​ពេទ្យ ឬ ថ្នាំ​ត្រឹមត្រូវ​សម្រាប់​ព្យាបាល ចំណែក​ទី​ស្នាក់នៅ ក៏​តូច​អាច​ក្រាល​បាន​តែ​កន្ទេល​តូច​មួយ​ប៉ុណ្ណោះ ។ ប៉ុន្តែ​ឧបសគ្គ​ទាំង​នេះ មិនមែន​ជា​ឧបសគ្គ​ដល់​ការស្រលាញ់ចំណេះវិជ្ជា​នៃ​សាមណេរ អនាគត​សមណៈ​បញ្ញវន្ត​យើង​ឡើយ ។

     ថៃ្ង​សុក្រ ១១​កើត ខែផល្គុណ​ព​.​ស​២៤៧១ ត្រូវ​នឹង​ថៃទី​១៩ ខែ​កុម្ភៈ គ​.​ស ១៩២៨ សាមណេរ ខៀវ ជុំ ត្រូវ​បាន​បំបួស​ជា​ភិក្ខុ​ដោយ​មាន​ព្រះ​ធម្ម​លិខិត ល្វី ឯម ជា​ព្រះ​ឧប្បជ្ឈា​យ៍ ហើយ​ព្រះ​ឧប្បជ្ឈាយ៍​បាន​អោយនាម បញ្ញត្តិ​លោក​ថា ធម្ម​បាល ។ ភិក្ខុ ធម្ម​បាល ខៀវ ជុំ ចាប់ផ្តើម​មាន​ប្រាកដ​ក្នុង​លោក​ចាប់ពីពេលនោះ ដោយ​ធម្មបាល មានន័​ថា “​អ្នករក្សា​ធម៌ ” ។
​ភិក្ខុ​ធម្មបាល បាន​សិក្សា​ធម្ម​វិន័យ​ចប់​ថ្នាក់​ត្រី​, ទោ និង ឯក និង ពុទ្ធិក​បឋមសិក្ស បូក​រួម​ទាំង​វិជ្ជា​ប្រកប​ទូទៅ​នៃ​ពុទ្ធសាសនា​ចប់សព្វគ្រប់ ប៉ុន្តែ​សម័យ​នោះ​ពុំ​មាន​ការប្រឡង​ទេ ។ ​ចូល​សិក្សា​នៅ​ពុទ្ធិក​មធ្យមសិក្សា​បាន​៣​ឆ្នាំ​ ក៏​បង្ខំចិត្ត​ផ្អាក ដោយសារ​បញ្ហា​សុខភាព ហេតុនេះ​ភិក្ខុ​ធម្ម​បាលពុំ​មាន​សញ្ញប​ត្រ ឬ វិញ្ញ​បន​ប​ត្រ​ឡើយ ។ លុះ​ពេល​សុខភាព​បាន​ប្រសើរ​ឡើង​វិញ​ក៏​សម្រេចចិត្ត​ទៅ​ធ្វើ​ជា​គ្រូបង្រៀន​ភាសាបាលី​នៅ​ វត្តព្រែក​ជ្រៃ ខេត្ត​ព្រៃវែង ៣​ឆ្នាំ , វត្ត​គោក​ទ្រា​ខេត្តកំពង់ចាម ៣​ឆ្នាំ , វត្ត​ដីឥដ្ឋ ខេត្ត​កណ្តាល ៤​ឆ្នាំ និង ត្រឡប់​មក​បង្រៀនភាសា​ខ្មែរ និង ភាសាបរទេស នៅ​វត្ត​លង្កា ក្រុង​ភ្នំពេញ​វិញ​ចំនួន​១​ឆ្នាំ​ទៀត (​ព​.​ស ២៤៧៧- ២៤៨៨, គ​.​ស ១៩៣៤-១៩៤៥ ) ។​
​ ​    ចាប់ពី គ​.​
ស ១៩៤២ ក្នុងពេល​ដែល​មាន​ភាព​មិន​ប្រាកដប្រជា​នៃ​អំណាច​អាណាព្យាបាល​បារាំង និង កងទ័ព​ជប៉ុន​នៅក្នុង​ប្រទេស​កម្ពុជា ភិក្ខុ​ធម្មបាល រួម​ជាមួយ​អ្នក​ស្នេហា និង ព្រួយបារម្ភ​ពី​វប្បធម៌​ជាតិ​មួយចំនួន​ទៀត​មាន លោក​គ្រូអាចារ្យ ហែម ចៀវ ជាដើម​បាន​មូលគំនិត​ចាប់ផ្តើម​នាំ​គ្នា​រៀបចំ​សរសេរ​ចងក្រង​សៀវភៅ​ជា​ភាសាជាតិ​មាន​សៀវភៅ​វេយ្យាករណ៍​ជាដើម ។
​ ​ ​រក្សា​ព្រៃ​គង់ មិន​ភ័យ​រឿង​ខ្វះ​អុស​ដុត !

​      ពេល​កងទ័ព​សម្ពន្ធមិត្ត​ចូលមក​ធ្វើការ​ទំលាក់​អំណាច​ជប៉ុន (​គ​.​ស ១៩៤៥)​ នោះ ពួកគេ​ក៏​បាន​ចាប់​ជនជាតិខ្មែរ​ជាច្រើន​ដែល​ក្នុងនោះ​មាន​ទាំង​ពួក​អ្នក​ដែល​ធ្លាប់​គិតគូរ អំពី​វប្បធម៌​ជាតិ​ដែល​ជា​ក្រុម​របស់​លោក​ផង​ ។ ពេលនោះ ភិក្ខុ​ធម្មបាល បាន​សម្រេចចិត្ត​ភៀសខ្លួន​ទៅ​នៅ​ខេត្ត​បាត់ដំបង ហើយ​បន្ត​ទៅ​លាក់ខ្លួន​នៅ​ប្រទេស​សៀម ។ ​គ្រាប់​ស្លែង​ទោះ​យកទៅ​ដាំ​នៅទីណា​ក៏​នៅ​មាន​ជាតិ​ល្វីង ចំណែក​អំពៅ​ទោះ​ដាំ​នៅទីណា​ក៏​នៅ​រក្សា​ជាតិ​ផ្អែម ។ ភិក្ខុ​ភៀសខ្លួន ធម្ម​បាលទោះ​នៅក្រៅ​មាតុភូមិ​ហើយ​ក្តីក៏គំនិត​ស្នេហា​វប្បធ​ម៌​មិន​បាត់បង់​ដែរ ។ លោក​នៅ​បន្ត​សរសេរ​សៀវភៅ​ជា​ភាសាជាតិ និង ប្រមែប្រមូល​ចងក្រង​ឯកសារ​ទាក់ទិន​នឹង​អក្សរសាស្ត្រ​ជាតិ​ដែលមាន​នៅក្នុង​ប្រទេស​សៀម​ទាំងមូល ។ ក្រៅពី​នេះ​ទៅ ធម្ម​បាល តែងតែ​បាន​ដាស់តឿន​រំលឹកស្មារតី​គ្រប់​និន្នាការ (​អ្នក​នយោបាយ​នានា និង ខ្មែរ​ឥស្សរៈ ) អោយ​គិតគូរ​ដល់​វប្បធម៌​ដ៏​ពិតប្រាកដ​របស់​ខ្លួន និង ព្រះ​រាជបល្ល័ង្ក​ដ៏​បរិសុទ្ធ​របស់​ជាតិ ។
​ ​គ​.​ស ១៩៤៩ ភិក្ខុ​ធម្មបាល បាន​ត្រឡប់​ចូល​មាតុប្រទេស​វិញ​ ជាមួយ​ឯកសារ​អក្សរសាស្ត្រ​ដែល​លោក​ខំ​ស្រាវជ្រាវ ប្រ​មែម្រូ​ល និង សៀវភៅ ដែល​លោក​សរសេរ​កាល​រស់នៅ​ប្រទេស​សៀម ។​
​ ​  ​“​វប្បធម៌​របស់​ជាតិ​ក្នុង​ពេល​នេះ ត្រូវ​ពឹង​លើ​ព្រះ​គុណ​ហើយ​” ​ឃ្លា​នេះ លោក អ៊ា​ស៊ីចូ
វជា​កូនសិស្ស​របស់​ភិក្ខុ​ធម្មបាល​កំពុង​សិក្សា​ពី​លោក​មិន​ទាន់​ចប់ បាន​ចេញ​ទៅ​នៅ​ប្រទេស​សៀម ដើម្បី​ចូលរួម​នយោបាយ​ជាមួយ​ខ្មែរឥស្សរៈ ប្រើ​ដើម្បី​អង្វ​លោក​អោយ​និមន្ត​ទៅ​គង់នៅ​ប្រទេស​សៀម​ដើម្បី​បាន​ជា​គ្រូ​ខាង​អក្សរ និង ភាសា​ខ្មែរ​របស់​គាត់ ។ ភិក្ខុ ធម្ម​បាល ខៀវ ជុំ បាន​និមន្ត​ទៅ​នៅ​ប្រទេសសៀម​ម្តងទៀត​ហើយ​នៅ​គ​.​ស ១៩៥២ ដោយ​ស្នាក់នៅ​ជាមួយ​ពួក​អ្នកនយោបាយ ។ គ​.​ស ១៩៥៤ ភិក្ខុ​ធម្មបាល​បាន​វិលត្រឡប់​មក​មាតុភូមិ​វិញ ហើយ​ទទួលបាន​ការចោទប្រកាន់​ថា លោក​ជា​សង្ឃ​ធ្វើ​នយោបាយ ។ ក្រោយពី​បាន​ពិចារណា​រួចមក លោក​ក៏​បាន​ឆ្លង​ផុត​ការ​ចោទ​នេះ​វិញ ដោយសារ​មាន​ការជួយ​សម្របសម្រួល​ពី​សំណាក់​ព្រះ​ធម្មលិខិត ល្វី ឯម ដែល​ជា​ព្រះ​ឧប្បជ្ឈាយ៍​របស់លោក ហើយ​លោក​ក៏​បាន​គង់នៅ​ក្នុង​វត្ត​លង្កា នា​ទីក្រុង​ភ្នំពេញ ។

​ ​នៅក្នុង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក ព្រះ​ភិក្ខុ​ធម្ម​បាល​បានសរសេរថា លោក​មិន​ពូកែ​សំដែងធម៌​ទេសនា​ទេ ប៉ុន្តែ​លោក​ចូលចិត្ត ។ ប៉ុន្តែ ព្រឹទ្ធាចារ្យ​ហ៊ិ​ន​-​គួ​យ សព្វ​ថៃ្ង ​(​ខែ​មករា ​២០១០)​ មាន​ទីលំនៅ​នៅ​ភូមិ​អន្លង់​តាសេក ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្ត​កណ្តាល ដែលជា​អ្នក​ធ្លាប់​ស្គាល់​ភិក្ខុ​ធម្មបាល​ច្បាស់​បាន​និយាយថា លោក​មាន​ចរិត​ជា​មនុស្ស​មិន​សូវ​រវល់​ពី​រឿង​លាភសក្ការៈ និង ឋានៈ ទេ ហើយ​រាល់​ការ​សំដែងធម៌​របស់ លោក​ទៀតសោត​ច្រើនតែ​បកស្រាយ​ពន្យល់​ដល់​ពុទ្ធ​បរិស័ទ្ធ សិស្ស​គណ អោយ​ស្គាល់​អំពី​តួនាទី​របស់​ខ្លួន​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ចំពោះ​ ប្រទេសជាតិ ហើយ​ក៏​តែងតែ​ទទួល​បាន​ការ​តាម​ស្តាប់​ឱវាទ​របស់​លោក​ពី​សំណាក់​ពួក​និស្សិត និង មន្ត្រីរាជការ​យ៉ាងច្រើន​កកកុញ ។
​ ​   ក្នុង​កម្រង​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់​លោក​នេះដែរ ភិក្ខុ​ធម្មបាល​បានសរសេរថា “​ការនិពន្ឋ ធម្ម​បាលស្រលាញ់​ជាង​ការ​ណាៗ​ទាំងអស់ យកចិត្តទុកដាក់​ក្នុង​ការ​នេះ​ណាស់ តែ​ជីវិត​មាន​ឧបសគ្គ​ច្រើនពេក មិន​អាច​ធ្វើ​ខ្លួន​អោយ​ពេញលេញ​ជា​អ្នកនិពន្ឋ​ខ្ពង់ខ្ពស់​បានទេ​”​ ។

​ ​ ​សៀវភៅ​ដែល​ជា​សមិទ្ធិផល​សំខាន់ៗ​របស់​ព្រះ​ភិក្ខុ ធម្ម​បាល ខៀវ ជុំ​
១- ល័ខ​វិជ្ជា​រាជការ​
២- បញ្ហា​ជីវិត​

៣- សំវេគ​ធម៌​
៤- ត្រៃ​លក្ខណ៍​
៥- កម្ពុជ​វេយ្យាករណ​
៦- បញ្ហា​អនាគត​ ​ ​ ​
៧- បញ្ហា​នរក​-​សួគ៌​
៨- សីលធម៌​សាកល
៩- ជីវិត​គ្រប់លក្ខណ៍​
១០- ពិភពលោក​ភាសិត​ឬ ភាសិត​សកល​ ​
១១- ទាន​ទស្សនៈ​
១២- និព្វាន​ទស្សនៈ​ ​ ​ ​
១៣-​ វេយ្យាករណ៍​យើង​
១៤-​ ត្រៃ​ចរិយា​ ​ ​ ​
១៥- ជីវិត​ទស្សនៈ​
១៦- វិញ្ញាណ​ទស្សនៈ​
១៧- គូ​មិត្ត​ឥទ្ធិ​បាទ​ ​ ​ ​
១៨- ពុទ្ធ​វិទ្យា​រៀង​បុណ្យ​-​បាប (​ជីវិត​សន្តិភាព – ជីវិត​សាង​ខ្លួនឯង និង ចិត្ត​វិទ្យា​សង្គម – ជីវិត​ឈ្នះ​លោក )
១៩- សកល​ចិន្តា​

 

No comments:

Post a Comment