អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Wednesday 15 August 2012

ព្រះរា​ជ​​ជីវប្រវត្តិ​សង្ខេប​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស


១- ព្រះនាម​ដើម​ ​ ​៖ ទេព វង្ស​
២- ព្រះនាម​ពេញ​ ​៖ សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

៣- ប្រសូត​ ​ ​ ៖ ព​.​ស​.២៤៧៦/​គ​.​ស​.១៩៣២
៤- ទី​ប្រសូត្រ​ ​ ​ ៖ នៅ​ភូមិ​ត្រពាំង​ឈូក ស្ថិតក្នុង​ឃុំ​ជ្រាវ ស្រុក​សៀមរាប ខេត្តសៀមរាប​
៥- ការសិក្សា និង ការ​សាង​ផ្នួស​ ​៖

 

ការសិក្សា
​      ព្រះជន្ម​បាន​១០​ឆ្នាំ នៅ​ឆ្នាំម្សាញ់ ត្រី​ស័ក ព​.​ស​.២៤៨៥ គ​.​ស​.១៩៤១ ត្រូវ​មាតាបិតា​បញ្ជូន​ឲ្យ​ទៅ​សិក្សា​អក្សរសាស្ត្រ និង​គណិត​សាស្ត្រ​នៅ​វត្ត​រាជ​បូព៌ ក្រោម​ការគ្រប់គ្រង​រប​ស់​ព្រះគ្រូ​សមុហ៍ ហ៊ីង ម៉ៅ ចៅអធិការ​វត្ត​រាជ​បូព៌​។​


​ការ​សាង​ព្រះ​ផ្នួស

​      ពេល​ព្រះ​ជន្មាយុ​១៦​វស្សា ក្នុង​ឆ្នាំកុរ នព្វស័ក ព​.​ស​.២៤៩១ គ​.​ស​.១៩៤៧ សម្ដេច​បាន​បួស​ជា​សាមណេរ​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍ ព្រះ​សមុហ៍​គណ ហ៊ីង ម៉ៅ និង​ជា​ព្រះចៅអធិការ​វត្ត​រាជ​បូព៌ ខេត្តសៀមរាប​។​
​ ការ​បួស​ជា​សាមណេរ​នេះ​បានត្រឹមតែ​៩​ខែ​ទេ សូម​លាចាក​សិក្ខាបទ មករក​ស៊ី​ចិញ្ចឹម​ព្រះ​មាតា​វិញ​។​
​      នៅ​ឆ្នាំរោង ចត្វា​ស័ក ព​.​ស​.២៤៩៦ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​១៩៥២ នៅពេល​ដែលមាន​ព្រះជន្ម​២១​វស្សា សម្ដេច​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះ​សមុហ៍​គណ ហ៊ីង ម៉ៅ នា​ម្ប​ញ្ញត្តិ​ពុទ្ធ​សរ ក្នុង​ព័ទ្ធសីមា​វត្ត​រាជ​បូព៌ ដោយ​មាន​​ព្រះ​គ្រូសូត្រស្ដាំ តន់ លុយ ពុទ្ធ​ត្ថេ​រ ជា​កម្មវាចា និង​លោក​គ្រូសូត្រឆ្វេង ថា​ត់ បិត ឥន្ទ​ជាតិ ជា​អនុ​សុ​វណ្ណា​ចា​រ្យ និង​ឧបសម្ប​ទា​កម្ម​​ជាតិ​ភិក្ខុភាវៈ ខេត្តសៀមរាប​។​
​       ព្រះជន្ម​បាន​២៥​វស្សា នៅ​ឆ្នាំវក ព​.​ស​.២៥០០ គ​.​ស​.១៩៥៦ ព្រះគ្រូ​សមុហ៍​គណ ហ៊ីង ម៉ៅ បានតែងតាំង​ភិក្ខុ ទេព វង្ស ឲ្យ​ធ្វើជា​គ្រូសូត្រ​ជំនួយការ​។​
​ចាប់ពី​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ នៅ​ក្នុងសម័យ​ខ្មែរក្រហម សម្ដេច​ត្រូវបាន​គេ​បង្ខំ​ឲ្យ​សឹក និង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​ដូច​ ប្រជាជន​ស្លូតត្រង់​ខ្មែរ​ដទៃទៀត​ដែរ​។​
​ព្រះ​ជន្មាយុ​បាន​៤៨​វស្សា នៅពេល​ប្រជាជន​ខ្មែរ បាន​រួច​ផុតពី​របប​ខ្មែរក្រហម ព្រះអង្គ​បាន​និមន្ត​បួស​ឡើងវិញ នៅ​ថ្ងៃ​១៣​រោច ខែ​ភទ្របទ ឆ្នាំមមែ ឯកស័ក ព​.​ស​.២៥២៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​១៩៧៩ សម្ដេច​បាន​បំពេញ​ឧបសម្បទា​ឡើងវិញ​ជា​លើក​ទី​ពីរ ក្នុង​សំណាក់​ព្រះ​ឧបជ្ឈាយ៍​ព្រះនាម ឋិត សី​លោ ក្នុង​ពុទ្ធ​សីមា វត្ត​ឧណ្ណាលោម ក្រុងភ្នំពេញ​។ ពេល​បួស​រួច ព្រះ​ឧបជ្ឈាយ៍បាន ប្រកាស​នៅក្នុង​ជំនុំ​សង្ឃ​ថា ភិក្ខុ ទេព វង្ស ឲ្យ​ឡើង​ឋា​នុ​ក្រម មាន​ឋានន្តរស័ក្ដិ​ជា​ព្រះគ្រូ​វិន័យធរ​។​
ព្រះ​អច្ឆរិយ
•​ ​ព្រះអង្គ​ទ្រង់​បាន​សិក្សា​អក្សរសាស្ត្រ និង​គណិតវិទ្យា​
•​ ​ព្រះអង្គ​បានបញ្ចប់​ការសិក្សា​ធម្ម​វិន័យ​ទាំងបី​កម្រិត គឺ​ថ្នាក់​ត្រី​ទោ​ឯក​
•​ ​ព្រះអង្គ​ចេះ​សូធ្យ​វិន័យ​បាដិមោក្ខ​យ៉ាង​ស្ទាត់ជំនាញ​
•​ ​ព្រះអង្គ​មាន​ជំនាញ​ខាង​បង្ហាត់​វិបស្សនាធុរៈ និង​សមថកម្មដ្ឋាន​
៦- តួនាទី និង ព្រះ​សមណស័ក្ដិ
•​ ​នៅ​ឆ្នាំ​១៩៥៧ ព្រះអង្គ​ត្រូវបានតែងតាំង​ជា​គ្រូសូត្រឆ្វេង​នៅ​វត្ត​រាជ​បូព៌ ខេត្តសៀមរាប​
•​ ​នៅ​ឆ្នាំ​១៩៧៩ បន្ទាប់ពី​ព្រះអង្គ​ឧបសម្បទា​ជាថ្មី សម្ដេច​ត្រូវបានតែងតាំង​ជា​ព្រះប្រធាន​សង្ឃ​កម្ពុជា ធ្វើជា​ព្រះ​ឧបជ្ឈាយ៍ និង​ជា​ព្រះ​វិន័យធរ ក្នុង​រដ្ឋ​កម្ពុជា​
•​ ​នៅពេល​ទ្រង់មាន​ព្រះជន្ម​បាន​៦០​វស្សា នៅ​ថ្ងៃ​សុក្រ ២​កើត ខែ​ក​ក្ដិ​ក ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ ១៩៩១ សម្ដេច​ត្រូវបាន​ថ្វាយ​ងារ​ជា ព្រះមហា​សុមេធាធិបតី និង​ជា​សង្ឃនាយក ដោយ​សម្ដេច ជា ស៊ីម ប្រធាន​ក្រុមប្រឹក្សារដ្ឋ​កម្ពុជា​
•​ ​នៅក្នុង​ព្រះ​ជន្មាយុ​៦០​វស្សា​នេះ​ដដែល នៅ​ថ្ងៃ​សុក្រ ៩​កើត ខែ​ក​ត្ដិក ឆ្នាំមមែ ត្រី​ស័ក ព​.​ស​.២៥៣៥ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ព្រះមហា​សុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំង​ជា​សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ​នៃ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​
•​ ​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៦ សម្ដេច​ត្រូវបានតែងតាំង​ជា សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេច​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី និង​បានទទួល​ព្រះ​រាជានុញ្ញាត​ពី​សំណាក់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហមុនី ឲ្យ​ប្រើ​រាជ​ស័ព្ទ និង​ផ្លិត​យស​ពិសេស​
៧- ជិវិត​គ្រួសារ ៖ បិតា​នាម ទេព ឈិ​ត និង​មាតា​នាម ប៉ិច អាត់​៕

ប្រភពពីwww.sopheak.net

No comments:

Post a Comment