របបគ្រប់គ្រងសាធារណរដ្ឋឬរបបសាធារណៈ
ចាប់ផ្តើមមានជីវិតតាំងពីសតវត្យទី៣មុនគ្រឹស្ត
សករាជមកម្ល៉េះ។វាទម្រង់នៃការគ្រប់គ្រងរដ្ឋមួយបែបដែលលើកតម្កើងអំណាចប្រជាពលរដ្ឋឲ ដល់កំពូលធំលើអ្វីៗទាំងអស់។នៅក្នុងរបបនេះសមុទ្រ
ទន្លេ ស្ទឹង បឹងបួរ ព្រៃភ្នំ ស្រែចម្ការ ទាំងសម្បត្តិ ធម្មជាតិក្នុងនិងនៅលើដីសុទ្ធតែជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ
។
ពោលគឺ ពុំមែនជាកម្មសិទ្ធិដាច់មុខរបស់ព្រះមហាក្សត្រ ឬរបស់មេដឹកនាំណាមួយឡើយ។ សម្បត្តិរបស់ប្រទេសជាតិ មានតែប្រជាពលរដ្ឋទេ ដែលមានអំណាចអារកាត់ និងសម្រេចចាត់ចែង ធ្វើអ្វីៗ បាន ។ ដោយហេតុអំណាចគ្រប់គ្រងប្រជាពលរដ្ឋ ជាអំណាចសាធារណៈ ដូច្នេះការដឹកនាំប្រទេស ជាតិ ត្រូវតែមានការត្រួតពិនិត្យដោយមនុស្សភាគច្រើន ។ ផ្ទុយទៅវិញ នៅក្នុងរបបគ្រប់ គ្រងរាជា និយម របបកុម្មុយនិស្តនិយម របបសង្គមនិយម និងរបបផ្តាច់ការយោធានិយម អំណាចដឹកនាំន យោបាយ ប្រទេសជាតិត្រូវធ្លាក់ក្នុងកណ្តាប់ដៃ ជនម្នាក់ដែលអាចបង្វិលបត់ បែនព្រឹត្តិការណ៍ជាតិ តាមអំពើចិត្ត។ អ្នកកាន់អំណាចផ្តាច់ការ តែងលើកតម្កើងខ្លួនឯង ឲស្មើនឹងព្រះអាទិទេព ហើយគេ ប្រើកម្លាំងកង ទ័ពសម្រាប់កម្ចាត់ការប៉ះបោរ ប្រឆាំងរបស់ប្រជាពលរដ្ឋ ។ ប្រជាពលរដ្ឋមិនត្រឹមតែ បាត់បង់នូវ សិទ្ធិសេរីភាពនិងអំណាច ជាម្ចាស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែ គេក្លាយទៅជា ឧបករណ៍ ដែលអ្នកដឹក នាំបង្វិល ទៅឆ្វេងទៅស្តាំ ទៅមុខទៅក្រោយតាមចំណង់ចិត្តរបស់គេ ។
នៅក្នុងរបបសាធារណរដ្ឋ
ដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីជនណាក៏ដោយដែលមានសមត្ថភាពពេញលេញមានការគាំទ្រ
នឹងមានការទុកចិត្តពីប្រជាពលរដ្ឋភាគច្រើន ជននោះអាចមានលទ្ធភាព
ឡើងទៅកាន់ឋានៈជាមេដឹកនាំប្រទេសជាតិបាន ។ រីឯនៅក្នុងរបបគ្រប់គ្រង របៀបផ្សេងដ៏ទៃទៀត
ប្រជាពលរដ្ឋគ្មានអំណាចជ្រើសរើស យកមេដឹកនាំប្រទេសជាតិ បានតាមបំណងរបស់ខ្លួនឡើយ ។
No comments:
Post a Comment