អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday 24 August 2012

ខ) លក្ខណៈនៃរដ្ឋាភិបាល (ត)

រដ្ឋាភិបាលមានលក្ខណៈខុសៗគ្នា យោលទៅតាមចំនួនប្រជាពលរដ្ឋ ភូមិសាស្ត្រទឹកដី វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីនិងចំណេះដឹងក្នុងសង្គម ។ តែការបែងចែកដ៏ពិតប្រាកដនោះមានតែពីរ យ៉ាងទេគឺ ១) រដ្ឋាភិបាលដឹកនាំដោយប្រធានាធិបតេយ្យ ក្នងរបបសាធាណរដ្ឋ និង ២) រដ្ឋាភិបាលដឹកនាំដោយព្រះមហាក្សត្រ របបរាជានិយម ។ ក្នុងចំណោមរដ្ឋាភិបាលទាំងពីរប្រភេទនេះ ខ្លះមានទម្រង់ជារដ្ឋាភិបាលប្រជាធិបតេយ្យ តែខ្លះទៀតមានទម្រង់ជារដ្ឋាផិបាលផ្តាច់ការនិយម ។
មកទល់នឹងបច្ចុប្បន្នគេសង្កេតឃើញមានរដ្ឋាភិបាលប្រកាន់របបសាធារណរដ្ឋនិយមចំនួន៩០ភាគរយទៅហើយក្នុងចំណោមប្រទេសចំនួន១៦០ នៅលើពិភពលោក។លក្ខណៈសម្គាល់ម្យ៉ាង​ទៀតគឺរដ្ឋាភិបាលអាចមានទម្រង់ជាឯករដ្ឋ (Unitary state) ​និងរដ្ឋសហព័ន្ធ (Federal State) ។
          ប្រទេសកម្ពុជា លាវ សៀម យួន ។ល។ ជាឯករដ្ឋ រីឯសហរដ្ឋអាមេរិចវិញ គឺជារដ្ឋសហព័ន្ធពីព្រោះមានរួមទៅដោយឯករដ្ឋចំនួន ៥២រដ្ឋ។តាមធម្មតារដ្ឋាភិបាលនៃរដ្ឋសហព័ន្ធតែងតែមានអំណាចច្រើនជាងរដ្ឋាភិបាលដែលេជាសមាជិកទោះបីឯករដ្ឋមានមេដឹកនាំនឹងរដ្ឋធម្មនុញ្ញផ្ទាល់របស់ខ្លួនក៏ដោយ។ទំហំនៃអំណាចរបស់រដ្ឋសហព័ន្ធមានច្រើនឬតិចយោលទៅតាមលក្ខណៈនយោបាយរបស់ប្រទេស​ការព្រមព្រៀងរបស់ប្រជាពលរដ្ឋ និងកាលៈទេសៈដ៏ចាំបាច់ផ្សេងៗទៀត ។
             តាមរយៈច្បាប់រដ្ឋធម្មនុញ្ញ រដ្ឋាភិបាលអាចមានលក្ខណៈពីរ​ យ៉ាងគឺ​៖ ១)ជាសភានិយម  (Parliamentary Government) ២) ជាប្រជាធិបតេយ្យនិយម (Presidential Governmemt) ។
ប្រទេសឥណ្ឌាអង់គ្លេសកាណាដា។ល។មានរដ្ឋភិបាលបែបសភានិយមដែលអំណាចគ្រប់គ្រងនិងដឹកនាំស្ថិតនៅលើអង្គការនិតិបញ្ញត្តិ។រីឯសហរដ្ឋអាមេរិកបារាំងកូរេ។ល។មានរដ្ឋាភិបាលបែបប្រធានាធិបតេយ្យនិយមដែលអំណាចគ្រប់គ្រងនិងដឹកនាំស្ថិតនៅលើអង្គការនិតិប្រតិបត្តិ ។ ប៉ុន្តែតាមរយៈលទ្ធិប្រជាធិបតេយ្យទោះបីអង្គការនិតិប្រតិបត្តិមានឯករាជភាពចេញពីអង្គការនិតិបញ្ញត្តិក៏ដោយក៏ចំណាត់ការផ្សេងៗត្រូវតែដាក់ជូនអង្កការសភាដើម្បីពិនិត្យនឹងសម្រេចយល់ព្រម ទើបអាចចាត់ទុកថា មានលក្ខណៈត្រឹមត្រូវតាមច្បាប់បាន ៕

No comments:

Post a Comment