អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Saturday 1 September 2012

គ) មូលដ្ឋាននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ

    អ្នកនិយមលទ្ធិប្រជាធិបតេយ្យ និងរបបគ្រប់គ្រងសាធារណរដ្ឋពុំគ្រាន់តែមានជំនឿ​ ជឿជាក់ថា លទ្ធិនេះ របបគ្រប់គ្រងនេះ ជាឫសកែវនៃសេរីភាពនិងសមភាពប៉ុណ្ណោះ ទេ ក៏ប៉ុន្តែវាជាមធ្យោបាយ ដ៏ល្អបំផុតសម្រាប់គ្រប់គ្រងសង្គមមួយ ដែលពោរពេញទៅ​ ដោយភាពស្មុកស្មាញ ។ លទ្ធិប្រជាធិបតេយ្យបើកអំណាចឲប្រជាពលរដ្ឋ គ្រប់គ្រង សង្គមជាតិរបស់ខ្លួនដោយខ្លួនឯង ។ នៅក្នុងរបបសាធារណរដ្ឋ ប្រព័ន្ធនយោបាយ គ្រប់គ្រងជាតិរបស់រដ្ឋាភិបាល ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ចាត់ចែងដឹកនាំដោយ ប្រជាពលរដ្ឋ និងដើម្បីស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។

     ពលរដ្ឋម្នាក់ៗ ទោះបីរស់នៅក្នុងទីក្រុង ឬទីជនបទស្រែចម្ការ ទោះបីកើតនៅក្នុង វង្សត្រកូលអ្នកមាន ឬ អ្នកក្រីក្រ ឲតែមានសមត្ថភាព គរអាចមានលទ្ធភាពឡើងទៅ កាន់តំណែង ជាប្រធានាធិបតី ឬ នាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិរបស់គេបានតាម រយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ស្របតាមលទ្ធិប្រជាធិបតេយ្យ ។

     យន្តការដ៏សំខាន់ (The crucial Mechanism) របស់រដ្ឋាភិបាល ដែលមានប្រជាប្រិ យភាព គឺការថែរក្សានុវប្រព័ន្ធនៃការបោះឆ្នោតដោយចំហ សេរី និងយុត្តិធម៌ ។ តាម ធម្មតា រដ្ឋាភិបាលប្រជាធិបតេយ្យមានលក្ខណៈ ច្រើនបែបច្រើនសណ្ឋាន ខុសៗពីគ្នា ឧទាហរណ៍ដូចជា ប្រជាធិបតេយ្យសេរីនិយម ប្រជាធិបតេយ្យកុម្មុយនិស្តនិយម ប្រជាធិបតេយ្យសង្គមនិយម ប្រជាធិបតេយ្យរាជានិយម ។ល។

     ប៉ុន្តែតាមការពិត របបកុម្មុយនិស្តនិយម របបសង្គមនិយម និងរបបរាជានិយម ពុំអា​ ចមានលទ្ធិប្រជាធិបតេយ្យកើតទេ ។ វាមានតែរបបសាធារណរដ្ឋសេរីនិយមប៉ុណ្ណោះ ដែលមានការអនុវត្តិ លទ្ធិប្រជាធិបតេយ្យដោយត្រឹមត្រូវ ។ ដោយហេតុស្ថាប័នរដ្ឋាភិ បាលមានទម្រង់និងលក្ខណៈខុសៗពីគ្នា ដូច្នេះរបៀបគ្រប់គ្រងប្រទេស និងច្បាប់រដ្ឋ ធម្មនុញ្ញក៏ខុសប្លែកពីគ្នាដែរ ។ តែទោះបីជាយ៉ាងនេះក្តី ការបោះឆ្នោតតាមលទ្ធិប្រជា ធិបតេយ្យ ត្រូវតែមានយ៉ាងហោចណាស់កត្តាសំខាន៉ៗ ៤ ចំណុចគឺ៖

     ១) សមភាពអំណាចនៃការបោះឆ្នោតរបស់ប្រជាពលរដ្ឋ​

     សមភាពនៃការបោះឆ្នោតពុំមែនមានន័យថា​ ប្រជាពលរដ្ឋគ្រប់ៗរូប មានឥទ្ធិពល ដូចៗគ្នានោះទេ ។ អ្នកខ្លះ ដោយសារគេមានទ្រព្យច្រើន មានប្រាជ្ញាឆ្លាតវៃ មានទេព កោសល្យខ្ពង់ខ្ពស់ និងមានជំហរនយោបាយល្អរឹងមាំ គេក៏មានប្រៀបខាងកម្លាំងអំ ណាច មានមធ្យោបាយនិងមានលទ្ធភាពប្រសើរជាងអ្នកដែលគ្មានអ្វីសោះ។ តែទោះ ជាយ៉ាងនេះក្តី ក៏សេរីភាពនៃការបោះឆ្នោតត្រូវតែមានដូចគ្នា គ្មានការបែងចែងរវាង សមត្ថភាព ចំណេះដឹង ឋានៈ ភេទ ឬសាសនាឡើយ ឲតែពលរដ្ឋទាំងនោះរស់នៅ ស្របតាមច្បាប់របស់ប្រទេសដែលចែងពីអាយុ ទីលំនៅ សញ្ជាតិ ។ល។  

     ២) សិទ្ធិផ្សព្វផ្សាយទស្សននយោបាយ

     បេក្ខជនឃោសនាបោះឆ្នោត  មានសិទ្ធិបញ្ចេញ ​នឹងផ្សព្វផ្សាយនូវគោលគំនិត ទស្សននយោបាយរបស់ខ្លួន ជាសាធារណៈ ដើម្បីឲជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ។ រីឯប្រជាពលរដ្ឋ ក៏មានសិទ្ធិដឹងឮ មានសិទ្ធិរិះគន់ ឬពិចារណា និងត វ៉ាជំទាស់រាល់ទង្វើរបស់បេក្ខជន ។ បេក្ខជននយោបាយ អាចប្រកួតប្រជែងចោទសួរ គ្នា ពីបញ្ហាផ្សេងៗដែលទាក់ទងនិងប្រទេសជាតិ តាមរយៈវិទ្យុ ទូរទស្សន៍ និងសារព័ ត៌មាន ។ល។ គេសង្កេតឃើញថា ទោះបីគោលការណ៍នៃការប្រកួតប្រជែង ខាងផ្លូវ គំនិត ខាងទស្សននយោបាយ ប្រព្រិត្តទៅដោយសេរី ក៏ដោយ ក៏បញ្ហាប្រាកដជានឹង ចោទឡើងរវាង អ្នកមានលុយចាយវាយសម្រាប់ឃោសនា និងង្នកដែលក្មានមធ្យោ បាយ ។ ដើម្បិកុំឲគោលការណ៍សមភាព រវាងអ្នមាន និងអ្នកគ្មាន ឃ្លាតចាកដាច់ឆ្ងា យពីគ្នាពេក រដ្ឋាភិបាលត្រូវកំរិតការចាយវាយ លើការការឃោសនាផ្សេងៗ នៃបេក្ខ ជនម្នាក់ ។

     ៣) សកម្មភាពបយោបាយនៃបុរីជន

     បូរីជន (Citizen) ត្រុវមានសេរីភាពក្នងការធ្វើសកម្មភាពនយោបាយ ។ បុគ្គលម្នាក់ ៗអាចបង្កើនប្រសិទ្ធិភាព នៃសកម្មភាពនយោបាយរបស់ខ្លួន ដោយចូលរួមទៅក្នុង ចលនាអង្គការ សមាគម ឬគណបក្សនយោបាយណាមួយ ។ បូរីជន ឬពលរដ្ឋអាច ប្រើសិទ្ធិសេរីភាពប្រឆាំង ឬគាំទ្រ តាមផ្លូវនយោបាយ ចំពោះគណបក្ស ឬអាជ្ញាធរកា ន់រដ្ឋអំណាច ទៅដោយចំពោះក្តី ឬដោយមិនចំពោះក្តី ។ គ្មានរដ្ឋធម្មនុញ្ញប្រជាធិបតេ យ្យណាមួយ អាចហាមឃាត់ រារាំង បង្កើតនូវឧបសគ្គ ឬធ្វើឲប៉ះពាល់ ដលើការចូល រួមធ្វើនយោបាយរបស់បូរីជន ឬប្រជាពលរដ្ឋបានទេ ៕

 (សូមអានបន្តទៅ រដ្ឋធម្មនុញ្ញប្រជាធិបតេយ្យ)

No comments:

Post a Comment