ក.ក.ន៖ ទិនានុប្បវត្តិក្រហម នៃមជ្ឈមណ្ឌលព័ត៌មាន សកល នៅសបា្តហ៏ទី ៣ ខែ សីហា នេះ បានប្រមូលចងក្រងនូវបណ្តាអត្ថបទសំខាន់ៗមួយចំនួនពាក់ព័ន្ធទៅ នឹង សកម្មភានៃលិទ្ធិកុម្មុយនិស្ត និងចលនានយបាយនៅក្នុងប្លុកលោកសង្គមកុម្មុយនិស្ត ដើម្បីយកមកចុះផ្សាយជូនមិត្តអ្នកអានជ្រាបជាព័ត៌មាន ដូចខាងក្រោមនេះ ៖
ប្រទេសចិន ៖
បក្សកុម្មុយនិស្តចិនប្រារព្ធខួប៩០ឆ្នាំ ដោយធ្វើស្វ័យទិតៀន
វិមានប្រជាជននៅទីក្រុងប៉េកាំង ក្នុងឱកាសខួប៩០ឆ្នាំថ្ងៃបង្កើតគណបក្សកុម្មុយនិស្តចិន© Reuters
គណបក្សតែមួយគត់របស់សាធារណរដ្ឋប្រជាមានិតចិន ប្រារព្ធខួប៩០ ឆ្នាំនៃការបង្កើតបក្ស នៅថ្ងៃនេះ នាទីក្រុងប៉េកាំង។ ក្នុងឱកាសនេះ លោកប្រធានាធិបតី ហ៊ូ ជិនតាវ បានលើកឡើងអំពីការលំបាកទាំងឡាយ ដែលបង្កឡើងដោយអំពើពុករលួយក្នុងរង្វង់ជួរបក្ស និងដែលសមាជិកបក្សទាំងអស់ត្រូវបង្ហាញជំហរគ្រប់វិន័យឲ្យបានត្រឹម ត្រូវដាច់ខាតបំផុត។ អំពើពុករលួយដែលអាចនាំឲ្យគណបក្សបាត់បង់ទំនុកចិត្តពីប្រជាជន។
ក្នុងឱកាសខួប៩០ឆ្នាំ នៃថ្ងៃបង្កើតបក្ស លោកប្រធានាធិបតីចិន ហ៊ូជិនតាវ បានទទួលស្គាល់ ដោយខ្លួនលោកផ្ទាល់ អំពីការគំរាមកំហែង ទៅលើអាយុជីវិត និងអនាគតរបស់បក្ស។ លោក ហ៊ូ ជិនតាវ បានយល់ និងបានព្រមានដោយចំៗ តែម្តងថា អំពើពុករលួយ អសមត្ថភាព អាចនឹងជំរុញឲ្យ បក្សកុម្មុយនិស្តចិន បាត់បង់ទំនុកចិត្ត និងការគាំទ្រពីប្រជាជន។ដើម្បីអនាគតរបស់គណបក្ស សម្រាប់លោក ហ៊ូ ជិនតាវ វាជាការចាំបាច់ និងបន្ទាន់បំផុត ដែលត្រូវគិតគូរអំពី សមត្ថភាព និងវិន័យរបស់សមាជិកបក្សទាំងអស់ តាមរយៈការដាក់ទណ្ឌកម្ម និងចាត់វិធានការការពារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយជាក់ស្តែង តែម្តង។ ក្រៅពីអំពើពុករលួយ លោកប្រធានាធិបតីចិនក៏បានសំណូមពរឲ្យគណបក្សកុម្មុយនិស្តធានាឲ្យ បានកំណើនសេដ្ឋកិច្ចជាតិ និងស្ថិរភាពសង្គម ព្រោះវាជាកត្តាចម្បងពីររបស់ជាតិ។
បង្កើតដោយបញ្ញវន្ត១២រូប កាលពី៩០ឆ្នាំមុន គណបក្សកុម្មុយនិស្តចិនដែលពេលនេះ បានដឹកនាំប្រទេសឲ្យក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទីពីរ និងដែលត្រូវបានគេចាត់ទុកជាជណ្តើរសង្គមដ៏រឹងមាំ មានសមាជិកសរុបឡើងដល់ជាង៨០លាននាក់ ក្នុងមួយភាគបួនមានអាយុលើសពី៦០ឆ្នាំ។
សូមបញ្ជាក់ថា បក្សកុម្មុយនិស្តចិន(CPC) មានសមាជិកជាង៨០លាននាក់ បង្កើតបានជាបក្សនយោបាយដ៏ធំបំផុតនៅក្នុងពិភពលោក។បង្កើតនៅខែកក្កដាឆ្នាំ ១៩២១ នៅក្នុងទីក្រុងសៀងហៃដោយបញ្ញវន្តមួយក្រុមតូច ខ្លួនបានកាន់អំណាចនៅក្នុងឆ្នាំ១៩៤៩ ក្រោយពីឈ្នះគណបក្សជាតិនិយមនៅក្នុងសង្គ្រាមស៊ីវិលរយៈពេលយូរមក។
ក្រោមការដឹកនាំរបស់លោក ម៉ៅសេទុង ដែលមេដឹកនាំកុម្មុយនិស្តដំបូងបង្អស់របស់ប្រទេសចិននោះ CPC បានចាប់ផ្ដើមយុទ្ធនាការមួយដើម្បីបង្កើនផលិតផលឧស្សាហកម្មដែលនៅ អំឡុងពេលនោះមានប្រជាជនរាប់លាននាក់ជួបប្រទះនឹងភាពអត់ឃ្លាន។មនុស្សរាប់លាននាក់បាន ត្រូវគេប៉ាន់ស្មានថា បានស្លាប់ក្នុងបដិវត្តន៍វប្បធម៌ដែលជាយុទ្ធសាស្ត្រមួយធ្វើឲ្យ លោកម៉ៅ នៅក្នុងឆ្នាំ១៩៦៦ ដើម្បីធ្វើឲ្យ CPC ស្អាត។ ប៉ុន្តែក្រោយលោកម៉ៅ ទទួលមរណភាពក្នុងឆ្នាំ១៩៧៦ មក អ្នកស្នងតំណែងរបស់លោក លោក តេងស៊ាវភីង បានណែនាំការកែទម្រង់ទីផ្សារដែលបានធ្វើឲ្យប្រទេសចិនក្លាយទៅជា ប្រទេសសេដ្ឋកិច្ចដ៏ធំបំផុតទី២របស់ពិភពលោក។
លោក ប៉ែខល់ប្រ៊ីសថូវ ធ្វើការនៅ BBCក្នុងក្រុងប៉េកាំង និយាយថា ប្រជាជនរាប់រយលាននាក់ មិនតស៊ូនឹងភាពក្រីក្រតទៅទៀតទេ ហើយប្រជាជនជាច្រើននាក់ មានជាងការដែលគេអាចសង្ឃឹមទៅទៀត។
បទអត្ថាធិប្បាយមួយពីទី ភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលរដ្ឋគ្រប់គ្រងបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា« ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញថា មានតែCPC ទេដែលអាចជួយប្រទេសចិន»។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ យើងបានបន្ថែមទៀតថា ជាចុងបញ្ចប់ CPC បានបន្តគ្រប់គ្រងទៅទៀតព្រោះថា ខ្លួនមិនបណ្ដោយឲ្យអ្នកណាទៀតគ្រប់គ្រងឡើយ។
មុនខួបថ្ងៃសុក្រពួកមន្ត្រីឃោសនា បានត្រួតពិនិត្យផលិតកម្មខ្សែភាពយន្តមួយស្ដីអំពីការបង្កើត CPC។ ក៏មានសៀវភៅប្រវត្តិសាស្ត្រផ្លូវការថ្មីមួយក្បាលផងដែរ ហើយនិងការតាំងពិព័រណ៍ដ៏ច្រើន។ រដ្ឋាភិបាលក៏បង្កើតបណ្ដាញ ផ្លូវដែកដែលមានល្បឿនលឿនអស់ទឹកប្រាក់ ៣៣.០០០លានដុល្លារ ដោយឡែកនាវាផ្ទុកយន្តហោះ លើកដំបូងបង្អស់របស់ប្រទេសអាចចាប់ផ្ដើមការសាកល្បងតាមសមុទ្រ នៅថ្ងៃសុក្រ៕
ដោយ៖ អៀង សុខម៉ិញ (RFI)
វៀតណាម៖
គណបក្សកុម្មុយនិស្តវៀតណាមធ្វើមហាសន្និបាតសម្ងាត់ដើម្បីបោះឆ្នោតរើសក្រុមមេដឹកនាំជាថ្មី
បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ ប្រទេសវៀតណាម បានជួបគ្នាក្នុងមហាសន្និបាត កាលពីថ្ងៃចន្ទទី១៧ មករា ដើម្បីជ្រើសមេដឹកនាំថ្មីមួយក្រុមដែលគេរំពឹងថា នឹងគ្រប់គ្រងយុទ្ធនាការធ្វើទំនើបភាវូបនីយកម្មសេដ្ឋកិច្ច ខណៈបដិសេធមិនបោះបង់ចោលប្រព័ន្ធនយោបាយផ្តាច់ការរបស់ប្រទេសនេះ។ មហាសន្និបាតដែលមានការលាក់បាំងនេះ មានបំណងរៀបចំផែនការគោលដៅរបស់ប្រទេសសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ នៅចំពោះមុខបញ្ហាប្រឈមខាងសេដ្ឋកិច្ចចេះតែកើនឡើង ក្នុងនោះមានទាំងកំណើនអតិផរណានិងរូបិយប័ណ្ណចុះខ្សោយ។ ប្រតិភូ ជិត១៤០០នាក់ ត្រូវបានគេរំពឹង ថា នឹងបោះឆ្នោតក្នុងបន្ទប់បិទទ្វារ ដើម្បី ជ្រើសរើសគណៈកម្មាធិការមជ្ឈិមពិសេស ដែលប្រភពបក្សនិយាយថា បានទទួលយកតួនាទីកាន់តែសំខាន់ឡើង ខណៈក្រុមកុម្មុយនិស្តនេះស្វែងរកការពិភាក្សាផ្ទៃក្នុងកាន់តែ ច្រើននិងបានច្រានចោលការកែប្រែនយោបាយសំខាន់ ដូចជាពហុបក្ស។ កាល ពីថ្ងៃចន្ទឬថ្ងៃអង្គារសមាជិកគណៈកម្មាធិការមជ្ឈិមដែលទើប នឹងជ្រើសតាំងថ្មីៗ២០០រូប ត្រូវបានគេរំពឹងថា បោះឆ្នោតដើម្បីជ្រើសតាំងអគ្គលេខាធិការបក្ស និង ធ្វើការបោះឆ្នោតដាច់ដោយឡែកមួយទៀតសម្រាប់សមាជិកការិយាល័យនយោបាយ ៧រូប ដែលជាអ្នកកំណត់គោលនយោបាយរដ្ឋាភិបាល។
ក្រុមប្រតិភូ ដែលហៅគ្នាទៅវិញទៅមក ថា «សមមិត្ត» បានជួបជុំគ្នាតាំងពីថ្ងៃពុធ សប្តាហ៍មុនដើម្បីមហាសន្និបាតរៀងរាល់៥ឆ្នាំម្តងនេះ នៅសាលធំដែលមានតាំងលម្អជាពណ៌ក្រហមកុម្មុយនិស្ត ជាមួយ រូបភាព ស្ថាបនិកបក្ស និងជាអតីតប្រធានាធិបតី ហូ ជីមិញ ដែលគេគោរពយ៉ាងជ្រាលជ្រៅបំផុតរបស់ពួកគេ។
ក្រុមអ្នកសង្កេត ការណ៍កំពុងរំពឹងថាលោកង្វៀន ភូចុង វ័យ៦៦ឆ្នាំដែលប្រភពបក្សខ្លះ និយាយថា ស្និទ្ធនឹងចិន ដែលជាគូប្រជែងប្រទេសវៀតណាម នឹងត្រូវជាប់ឆ្នោតជាប្រធានបក្សកុម្មុយនិស្ត។
អ្នកការទូត អាស៊ីម្នាក់ បានពណ៌នាលោកចុងថា ជា «តាទួត» ហើយក្រុមអ្នកវិភាគមើលឃើញលោកថា កំពុងបង្កសម្ពាធបន្តិចបន្តួចចំពោះនាយករដ្ឋមន្ត្រី ង្វៀនតឹនយុង។
នាយក រដ្ឋមន្ត្រីរូបនេះ ទំនងជារក្សាបាន នូវតំណែងរបស់លោកក្នុងនាមជាឥស្សរជនដ៏មានអំណាចបំផុតរបស់ប្រទេស នេះ ថ្វីបើមានការតស៊ូអំណាចផ្ទៃក្នុង នៅក្នុងប្រព័ន្ធនយោបាយមួយ ដែលក្រុមអ្នកវិភាគនិយាយថា មានការវិវត្តយឺតយ៉ាវ ថ្វីបើមានភាពរឹងត្អឹងក៏ដោយ។
ក្រុមអ្នកវិភាគ និយាយថា កំណើនសេដ្ឋកិច្ច៥ឆ្នាំរបស់វៀតណាម បានជួយបក្សកុម្មុយនិស្តនេះ ទទួលបានការគាំទ្រប្រកបដោយប្រជាប្រិយ ប៉ុន្តែរបបនេះមិនបាន អត់ឱនចំពោះការគំរាមកំហែងដែលគេបានដឹងចំពោះអំណាចរបស់ខ្លួនឡើយ។
ស្ថាន ទូតអាមេរិក បាននិយាយថា អ៊ិន ធឺណិត និងសេរីភាព សារព័ត៌មានត្រូវបានគេបិទបាំងនៅវៀតណាមកាលពីឆ្នាំមុន ក្នុងអំឡុងពេលបង្ក្រាបមួយ ដែលគេឃើញ មនុស្សជិត៤០នាក់ ត្រូវបានចាប់ខ្លួន ឬ កាត់ទោស។
អតីតប្រធានសភាជាតិ លោកង្វៀន វ៉ាន់អាន បាននិយាយថា សមាសភាពគណៈកម្មាធិការមជ្ឈិម គឺសំខាន់ខ្លាំងណាស់។លោកត្រូវបានគេហទំព័រ VietnamNetដកស្រង់សម្តី ដែលថ្លែងថា៖ «ជម្រើសមិនត្រឹមត្រូវ នឹងនាំមកនូវអន្តរាយ»។
ប៉ុន្តែ ក្រុមអ្នករិះគន់សង្ស័យពីការកែប្រែទិសដៅរបស់បក្សដែល កាលពីសប្តាហ៍មុនបានបញ្ជាក់ពី «តួនាទីសំខាន់» សម្រាប់វិស័យសេដ្ឋកិច្ចរដ្ឋរបស់ខ្លួន រយៈពេល២៥ឆ្នាំ បន្ទាប់ពីវៀតណាមដែលខ្ទេចខ្ទាំ ដោយសង្គ្រាម បានចាប់ផ្តើមគោលនយោបាយ«ដូយម៉ឺយ» ដើម្បីប្រកាន់យកទៅផ្សារសេរីនិងងាកចេញពីប្រព័ន្ធសេដ្ឋកិច្ចផែន ការដ៏រឹងត្អឹងមួយ។
ការអំពាវនាវ បានកើនឡើងសម្រាប់ថ្នាក់ដឹកនាំដាច់ខាតកែទម្រង់សេដ្ឋកិច្ចនិង ជម្នះរាល់បញ្ហាប្រឈម ដែលមានទាំងឱនភាពពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធខ្សោយ និងការគ្មានប្រសិទ្ធភាពក្នុងចំណោមសហគ្រាសគ្រប់គ្រងដោយរដ្ឋ។
នៅ ក្នុងប្រទេសមួយញាំញីដោយអំពើពុករលួយជាប្រព័ន្ធ ប្រតិភូខ្លះបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់ក្រុមមេដឹកនាំដែល ជាប់ឆ្នោតថ្មី ត្រូវចាត់វិធានការ។ប្រតិភូ យ៉ាង វ៉ាន់សួង ប្រាប់កាសែតមួយ ថា៖ «អ្នកទាំងនេះ ត្រូវតែតាំងចិត្តប្រយុទ្ធនឹងអំពើពុករលួយ»៕
ប្រភពៈ ភ្នំពេញប៉ុស្តិ៍ និពន្ធដោយ Thach Kaivanhdy
ពលរដ្ឋវៀតណាមបោះឆ្នោតរើសតំណាងរាស្ត្រថ្មីចេញពីគណបក្សកុម្មុយនិស្តតែមួយ
នៅថ្ងៃ អាទិត្យនេះ ពលរដ្ឋវៀតណាមជាង ៦០លាននាក់ ត្រូវចេញទៅបោះឆ្នោតជ្រើសរើសសមាជិកសភាសម្រាប់អាណត្តិថ្មី។ អាជ្ញាធរវៀតណាមបានហៅការបោះឆ្នោតនេះថា ជាព្រឹត្តិការណ៍នយោបាយដ៏អស្ចារ្យមួយ ក៏ប៉ុន្តែ ពលរដ្ឋវៀតណាមហាក់ដូចជាគ្មានជម្រើសអ្វីប៉ុន្មានទេ ពីព្រោះបេក្ខជនដែលឈរឈ្មោះក្នុងការបោះឆ្នោតនេះ ចេញពីគណបក្សតែមួយគត់ គឺគណបក្សកុម្មុយនិស្តវៀតណាម។
រដ្ឋសភាវៀតណាមមានសមាជិកសរុប ចំនួន ៥០០រូប ដែលពលរដ្ឋវៀតណាមត្រូវបោះឆ្នោតជ្រើសរើស សម្រាប់អាណត្តិថ្មី នៅថ្ងៃអាទិត្យនេះ។ បេក្ខជនឈរឈ្មោះជាតំណាងរាស្ត្រ ក្នុងការបោះឆ្នោតថ្ងៃនេះ មានចំនួន ៨២៧រូប។
ថ្វីដ្បិតតែ មេដឹកនាំវៀតណាមតែងតែបដិសេធមិនលុបចោលប្រព័ន្ធដឹកនាំបែបឯកបក្ស ក៏ប៉ុន្តែ បានអនុញ្ញាតឲ្យមានសមាជិកសភាចំនួន ១០% ជាអ្នកមកពីក្រៅគណបក្សកុម្មុយនិស្ត។ ទោះជាយ៉ាងណា ដើម្បីបានឈរឈ្មោះ បេក្ខជនដែលមិនមែនជាសមាជិកគណបក្សកុម្មុយនិស្តចាំបាច់ត្រូវ ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីសំណាក់គណបក្សកុម្មុយនិស្ត។
ការិយាល័យបោះឆ្នោតបានចាប់ផ្តើមបើកទ្វារ កាលពីម៉ោង ៧ព្រឹក ម៉ោងនៅក្នុងប្រទេសវៀតណាម។ យោងតាមទីភ្នាក់ងារសារព័ត៌មានបារាំង (AFP) គ្រាន់តែការិយាល័យបោះឆ្នោតបើកទ្វារភ្លាម ពលរដ្ឋវៀតណាមក៏បានចាប់ផ្តើមនាំគ្នាចូលទៅបោះឆ្នោតភ្លាមៗដែរ។ ក៏ប៉ុន្តែ ក្នុងចំណោមអ្នកបោះឆ្នោតទាំងនោះ មានអ្នកខ្លះនិយាយថា គេចេញមកបោះឆ្នោត គឺដោយសារតែជាកាតព្វកិច្ចតម្រូវប៉ុណ្ណោះ។
លទ្ធផលបោះឆ្នោតអាចនឹងត្រូវគេប្រកាសឲ្យដឹងនៅក្នុងរយៈពេល ៧ ឬ១០ថ្ងៃខាងមុខ។ សមាជិកសភាថ្មី ដែលមានអាណត្តិ ៥ឆ្នាំ គ្រោងនឹងបើកកិច្ចប្រជុំជាលើកដំបូង នៅថ្ងៃទី២១ កក្កដា ខាងមុខ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើរដ្ឋាភិបាល។
ទោះជាយ៉ាងណា ការបោះឆ្នោតនេះគ្រាន់តែជានីតិវិធី ដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះ។ អ្វីៗត្រូវបានបក្សកំណត់រួចជាស្រេចទៅហើយ។ នៅវៀតណាម អំណាចពិតប្រាកដ គឺស្ថិតក្នុងដៃគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការមជ្ឈិមបក្ស ដែលមានសមាជិក ២០០នាក់ កើតចេញពីសមាជបក្ស កាលពីខែមករា កន្លងទៅថ្មីៗនេះ។ គណៈអចិន្ត្រៃយ៍បក្សបានកំណត់ជ្រើសរើសមេដឹកនាំធំៗរួចជាស្រេចទៅហើយ។ គេរំពឹងថា លោកង្វៀន ថាន់ ស៊ុង នឹងនៅបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីតទៅទៀត។ គូប្រជែងរបស់លោកង្វៀន ថាន់ ស៊ុង គឺលោក ទ្រឿង ថាន់ សាង ទំនងជានឹងត្រូវទទួលតំណែងជាប្រធានាធិបតី៕ សេចក្តីរាយការណ៍របស់ សេង ឌីណា (RFI)
សមាជគណបក្សកុម្មុយនិស្តវៀតណាម ប្រកាសសមាសភាព ថ្នាក់ដឹកនាំកំពូលថ្មីរបស់ជាតិបីរូប
បណ្តាមេដឹកនាំដ៏មានឥទ្ធិពលរបស់បក្សកុម្មុយនិស្តវៀតណាម
ក្រុងហាណូយៈ បក្សកុម្មុយនិស្តរបស់ប្រទេស វៀតណាម បានបញ្ចប់សមាជរៀងរាល់៥ឆ្នាំម្តងរបស់ខ្លួន ដោយតែងតាំងនាយករដ្ឋមន្ត្រីវៀតណាម លោកង្វៀន តឹនយុង ឲ្យកាន់តំណែងឡើងវិញ សម្រាប់អាណត្តិទីពីរកាលពីថ្ងៃពុធ ទី១៩ មករា។ទូរទស្សន៍អង់គ្លេសប៊ីប៊ីស៊ី បានរាយការណ៍ថា បុរសដែលត្រូវបានគេរំពឹងថានឹងក្លាយជាអគ្គលេខាធិការបក្សថ្មី គឺលោក ង្វៀន ភូចុង និងប្រធានសភាលោក ទ្រឿង តឹន សាង ក៏ត្រូវបានគេតែងតាំងផងដែរ។ អ្នកតំណាងខាងយោធាជាច្រើននាក់ក៏បានចូលរួមក្នុងគណៈកម្មាធិការ មជ្ឈិមដ៏មានឥទ្ធិពលនេះផងដែរ។ ក្រុមអ្នកវិភាគបាននិយាយថា ចំណុចនេះ បានបង្ហាញថា កងកម្លាំងប្រដាប់អាវុធ គឺកាន់តែមានសារៈសំខាន់ ខណៈឥទ្ធិពលរបស់ចិនដែលជាប្រទេសជិតខាងកាន់តែខ្លាំងឡើងៗ។
ក្នុងនាមជាចៅហ្វាយនាយនៃគណបក្ស កុម្មុយនិស្តថ្មី លោកចុង វ័យ៦៦ឆ្នាំ បានជំនួសតំណែងរបស់លោក ណុង ឌឹកម៉ាញ់ ដែលបានចូលនិវត្តន៍ បន្ទាប់ពីកាន់តំណែងអស់ពេល១០ឆ្នាំ។ លោកសាង ជាគូប្រជែងយូរអង្វែងរបស់លោកនាយករដ្ឋមន្ត្រី បានទទួលតំណែងជាប្រធានាធិបតី និងមានអាសនៈមួយនៅក្នុងការិយាល័យនយោបាយ។ ការផ្លាស់ប្តូរទាំងនេះ ទំនងជាការពង្រឹងអំណាចរបស់លោកនាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី ពីរ ដែលពួកគេត្រូវបានរំពឹងថានឹងយល់ព្រមជាឯកច្ឆន្ទ។ ទូរលេខសម្ងាត់មួយរបស់អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត ណាម ដែលគេបានចេញផ្សាយតាមគេហទំព័រវីគីលីក បានពណ៌នាថា លោកយុង និងលោក សាង ជា«ទំនិញដែលល្បីឈ្មោះ: មានភាពប្រាកដនិយម ជាអ្នកដែលតម្រង់ទៅរកទីផ្សារ និងគាំទ្រភាពជឿនលឿនឥតប្រែប្រួល និងអត់ថយក្រោយ នៅក្នុងទំនាក់ទំនងមិត្តភាពរបស់វៀតណាមជាមួយអាមេរិក»។ អ្នកឆ្លើយឆ្លងព័ត៌មានទូរទស្សន៍ ប៊ីប៊ីស៊ី លោក អាឡាស្ទែរ ឡិតហេតដែលរាយការណ៍ពីក្រុងហាណូយ និយាយថា សមមិត្តជាន់ខ្ពស់គ្រប់គ្នា បានលើកកាតក្រហមតូចរបស់ពួកគេគាំទ្រជាឯកច្ឆន្ទ ដោយបោះឆ្នោតគាំទ្រផែនការ៥ឆ្នាំថ្មី និងថ្នាក់ដឹកនាំថ្មីរបស់បក្សកុម្មុនិស្តនេះ។ ជាលក្ខណៈបុគ្គលមានការភ្ញាក់ផ្អើលតិចតួច ខណៈដែលក្រុមអ្នកភ្លេងដែលកំពុងដើរជាក្បួនបានប្រគំហើយសមាជិក ថ្មីនៃសមាជិកគណៈកម្មាធិការមជ្ឈិមដែលគេពង្រីក បានក្រោកឈរឡើងនៅក្រោមរូបចម្លាក់ពណ៌មាសដ៏ធំមួយនៃបិតាស្ថាបនិក បក្ស ហូ ជីមីញ ដើម្បីទទួលយកការទះដៃអបអរសាទរស្វាគមន៍ពីពួកគេ។ អ្នកឆ្លើយឆ្លងព័ត៌មាន រ៉យទ័រ បាននិយាយថា គោលនយោបាយដែលនាំឆ្ពោះទៅរកទីផ្សាររបស់ប្រទេសនេះ ត្រូវបានគេធានាហើយ ទោះបីជាសេដ្ឋកិច្ច កំពុងតែប្រឈមបញ្ហាធំៗជាមួយនឹងភាពរង្គោះរង្គើខាងទំនុកចិត្ត និងចំពេលមានអតិផរណាចេះតែមានច្រើនឡើងៗ។ លោកចុង ដែលជាអគ្គលេខាធិការបក្ស ថ្មី បានសន្យាថា ការដោះស្រាយបញ្ហាសេដ្ឋកិច្ច គឺជាអាទិភាពខ្ពស់មួយ។ សមាជិកការិយាល័យនយោបាយម្នាក់ទៀត បាននិយាយថា ការដោះស្រាយឱនភាពសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ជារឿងសំខាន់ដើម្បីធានាដំណើរការរីកចម្រើនរបស់ប្រទេសនេះ។ ប៉ុន្តែខណៈដែលគណៈកម្មាធិការមជ្ឈិម នេះ ត្រូវបានពង្រីក ការិយាល័យនយោបាយ ត្រូវបានគេកាត់បន្ថយវិញ។ ថ្នាក់ដឹកនាំថ្មីនេះមាន មនុស្សថ្មីច្រើន ណាស់ ដោយមានការដករដ្ឋមន្ត្រីការបរទេសដែលជាការភ្ញាក់ផ្អើលពិតតែមួយ គត់បន្ទាប់ពីកិច្ចពិភាក្សាដេញដោល ពិភាក្សា និងការខ្វែងគំនិតគ្នា នៅក្នុងកិច្ចប្រជុំបិទទ្វារក្តៅគគុកជាងមួយសប្តាហ៍នេះ។ គណបក្សនេះ បានជំរុញឲ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែទូលំទូលាយ ទោះបីនៅក្នុងកម្រិតឯកបក្សរបស់ខ្លួនក្តី។ អ្នកឆ្លើយឆ្លងព័ត៌មានរ៉យទ័រ និយាយថា ក្រុមប្រឆាំងខាងនយោបាយដែលនិយាយឥតសំចៃខ្លះ គេនៅតែមិនអត់ឱនឲ្យ។ អ្នកជំនាញខាងកិច្ចការវៀតណាម ដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ New South Wales នៅអូស្ត្រាលី លោក ខាលថាយើរ បាននិយាយថា៖ «នេះមិនមែនជាប្រព័ន្ធមួយដែលអាចនឹងជួយសង្គ្រោះបានទេ ហើយអ្នកនឹងបោះចោលជ្រុងម្ខាង ហើយទុកជ្រុងម្ខាងទៀត។ វាគឺជាការតស៊ូមួយសម្រាប់តំណែងទាំងនេះ ហើយអ្នក ត្រូវបែងចែកជ័យភណ្ឌ»។ ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសនេះ អាចនឹងវិលមករកប្រក្រតីភាពវិញហើយ បន្ទាប់ពីការប្រកួតប្រណាំងជាច្រើនខែនៅមុខសមាជ។ វៀតណាម មានបំណងក្លាយខ្លួនជាប្រទេសឧស្សាហកម្មក្នុងពេល១០ឆ្នាំខាង មុខ៕ ប្រភពព័ត៌មាន៖ ភ្នំពេញប៉ុស្ត
បក្សកុម្មុយនិស្ត វៀតណាមបើក មហាសន្និបាត ជ្រើសរើស មេដឹកនាំអាណត្តិថ្មី
និម្មិត្តសញ្ញាមហាសន្និបាតលើកទី១១ នៃបក្សកុម្មុយនិស្តវៀតណាម
នៅថ្ងៃពុធ ១២ មករា ២០១១នេះ មហាសន្និបាតគណបក្សកុម្មុយនិស្តវៀតណាមបានចាប់បើកធ្វើ សម្រាប់រយៈពេលពេញមួយសប្តាហ៍។ មហាសន្និបាតនេះ តែងតែប្រារព្ធធ្វើ នៅរៀងរាល់ ៥ឆ្នាំម្តង ដើម្បីជ្រើសរើសមេដឹកនាំថ្មីផង និងដើម្បីកំណត់នយោបាយ សម្រាប់អាណត្តិថ្មីផង។
វៀតណាម ប្រកាន់យករបបដឹកនាំបែបកុម្មុយនិស្ត ដឹកនាំដោយគណបក្សតែមួយគត់ គឺគណបក្សកុម្មុយនិស្តវៀតណាម។ មហាសន្និបាតគណបក្សកុម្មុយនិស្ត គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងជីវិតនយោបាយវៀតណាម។ តើមហាសន្និបាតពេលនេះនឹងមានការផ្លាស់ប្តូរអ្វីខ្លះ នៅក្នុងជួរថ្នាក់ដឹកនាំបក្ស និងរដ្ឋ? តើគណបក្សនឹងដាក់ចេញនូវនយោបាយអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលវៀតណាមកំពុងជួបប្រទះពេលនេះ?
គណបក្ស កុម្មុយនិស្តវៀតណាម ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៣០ ដោយហូ ជីមិញ។ នៅឆ្នាំ១៩៧៥ កងទ័ពកុម្មុយនិស្តវៀតណាមបានយកជ័យជំនះលើកងទ័ពអាមេរិក ហើយបានវាយចូលកាន់កាប់វៀតណាមខាងត្បូង បង្កើតជាប្រទេសវៀតណាមតែមួយ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម។ គណបក្សកុម្មុយនិស្តបានប្រកាសខ្លួនឯងថា ជាគណបក្សស្របច្បាប់តែមួយគត់របស់វៀតណាម។
បច្ចុប្បន្ននេះ គណបក្សកុម្មុយនិស្តវៀតណាមមានសមាជិកចំនួន ៣លាន ៦សែននាក់ ក្នុងចំណោមប្រជាជនសរុប ចំនួន ៨៦លាននាក់។ មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមត្រូវបានរៀបចំធ្វើ នៅរៀងរាល់ ៥ឆ្នាំម្តង។ មហាសន្និបាតឆ្នាំនេះ មានគណៈប្រតិភូចំនួន ១៤០០នាក់ចូលរួម។ គណៈប្រតិភូទាំង ១៤០០នាក់ ត្រូវបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ដែលមាន ១៥០រូប។ បន្ទាប់មក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ត្រូវបោះឆ្នោតជ្រើសរើសគណៈអចិន្ត្រៃយ៍ ដែលមានសមាជិក ១៧រូប។ គឺគណៈអចិន្ត្រៃយ៍នេះហើយ ដែលជាអ្នកជ្រើសរើសឥស្សរជនចំនួន ៣រូប ចេញពីក្នុងចំណោមសមាជិកទាំង ១៧រូប ដើម្បីកាន់តំណែងសំខាន់ៗរបស់វៀតណាម៖ អគ្គលេខាធិការបក្ស, ប្រធានាធិបតី និងនាយករដ្ឋមន្ត្រី។
បច្ចុប្បន្ន តំណែងអគ្គលេខាធិការបក្សកុម្មុយនិស្ត ដែលមានអំណាចធំជាងគេ ត្រូវកាន់កាប់ដោយ ណុំ ឌឹក ម៉ាន់ (Nong Duc Manh), ប្រធានាធិបតី គឺលោក ង្វៀន មិញ ទ្រៀត (Nguyen Minh Triet) និងនាយករដ្ឋមន្ត្រី គឺលោក ង្វៀន តាន់ ហ្ស៊ុង (Nguyen Tan Dung)។ ក្នុងចំណោមឥស្សរជនទាំងបីរូបនេះ មានតែលោកង្វៀន តាន់ ហ្ស៊ុង មួយប៉ុណ្ណោះ ដែលអាចឈរឈ្មោះជាបេក្ខជនអាណត្តិថ្មីទៀតបាន។ ចំណែក ២រូបផ្សេងទៀត ត្រូវហួសអាយុ ដែលគេកំណត់ត្រឹម ៦៥ឆ្នាំ។
អ្នកវិភាគជាច្រើនបានព្យាករថា លោកង្វៀន តាន់ ហ្ស៊ុង នឹងអាចបន្តធ្វើជានាយករដ្ឋមន្ត្រីមួយអាណត្តិទៀត។ តំណែងអគ្គលេខាធិការបក្សអាចនឹងបានទៅលោកង្វៀន ភូ ទ្រុង (Nguyen Phu Trong) ដែលបច្ចុប្បន្នជាប្រធានសភាប្រជាជនវៀតណាម។ ចំណែកឯតំណែងប្រធានាធិបតី ដែលជាទូទៅមានអំណាចទាបជាងគេ ក្នុងចំណោមតំណែងទាំង៣ អាចនឹងបានទៅលោក ទ្រឿង តាន់ សាង (Truong Tan Sang) ដែលធ្លាប់ជាគូប្រជែងរបស់លោកង្វៀន តាន់ ហ្ស៊ុង កាលពីអាណត្តិមុន។ ប្រសិនបើដូច្នេះមែន នៅអាណត្តិក្រោយនេះ គេអាចនឹងឃើញមានការប្រជែងអំណាចគ្នារវាងប្រធានាធិបតី និងនាយករដ្ឋមន្ត្រីវៀតណាម។ ក្រៅពីការជ្រើសរើសមេដឹកនាំថ្មី មហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមនឹងត្រូវកំណត់នូវនយោបាយ សេដ្ឋកិច្ចថ្មីផងដែរ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
គួរបញ្ជាក់ថា កាលពី២០ឆ្នាំមុន វៀតណាមត្រូវបានគេឲ្យឈ្មោះថាជា “ខ្លានៅអាស៊ី”។ ក៏ប៉ុន្តែ នៅពេលនេះ ថ្វីដ្បិតតែសេដ្ឋកិច្ចវៀតណាមមានអត្រាកំណើនខ្ពស់ តែវៀតណាមកំពុងតែប្រឈមមុខនឹងបញ្ហាធំៗមួយចំនួន។ តម្លៃលុយដុងរបស់វៀតណាមត្រូវធ្លាក់ចុះខ្សោយ, អត្រាអតិផរណាបានកើនឡើងកប់ពពក ចំណែកឧនភាពថវិកាជាតិក៏មានទំហំធំធេង។ លើសពីនេះទៅទៀត បញ្ហាធំៗជាច្រើនបានកើតមានឡើង ក្នុងក្រុមហ៊ុនធំៗរបស់រដ្ឋ ដែលជាសសរទ្រូងនៃសេដ្ឋកិច្ចវៀតណាម។ កាលពីឆ្នាំ ២០១០កន្លងទៅនេះ ក្រុមហ៊ុនផលិតនាវាដ៏ធំមួយរបស់វៀតណាម ត្រូវដួលរលំ ក្រោយពីជំពាក់បំណុលគេរហូតដល់ទៅ ៤ពាន់ ៥រយលានដុល្លារ។
នៅ ក្នុងសុន្ទរកថា មហាសន្និបាត នៅថ្ងៃពុធនេះ អគ្គលេខាធិការបក្សបានថ្លែងថា វៀតណាមត្រូវតែដាក់ចេញនូវនយោបាយសេដ្ឋកិច្ចថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ធ្វើយ៉ាងណាឲ្យវៀតណាមអាចក្លាយជាប្រទេសឧស្សាហកម្មទំនើប នៅឆ្នាំ២០២០។
គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ កំណើនសេដ្ឋកិច្ចរបស់វៀតណាម គឺពឹងផ្អែកខ្លាំងទៅលើការធ្វើអាជីវកម្មលើធនធានធម្មជាតិ និងលើកម្លាំងពលកម្ម ដែលមិនសូវមានជំនាញ ប៉ុន្តែ មានតម្លៃថោក។ អ្នកវិនយោគបរទេសខ្លះ ដែលចង់មកវិនិយោគនៅវៀតណាម បានរអ៊ូរទាំថា ធនធានមនុស្សវៀតណាម នៅមានកម្រិតទាប។ ទាំងនេះ គឺមកប្រព័ន្ធអប់រំវៀតណាមខ្វះគុណភាព ហើយពោរពេញទៅដោយអំពើពុករលួយ។
បក្ស កុម្មុយនិស្តវៀតណាមបានប្តេជ្ញាថានឹងចាប់ផ្តើមធ្វើកំណែទម្រង់ វិស័យអប់រំ អភិវឌ្ឍធនធានមនុស្សឲ្យមានគុណភាពខ្ពស់ ដើម្បីចាប់យកម៉ូដែលសេដ្ឋកិច្ចថ្មី គឺសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និងបច្ចេកវិទ្យា។ចំពោះ បញ្ហានយោបាយវិញ គណបក្សកុម្មុយនិស្តវៀតណាមបានបដិសេធរួចជាស្រេចថា វៀតណាមនឹងមិនងាកចេញពីរបបកុម្មុយនិស្ត ទៅរកលទ្ធិប្រជាធិបតេយ្យនោះទេ។ ប្រជាធិបតេយ្យអាចនឹងត្រូវបង្កើន នៅក្នុងបក្ស ក៏ប៉ុន្តែ គណបក្សកុម្មុយនិស្តវៀតណាមនឹងនៅតែជាគណបក្សកាន់អំណាចតែមួយគត់ នៅវៀតណាម៕ ប្រភពៈ RFI
កូនជនកុម្មុយនិស្តដ៏ល្បីម្នាក់ជាប់ទោសពីបទប្រឆាំងនយោបាយរដ្ឋាភិបាល
លោក គូ ហ៊ុយ ហា វូ (Cu Huy Ha Vu)ជាកូនប្រុសរបស់សកម្មជនកុម្មុយនិស្តបក្ស ហូ ជីមិញ
ជាសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថាន និងជាកូនប្រុសរបស់សកម្មជនកុម្មុយនិស្តស្និទ្ធនឹងមេបក្ស ហូ ជីមិញ លោក គូ ហ៊ុយ ហា វូ (Cu Huy Ha Vu) ត្រូវបានតុលាការប្រជាជនក្រុងហាណូយកាត់ទោសឲ្យជាប់ពន្ធនាគារ ៧ ឆ្នាំពីបទ បាន “ឃោសនានយោបាយប្រឆាំងនឹងរដ្ឋអំណាច” វៀតណាម។អាយុ ៥៣ឆ្នាំ លោក គូ ហ៊ុយ ហា វូ (Cu Huy Ha Vu) និតិបណ្ឌិតពីប្រទេសបារាំង ត្រូវទទួលទោស ជាប់ពន្ធនាគារ៧ឆ្នាំ ព្រោះតែលោកបានថ្លែងទៅកាន់សារព័ត៌មានអន្តរជាតិ និងតាមអ៊ិនធឺណែត អំពាវនាវឲ្យមានរបបពហុបក្សនៅក្នុងប្រទេសវៀតណាម។សម្រាប់តុលាការ ក្រុងហាណូយ ដែលបានបើកសវនាការតែមួយព្រឹក និងផ្តល់សាលក្រមភ្លាមនៅថ្ងៃចន្ទទី ៤មេសានេះ ឥរិយាបថរបស់លោក វូ អាចនឹងធ្វើឲ្យសង្គមវៀតណាមទទួលរងការខូចខាត។ សំណេរ និងប្រសាសន៍របស់គាត់មានលក្ខណៈមួលបង្កាច់បង្ខូចឈ្មោះរដ្ឋបាល និងគណបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាច និងបំរើផលប្រយោជន៍ ដល់ជនមួយក្តាប់តូចប៉ុណ្ណោះ។
សវនាការលោកវូ បានប្រព្រឹត្តទៅក្រោមការការពារ យ៉ាងហ្មត់ចត់បំផុត មានទាំងប៉ូលិសប្រឆាំងភេរវកម្ម ប៉ូលិសក្នុងឯកសណ្ឋាន ប៉ូលិសស្លៀកពាក់ស៊ីវិល និងក្រុមអ្នកពន្លត់អគ្គិភ័យ ព្រោះជាសំណុំរឿងដែលទទួលបានការគាំទ្រពីប្រជាជនយ៉ាងខ្លាំងមិន ធ្លាប់មាន។ ម្យ៉ាងទៀតមកពីលោក វូ ជាកូនប្រុសរបស់ជនកុម្មុយនិស្ត លោក គូហ៊ុយគឹង (Cu Huy Can) ស្និទ្ធនឹងលោក ហូ ជីមិញ។
ឪពុកលោកវូ លោក គូហ៊ុយគឹង គឺជាកវីកុម្មុយនិស្តដ៏ល្បីល្បាញ ជាជនកុម្មុយនិស្តដ៏សកម្ម និងជាអតីតសមាជិករដ្ឋាភិបាលបដិវត្តបណ្តោះអាសន្នដំបូង ក្នុងឆ្នាំ១៩៤៥ ដែលបង្កើតឡើងដោយលោក ហូជីមិញ។ លោក ហូ ជីមិញ ដែលជាស្ថាបនិកគណបក្សកុម្មុយនិស្តវៀតណាម និងវៀតណាមទំនើបបច្ចុប្បន្ន។ កំណាព្យដែលមានក្នុងកម្មវិធីសិក្សានៅតាមសាលារៀន ភាគច្រើនជាស្នាដៃនិពន្ធរបស់លោក Cu Huy Can។ ប្រភពពី VNA
បក្សកុម្មុយនិស្តប្តេជ្ញាជំរុញវៀតណាមក្លាយជាប្រទេសឧស្សាហកម្មខ្លាំងមួយនៅឆ្នាំ២០២០
លោកង្វៀន តាន់ ហ្ស៊ុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីវៀតណាម
ហាណូយៈ គណបក្សកុម្មុយ និស្តកំពុងកាន់អំណាចរបស់ប្រទេសវៀតណាម បានសច្ចាកាលពីថ្ងៃពុធថា នឹងធ្វើកំណែ
ទម្រង់គំរូកំណើនសេដ្ឋកិច្ចរបស់ប្រទេស ដើម្បីឲ្យប្រទេសខ្លួនក្លាយជាប្រទេសឧស្សាហកម្មនៅត្រឹមឆ្នាំ ២០២០។ការឲ្យរហស្សនាមវៀតណាមថាជា «ខ្លាអាស៊ី» មានរយៈពេលពីរទសវត្សរ៍ហើយ ប៉ុន្តែបច្ចុប្បន្ន ប្រទេសនេះប្រឈមនឹងបញ្ហានានារួមទាំងកំណើនអតិផរណា ការឡើងថ្លៃរូបិយប័ណ្ណ ឱនភាពពាណិជ្ជកម្ម និងបញ្ហានានាក្នុងចំណោមសហគ្រាសរដ្ឋ ដែលជាសរសរទ្រូងសេដ្ឋកិច្ចដ៏ចម្បង។
មេដឹកនាំគណបក្សកុម្មុយនិស្ត លោក ងួង ដុងមិញ បានថ្លែងថា ប្រទេសវៀតណាម ត្រូវតែ «កែប្រែគំរូកំណើន និងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីបង្កើនល្បឿនឧស្សាភាវូបនីយកម្ម និងទំនើបនីយកម្មជាមួយនឹងការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព»។ក្នុងសុន្ទរកថាបើកសមាជរៀងរាល់ ៥ឆ្នាំម្តងរបស់គណបក្ស លោក មិញ បានប្រាប់ទៅគណៈប្រតិភូចំនួនជិត ១ ៤០០នាក់ថា៖ «យុទ្ធសាស្ត្រនេះ គឺដើម្បីប្រឹងប្រែងឆ្ពោះទៅរកឆ្នាំ២០២០ ដើម្បីឲ្យប្រទេសរបស់យើងក្លាយជាប្រទេសឧស្សាហកម្ម»។
កិច្ចប្រជុំសម្ងាត់នៅមជ្ឈមណ្ឌលសន្និសីទក្រុងហាណូយ ដោយមានការយាមកាមពីសំណាក់នគបាលស្ពាយកាំភ្លើងប្រយុទ្ធ ត្រូវបានរំពឹងថា នឹងត្រួសត្រាយផ្លូវឆ្ពោះទៅរកសម័យកាលថ្មីមួយសម្រាប់លោក នាយករដ្ឋមន្ត្រីដ៏មានមហិច្ឆិតា ង្វៀង តាន់ដុង។ គណបក្សនេះ បានព្រាងវិធានការមួយចំនួន ដែលក្រុមអ្នកវិភាគ និងវិនិយោគិនបរទេស ក៏បានទាមទារដែរនោះ ដើម្បីជួយឲ្យប្រទេសសម្រេចបានសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួន។
គំរូកំណើនសេដ្ឋកិច្ច វៀតណាម បានពឹងអាស្រ័យលើធនធានធម្មជាតិ និងកម្មករគ្មានជំនាញ ដើម្បីសម្រេចបានកំណើនដ៏ឆាប់រហ័ស ប៉ុន្តែលោក មិញ បាននិយាយអំពីការផ្លាស់ប្តូរឆ្ពោះទៅរកប្រព័ន្ធផលិតកម្មរីក ចម្រើនជាងនេះ ដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងធនធានមនុស្សមានចំណោះដឹងខ្ពស់។ លោក មិញ ដែលជាអគ្គលេខាធិការគណបក្សកុម្មុយនិស្ត ក៏បានអំពាវនាវឲ្យមាន «ប្រព័ន្ធសេដ្ឋកិច្ចអាស្រ័យលើចំណេះដឹង» តាមរយៈកំណែទម្រង់ប្រព័ន្ធអប់រំ ដែលក្រុមអ្នកជំនាញ បាននិយាយថាមានសភាពឆ្ងាយពីស្តង់ដារអន្តរជាតិ រងផលប៉ះពាល់ដោយសារអំពើពុករលួយ និងផ្តល់កម្លាំងពលកម្មជំនាញមិនសមស្របទៅនឹងតម្រូវការរបស់ ប្រទេសជាតិ។
ថ្លែងពីក្តីបារម្ភសំខាន់ៗរបស់វិនិយោគិនបរទេស លោក ងួងដុងមិញ បានលើកឡើងថា ប្រទេសវៀតណាម ត្រូវតែធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួន រួមមាន ព្រលានយន្តហោះ និងកំពង់ផែរសមុទ្រឲ្យមានភាពកាន់តែប្រសើរឡើង៕ ដកស្រង់ពី៖ RFI
គណបក្សកុម្មុយនិស្តវៀតណាមជ្រើសរើសក្រុមមេដឹកនាំថ្មី ៨
នាយករដ្ឋមន្ត្រីវៀតណាមលោក វៀង តាន់ហ្ស៊ុង (Nguyen Tan Dung)រូបថត៖ Reuters
បាំងកក៖ គណបក្សកុម្មុយនិស្តគ្រប់គ្រងអំណាចរបស់វៀតណាមបានជ្រើសរើសក្រុមមេ ដឹកនាំថ្មីនៅក្នុងកិច្ចប្រជុំមួយនៅរដ្ឋធានីហាណូយ។ក្រុមអ្នកវិភាគនិយាយថា ទោះបីមានការព្រួយបារម្ភអំពីអស្ថេរភាពសេដ្ឋកិច្ចក៏ដោយ ក៏គ្មានការភ្ញាក់ផ្អើលអ្វីដែរ ហើយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក វៀង តាន់ហ្ស៊ុង (Nguyen Tan Dung) នឹងនៅកាន់តំណែងរបស់លោកតទៅទៀត។ ក៏ប៉ុន្តែ មេដឹកនាំនឹងត្រូវគ្រប់គ្រងបញ្ហាអតិផរណា បើមិនដូច្នោះទេ នឹងមានគ្រោះថ្នាក់ដល់ការលូតលាស់ទៅអនាគត។
សមាជគណបក្សកុម្មុយនិស្តរបស់វៀតណាមបានបញ្ចប់កាលពីថ្ងៃពុធ ដោយសេចក្តីប្រកាសមេដឹកនាំកំពូលថ្មីរបស់ខ្លួន។ គណៈកម្មាធិការកណ្តាលរបស់គណបក្សបានជ្រើសតាំងលោកនាយករដ្ឋមន្ត្រី វៀង តាន់ហ្ស៊ុងជាថ្មីទៀតឲ្យបម្រើក្នុងការិយាល័យមជ្ឈឹមបក្ស។ ទោះបីជាប្រទេសនេះមានបញ្ហាសេដ្ឋកិច្ចក៏ដោយ ក៏គេរំពឹងជាទូទៅថា លោកនឹងបានទទួលការតែងតាំងជាថ្មីឲ្យកាន់តំណែងមួយអាណត្តិទៀតនៅ ក្នុង (ខែឧសភា) ឆ្នាំនេះដែរ។
ក៏ប៉ុន្តែគណៈកម្មាធិការកណ្តាលបានតែងតាំងគូប្រជែងរបស់លោកពីរ នាក់ឲ្យកាន់តំណែងកំពូលនៅក្នុងការិយាល័យមជ្ឈឹមបក្ស។ នេះជាសញ្ញាមួយដែលក្រុមអ្នកវិភាគនយោបាយខ្លះនិយាយថា ជាការប៉ុនប៉ងរបស់គណបក្សដើម្បីឲ្យមានតុល្យភាពអំណាចរបស់នាយក រដ្ឋមន្ត្រី។
លោក ខាល ថេយ័រ (Carl Thayer) អ្នកជំនាញខាងកិច្ចការវៀតណាម នៅបណ្ឌិតសភាកងកម្លាំងការពាររបស់អូស្ត្រាលី (Australia) និយាយថា ការផ្លាស់ប្តូរក្រុមមេដឹកនាំទាំងនេះបានប្រព្រឹត្តធ្វើជាទូទៅ ដូចសេចក្តីរំពឹងទុកជាមុន។ លោកមានប្រសាសន៍ថា៖«នេះជាប្រព័ន្ធមួយដែលតែងតែស្វែងរកផ្លូវកណ្តាល ហើយមិនងាកទៅរកមាគ៌ាជ្រុលនិយមទេ។ ប្រព័ន្ធនេះតែងតែឈានជើងទៅមុខមួយៗ ដោយប្រុងប្រយ័ត្ន។ ដូច្នេះ នេះជាអ្វីដែលយើងបានមើលឃើញនៅក្នុងសមាជនេះ។ ជាការបំពេញកិច្ចការដូចប្រក្រតី ហើយជាមនុស្សដែលយើងធ្លាប់ស្គាល់។ ហើយសូម្បីតែសមាជិកថ្មីនៃការិយាល័យមជ្ឈឹមបក្សក៏នឹងត្រូវការពេល វេលាយូរ ដើម្បីសង្កត់ឥទ្ធពលរបស់ខ្លួនដែរ។ នេះជាវប្បធម៌មួយដែលភាពចាស់ឆ្នាំជាង មានសារៈសំខាន់ណាស់»។
លោក ថេយ័រ ពោលថា ក្រោយពីបានទទួលការតែងតាំង លោកនាយករដ្ឋមន្ត្រី ហ្ស៊ុង ប្រហែលជាបន្តគោលនយោបាយរបស់លោកអំពីការផ្តល់ថវិកាដល់គម្រោងរដ្ឋ ធំៗ ដូចជាអយស្ម័យយានល្បឿនលឿនមួយជាដើម។ លោកបានទទួលការរិះគន់កាលពីឆ្នាំទៅ នៅពេលដែលក្រុមហ៊ុនសង់នាវាមួយរបស់រដ្ឋដែលជំពាក់បំណុលច្រើនពេក បានឈប់សងបំណុលអន្តរជាតិតាមសន្យា ហើយធ្វើឲ្យកេរ្តិ៍ឈ្មោះខ្ចីប្រាក់របស់វៀតណាមធ្លាក់ចុះ។
វៀតណាមជារដ្ឋមានគណបក្សតែមួយ ហើយសមាជគណបក្ស ក្រៅពីជ្រើសរើសក្រុមមេដឹកនាំ ជាអ្នករៀបចំធ្វើផែនការប្រាំឆ្នាំសម្រាប់ប្រទេស។ ប្រតិភូប្រមាណ ១៤០០ នាក់បានជួបជុំគ្នានៅទីក្រុងហាណូយក្នុងសប្តាហ៍នេះសម្រាប់សមាជ គណបក្ស។ សមាជបានបើកធ្វើ នៅពេលដែលប្រទេសវៀតណាមប្រឈមនឹងបញ្ហាម៉ាក្រូសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ រួមមាន ឱនភាពពាណិជ្ជកម្មកាន់តែធំឡើង និងបញ្ហាអតិផរណាយ៉ាងឆាប់ ទោះបីជាប្រទេសនេះមានការលូតលាស់យ៉ាងលឿននោះក៏ដោយ។
លោក ចនណឺថាន ពីងកឹស (Jonathan Pincus) ជាអ្នកសេដ្ឋសាស្ត្រម្នាក់នៃកម្មវិធីសកលវិទ្យាល័យហាវដ (Harvard) ជាមួយវៀតណាម នៅក្រុងហាណូយ។ លោកថ្លែងថា គំនាបសកលលោកទៅលើតម្លៃវត្ថុប្រើប្រាស់រំពឹងថានឹងឡើងក្នុងឆ្នាំ នេះ ដែលធ្វើឲ្យការគ្រប់គ្រងរបស់វៀតណាមទៅលើនយោបាយសារពើពន្ធ និងរូបិយវត្ថុរបស់ខ្លួន មានសារៈសំខាន់កាន់តែខ្លាំងឡើងទៀត។ លោកបន្តថា«ខ្ញុំគិតថា រឿងនេះមិនតម្រូវឲ្យមានការផ្លាស់ប្តូរច្រើននៅក្នុងគោលនយោបាយ ទេ។ ខ្ញុំគិតថា ដើម្បីបង្កើតឲ្យមានស្ថេរភាពឡើងវិញ គឺគ្រាន់តែតម្រូវឲ្យមានគោលនយោបាយសារពើពន្ធដែលអភិរក្សជាងមុនតែ ប៉ុណ្ណោះ។ និយាយឲ្យខ្លីគឺកាត់បន្ថយឱនភាពសារពើពន្ធរបស់រដ្ឋាភិបាល ហើយយកចិត្តទុកដាក់ខ្លាំងទៅលើគោលនយោបាយរូបិយវត្ថុ ដើម្បីឲ្យប្រាកដថា ការរីកចម្រើនឥណទានមិនឡើងលើសពីព្រំដែនដែលរដ្ឋាភិបាលបានដាក់ កម្រិតទេ ដើម្បីកុំឲ្យតម្លៃឡើងខ្ពស់មិនអាចគ្រប់គ្រងបាន»។
ក្រោយពីការគ្រប់គ្រងដោយរដ្ឋអស់រយៈពីរទសវត្សរ៍ សេដ្ឋកិច្ចវៀតណាមបានប្តូរជាលំដាប់ទៅរកនយោបាយសេរីនិយម។ ក៏ប៉ុន្តែក្រុមហ៊ុនរដ្ឋធំៗខ្លះនៅតែពឹងផ្អែកទៅលើជំនួយ រដ្ឋាភិបាលនៅឡើយ។ នៅពេលដែលវៀតណាមបើកទ្វារចំហរសម្រាប់កម្លាំងទីផ្សារ និងសេដ្ឋកិច្ចសកលលោក ពាណិជ្ជកម្មឯកជនបានក្លាយទៅជាកម្លាំងនាំមុខគេនៃការលូតលាស់ ប្រចាំឆ្នាំ ដែលមានកម្រិតជាមធ្យម ៧% ក្នុងពេល ២០ ឆ្នាំកន្លងទៅនេះ។
នៅក្នុងសមាជ នេះជាលើកទីមួយហើយដែលគណបក្សកុម្មុយនិស្តបានបោះឆ្នោតបញ្ចូល ម្ចាស់ក្រុមហ៊ុនឯកជនជាសមាជិក ដែលជាការទទួលស្គាល់ដល់សារៈសំខាន់របស់ពួកគេនៅក្នុងសេដ្ឋកិច្ច។ ក៏ប៉ុន្តែសហគ្រាសរដ្ឋនៅតែជាស្នូលនៃឧស្សាហកម្មធំៗដដែល ដូចជាថាមពល និងទូរគមនាគមន៍ជាដើម។ អ្នកសេដ្ឋសាស្ត្រមួយចំនួននិយាយថា សហគ្រាសទាំងនេះជាក្រុមហ៊ុនដាច់មុខគ្មានប្រសិទ្ធភាព ដែលជញ្ជក់ថវិការដ្ឋ។
លោក លី ដាំងជាន់ (Le Dang Doanh) ជាទីប្រឹក្សាចូលនិវត្តន៍ម្នាក់របស់រដ្ឋាភិបាលអំពីបញ្ហា សេដ្ឋកិច្ច។ លោកថ្លែងថា ការខ្វះប្រសិទ្ធភាពរបស់ក្រុមហ៊ុនរដ្ឋធំៗជាបញ្ហាដ៏ធំមហិមានៅ ក្នុងសេដ្ឋកិច្ចរបស់វៀតណាម។ លោកបន្តថា៖«វៀត ណាមត្រូវការធ្វើកំណែទម្រង់យ៉ាងខ្លាំង ដើម្បីដោះស្រាយបញ្ហាអស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ហើយដើម្បីប្រមែប្រមូលធនធានដែលអាចមានផង។ បើសិនជាវៀតណាមអាចអនុវត្តកំណែទម្រង់ដែលចាំបាច់បាន សេដ្ឋកិច្ចនឹងនៅតែលូតលាស់ជាបន្ត។ បើមិនដូច្នោះទេ វៀតណាមនឹងប្រឈមមុខនឹងបញ្ហាច្រើនចំពូក»។
សមាជគណបក្សបានសម្តែងការព្រួយបារម្ភអំពីសេដ្ឋកិច្ច ប៉ុន្តែក៏បានសម្តែងសុទិដ្ឋិនិយមផងដែរថា អតុល្យភាពនឹងអាចគ្រប់គ្រងបាន។
លោក លី ដាំងជាន់ថ្លែងថា ក្រុមប្រតិភូមានសុទិដ្ឋិនិយមយ៉ាងខ្លាំងអំពីស្ថានការណ៍នេះ ហើយថា វៀតណាមត្រូវការធ្វើឲ្យមានតុល្យភាពរវាងមេដឹកនាំមានការពិសោធន៍ និងមេដឹកនាំក្មេងៗ ដែលជាអ្នកនិយមកំណែទម្រង់ដើម្បីឲ្យអាចដោះស្រាយបញ្ហាថ្មីៗបាន ប្រសើរជាងមុន នៅពេលដែលប្រទេសនេះពង្រីកសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងទីផ្សារ សកលលោក៕ ដោយ Daniel Schearf វីអូអេ | ទីក្រុងបាងកក
កុម្មុយនិស្តវៀតណាមត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី៩
ង្វៀន ភូ ត្រុង អាយុ៦៦ឆ្នាំត្រូវគេរំពឹងថានឹងក្លាយជាអគ្គលេខាបក្ស
ក្រុងហាណូយៈ បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច នៅក្នុងប្រទេសវៀតណាម នឹងបោះឆ្នោតនៅថ្ងៃចន្ទនេះថាតើនរណានឹងដឹកនាំប្រទេសសម្រាប់រយៈ ពេល៥ឆ្នាំបន្ទាប់ ខណៈការយកចិត្តទុកដាក់របស់ប្រទេសនេះ ផ្តោតលើការរុះរើគំរូនៃកំណើនសេដ្ឋកិច្ចដែលមានបញ្ហារបស់ខ្លួន។
ក្រុមអ្នកឃ្លាំមើល បាននិយាយថា ប្រទេសនេះបានជួបបញ្ហាប្រឈមខាងសេដ្ឋកិច្ចធំៗជាច្រើន ហើយពួកគេ កំពុងតាមដានយ៉ាងដឹតដល់នូវសញ្ញានៃការផ្លាស់ប្តូរនៅក្នុង ប្រព័ន្ធនយោបាយមួយ ដែលគេមើលឃើញថាមានការវិវត្តយឺតយ៉ាវ ថ្វីបើមានភាពរឹងត្អឹងជាប្រវត្តិសាស្ត្រក៏ដោយ។ក្រុមម្ចាស់ជំនួយបរទេស និងក្រុមអ្នកវិភាគនិយាយដល់ឧបសគ្គចំពោះមុខជាច្រើនក្នុងនោះមាន អតិផរណាឡើងខ្ពស់ រូបិយប័ណ្ណលំបាកលំបិន ឱនភាពពាណិជ្ជកម្ម និងការគ្មានប្រសិទ្ធភាពក្នុងចំណោមសហគ្រាសរដ្ឋ ដែលជាគ្រឹះសំខាន់នៃសេដ្ឋកិច្ច។ការបោះឆ្នោតនៅថ្ងៃចន្ទនេះ ត្រូវបានគេរំពឹងថានឹងលើកតម្កើង លោក ង្វៀន ភូចុង វ័យ៦៦ឆ្នាំ ជាអគ្គលេខាធិការដែលជាតំណែងកំពូលនៅក្នុងបក្សកុម្មុនិស្ត។ ប្រភពគណបក្សខ្លះ និយាយថា លោកស្និទ្ធនឹងប្រទេសចិន ដែលជាប្រទេសជិតខាងនិងជាសម្ព័ន្ធមិត្តខាងមនោគមវិជ្ជា របស់វៀតណាម។
ទោះបីមានសញ្ញាអំណាចផ្ទៃក្នុងមានបញ្ហាក៏ដោយ ក៏នាយករដ្ឋមន្ត្រី លោកង្វៀន តិនយុង វ័យ៦១ឆ្នាំត្រូវបានគេគិតថាទំនងជានៅតែរក្សាតំណែងរបស់លោកក្នុងនាមជាឥស្សរជនមានអំណាចបំផុតនៅក្នុងប្រទេសនេះ នៅក្នុងការបោះឆ្នោតដាច់ដោយឡែកមួយនៃសមាជិកការិយាយល័យនយោបាយ១៧ រូបដែរ៕
កម្ពុជា៖
ដើមកំណើតនៃបក្សកុម្មុយនីស្តកម្ពុជា
ប្រវត្តិដើមកំណើតនៃបក្សកុម្មុយនីស្តកម្ពុជាមុននឹង ក្លាយទៅជាបក្សមួយឯករាជ្យ ចលនាកុម្មុយនីស្តខ្មែរគឺជាសាខាមួយរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលរួមមាន វៀតណាម កម្ពុជា និងឡាវ។ ក្រោយពីបំបែកខ្លួនចេញពីបក្សកុម្មុយនីស្តឥណ្ឌូចិន ចលនាកុម្មុយនីស្តខ្មែរបានទៅបង្កើតបក្សកុម្មុយនីស្តឯករាជ្យមួយ ដោយដាក់ឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។បក្សកុម្មុយនិស្តឥណ្ឌូចិនលទ្ធិកុម្មុយនិស្ត បានរីកសាយនៅទូទាំងពិភពលោក តាមរយៈចរន្តប្រឆាំងនឹងអាណានិគម នៅក្រោយសង្គ្រាមលោកលើកទីពីរ។ នៅឥណ្ឌូចិន រួមមានប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលស្ថិតក្រោមអាណានិគមបារាំង ក៏មានចលនាកុម្មុយនីស្តមួយដែរ គឺ បក្សកុម្មុយនីស្តឥណ្ឌូចិន ដែលបង្កើតឡើងដោយ ហូ ជីមិញ នៅឆ្នាំ១៩៣០ ហើយប្រមូលផ្តុំចលនាកុម្មុយនិស្តដែលមកពីប្រទេសទាំងបីនៅឥណ្ឌូចិន នេះ។នៅកម្ពុជា សាខាបក្សកុម្មុយនិស្តឥណ្ឌូចិនត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៤២ ដោយអាចារ្យមៀន ហៅ សឺនង៉ុកមិញ។ យោងតាមលោកស្រី Elizabeth Becker ឈ្មោះ សឺនង៉ុកមិញ នេះ គឺជាការច្របាច់បញ្ចូលគ្នារវាងសឺនង៉ុកថាញ់ និងហូជីមិញ។ ការធ្វើបែបនេះ គឺក្នុងគោលដៅឆ្លៀតយកចំនេញពីប្រជាប្រិយភាពរបស់សឺនង៉ុកថាញ់ ដែលជាប្រមុខដឹកនាំចលនាប្រឆាំងបារាំងដ៏ល្បីល្បាញមួយ គឺចលនាខ្មែរឥស្សរៈ។ ប៉ុន្តែ សឺនង៉ុកថាញ់ មិនមែនជាជនកុម្មុយនិស្តនោះទេ។បក្សប្រជាជនបដិវត្តន៍ខ្មែរ នៅឆ្នាំ ១៩៥១ សឺនង៉ុកមិញ ថែមទាំងបានបង្កើតចលនាប្រដាប់អាវុធមួយ ដោយដាក់ឈ្មោះថា សមាគមខ្មែរឥស្សរៈ ទៀត ផង ដែលជាហេតុនាំឲ្យមានការភ័ន្តច្រលំ មិនដឹងមួយណាជាខ្មែរឥស្សរៈកុម្មុយនិស្ត និងមួយណាមិនមែនកុម្មុយនិស្ត។ នៅឆ្នាំដដែលនេះដែរ វៀតណាមបានសម្រេចបំបែកបក្សកុម្មុយនិស្តឥណ្ឌូចិនឲ្យ ទៅជាបក្សកុម្មុយនិស្តផ្ទាល់របស់ប្រទេសនិមួយៗវិញ។ ក្រុមខ្មែរកុម្មុយនិស្តក៏សម្រេចបង្កើតបក្សកុម្មុយនិស្តផ្ទាល់របស់ ខ្លួន ដោយដាក់ឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។ បក្សនេះដឹកនាំដោយគណៈកម្មាធិការមជ្ឈិមបក្សបណ្តោះអាសន្នមួយដែលមាន សឺនង៉ុកមិញ ជាប្រធាន ទូ សាមុត ជាអនុប្រធាន និងសៀវ ហេង ជា អគ្គលេខាធិការ។ ក៏ប៉ុន្តែ ពីឆ្នាំ១៩៥១ រហូតដល់ឆ្នាំ១៩៦០ ក្រុមខ្មែរកុម្មុយនិស្តមិនបានរៀបចំធ្វើសន្និបាតបង្កើតបក្ស ជាផ្លូវការទេ ដែលជាហេតុនាំឲ្យបក្សប្រជាជនបដិវត្តន៍ខ្មែរមិនមានភាពឯករាជ្យ ដាច់ស្រឡះពីបក្សកុម្មុយនិស្តឥណ្ឌូចិន។ សូម្បីតែលក្ខន្តិកៈរបស់បក្សក៏វៀតណាមជាអ្នកសរសេរឲ្យដែរ រួចទើបយកមកបកប្រែជាភាសាខ្មែរ។ ទោះជាយ៉ាងនេះក៏ដោយ គណបក្សប្រជាជនកម្ពុជា ដែលបច្ចុប្បន្នជាគណបក្សកាន់អំណាចនៅកម្ពុជា បានកំណត់យកបក្សប្រជាជនបដិវត្តន៍ខ្មែរថាជាប្រភពដើមរបស់ខ្លួន ហើយកំណត់យកថ្ងៃទី២៨ មិថុនា ឆ្នាំ១៩៥១ ថាជាថ្ងៃកំណើតបក្ស។ក្រោយពីសន្និសីទក្រុង Genève ខែកក្កដា ឆ្នាំ១៩៥៤ ដែលមានចុះកិច្ចព្រមព្រៀងហាមឃាត់មិនឲ្យមានចលនាតស៊ូប្រដាប់អាវុធ នៅលើទឹកដីកម្ពុជា បក្សប្រជាជនបដិវត្តន៍ខ្មែរក៏បែកខ្ញែកគ្នាជាបីក្រុម។ មួយក្រុម ដែលរួមមាន សឺនង៉ុកមិញ កែវ មុន្នី ម៉ី ផូ រ័ត្ន សាមឿន ប៉ែន សុវណ្ណ ជាដើម បានរត់ទៅប្រទេសវៀតណាម។ ក្រុមទីពីរ រួមមាន ទូ សាមុត សៀវ ហេង នួន ជា សោ ភឹម ជាដើម នៅបន្តសកម្មភាពជាសម្ងាត់នៅក្នុងប្រទេសកម្ពុជា។ ចំណែកក្រុមទីបី ដែលរួមមាន កែវ មាស នន សួន ប៉ែន យុទ្ធ ជាដើមបានបង្កើតជាគណបក្សស្របច្បាប់មួយ ដាក់ឈ្មោះថា ប្រជាជន ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ។ ក៏ប៉ុន្តែ ក្រុមទាំងបីនេះនៅតែបន្តទាក់ទងគ្នាជាប្រចាំ។បក្សពលករកម្ពុជារហូតដល់ខែកញ្ញា ឆ្នាំ១៩៦០ ទើបបក្សប្រជាជនបដិវត្តន៍ខ្មែរបាន រៀបចំធ្វើសន្និបាតដោយលួចលាក់មួយ ក្នុងគោលដៅបង្កើតជាផ្លូវការនូវគណបក្សកុម្មុយនិស្តមួយផ្ទាល់របស់ កម្ពុជា ប៉ុន្តែបានប្តូរឈ្មោះបក្សទៅជា បក្សពលករកម្ពុជា វិញ។ បក្សថ្មីនេះ មាន ទូ សាមុត ជាលេខាបក្ស នួន ជា ជាលេខារង ហើយ សាឡុត ស គឺជាមេដឹកនាំលំដាប់ទីបីក្នុងបក្ស។ សាឡុត ស គឺជាឈ្មោះដើមរបស់ ប៉ុល ពត។ អៀង សារី ដែលជាមិត្តភក្តិរបស់ សាឡុត ស ក៏ត្រូវបានជ្រើសរើសឲ្យធ្វើជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សថ្មី នេះដែរ។ សម្រាប់ក្រុមខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត សន្និបាត ខែកញ្ញា ឆ្នាំ១៩៦០នេះ ទើបជាការចាប់ផ្តើមពិតប្រាកដនៃចលនាកុម្មុយនិស្តរបស់ខ្លួន ហើយបដិសេធមិនទទួលស្គាល់ថាខ្លួនមានកំណើតចេញពីបក្សប្រជាជន បដិវត្តន៍ខ្មែរនោះ ទេ។ ពួកខ្មែរក្រហមធ្វើបែបនេះក្នុងចេតនាផ្តាច់បដិវត្តន៍របស់ពួកគេឲ្យ ដាច់ស្រឡះពីបក្សកុម្មុយនិស្តឥណ្ឌូចិន ដើម្បីកុំឲ្យមានជាប់ជំពាក់វាក់វិនជាមួយប្រទេសវៀតណាម។ តាមពិត ការមិនចុះសម្រុងគ្នា និងការដែលចលនាខ្មែរកុម្មុយនិស្តត្រូវបែកជាពីរ ដោយពាក់កណ្តាលរត់ទៅប្រទេសវៀតណាម និងពាក់កណ្តាលទៀតនៅក្នុងប្រទេសកម្ពុជាដូចនេះហើយ ដែលនាំឲ្យមានការកាប់សម្លាប់គ្នារវាងសមាជិកបក្ស នៅកំឡុងឆ្នាំ១៩៧៥ ដល់១៩៧៩ រហូតដល់ខ្មែរកុម្មុយនិស្តមួយក្រុមរត់ភៀសខ្លួនទៅវៀតណាម ហើយនាំទ័ពវៀតណាមមកវាយខ្មែរកុម្មុយនិស្តក្នុងស្រុកដែលជាអតីតសហការី។បក្សកុម្មុយនិស្តកម្ពុជានៅ ក្រោយពេលដែលទូ សាមុត បានបាត់ខ្លួន នៅឆ្នាំ១៩៦៣ សាឡុត ស ក៏បានឡើងមកកាន់តំណែងជាលេខាបក្សពលករកម្ពុជា រំលងនួន ជា ដែលជាលេខារង។ ក្នុងអំឡុងចុងឆ្នាំ១៩៦៤ ដើមឆ្នាំ១៩៦៥ សាឡុត ស បានទៅធ្វើទស្សនកិច្ចនៅវៀតណាម និងនៅចិន។ ក្រោយពីបានទទួលនូវការគាំទ្រពីសំណាក់ប្រទេសចិន សាឡុត ស ក៏បានផ្តាច់ខ្លួនបន្តិចម្តងៗពីឥទ្ធិពលវៀតណាម។ នៅខែកញ្ញា ឆ្នាំ១៩៦៦ សាឡុត ស បានប្តូរឈ្មោះបក្សពលករកម្ពុជា មកជា "បក្សកុម្មុយនិស្តកម្ពុជា" វិញ។ត្រលប់មកនិយាយអំពីបក្សពលករកម្ពុជាវិញ បើទោះជាបានបង្កើតជាផ្លូវការហើយក៏ដោយ ក៏បក្សនេះស្ថិតនៅជាសម្ងាត់ដដែល ដោយមិនប្រកាសឲ្យដឹងជាសាធារណៈនោះទេ។ ពួកកុម្មុយនិស្តនៅតែបន្តធ្វើការតស៊ូផ្នែកនយោបាយ ជាពិសេស ចូលរួមក្នុងការបោះឆ្នោតជាតិ ដោយប្រើឈ្មោះគណបក្សប្រជាជនដដែល៕
គុយបា ៖
ប្រតិភូនៃគណបក្សកុម្មុយនិស្តគុយបាអនុម័តផែនការកំណែទម្រង់របស់លោករ៉ាអ៊ូល កាស្ត្រូ
លោក រ៉ាអ៊ូលកាស្ត្រូ បើកមហាសន្និបាតគណបក្សកុម្មុយនិស្ត គុយបាលើកទី៦ ថ្ងៃ១៦មេសា២០១១។Reuters
នៅគុយបា មហាសន្និបាតគណបក្សកុម្មុយនិស្តគុយបាលើកទី៦រួមប្រជុំជាលើកទី១ ចាប់ពីឆ្នាំ១៩៩៧ បានអនុម័តនៅថ្ងៃចន្ទ១៨មេសាម្សិលមិញ ផែនការកំណែទម្រង់ដ៏ទូលំទូលាយស្នើដោយលោកប្រធានាធិបតីរ៉ាអ៊ូល កាស្ត្រូ។ក្នុងចំណោមកំណែទម្រង់ទាំង៣១១ចំពូក ចំពូកដែលគួរឱ្យកត់សំគាល់ខ្លាំងជាងគេគឺការបើកឱ្យឯកជនអាចបំពេញ សកម្មភាពវិជ្ជាជីវៈគឺប្រកបមុខរបរ ការពង្រីកស្វ័យភាពនៃសហគ្រាសរដ្ឋនិងការផ្លាស់ថ្មីក្របខ័ណ្ឌដឹកនាំ ។ផ្លាស់ ប្តូរអ្វីដែលត្រូវផ្លាស់ប្តូរនេះហើយជាប្រសាសន៍របស់លោកហ្វីដេល កាស្ត្រូចូលនិវត្តន៍ថ្លែងទៅកាន់ប្រតិភូនៃគណបក្សកុម្មុយនិស្តគុយបា នៅថ្ងៃចន្ទ១៨មេសាម្សិលមិញ។ទូរទស្សន៍រដ្ឋបានផ្សព្វផ្សាយ យ៉ាងទូលំទូលាយនូវគំនិតសំដែងចេញមកដោយក្របខ័ណ្ឌនយោបាយចំនួន១០០០នាក់ រួមប្រជុំគ្នានៅទីក្រុងឡាហាវ៉ាន ចាប់តាំងពីថ្ងៃសៅរ៍១៦មេសាដើម្បីឲ្យសច្ចាប័នទៅលើវិធានការ ចំនួន៣១១ដែលត្រូវកំណត់ដំណាក់កាលយុទ្ធសាស្ត្រមួយនៃបដិវត្តន៍។
ជាដំណាក់កាលយុទ្ធសាស្ត្រ ពីព្រោះគំរូផែនការក្តាប់ណែនដៃ របៀបសូវៀតកំពុងជាធរមានពុំអាចធ្វើឲ្យប្រទេសជាតិចេញផុតពីវិបត្តិ ដ៏ជ្រាលជ្រៅជាទីដែលគំរូនេះ បានជួយធ្វើឲ្យវិបត្តិនេះ កាន់តែផុងជ្រៅថែមទៅទៀត និងពីព្រោះជនស្រករលោក ហ្វីដេលកាស្ត្រូ អ្វីដែលគេហៅថា “អតីតបក្សជន”ដែលមកដល់កំរិតព្រំដែនជីវិតខ្លួនហើយត្រូវតែឲ្យមានអ្នកផ្លាស់វេនបន្តពីខ្លួន។
នៅម្ខាង ផ្នែកសេដ្ឋកិច្ចត្រូវចេះបត់បែនទៅតាមកាលៈទេសៈ ប្រកបដោយផ្នែកសេដ្ឋកិច្ចឯកជនដ៏តូចមួយដែលអាចនឹងកាត់បន្ថយចំនួន បុគ្គលិកដែលក្នុងខណៈនេះ ផ្អាកជាបណ្តោះអាសន្ននៅក្នុងវិស័យមុខងារសាធារណៈ និងនៅម្ខាងទៀត ក្របខ័ណ្ឌនៃគណបក្សមានតែមួយគត់ដែលលោករ៉ាអ៊ូលកាស្ត្រូចង់បានប្រភេទ ថ្មី គឺពួកអ្នកទទួលខុសត្រូវដែលបានទទួលការអប់រំដ៏ល្អប្រពៃ និងរយៈពេលនៃមុខតំណែងកាត់បន្ថយមកត្រឹមតែពីរអាណត្តិប្រកបដោយរយៈពេល ៥ឆ្នាំសំរាប់១អាណត្តិ។
អង្គការដឹកនាំ នឹងត្រូវផ្លាស់ថ្មី បន្ទាប់ពីចប់មហាសន្និបាតនេះ ហើយលោករ៉ាអ៊ូលកាស្ត្រូ ទំនងជានឹងត្រូវចាត់តាំងជាលេខាធិការទី១ជំនួសបងប្រុសខ្លួន ហ្វីដេលដែលបានចូលនិវត្តន៍ជាផ្លូវការ។ មេដឹកនាំថ្មីនៃគណបក្សកុម្មុយនិស្តគុយបា ដែលមានអាយុជិត៨០ឆ្នាំហើយ នឹងអាចកាន់រដ្ឋអំណាចបានតែ១០ប៉ុណ្ណោះ ដោយអនុវត្តតាមនិយាមថ្មី៕ សេចក្តីរាយការណ៍របស់ Michèle Gayral ពីទីក្រុងLa Havane គណបក្សកុម្មុយនិស្តគុយបាយល់ព្រមធ្វើការកែទម្រង់ជាប្រវត្តិសាស្ត្រប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាន រាយការណ៍ថាគណបក្សកុម្មុយនិស្តគុយបាបានយល់ព្រមធ្វើការកែទម្រង់ ខាងសេដ្ឋកិច្ចជាប្រវត្តិសាស្ត្រកាលពីថ្ងៃច័ន្ទនិងបានបោះឆ្នោត ជ្រើសរើសមេដឹកនាំថ្មីនៅក្នុងសមាជិកគណបក្សដ៏សំខាន់មួយដើម្បីកត់ត្រាដំណើរការអភិវឌ្ឍន៍នៅពេលអនាគតរបស់ប្រទេស។
អង្គការនយោបាយដ៏ខ្ពស់បំផុតរបស់កោះ នៅតំបន់ការ៉ាអ៊ីបនេះត្រូវជ្រើសរើសលេខាធិការទី១និងទី២របស់ គណៈកម្មាធិការកណ្ដាលនិងការិយាល័យនយោបាយដ៏មានអំណាចប៉ុន្តែលទ្ធផល មិនត្រូវបានបញ្ចេញឲ្យដឹងភ្លាមៗនោះទេ។
ការកែទម្រង់នេះតំណាងអោយការផ្លាស់ ប្ដូរដ៏ធំបំផុតចំពោះការតស៊ូរបស់ប្រទេសគុយបាដែលយកតាមបែបផែន សេដ្ឋកិច្ចរបស់ប្រទេសសូវៀតនិងសំដៅធានាអានាគតនៃសង្គមនិយមនៅក្នុង ប្រទេសកុម្មុយនិស្តចុងក្រោយនៅលើពិភពលោកនេះ។ ការយល់ព្រមរបស់សមាជិកត្រូវបានគេសង្ឃឹមដោយ។
ជប៉ុន ៖
វិបត្តិសេដ្ឋកិច្ច ធ្វើឲ្យគណបក្សកុម្មុយនិស្តជប៉ុនមានប្រជាប្រិយភាពឡើងវិញ
ទង់ជាតិតំណាងគណបក្សកុម្មុយនិស្តជប៉ុន
វិបត្តិសេដ្ឋកិច្ចដែលកំពុងបន្តញាំញីប្រទេសជប៉ុន បណ្តាលឲ្យកើនចំនួនអ្នកគ្មានការងារធ្វើ។ អ្នកក្រថ្មីអស់ទាំងនេះ ដែលអស់សង្ឃឹមក្នុងជីវិត
នាំគ្នាបែរទៅរកគណបក្សកុម្មុយនិស្ត។ គណបក្សកុម្មុយនិស្តជប៉ុនដែលអាចនឹងដណ្តើមបានអាសនៈចំនួនជាង៣០ ក្នុងចំណោមអាសនៈទាំង៤៨០ នៅក្នុងរដ្ឋសភា នាពេលបោះឆ្នោតលើកក្រោយ។
ជា ទូទៅ មិនសូវមានអ្នកណាចាប់អារម្មណ៍ឡើយទៅលើគណបក្សកុម្មុយនិស្តជប៉ុន។ អ្នកខ្លះមិនទាំងដឹងផង ថានៅលើឆាកនយោបាយជប៉ុន មានបក្សកុម្មុយនិស្តមួយដែលបាននិងកំពុងបន្តប្រមូលកម្លាំងជាច្រើន ទសវត្សរ៍កន្លងមកហើយ ដើម្បីផ្តួលរំលំរបបមូលធននិយម និងកសាងសង្គមកុម្មុយនិស្តមួយថ្មី។
បក្សដែលផ្សព្វផ្សាយគោល គំនិតរបស់Karl Marx មួយនេះ ថែមទាំងដណ្តើមបានអាសនៈចំនួន១៦ នៅក្នុងរដ្ឋសភាជាតិទៀតផង នាពេលបោះឆ្នោតសភាចុងក្រោយ។ ក្នុងខណៈនេះ បក្សកុម្មុយនិស្តជប៉ុនដ៏តូចមួយនេះ ដូចជាកំពុងមានប្រជាប្រិយភាព ខុសធម្មតា។ ចំនួនសមាជិកបានកើនទៅដល់៤សែននាក់ ហើយចំនួនអ្នកដែលមកចុះឈ្មោះ ចូលជាសកម្មជនផ្លូវការរបស់បក្ស បានកើនរហូតទៅដល់ ១០០០នាក់ ក្នុងមួយខែៗ។ នេះមិនមែនជារឿងចៃដន្យឡើយ។ ប៉ុន្មានខែកន្លងមកហើយ ដែលបុគ្គលិកអណ្តែតនិងអ្នកធ្វើការមិនពេញម៉ោងយ៉ាងតិច២សែននាក់ ក្នុងចំណោមពលករប្រភេទនេះទាំង១លាន៥សែននាក់ បានបាត់បង់ការងារ ដោយហេតុតែវិបត្តិសេដ្ឋកិច្ច។ ហើយ បុគ្គលិកអណ្តែតនិងអ្នកធ្វើការមិនពេញម៉ោងអស់ទាំងនេះ មិនដែលត្រូវបានសហជីពធំៗ ដូចជាសហជីពRengo ជាដើមចាប់អារម្មណ៍ឡើយ។ ម្ល៉ោះហើយ ពួកគេតែងតែបែរទៅរកសហជីពតូចៗ ដែលភាគច្រើនជាបណ្តាញរបស់បក្សកុម្មុយនិស្តជប៉ុន។
ដោយឡែក ប្រជាប្រិយភាពថ្មីថ្មោងនៃគណបក្សកុម្មុយនិសជប៉ុននេះ ក៏ស្តែងឡើងដែរតាមរយៈការលក់ដាច់ខ្លាំង ក្នុងគ្រានេះ នៃសៀវភៅគំនូរជីវចលមួយ ដែលនិយាយរៀបរាប់អំពីស្នាដៃនិពន្ធដ៏ល្បីជាងគេរបស់Karl Marx គឺ«Capital»។
យ៉ាងណាក៏ដោយ បើសិនជាបក្សកុម្មុយនិស្តជប៉ុនអាចបន្តរស់ទាំងត្រដរបាន និងបន្តមានវត្តមាន នៅលើឆាកនយោបាយនៃប្រទេសតរហូតមកទល់សព្វថ្ងៃ គឺដោយសារតែថ្នាក់ដឹកនាំបន្តបន្ទាប់គ្នានៃបក្សចេះកែទម្រង់ទាំងទ្រឹស្តីមនោគមវិជ្ជា ទាំងរចនាសម្ព័ន្ធនៃចលនានយោបាយរបស់ពួកគេ ស្របទៅតាមការវិវឌ្ឍន៍ទៅនៃសង្គមជប៉ុន។
បង្កើតឡើងនៅខែ កក្កដាឆ្នាំ១៩២២ បក្សកុម្មុយនិស្តជប៉ុន ត្រូវបានដាក់ជាបឋម នៅក្រៅផ្លូវច្បាប់ រហូតដល់ចប់សង្គ្រាមលោកលើកទីពីរ។ បន្ទាប់មក គឺតាំងពីឆ្នាំ១៩៤៥មក បក្សនេះដែលបានចេញមុខប្រឆាំងនឹងនយោបាយយោធានិយមព្រមទាំងការនាំអាទិ៍ធ្វើសង្គ្រាមលោកលើកទី២របស់រដ្ឋាភិបាលជប៉ុន ត្រូវបានអនុញ្ញាតឲ្យក្លាយជាបក្សស្របច្បាប់និងឲ្យចូលរួមបោះឆ្នោតពីពេលនោះមក។ អ្វីដែលសំខាន់ គឺលក្ខណៈឯករាជ្យម្ចាស់ការនៃគណបក្សនេះ ដែលមិនរណបសហភាពសូវៀត ហើយក៏មិនរណបចិនកុម្មុយនិស្ត នៅក្នុងសម័យសង្គ្រាមត្រជាក់។មិនតែប៉ុណ្ណោះបក្សកុម្មុយនិស្តជប៉ុនថែមទាំងហ៊ានថ្កោលទោសទីក្រុងMoscouទៀតផងនាពេលដែលកងទ័ពសូវៀតបានចូលកាន់កាប់ប្រទេសTchécoslovaquieនៅឆ្នាំ ១៩៦៨ ដើម្បីសង្កត់កគណបក្សកុម្មុយនិស្តTchécoslovaquie ដែលកាលណោះ ចង់រើបម្រះចេញឥទ្ធិពលរបស់សូវៀត។ ក្រោយមកទៀត បក្សកុម្មុយនិស្តជប៉ុនក៏បានចេញមុខបរិហារមុនគេអំណាចផ្តាច់ការវណ្ណៈអធននៃរបបកុម្មុយនិស្តជាទូទៅនៅក្នុងលោក។ បើសិនជា វិបត្តិសេដ្ឋកិច្ចបច្ចុប្បន្នអូសបន្លាយយូរ គណបក្សកុម្មុយនិស្តជប៉ុន អាចនឹងបង្កើនមួយជាពីរចំនួនអាសនៈរបស់ខ្លួន នាពេលបោះឆ្នោតលើកក្រោយ បង្កើនពី១៦ ទៅ៣២ ក្នុងចំណោមអាសនៈទាំងស្រុងចំនួន៤៨០ នៅក្នុងរដ្ឋសភា៕ដោយ ហ្សង់-ហ្វ្រង់ស័រ តាន់
ឡាវ ៖
សមាជគណបក្សកុម្មុយនិស្តឡាវរក្សាស្ថានភាពនៅដដែល ១២
នាយករដ្ឋមន្ត្រីឡាវលោក ថុងស៊ីង ថាំម៉ាវង្ស (ឆ្វេង) និង អគ្គលេខាធិការគណបក្សកុម្មុយនិស្ត និងជាប្រធានរដ្ឋសភាវៀតណាមលោក វិន ហ្វូ ចុង (Nguyen Phu Trong) (ស្តាំ) ពិភាក្សានៅឯទីស្នាក់ការធំរបស់គណបក្សនេះ ក្នុងទីក្រុងហាណូយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១១។រូបថត៖ Reuters
«គោលនយោបាយការបរទេសឡាវ ត្រូវគេសំអាងថាធ្វើមិត្តភ័ក្រជាមួយប្រទេសទាំងអស់ ហើយខ្ញុំគិតថាពួកមេដឹកនាំនឹងបន្តព្យាយាមធ្វើដូច្នេះ ហើយខ្ញុំគិតថា ពួកគេប្រហែលនឹងធ្វើបានយ៉ាងល្អបំផុត»។
នៅសមាជគណបក្សដែលធ្វើឡើងជារៀងរាល់ប្រាំឆ្នាំម្តងគណបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចក្នុងប្រទេសឡាវ បានបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីហើយនឹងបង្ហាញពីទិសដៅអភិវឌ្ឍន៍ សង្គមនិងសេដ្ឋកិច្ច។ ពួកអ្នកវិភាគនិយាយថាសមាជនេះនឹងមិននាំឲ្យមានការផ្លាស់ប្តូរនយោបាយនិងសេដ្ឋកិច្ចទាំងស្រុងនៅក្នុងប្រទេសជាតិដ៏តូចមួយក្នុងតំបន់អាស៊ីអាគ្នេយ៍នោះ ទេ។
ពួកមេដឹកនាំកុម្មុយនិស្តឡាវ បានជួបប្រជុំគ្នានៅខែនេះដែលជាសមាជគណបក្សធ្វើឡើងជារៀងរាល់៥ ឆ្នាំម្តង។ ពួកអ្នកវិភាគ និយាយថាសមាជនេះ បានពង្រឹងលក្ខណៈអំណាចដែលបានចាក់ឬស ហើយនឹងមិនធ្វើឲ្យមានការផ្លាស់ប្តូរជាដុំកំភួនដល់យុទ្ធសាស្ត្រ ការអភិវឌ្ឍ ឬ នយោបាយការបរទេសរបស់រដ្ឋដ៏ក្រីក្រដែលមានគណបក្សតែមួយនេះ។
ប្រទេសឡាវ ដែលមានប្រជាពលរដ្ឋប្រហែល៦លាននាក់ហើយមានព្រំដែនជាមួយប្រទេសចិន វៀតណាម កម្ពុជា ថៃ និងប្រទេសភូមា ស្ថិតក្នុងចំណោមប្រទេសដ៏ក្រីក្របំផុតមួយនៅក្នុងពិភពលោកហើយ ពឹងពាក់យ៉ាងខ្លាំងលើជំនួយនិងការវិនិយោគទុនបរទេស។
នៅឯសមាជដែលធ្វើឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមិនានៅក្នុងរដ្ឋធានីវៀងច័ន្ទនៃប្រទេសឡាវ គណៈប្រតិភូបានបោះឆ្នោតជ្រើសរើសលោកជូម៉ាលី សាយាសូសាន (Choumaly Sayasosane) អាយុ៧៥ឆ្នាំឲ្យធ្វើជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវម្តង ទៀតហើយបានបោះឆ្នោតជ្រើសរើសសមាជិកថ្មីចូលក្នុងគណៈកម្មាធិការនិង ការិយាល័យនយោបាយមជ្ឈិមបក្ស។ពួកគេក៏បានអនុម័តគោលដៅធ្វើឲ្យសម្រេចការរីកលូតលាស់ម៉ាក្រូ សេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល៨ភាគរយសម្រាប់ឆ្នាំ២០១១ដល់ឆ្នាំ២០១៥ ហើយបានបញ្ជាក់សាជាថ្មីក្នុងគោលដៅឲ្យបានសម្រេចឋានៈជាប្រទេសរកបាន ប្រាក់ចំណូលមធ្យមមិនឲ្យហួសពីឆ្នាំ២០២០។លោក ម៉ាទីន ស្ទួត ហ្វក(Martin Stuart-Fox) ជាអ្នកជំនាញស្តីពីប្រទេសឡាវហើយនឹងជាសាស្ត្រាចារ្យចូលនិវត្តន៍នៅ សកលវិទ្យាល័យ Queensland នៃប្រទេសអូស្ត្រាលីមានប្រសាសន៍ថាសមាជបានពង្រឹងអំណាចរបស់គណបក្ស ប្រជាជនបដិវត្តន៍ឡាវហើយនឹងកងទ័ពឡាវដែលតំណាងឲ្យគណបក្ស។លោកមានប្រសាសន៍បន្តទៀតថាសមាជ មិនបានផ្តល់សញ្ញាពីការផ្លាស់ប្តូរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យទេ។ លោក ស្ទួត ហ្វក មានប្រសាសន៍បន្តទៀតថា ឡាវបានស្វាគមន៍ជំនួយនិងការវិនិយោគទុនមកពីប្រទេសមហាអំណាចជិតខាង រួមមានប្រទេសចិន វៀតណាម និងថៃ ដែលជាប្រទេសវិនិយោគទុនសំខាន់ៗបីរបស់ខ្លួន ក៏ដូចជាប្រទេសមូលធនលោកខាងលិចដែរ។«គោលនយោបាយការបរទេសឡាវ ត្រូវគេសំអាងថាធ្វើមិត្តភ័ក្រជាមួយប្រទេសទាំងអស់ ហើយខ្ញុំគិតថាពួកមេដឹកនាំនឹងបន្តព្យាយាមធ្វើដូច្នេះ ហើយខ្ញុំគិតថា ពួកគេប្រហែលនឹងធ្វើបានយ៉ាងល្អបំផុត»។
អ្នកវិភាគខ្លះនិយាយថាការតែងតាំងនាយករដ្ឋមន្ត្រីថុងស៊ីង ថាំម៉ាវង្ស(Thongsing Thammavong) កាលពីខែធ្នូ បានបញ្ជូនសញ្ញានៃការផ្លាស់ប្តូរទៅរកក្រុមដែលមានការលំអៀងទៅកាន់ ប្រទេសវៀតណាម ជាជាងក្រុមលំអៀងទៅកាន់ប្រទេសចិន នៅក្នុងក្រុមមេដឹកនាំបក្សកុម្មុយនិស្តឡាវ ក៏ប៉ុន្តែ ពួកអ្នកវិភាគផ្សេងទៀត និយាយថា ការវាយតម្លៃនេះមិនអើពើដល់ភាពចម្រុះនៃនយោបាយរបស់ឡាវ។
លោក ម៉ាទីន ស្ទួត ហ្វក បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកថាដោយមិនគិតពីការផ្លាស់ប្តូរគណបក្ស ឡាវនឹងបន្តទាក់ទាញការវិនិយោគទុនបរទេសដោយការលក់ធនធានធម្មជាតិ ក្នុងប្រទេស ជាពិសេសឈើ រ៉ែនិងផ្នែកវារីអគ្គិសនី។
លោកនិយាយទៀតថា វាអាចមានលទ្ធភាពថាឡាវដែលមានអត្រារីកលូតលាស់ផលិតផលសរុបក្នុង ស្រុក GDP ៧ភាគរយក្នុងឆ្នាំ២០០៩ នឹងសម្រេចអត្រារីកលូតលាស់៨ភាគរយនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថាមិនមែនប្រជាពលរដ្ឋឡាវទាំងអស់ បានទទួលផលប្រយោជន៍ពីការរីកលូតលាស់សេដ្ឋកិច្ចរបស់ប្រទេសជាតិទេ។«បញ្ហាក្នុងប្រទេសឡាវគឺថាធនធាននោះមិនបានបែងចែកឲ្យស្មើគ្នាទេ ដូច្នេះធនធានត្រូវបានធ្លាក់ក្នុងទីក្រុងនានានៅជ្រលងទន្លេមេគង្គ ហើយមានធនធានបន្តិចបន្តួចណាស់ដែលបានចូលទៅក្នុងប្រទេសហើយនឹងចូល ក្នុងតំបន់ភ្នំដែលពួកជនជាតិភាគតិចរស់នៅ ដោយហេតុដូច្នេះហើយ ពួកគេ នឹងមានកម្រិតភាពក្រីក្រនៅតំបន់ដាច់ស្រយាលបន្តនៅខ្ពស់ក្នុង ប្រទេសឡាវ»។លោកមានប្រសាសន៍បន្តទៀតថាគេប្រហែលនៅមានការមន្ទិលសង្ស័យថា ប្រទេសឡាវ នឹងធ្វើឲ្យសម្រេចគោលដៅរបស់ខ្លួនដោយចាកចេញពីឋានៈប្រទេសប្រទេស មិនសូវអភិវឌ្ឍន៍មិនឲ្យហួសពីឆ្នាំ២០២០។យោងទៅតាមការប៉ាន់ស្មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ប្រាប់ឲ្យដឹងថាប្រាក់ចំណូលមនុស្សម្នាក់ៗក្នុងប្រទេសឡាវមានតិច ជាង១ពាន់ដុល្លារក្នុងឆ្នាំ២០១០ ។ ពួកកុម្មុយនិស្ត បានត្រួតត្រាប្រទេសឡាវចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលក្នុងឆ្នាំ ១៩៧៥មក។សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកលើប្រទេសឡាវយ៉ាងខ្លាំងក្នុងសង្គ្រាមវៀតណាម ហើយពួកមន្ត្រីឡាវ បានអះអាងថា ប្រទេសរបស់ខ្លួន បានទទួលរងការទម្លាក់គ្រាប់បែកជាងគេនៅលើផែនដីនេះ។
ក្នុងប៉ុន្មានខែថ្មីៗនេះ ឡាវបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីពួកអ្នកបរិដ្ឋានអង្គការ មិនមែនរដ្ឋាភិបាលហើយនឹងពួកមន្ត្រីវៀតណាមដោយការយល់ព្រមលើផែនការរបស់ ក្រុមហ៊ុនថៃមួយស្ថាបនាទំនប់វារីអគ្គិសនីចំនួន១២ជាលើកដំបូងដែល គេមានផែនការសាងសង់នៅទន្លេមេគង្គក្រោម។ ពួកមន្ត្រីឡាវនិយាយថា ការស្ថាបនាទំនប់ទឹកលើទន្លេមេគង្គ នឹងធ្វើឲ្យសេដ្ឋកិច្ចរីកលូតលាស់ហើយនឹងជួយប្រទេសឲ្យងើបចេញពីភាព ក្រីក្រ។ប្រទេសចិនដែលជាប្រទេសជិតខាងបានប្រតិបត្តិការទំនប់ទឹក៤លើ ចរន្តទឹកទន្លេខាងលើ៕ ដោយ Mike Ives វីអូអេ | ទីក្រុងហាណូយ
No comments:
Post a Comment