ភាគ១
អារម្ភកថា
ដើម្បីឆ្លើយតបតាមសមណូមពរចាំបាច់នៃវគ្គសិក្សានយោបាយរបស់សាលានយោបាយខេត្តនានា យើងខ្ញុំបានបោះពុម្ពផ្សាយសៀវភៅ “ឯកសារសិក្សានយោបាយ” ដែលគណៈឃោសនាអប់រំ មជ្ឈិមនិពន្ធ ចងក្រងតមាកម្មវិធីរៀនសូត្រនយោបាយ របស់សាលានយោបាយខេត្ត ។ សៀវភៅនេះរួមមាន៤ភាគ
ភាគនីមួយៗរួមមានមេរៀនដូចខាងក្រោម ៖
ភាគទីមួយ
១- ពលកម្ម និងកេងប្រវ័ញ្ច បដិវត្តន៍ និងក្បត់បដិវត្តន៍ ។
២- បដិវត្តន៍ សង្គមនិយម និងសម័យអន្តរកាលឈានឡើងសង្គមនិយម ។
៣- ស្នេហាជាតិបរិសុទ្ធ ត្រូវគួបផ្សំនិងលិទ្ធិអន្តរជាតិអធន ឯករាជជាតិលើមូលដ្ឋានលិទ្ធិសង្គមនិយម និងបង្កើនសាមគ្គីភាពអន្តរជាតិកម្ពុជា -វៀតណាម -ឡាវ ។
ភាគទីពីរ
១- ប្រវត្តិសាស្ត្រសង្ខេបនៃបក្សប្រជាជនបដិវត្តន៍នៃកម្ពុជា
២- គោលការណ៍កសាងបក្ស ភារកិច្ច និងសិទ្ធិរបស់បក្ខជន
៣- សភាពការណ៍ និងភារកិច្ចបដិវត្តន៍កម្ពុជាក្នុងដំណាក់កាលបច្ចុប្បន្ន ។
៤- រដ្ឋ-ច្បាប់-រដ្ឋធម្មនុញ្ញ ។
ភាគទីបី
១- ការងារកសាងក្រុមស្នូល ។
២- ការងារកសាងសាខាបក្ស ។
៣- ការងារកសាងរដ្ឋអំណាចបដិវត្តន៍នៅថ្នាក់ឃុំ ។
៤- ការងារកសាងកម្លាំងសេនាជននៅមូលដ្ឋាន ។
៥- បញ្ហាជាសាវន្តមួយចំនួនអំពីកាងារនគរបាល នៅឃុំ ។
ភាពទីបួន
១- កម្មវិធីនយោបាយរបស់រណសិរ្ស លក្ខន្តិកៈថ្មី របស់សមាគមយុវជន និងនារី “មានឯកសារអធិប្បាយដោយឡែកទៀត” ។
២- ការងារកសាងក្រុមសាមគ្គីបង្កបង្កើនផល ។
៣- ការងារចលនាជនវង្វេងផ្លូវដេលដើរតាមខ្មាំងឲ្យត្រឡប់មកជាមួយបដិវត្តន៍វិញ ។
៤- វិធីដឹកនាំ និងរបៀបរបបធ្វើការរបស់អង្គការបក្សបនៅមូលដ្ឋាន ។
៥- ហាត់ពត់លត់ដំចរិយាធម៌របស់កម្មាភិបាលបដិវត្តន៍ ។
យើងខ្ញុំសង្ឈឹមថា សមមិត្ត និងមិត្តអ្នកអាន និងចូលរួមមតិកែលម្អ ដើម្បីការបោះពុម្ពផ្សាយក្រោយៗទៀតកាន់តែបានល្អប្រសើរឡើង ។
ភ្នំពេញ ថ្ងៃទី ខែឧសភា ឆ្នាំ ១៩៨៤
គ្រឹះស្ថានបោះពុម្ពរស្មីបដិវត្តន៍
ពលកម្មនិងការកេងប្រវ័ញ្ចបដិវត្តន៍ និងក្បត់បដិវត្តន៍
ជាច្រើនសម័យកាលមកហើយ ដែលពលករប៉ងប្រាថ្នា ចង់បានជីវភាពមួប្រកមដោយសុខក្សេមក្សាន្ត សម្បូរសប្បាយ និងមានសុភមង្គល ចង់បានសង្គមមួយយុត្តិធម៌ សេរីភាព ….។
ប៉ុន្តែតាំងបីសង្គមមានការបែងចែកវណ្ណៈ នោះប្រវត្តិសាស្ត្រនៃសង្គមសុទ្ធតែបែងចែកជាច្រើនស្រទាប់មនុស្ស ដែលរស់នៅក្នុងលក្ខណៈសម្បត្តិ និងស្ថានភាពជីវភាពខុសៗគ្នា មានឋានៈតួនាទី ក្នុងសង្គមខុសគ្នា …។
ក្នុងចំណោមបណ្តាមនុស្សស្រទាប់ខុសៗគ្នាទាំងនោះ លេចឡើងនូចស្រទាប់មនុស្សពីរប្រភេទ ដែលមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និតក្នុងការរស់នៅ ប៉ុន្តែជានិច្ចជាកាលបដិវត្តន៍និងគ្នា តស៊ូនិងគ្នា ហើយរាល់ការតស៊ូនោះ ពេលខ្លះស្ងាត់កំបាំង ពេលខ្លះផ្ទុះឡើង ជាការតស៊ូបដិវត្តន៍ និងក្បត់បដិវត្តន៍ ។ រាល់ការតស៊ូនោះ មិនគ្រាន់តែស្តែងឡើងក្នុងប្រទេសមួយនោះទេ តែប្រែក្លាយជាការធ្វើសង្គ្រាមរវាងប្រទេស និងប្រទេសទៀតផង។
-ហេតុអ្វីបានជាមានស្ថានភាពដូច្នេះ ? តើបណ្តាស្រទាប់មនុស្សដែលមានសិទ្ធិអំណាច និងផលប្រយោជន៍ បដិបក្សជាមួយគ្នានោះ គឺអ្នកណាខ្លះ ?
-ម្ខាងជាមនុស្សភាគច្រើន ជាប្រជាពលករទាំងឡាយ ដែលរស់នៅក្នងុស្ថានភាពខ្វះខាតក្រលំបាក ត្រូវគេមើលងាយមើលថោក នោះគឺជាអ្នកទាំងឡាយដែលស្ថិតនៅក្នុងវណ្ណៈត្រូវគេគាបសង្កត់ កេងប្រវ័ញ្ច ។
-ម្ខាងទៀត គឺជាចំនួនមនុស្សភាគតិចដែលមិនធ្វើពលកម្ម ប៉ុន្តែបែរជារស់នៅយ៉ាងសុខស្រួល មានទ្រព្យសម្បត្តិស្តុកស្តម្ភ ដោយសារជិះជាន់កេងប្រវ័ញ្ចអ្នកដទៃ ។ នោះគឺវណ្ណៈកេងប្រវ័ញ្ច ។
-ការតស៊ូរសប់ប្រជាពលករ ដែលប្រឆាំងតបនឹងវណ្ណៈ ជិះជាន់កេងប្រវ័ញ្ចគឺជាសកម្មភាព បដិវត្តន៍ជឿនលឿន ព្រោះវាសមស្របជាមួយនឹងការវិវត្តន៍របស់ប្រវត្តិសាស្ត្រ ។
-ការប្រឆាំងតបនិងចលនាតស៊ូរបស់ប្រជាពលករ អាស្រ័យដោយវណ្ណៈត្រួតត្រាដំណើរការ គឺក្បត់បដិវត្តន៍ ។ ដើម្បីរក្សានូវការត្រួតត្រារបស់ខ្លួន វណ្ណៈត្រួតត្រាបានប្រើគ្រប់កលល្បិចប្រតិកិរិយាបំផុត ដើម្បីបង្ក្រាបចលនាតស៊ូបដិវត្តរបស់មហាជន ។
-ដូច្នេះហើយ តើពលកម្មគឺជាយ៉ាងណា ហើយពលករទាំងឡាយស្ថិតក្នុងវណ្ណៈណា? គេមានតួនាទីអ្វីខ្លះចំពោះសង្គម ?
-ការកេងប្រវ័ញ្ចជាអ្វី? ហើយពួកជនកេងប្រវ័ញ្ចស្ថិតនៅក្នុងវណ្ណៈណា?
-ហេតុអ្វីបានជាសកម្មភាពរបស់ប្រជាពលករ តស៊ូប្រឆាំងតបនឹងវណ្ណៈត្រួតត្រាគឺជាបដិវត្តន៍?បដិវត្តន៍ជាអ្វី?ធ្វើបដិវត្តន៍សំដៅលើគោលបំណងអ្វី?ហេតុអ្វីបានជាការបង្ក្រាបប្រជាពលកររបស់វណ្ណៈត្រួតត្រាគឺជាការក្បត់បដិវត្តន៍?
-ទាល់តែយល់ច្បាស់នូវបណ្តាបញ្ហាខាងលើទើបជំនួយឲ្យកម្មាភិបាលយើម្នាក់ៗ មានការត្រិះរិះពិចារណាត្រឹមត្រូវចមពោះអាកប្បកិរិយាពលកម្ម និងចំពោះសកម្មភាពបដិវត្តន៍របស់យើង ទើបមានការត្រិះរិះពិចារណាត្រឹមត្រូវនូវអ្នកណាជាមិត្ត អ្នកណាជាសត្រូវ ?អាកប្បកិរិយារបស់យើងចំពោះប្រជាពលករ ត្រូវស្ដែងឡើងយ៉ាងណាខ្លះ? ចំពោះខ្មាំងត្រូវធ្វើយ៉ាងណាខ្លះ ?
-យល់ច្បាស់នូវបណ្តាបញ្ហាខាងលើ នោះនឹងជួយមូលដ្ឋានយល់ដឹងរបស់យើងដើម្បីយល់ដល់បណ្តាមេរៀនក្រោយៗ ទៀតបានល្អប្រសើរជាង
I . ពលកម្ម និងតួនាទីរបស់ប្រជាពលករក្នុងសង្គម
១- អ្វីទៅជាពលកម្ម
ពលកម្ម និយាយរួមគឺជាសកម្មភាពច្នៃប្រឌិតរបស់មនុស្សដែលជាបឋមគឺ សំដៅកែច្នៃមជ្ឈដ្ឋានធម្មជាតិ ប្រែក្លាយធម្មជាតិឲ្យទៅជាគ្រឿងឧបភោគ បរិភោគសម្រាប់ចិញ្ចឹមមនុស្ស និងសំភារៈប្រើប្រាស់របស់មនុស្ស ។
ក-និយាយដល់ពលកម្ម ជាបឋមគឺត្រូវនិយាយដល់ពលកម្មផលិតទ្រព្យសំភារៈ ។
ពលកម្មផលិត គឺជាសកម្មភាពជាមូលដ្ឋានបំផុតរបស់សង្គមមនុស្សជាតិ ជាលក្ខណៈសម្បត្តិដំបូងធានាឲ្យសង្គមអត្ថិភាព(១) និង អភិវឌ្ឍន៍(២) ។
ចង់រស់ ចង់ធ្វើសកម្មភាពខាងនយោបាយ ខាងវិទ្យាសាស្ត្រ ខាងសិល្បៈ ខាងសាសនា ។ល។ ជាបឋមមនុស្សត្រូវមានហូប ស្លៀកពាក់នៅ និងប្រើប្រាស់ អាស្រ័យហេតុនោះហើយត្រូវធ្វើពលកម្មផលិត ទើបមានរបស់ទាំងអស់នោះសម្រាប់ប្រើប្រាស់ ។ ប្រសិនបើបញ្ឈប់ការធ្វើពលកម្មផលិតនោះ សង្គមនឹងផ្អាកសកម្មភាព ហើយរលំរលាយពុំខាន ។
ពលកម្មផលិតកម្មមានរាល់ចំណុចពិសេសដូចតទៅ ៖
មួយគឺ : ពលកម្មផលិតកម្មជាសកម្មភាពមានគោលបំណង មានមនសិការរបស់មនុស្សលោក ។ កាលណាមនុស្សធ្វើពលកម្ម គេមានគំនិតគិតថានិងធ្វើចេញនូវរបស់អ្វីប្រើប្រាស់របស់នោះដើម្បីធ្វើអ្វី ហើយផ្តើមពីនោះដើម្បីដកពិសោធន៍កែលម្អមិនឈប់ឈរ ។ ឯសត្វមិនយ៉ាងដូច្នេះទេ សត្វឃ្មុំធ្វើសំបុកតាំងពីយូរលង់មកនៅតែដដែល ។ ដោយគ្មានការច្នៃបង្កើតថ្មីអ្វីទេ ។
ដោយឡែលតែមនុស្សទេ ទើបមានអំពើប្រព្រឹត្តដោយមានមនសិការ មានគោលបំណង ។ នោះជាលក្ខណៈវិនិច្ឆ័យមួយជាមូលដ្ឋានដើម្បីវិភាគសម្មភាពពលកម្មរបស់មនុស្ស ជាមួយនិងសកម្មភាពនិងសកម្មភាពរបស់សត្វ។ សត្វទោះជាប៉ិនប្រសប់យ៉ាងណាក៏ដោយក៏សកម្មភាពរបស់វាប្រព្រឹត្តតាមសភាវៈគតិប៉ុណ្ណោះ គ្មានមនសិការ ម្លោះហើយមិនហៅថាពលកម្មឡើយ ។
ពីរគឺ : ឆ្លងតាមពលកម្មផលិតកម្ម មនុស្សចេះច្នៃប្រឌិត និងចេះ ប្រើប្រាស់ឧបករណ៍ផលិតកម្ម។ ឯសត្វមិនធ្វើបានការនោះទេ ។ នេះក៏ជាលក្ខណៈវិនិច្ឆ័យមួយជាមូលដ្ឋាន ដើម្បីវិភាគរវាងមនុស្ស និងសត្វ ។
បីគឺ : ដោយសារចេះច្នៃប្រឌិតថ្មី និងចេះប្រើប្រាស់ឧបករណ៍ផលិតកម្ម ម្ល៉ោះហើយមនុស្សកែប្រែធម្មជាតិបាន ចាប់បង្ខំឲ្យធម្មជាតិបម្រើខ្លួនបាន ។ទន្ទឹមនឹងនោះ ឆ្លងតាមពលកម្មកែប្រែធម្មជាតិ មនុស្សពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែមានអារ្យធម៌ជាង កាន់តែធ្វើម្ចាស់បានលើធម្មជាតិ និងសង្គម ។ ចំណែកសត្វរស់គ្រាន់តែផ្អែកលើធម្មជាតិតែប៉ុណ្ណោះ កាលណាស្ថានភាពធម្មជាតិផ្លាស់ប្តូរមិនសមស្របជាមួយវាទៀត នោះពួកវាត្រូវធម្មជាតិកម្ទេចចោល ។ នេះក៏ជាលក្ខណៈវិនិច្ឆ័យមួយដើម្បីវិភាគរវាងមនុស្ស និងសត្វផងដែរ ។ ឧទហរណ៍ដូចជា បណ្តាសកម្មភាពពលកម្មក្នុងបណ្តាផ្នែកសេវាកម្ម(៣)ចរចារ និងបែងចែក។ សកម្មភាពទាំងនោះសុទ្ធតែចាំបាច់ សម្រាប់សង្គម និងជះឥទ្ធិពលធំធេងចំពោះផលិតកម្ម ។
បណ្តាសកម្មភាពលកម្មដោយប្រាជ្ញា មាននៅលើវិស័យនានាដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកទេស វប្បធម៌ អប់រំសិល្បៈ ក៏សុទ្ធតែចាំបាច់ដល់ជីវភាពមនុស្ស និងសង្គមសុទ្ធតែមានការជះឥទ្ធិពលយ៉ាងធំធេង ចំពោះផលិតកម្ម ។
ប៉ុន្តែពលកម្មផលិតកម្ម ជាមូលដ្ឋានបង្អែកនៃគ្រប់រូបភាពពលកម្មផ្សេងៗទៀត ដែលវាកំណត់នៅកំណើត និងការរីកចម្រើននៃបណ្តារូបភាពពលកម្មផ្សេងៗទៀត ។ បណ្តារូបភាពពលកម្មផ្សេងៗទៀតនោះ បានរួមចំណែកជម្រុញឲ្យពលកម្មផលិតកម្មថ្មីមានអត្ថន័យ ។ គ្មានពលកម្មផលិតកម្មនោះគឺគ្មានអ្វីៗទាំងអស់ ។
ដូច្នោះហើយជាបឋមត្រូវយកចិត្តទុកដាក់ ដល់ពលកម្មផលិតកម្ម ដែលធ្វើឲ្យផលិតកម្មរីកចម្រើន។ លើមូលដ្ឋាននោះ ទើបក្រប់សកម្មភាពក្នុងសង្គមរីកចម្រើនតាមបាន ទើបជីវភាពសំភារៈ និងស្មារតីរបស់សង្គមត្រូវបានលើកកម្ពស់ ។
២-តើពលកម្មរក្សានូវតួនាទីធំធេងយ៉ាងណាខ្លះ ចំពោះមនុស្សលោក និងសង្គម
មួយគឺ : ពលកម្មបង្កើតជាមនុស្សលោក ។
មនុស្សលោកមិនមែនអាស្រ័យដោយទេវតាអង្គណាជប់ឡើងទេ តែបានកកើតពីពូជសត្វទោចបូរាណម្យ៉ាង។ សត្វទោចមនុស្ស គ្រាដំបូងរស់នៅជាហ្វូងៗ នៅលើដើមឈើ ក្រោយមកដោយសារលក្ខណៈធម្មជាតិប្រែប្រួលសត្វទោចមនុស្សត្រូវចេះដើររកចំណីស៊ី ។ ដើម្បីសមស្របនិងការរកស៊ីលើផ្ទៃដី សត្វទោចមនុស្សត្រូវហាត់ឈរ ត្រង់ខ្លួនដោយជើងក្រោយទាំងពីរ ហើយប្រើជើងទាំងពីរខាងមុខកាន់ទំពក់បេះផ្លែឈើ និងកាន់ដុំថ្មគប់សត្វ ។ ជាបណ្តើរៗ ទម្លាប់ដើរជើងបួនត្រូវបាត់បង់ទៅ ឯជើងទាំងពីរខាងមុខប្រែក្លាយទៅជាដៃវិញ ។
ឆ្លងកាត់ពលកម្មរាប់សិបម៉ឺនឆ្នាំយ៉ាងដូច្នេះ សត្វទោចមនុស្សចេះធ្វើឧបករណ៍យ៉ាងសាមញ្ញដើម្បីបរបាញ់សត្វ ចាប់ត្រី ជីកមើមឈើ …..។ល។
នោះគឺជារបត់មួយធំ ក្នុងការរស់នោរបស់សត្វទោចមនុស្សដើម្បីប្រែក្លាយទៅជាមនុស្ស ។ ដោយសារពលកម្មធ្វើឲ្យដៃទាំងពីរ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប៉ិនប្រសប់ឡើង រីឯជើងទាំងពីរក៏វិវត្តន៍ដែរ ។ ដោយសារចេះឈរ និងដើរត្រង់ខ្លួន ទើបសមត្ថភាពមើលឃើញរបស់ភ្នែក បានបើកទូលាយបានទទួលបន្ថែមនៅការយល់ដឹង ធ្វើឲ្យខួរក្បាលមានការវិវត្តន៍ឡើង ។
ដើម្បីទាក់ទងគ្នាក្នុងពលកម្ម និងការរស់នៅជារៀងរាល់ថ្ងៃមនុស្សកំណត់ជាមួយគ្នានូវសញ្ញាសម្លេងទាំងឡាយ អាស្រ័យហេតុនោះភាសានិយាយបានកើតឡើង ហើយពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើនតាមសន្ទុះលូតលាស់នៃពលកម្មផលិតកម្ម ។
ពលកម្ម និងភាសានិយាយជម្រុយឲ្យបញ្ញា និងខួរក្បាលរីកចម្រើន។ បញ្ញា និងខួរក្បាលរីកចម្រើន បង្កលក្ចណៈសម្បត្តិ ឲ្យពលកម្មផលិតកម្មរីកចម្រើនដែរ ។
ហើយចេះតែយ៉ាងដូច្នេះ ក្នុងដំណើរការពលកម្មជាបណ្តើរៗ សព៌ាង្គកាយ របស់មនុស្សបានប្រែអស់ពីទម្រង់ជាសត្វ គិនិត បញ្ញា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន និងភាសានិយាយកាន់តែសម្បូរបែប ។ ឧបករណ៍លកម្មពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែផ្លាស់ប្តូរថ្មី លទ្ធផលពលកម្មកាន់តែខ្ពស់ជាង។ ការអភិវឌ្ឍន៍របស់មនុស្ស ពីមួយថ្ងៃទមួយថ្ងៃកាន់តែសុក្រឹត ។
ពីរគឺ : ពលកម្មបង្កើតជាសង្គមមនុស្សជាតិ ។
ពេលដែលបានកើតជាមនុស្ស ហើយរស់ដោយពលកម្មជីវភាពតម្រូវឲ្យមានការពឹងផ្អែលលើគ្នាទៅវិញទៅមក ហើយត្រូវផ្លាស់ប្តូរផលិតផលជាមួយគ្នា ហេតុដូច្នេះទំនាក់ទំនង រវាងមនុស្សនិងមនុស្សកើតឡើង ហើយ
ផ្តើមពីនោះទើបកើតបានជាសង្គមមនុស្សជាតិ ។ សត្វរស់នៅដោយផ្តេកផ្តួលលើធម្មជាតិ គ្មានពលកម្ម ម្ល៉ោះហើយគ្មានចំណងទាក់ទងជាសង្គមទេ។
ជាដំបូង អាស្រ័យដោយឧបករណ៍ផលិតកម្មសាមញ្ញមនុស្សត្រូវរស់នៅជាក្រុម ជាពួក ទើបមានកម្លាំងគ្រប់គ្រាន់ដើម្បីប្រឆាំង និងសត្វសាហាវ និងត្រូវផ្អែកលើគ្នាទៅវិញទៅមក ត្រូវប្រកបពលកម្មសមូហភាព ហើយបែងចែកទ្រព្យសម្បត្តិដែលធ្វើបានដោយស្មើរគ្នា ទើបរស់នៅបានក្នុងកម្រិតទាបបំផុត ។
ក្រោយមកមនុស្សរកឃើញភ្លើង បច្ចេកទេសកែច្នៃឧបករណ៍ផលិតកម្ម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿនលឿន លទ្ធភាពរកចំណីអាហារបានល្អបង្គួរជាងមុន។ មុខរបរបបាញ់សត្វ បង្កើតជាមុខរបបចិញចិញ្ចឹមសត្វ ។ មុខរបបដាំដុះបានជម្រុយយ៉ាងខ្លាំងក្លា ។ ផ្តើមបីការរស់នៅអណ្តែតរសាត់ មនុស្សប្រែមករស់នៅដោយនឹងមួយកន្លែង ។ បណ្តាអ្នកដែលមានខ្សែលោហិតជាមួយគ្នាហូបរួម នៅរួម បង្កើតបានជាសហគមន៍សម្ព័ន្ធភាពញាតិ “ក្លង់” ។ នេះជារូបភាពដំបូងនៃសង្គមមនុស្សជាតិ ។
បីគឺ : ពលកម្មជាលក្ខណៈសម្បត្តិកំណត់នូវអត្ថិភាព និងការវិវត្តន៍របស់សង្គមមនុស្សជាតិ ។
ចង់អត្ថិភាព និងវិវត្តន៍មនុស្សត្រូវធ្វើពលកម្មផលិតកម្ម ជាទ្រព្យសំភារៈដើម្បីប្រើប្រាស់ ។ គ្មានពលកម្មផលិតកម្មទេ ទោះបីសង្គមណាក៏ដោយ ក៏មិនគង់វង់បានឡើយ ។ អាស្រ័យដោយចំនួនប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែប្រសើរឡើង សេចក្តិត្រូវការក្នុងជីវភាពសំភារៈនិងស្មារតីរបស់មនុស្សជាតិកាន់តែខ្ពស់ ម្ល៉ោះហើយសង្គមសំណូមពរផលិតកម្មត្រូវតែបានរីកចម្រើន ។ ចង់បានយ៉ាងដូច្នេះ ដំណើរការពលកម្មផលិតកម្ម ត្រូវតែជាដំណើរការបង្កើនទិន្នន័យផលពលកម្ម ។ ដូច្នេះនៅពេលដែលវាយតម្លៃសមត្ថភាពនៃពលកម្មផលិតកម្មគឺ ត្រូវនិយាយដល់ពលកម្មផលិតកម្មមាន ទិន្នផល យ៉ាងណាខ្លះ និងបង្កើតទ្រព្យសំភារៈតិច ឬច្រើន យ៉ាងណាខ្លះ ។ ចង់បង្កើនទិន្នផល ពលករត្រូវតែសន្សំទុកនូវបទពិសោធន៍ទាំងឡាយ លើកកម្ពស់ការយល់ដឹង មិនឈប់ឈរ និងជាពិសេសកែលម្អនិងផ្លាស់ឧបករណ៍ផលិតកម្មជានិច្ច ដើម្បីបញ្ហានិងកែប្រែធម្មជាតិ ។
ដូច្នេះ ពលកម្មមានតួនាទីកំណត់ចំពោះការគង់វង់ និងការវិវត្តន៍របស់សង្គម ។ ពលកម្មគឺរុងរឿងនិងឧត្តុង្គ ឧត្តម។ ក្រោមរបបសង្គមនិយម ប្រជាពលករជាអ្នកធ្វើម្ចាស់សង្គម ពលកម្មបានប្រែក្លាយទៅជាការងារ ដ៏ត្រចះត្រចង់របស់សមាជិកម្នាក់ៗ ដែលមានសកម្មភាពធ្វើពលកម្មក្នុងសង្គម និងប្រែក្លាយទៅជាកាតព្វកិច្ចដ៏ពិសិដ្ឋរបស់មនុស្សរាល់រូប ។
៣-តួនាទីរបស់ប្រជាពលករចំពោះការវិវត្តន៍នៃសង្គម
ផ្តើមឡើងពីចំណុចវិភាគអំពីតួនាទីពលកម្មខាងលើ ធ្វើឲ្យយើងឃើញច្បាស់ថា ៖ ប្រជាពលករជាអ្នកផលិតទ្រព្យសំភារៈ ដើម្បីចិញ្ចឹមសង្គម ម្ល៉ោះហើយប្រវត្តិសាស្ត្រវិវត្តន៍របស់សង្គម ក៏ជាប្រវត្តិសាស្ត្ររបស់ផលិតករផ្ទាល់ដែលផលិត បាននូវទ្រព្យសំភារៈទាំងឡាយ និងជាប្រវត្តិសាស្ត្ររបស់ប្រជាពលករ ។
ដោយសារស្ថានភាព ត្រូវរងនូវការជិះជាន់កេងប្រវ័ញ្ចដូចគ្នា ម្ល៉ោះហើយពលករទាំងឡាយយល់អាស្រ័យគ្នាណាស់ ហើយផ្សារភ្ជាប់ជាមួយគ្នា ក្នុងការតស៊ូប្រឆាំងតបនិងវណ្ណៈត្រួតត្រា ។ ដូច្នេះប្រជាពលករជាកម្លាំងសាវន្តនៃគញរប់ការបដិវត្តន៍សង្គម ។ ការតស៊ូរបស់វណ្ណៈដែលត្រូវគេជិះជាន់កេងប្រវ័ញ្ចត្រួវត្រា គឺជាកម្លាំងចលករជម្រុយឲ្យបណ្តាសង្គមរីមចម្រើន ។
II .កេងប្រវ័ញ្ច និងតួនាទីនៃបណ្តាវណ្ណៈកេងប្រវ័ញ្ចក្នុងសង្គម
១.ការកេងប្រវ័ញ្ចជាអ្វី?
ផ្អែកលើកម្មសិទ្ធិក្តាប់មធ្យោបាយផលិតកម្មដើម្បីប្លន់យកទទេនូវលទ្ធផលពលកម្មរបស់អ្នកដទៃ នោះគឺជាការកេងប្រវ័ញ្ច ។ ក្នុងសង្គមមានវណ្ណៈកេងប្រវ័ញ្ចត្រួតត្រា នោះមិនអាចចៀសវាងពីបាតុភូតដែលមានពលករត្រូវគេកេងប្រវ័ញ្ចបានឡើយ ។
ហេតុដែលវណ្ណៈកេងប្រវ័ញ្ចដូចជាពួកម្ចាស់ដី កុដុម្ពីគហបតី កេងប្រវ័ញ្ចលើពលករបានព្រោះវាមានសិទ្ធអំណាច និងក្តាប់បាននូវមធ្យោបាយផលិតកម្ម ដូចជាដីស្រែ គោក្របី ម៉ាស៊ីនអណ្តូងរ៉ែ ។ល។ អាស្រ័យហេតុនេះពលករចង់មានមធ្យោបាយផលិតកម្មដើម្បីផលិតសម្រាប់រស់ នោះត្រូវបង់ពន្ធដារឲ្យម្ចាស់ដី ត្រូវលកក់កម្លាំងពលកម្មរបស់ខ្លួនយ៉ាងថោកឲ្យពួកនាយទុន និងត្រូវទទួលរងគ្រប់ការលំបាកវេទនាយ៉ាងអាម៉ាស់ផ្សេងៗទៀត ដែលអាស្រ័យដោយបួកកេងប្រវ័ញ្ចបង្កឡើង ។
វណ្ណៈកេងប្រវ័ញ្ចដូចជាពួកម្ចាស់ដី នាយទុនមិនធ្វើពលកម្មទេ ប៉ុន្តែទទួលផលយ៉ាងច្រើន មានជីវភាពយ៉ាងសុខស្រួលចំណែកបណ្តាស្រតាប់ពលករ ត្រូវរងទុកវេទនាឥតស្រាកស្រាន្ត អស់មួយជីវិត ប៉ុន្តែត្រូវទទួលផលតិច រស់នៅទាំងលំបាកវេទនា ។នោះគឺជាការអយុត្តិធម៌ធំមួយក្នុងសង្គម ដេលមានវណ្ណៈកេងប្រវ័ញ្ចធ្វើម្ចាស់
អំពើយុត្តិធម៌ទាំងនោះ ញុំាងឲ្យពលករត្រូវតែប្រឆាំងតប ដោយវិធីនេះ ឬវិធីនោះ ។ ដើម្បីការពារផលប្រយោជន៍ជាអត្តទត្ថភាពរបស់ខ្លួនពួកគេកេងប្រវ័ញ្ចបានប្រើច្បាប់ប៉ូលិស តុលាការ គុក ដើម្បីជិះជាន់កៀបសង្កត់ពលករ ។ អាស្រ័យហេតុនោះនាំមកនូវតម្លាប់ដែលមិនអាចសម្រុះសម្រួលបាន រវាងវណ្ណៈត្រូវគេកេងប្រវ័ញ្ច និងវណ្ណៈកេងប្រវ័ញ្ចគេ ធ្វើឲ្យផ្ទុះឡើងនូវការតស៊ូវណ្ណៈយ៉ាងប្តូរផ្តាច់ បដិវត្តន៍សង្គមផ្ទុះឡើង ផ្តួលរលំរបបចាស់ហួសសម័យ ហើយជំនួសដោយរបបថ្មីជឿនលឿនជាង។
២-ក្នុងសង្គមតើមានវណ្ណៈណាជាវណ្ណ់កេងប្រវ័ញ្ច ?
តាំងពីយូលង់រហូតដល់បច្ចុប្បន្ននេះ មានរបបសង្គមបី ដែអាស្រ័យដោយវណ្ណៈកេងប្រវ័ញ្ចត្រួតត្រា
មួយគឺ : របបទាសភាព ក្នុងនោះម្ចាស់ទាសករកាន់កាប់ស្ទើរតែទាំងអស់នូវមធ្យោបាយផលិតកម្ម និងកាន់កាប់ទាំងទាសករតែម្តង ។ នៅពេលលក់ដីធ្លី ពួកវាអាចលក់ទាំងទាសករទៅជាមួយផល ។ នៅពេលពួកវាស្លាប់ ពួកវាក៏អាចកប់ទាសករទៅជាមួយផងដើម្បី«តាមបំរើ»ពួកវា ។ នោះគឺជាវណ្ណៈករងប្រវ័ញ្ចដំបូងបង្អស់ក្នុងប្រវត្តសាស្ត្រមនុស្សជាតិ ។ ចំណែកទាសករចង់រស់ ត្រូវឱនក្បាលលូនក្រាប ឲ្យម្ចាស់ទាសករកេងប្រវ័ញ្ច និងធ្វើទារុណកម្ម ។
ពីគឺ : របបសក្តិភូមិ ក្នុងនោះគឺម្ចាស់ដីក្តាប់យកស្ទើរតែទាំងអស់នូវមធ្យោបាយផលិតកម្ម “សំខាន់គឺ រឹបអូសយកដីស្រែ ហើយបង្ខំឲ្យប្រជាកសិករ បង់ស្រូវប្រវាសឲ្យពួកវា ” ។ ចំណែកប្រជាកសិករចង់ផលិតត្រូវតែបង់ស្រូវប្រវាស់ឲ្យម្ចាស់ដីហើយត្រូវម្ចាស់ដីជិះជាន់សង្កត់សង្កិន ។
បីគឺ : របបនាយទុន ក្នុងនោះពួកនាយទុនក្តាប់ស្ទើរតែទាំងអស់នូវមធ្យោបាយផលិតកម្ម ទិញយ៉ាងថោកនូវកម្លាំងពលកម្មរបស់ពលករ ដើម្បីលឲលិតទំនិញលក់យកចំណេញ ។ កម្មករចង់គេចផុតពីការអត់ឃ្លាន ត្រូវលក់កម្លាំងពលកម្មរបស់ខ្លួនយ៉ាងថោមឲ្យមូលធនិក ហើយពួកវាជិះជាន់កេងប្រវ័ញ្ចយ៉ាងថោកទាបបំផុត ។
ក្នុងវណ្ណៈនាយទុន មាននាយទុនឧស្សាហកម្ម និងនាយទុនពាណិជ្ជកម្ម ។ ពួកនាយទុនពាណិជ្ជកម្មជាពួកដែលមានទុន លក់ដូរច្រើន ចំណូលប្រាក់ចំណេញច្រើន ប៉ុន្តែមិនចូលរួមធ្វើពលកម្មទេ ។ ដូច្នេះ ត្រូវចាត់ទុកថា នោះជាវណ្ណៈកេងប្រវ័ញ្ច ។ ចំណែកអ្នកលក់ដូរដែលច្នៃបង្កើតដោយខ្លួនឯង ដឹកជញ្ជូនដោយខ្លួនឯង លក់ដោយខ្លួនឯង នោះចាត់ទុកក្នុងវណ្ណៈពលករ ចំពោះអ្នកលក់ដូរដែលចូលរួមធ្វើពលកម្មផ្ទាល់ ប៉ុន្តែប្រាក់ចំណូលចំណេញលើសពីកម្រិតពលកម្មរបស់ខ្លួន ចំណែកដេលចំណូលលើសពីកម្រិតធ្វើពលកម្មនោះគឺជាចំណែកកេងប្រវ័ញ្ច ។
ក្រៅពីនោះក្នុងសង្គមចាស់នៅមានជនមួយពួកស៊ីដោយសារគេ មានកម្លាំងពលកម្មតែមិនចិញ្ចឹមជីវិតដោយពលកម្មរបស់ខ្លួនឡើយ ដើរតែលួច ឆក់ប្លន់ បោកប្រាស់អ្នកដទៃ ដើម្បីរស់ទាំងនោះត្រូវចាត់ទុកថាជាស្រទាប់អធនអាវ៉ាសែ។
៣-តើវណ្ណៈកេងប្រវ័ញ្ចដើរតួយ៉ាងណាខ្លះក្នុងសង្គម ?
វណ្ណៈសក្តិភូមិ ពេលទើបបដិសន្ធិឡើង មានតួនាទីយ៉ាងសកម្មជាកំណត់ចំពោះការរីកចម្រើនរបស់សង្គម បើប្រៀបធៀបជាមួយនឹងរបបសង្គមទាសភាព ។ ប៉ុន្តែជាបណ្តើរៗ ដោយសាររបបកេងប្រវ័ញ្ចរបស់សក្តិភូមិ ម្លោះហើយវណ្ណៈសក្តិភូមិប្រែក្លាយជាវណ្ណៈប្រតិកិរិយា ។
នៅបណ្តាប្រទេសដែលត្រូវចក្រពត្តិឈ្លានពានពួកវាឃុបឃិតជាមួយនិងពួកចក្រពត្តិដើម្បីបង្ក្រាបប្រជាពលករ ។ចំណែកវណ្ណៈនាយទុន ពេលទើបបដិសន្ធិឡើង វណ្ណៈនេះប្រើប្រាស់យ៉ាងសកម្មនូវគ្រឿងម៉ាស៊ីនទាំងឡាយ ដើម្បីពង្រីកផលិតកម្មអាស្រ័យហេតុនោះ ឈរលើសភាពការណ៍បរានុមតិដើម្បីនិយាយនៅគ្រាដំបូងខឿនផលិតកម្មមូលធននិយមមានប្រសិទ្ធិភាពជម្រុយឲ្យផលិតកម្មរីកចម្រើន ។
វណ្ណៈនាយទុនត្រូវរដ្ឋអំណាចរបស់វណ្ណ់សក្តិភូមិ កំហិតរារាំងមិនឲ្យរីកច្រើនខាងផលិតកម្មម្ល៉ោះគេឆ្លៀតប្រើប្រាស់នូវកំហឹងឈឺចាប់របស់ប្រជាពលករចំពោះរបបសក្តិភូមិ ដើម្បីអំពាចវនាវប្រជាពលករតស៊ូយ៉ាំងសកម្មជាមួយវណ្ណៈត្រួតត្រាសំដៅលុបបំបាត់ចោលរបបសង្គមចាស់ហួសសម័យ។
ប៉ុន្តែនៅពេលដែលវណ្ណ់នាយទុនក្តាប់បានរដ្ឋអំណាចក្នុងដៃនោះគេតែងតែឃុបឃិតជាមួយនិងគ្រប់កម្លាំងប្រតិកិរិយាក្នុងប្រទស និងក្រៅប្រទេស បង្កើនការកេងប្រវ័ញ្ចលើវណ្ណៈ និងស្រទាប់ពលករ ក្នុងសង្គមយ៉ាងធ្ងន់ធ្ងរជាងទៀត ។ ជាបណ្តើរៗ ពួកវាប្រែក្លាយទៅជាកម្លាំងប្រតិកិរិយាខាងនយោបាយ គៀបសង្កត់អភិវឌ្ឍន៍ផលិតកម្ម និងការអភិវឌ្ឍន៍របស់សង្គម ។
វណ្ណៈករងប្រវ័ញ្ចជាចុងក្រោយបង្អស់ក្នុងសង្គមមនុស្សជាតិក៏ជាការកេងប្រវ័ញ្ចមូលធននិយម ហើយក៏ជារូបភាពកេងប្រវ័ញ្ចយ៉ាងធ្ងន់ធ្ងរបំផុតក្នុងប្រវត្តសាស្ត្រ ។
មានតែពេលដែលប្រជាពលករ ដណ្តើមបានរដ្ឋអំណាចមកក្នុងដៃរបស់ខ្លួន ប្រែក្លាយគ្រប់មធ្យោបាយសំខាន់ៗ ក្នុងសង្គមឲ្យទៅជារបស់រួមហើយទ្រព្យសំភារៈដែលធ្វើចេញត្រូវបានបែងចែកតាមពលកម្មដូចជានៅក្នុងរបបសង្គមនិយមទើបអាចលុបបំបាត់ស្ថានភាពមនុស្សកេងប្រវ័ញ្ចលើមនុស្ស និងកសាងសង្គមមូលយុត្តិធម៌ល្អប្រសើរបាន ។
III. បដិវត្តន៍
១- បដិវត្តន៍ជាអ្វី?
មានការជិះជាន់កេងប្រវ័ញ្ចនាំមកនូវទំនាស់រវាងវណ្ណៈត្រូវគេត្រួតត្រា និងវណ្ណៈត្រួតត្រាគេ អាស្រ័យហេតុនោះផ្ទុះឡើងនូវការតស៊ូវណ្ណៈ ។ បដិវត្តន៍ជានិមិត្តរូបខ្ពស់បំផុតនៃការតស៊ូវណ្ណៈ បង្កឡើងនូវជំហានបត់មួយក្នុងសង្គមហើយនាំដល់ការផ្តួលរំលំរបបសង្គមចាស់ហួសសម័យ ហើយកសាងសង្គមមួយថ្មីជឿនលឿន (បានន័យថារបបសង្គមមួយ អាចជម្រុយផលិតកម្មឲ្យរីកចម្រើន និងធ្វើឲ្យជីវភាពរស់នៅរបស់ពលករបានកែលំអរជាមុន) ដោយសារវណ្ណៈកេងប្រវ័ញ្ចត្រួតត្រា ប្រើប្រាស់ក្បាលម៉ាស៊ីនបង្ក្រាបមួយយ៉ាងធំធេង ដូចជា : រដ្ឋអំណាច ក្រឹត្យច្បាប់ យោធា នគរបាល ដើម្បីការពាររបបកេងប្រវ័ញ្ចហួសសម័យរបស់វា ម្ល៉ោះហើយចង់ដណ្តើមជ័យជំនះជូនបដិវត្តន៍ វណ្ណៈបដិវត្តន៍ ត្រូវរកវិធីផ្តួលរំលំ លុបបំបាត់រដ្ឋអំណាចចាស់ចោលបង្កើតរដ្ឋអំណាចថ្មីជឿនលឿន។ គោលបំណងជាសារវន្តនៃបណ្តាការបដិវត្តន៍សង្គមជាបឋមគឺបញ្ហាដណ្តើមរដ្ឋអំណាច ។
បដិវត្តន៍សង្គម ត្រូវតែជាការជំនួសរបបសង្គមចាស់ដែលរារាំងការអភិវឌ្ឍន៍ផលិតកម្មដោយរបបសង្គមថ្មី ជម្រុញបានផលិតកម្ម និងកែរលម្អជីវភាពឲ្យពលករបាន អាស្រ័យហេតុនោះ មិនមែនជាការផ្តួករំលំណាក៏ជាការបដិវត្តន៍ដែរនោះទេ ។ មានករណីខ្លះ ផ្ទៃក្នុងនៃពួកកេងប្រវ័ញ្ចវិវាទគ្នាហើយផ្តួលរំលំគ្នាបានជារបបសង្គមគ្មានអ្វីផ្លាស់ប្តូរ នោះគ្រាន់តែជាការធ្វើរដ្ឋប្រហារប៉ុណ្ណោះ មិនមែនជាការបដិវត្តន៍ទេ ។
ក្នុងប្រវត្តិសាស្ត្របដិវត្តន៍តាំងពីមុនមកដល់បច្ចុប្បន្ននេះ មានតែបដិវត្តន៍សង្គមនិយមទេ ទើបលុបបំបាត់ចោលទាំងស្រុងនូវរបបមនុស្សកេងប្រវ័ញ្ចលើមនុស្ស កសាងរបបសង្គមថ្មី អាស្រ័យដោយប្រជាពលករធ្វើម្ចាស់ ធានាដល់ការអភិវឌ្ឍន៍ផលិតកម្មនិងកែលម្អជីវភាពរស់នៅឲ្យពលករមិនឈប់ឈរ ។ ចំណែកឯការបដិវត្តន៍ទាំងឡាយមុននេះគ្រាន់តែឈានដល់ការផ្លាស់ប្តូររូបភាពកេងប្រវ័ញ្ចនេះ ដោយរូបភាពកេងប្រវ័ញ្ចផ្សេងៗទៀត តែប៉ុណ្ណោះ ។
២-បដិវត្តន៍គឺ ជាបុព្វហេតុរបស់មហាជនពលករដោយផ្ទាល់
-ក្នុងសម័យតស៊ូបដិវត្តន៍ ប្រជាពលករបានភ្ញាក់រលឹកយ៉ាងឆាប់រហ័ស ចូលរួមធ្វើបដិវត្តន៍ដោយមនសិការភ្ញាក់រលឹកខ្ពស់ ។ ព្រោះបដិវត្តន៍ជាថ្ងៃបុណ្យ របស់អ្នកដែលត្រូវគេជិះជាន់កេងប្រវ័ញ្ចទាំងឡាយ ។
-ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មរបស់មហាជនពលករដ៏ច្រើនកុះករទេនោះមិនអាចមានការប្រែប្រួលបដិវត្តន៍ក្នុងប្រវត្តិសាស្ត្របានឡើយ៖
ការតស៊ូរបស់វណ្ណៈទាសករទទួលបានជ័យជំនះ ធ្វើឲ្យមនុស្សជាតិប្រែផ្លាស់ពីរបបទាសភាពមកជារបបសក្តិភូមិវិញ ។
ការតស៊ូរបស់វណ្ណៈកសិករ និងប្រជាពលករផ្សេងៗ ទៀត ធ្វើឲ្យរបបភូមិត្រូវរលំ នាំមកដល់ការបដិសន្និឡើងនូវរបបមូលធននិយម ។
ការតស៊ូរបស់វណ្ណ់កម្មករ កសិករ និងស្រទាប់ពលករផ្សេងៗទៀត ដែលអាស្រ័យដោយវណ្ណៈកម្មករជាអ្នកដឹកនាំឆ្លងតាមរយៈបក្សឈានមុខរបស់ខ្លួននាំដល់ការលុបបំបាត់ចោលលិទ្ធិមូលធននិយមហើយកសាងលិទ្ធិសង្គមនិយម ។
៣-បដិវត្តន៍ចង់ដណ្តើមបានជ័យជំនះ ត្រូវមានការដឹកនាំដ៏ត្រឹមត្រូវ
ចង់ដណ្តើមបានជ័យជំនះ នោះបដិវត្តន៍ត្រូវមានអ្នកដឹកនាំ ។ អ្នកដឹកនាំទាំងនោះតែងតែ ជាជនជឿនលឿនមួយចំនួនដែលតំណាងឲ្យវណ្ណៈឈានមុខបំផុតក្នុងសង្គម ឬបក្សមួយតំណាងឲ្យវណ្ណៈនោះ ។
ក្នុងបដិវត្តន៍សង្គមនិយម កត្តាកំណត់ដំបូងបង្អស់នៃគ្រប់ជ័យជំនះគឺ ការដឹកនាំដ៏ត្រឹមត្រូវភ្លឺស្វាងមួយរបស់បក្សឈានមុសនៃវណ្ណៈកម្មករ ដែលដើរតាមលិទ្ធិ ម៉ាក់-លេនីន ដូចនៅកម្ពុជាបច្ចុប្បន្ននេះគឺ បក្សប្រជាជនបដិវត្តន៍កម្ពុជា ។
IV. ក្បត់បដិវត្តន៍
ក-ក្បត់បដិវត្តន៍ជាអ្វី?
ប្រឆាំងការជឿនលឿន និងប្រឆាំងបដិវត្តន៍គឺក្បត់បដិវត្តន៍ ។
-ដើម្បីប្រឆាំង និងបំផ្លិចបំផ្លាញបដិវត្តន៍ វណ្ណៈត្រួតត្រាប្រើគ្រប់រូបភាពដ៏ព្រៃផ្សៃគ្រប់ល្បិចកលដ៏ប្រតិកិរិយាពិសពុល ដើម្បីបង្ក្រាបចលនាបដិវត្តន៍របស់មហាជន ។ អំពើក្បត់បដិវត្តន៍នោះតែងតែស្តែងក្រោមរូបភាពរូបភាពហឹង្សារ ភេរវកម្ម និងបោកប្រាស់ប្រជាពលករ ។
អំពើប្រតិកិរិយានៅបានសម្ដែងឡើងក្នុងការកេងប្រវ័ញ្ចប្រជាពលករ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ធ្ងរ ក្នុងការកៀបសង្កត់ផលិតកម្ម កៀបសង្កត់ការជឿនលឿន បង្ក្រាបយ៉ាងឃោរឃៅ ខាងវិស័យនយោបាយចំពោះប្រជាពលករ និងបណ្តាប្រទេសជាតិ ជាន់ឈ្លីគ្រប់សតិអារម្មណ៍បដិវត្តន៍ និងជឿនលឿន ។
អំពើប្រតិកិរិយានៅបានសម្ដែងឡើងដោយប្រមូលផ្តុំបំផុតក្នុងការប្រឆាំង និងបំផ្លិចបំផ្លាញ បណ្តាចលនាបដិវត្តន៍នៅលើសកលលោកប្រឆាំង និងបំផ្លិចបំផ្លាញបណ្តាប្រទេសសង្គមនិយម បណ្តាប្រទេសនិងប្រជាជាតិដែលទើបទទួលបានឯករាជ ។
ក្នុងសម័យចក្រពត្តិនិយមអំពើប្រតិកិរិយាបំផុតគឺ លិទ្ធិហ្វាស៊ីសនិយម ។
ខ-ពួកក្បត់បដិវត្តន៍រួមមានបណ្តាណាខ្លះ?
នោះគឺ ៖
-វណ្ណៈត្រួតត្រាកេងប្រវ័ញ្ច ដូចជាវណ្ណៈម្ចាស់ទាសករ វណ្ណៈម្ចាស់ដី វណ្ណៈនាយទុនក្នុងប្រទេស ដែលរារាំងផលិតកម្ម និងបង្ក្រាបចលនាតស៊ូរបស់ប្រជាពលករ ។
-ពួកចក្រពត្តិ ពួកអាណានិគមនិយមឈ្លានពាន និងបរិវារ ។
-ពួកវាតទីអនុត្តរភាពនិយមចិនប៉េកាំង ដែលក្បត់លិទ្ធិម៉ាក លេនីន …..។ល។
នៅប្រទេសយើងពួកក្បត់ប៉ុលពត អៀងសារី ខៀវសំផន ពាក់ផ្លាកបដិវត្តន៍ ពាក់ផ្លាកសង្គមនិយម ប៉ុន្តែធាតុពិត គឺពួកវាក្បត់បដិវត្តន៍ក្បត់លិទ្ធិសង្គមនិយម ។ អំពើប្រព្រឹត្តិរបស់ពួកវា គឺប្រតិកិរិយាបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ។
-ពួកវាបានកាប់សម្លាប់ប្រជាពលករចំនួន ៣លាននាក់ ជាចំនួនមួយភាគពីរនៃប្រជាជនកម្ពុជា ក្នុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។
-ពួកវាបានបំផ្លិចបំផ្លាញទាំងស្រុងនូវខឿនផលិតកម្ម និងខឿនសេដ្ឋកិច្ចកម្ពុជា ។
-ពួកវាបានបុះផ្លិចបំផ្លាញ ទាំងស្រុងនូវជីវភាពខាងសំភារៈ និងស្មារតី និងមនោសញ្ចេតនារបស់ប្រជាពលករ បំផ្លិចបំផ្លាញខឿនអារ្យធម៌របស់ប្រទេសជាតិ រុញច្រានប្រជាជាតិកម្ពុជា ឲ្យធ្លាក់ក្នុងអនុ្លង់ដ៏ខ្មៅងងឹតបំផុត ក្នុងប្រវត្តិសាស្ត្រ ។
-ពួកវាបានក្បត់បដិវត្តន៦ នងិបំផ្លិចបំផ្លាញបក្សបដិវត្តន៍ ។
-ពួកវាបានបង្កសង្គ្រាមសម្លាប់ប្រជាជនវៀតណាមជាបងប្អូន ក្បត់និងមិត្តភក្តិខ្លួន ចាត់ទុកមិត្តជាសត្រូវ ។
ប្រភពនៃគ្រប់ទោសឧក្រិដ្ឋរបស់ពួកប៉ុលពត អៀងសារី ខៀវសំផន គឺផ្តើមចេញពីសម្ព័ន្ធភាពប្រតិកិរិយាវាទទីនិយមចិនប៉េកាំងបានដឹកនាំ ញុះញុង និងជួយកម្លាំងដល់ពួកប៉ុលពត ក្នុងការប្រល័យពូជសាសន៍ និងឈ្លានពានវៀតណាមកាលពីមុននេះ ក៏ដូចជាការបង្កសង្គ្រាមបំផ្លិចបំផ្លាញដើម្បីប៉ុនប៉ងត្រឡប់មកកាន់កាប់ទឹកដីកម្ពុជាសារជាថ្មីទៀត ចាប់តាំងពីក្រោយថ្ងៃមហាជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ។
ពួកប្រតិកិរិយា វាទទីនិយមចិនប៉េកាំង ជាសត្រូវគ្រោះថ្នាក់ ដោយផ្ទាល់របស់បដិវត្តន៍កម្ពុជា ។
ចក្រពត្តិអាមេរិកឃុបឃិតជាមួយពួកប្រតិកិរិយាប៉េកាំង ជាសត្រូវសារវន្ត និងយូរអង្វែងរបស់បដិវត្តន៍កម្ពុជា ។
សន្និដ្ឋានរួម
ប្រវត្តិសាស្ត្រសង្គមបានឲ្យយើងឃើញថា ៖
-ក្នុងបណ្តាសង្គមចាស់ សង្គមដែលមានការបែងចែកជាវណ្ណៈនានា រស់នៅក្នុងលក្ចណៈសម្បត្តិខុសគ្នាមានទីតាំងនៃសង្គមខុសគ្នាទំនាស់ជាមួយគ្នាអំពីផលប្រយោជន៍ និងជានិច្ចកាលតស៊ូនិងគ្នា ។ បណ្តាការតស៊ូនោះ ផ្ទុះឡើងជាបណ្តាការតស៊ូបដិវត្តន៍ នងិក្បត់បដិវត្តន៍ ជាបណ្តាការតស៊ូរវាងប្រទេសនេះជាមួយ នឹងប្រទេសដទៃ …..។
-ហេតុអ្វីបានជាមានស្ថានភាពយ៉ាងដូច្នេះ ? អ្នកណាយុត្តិធម៌ ? អ្នកណាអយុត្តិធម៌? អ្នកណាគួរគោរពសរសើរ ? អ្នកណាគួរស្អប់ខ្ពើម ? ត្រូវសាមគ្គីជាមួយអ្នកណា ? វាយរំលំអ្នកណា ?
-លិទ្ធិម៉ាក់-លេនីន ជំនួសឲ្យយើងនូវរាល់លក្ខណៈវិនិច្ឆ័យបរានុម័តដើម្បិពិនិត្យពិចារណា និងវិភាគ៖ នោះគឺជាការ យល់ដឹងអំពីបញ្ហា ពលកម្ម និងកេងប្រវ័ញ្ច ។ នោះគឺជាផ្នែក បដិបក្ខនឹងគ្នា ក្នុងសង្គមចាស់ ។
-មានការយល់ច្បាស់ នូវបញ្ហាជាប្រភពទាំងពីរនោះនឹង ជំនួញឲ្យមានមូលដ្ឋានវិភាគ អ្នកណាមិត្ត អ្នកណាសត្រូវ អ្នកណាជាជនបដិវត្តន៍ អ្នកណាជាជនក្បត់បដិវត្តន៍ ត្រូវពឹងផ្អែកអ្នកណាវាយរំលំអ្នកណា និងកែប្រែអ្នកណា ?
-មានការយល់ដឹងអំពីតួនាទី របស់ពលករយ៉ាងណានោះ ទើបកសាងឲ្យមនុស្សម្នាក់ៗ មានអាកប្បកិរិយាពលកម្មត្រឹមត្រូវ ចេះគោរពស្រឡាញ់មហាជនពលករ និងទើបយល់ច្បាស់ថា ៖ពេលនិយាយដល់ពលកម្មផលិតគឺ ត្រូវនិយាយដល់ការមានទិន្នផលខ្ពស់ និងផលិតផលច្រើន ដោយផ្អែកលើមូលដ្ឋានកែច្នៃបច្ចេកទេសជានិច្ចហើយធ្វើអាជីវកម្មតាមរបៀបសមូហភាពត្រឹមត្រូវ។
-មានការយល់ច្បាស់ពីបដិវត្តន៍យ៉ាងណានោះទើបកសាង ឲ្យខ្លួននូវគោលបំណងធ្វើបដិវត្តន៍បានត្រឹមត្រូវ បានន័យថា ដើម្បី ផលប្រយោជន៍របស់ប្រជាពលករ ដើម្បីការពារនិង ពង្រីកខឿនផលិតកម្មសង្គម ដើម្បីបុព្វហេតុរំដោះប្រជាពលករឲ្យចាកផុតពីស្ថានភាពត្រូវគេជិះជាន់កេងប្រវ័ញ្ច ត្រូវបានប្រជាពលករ យល់ច្បាស់លាស់ ទើបកសាងឲ្យខ្លួនរួចនៅចិត្តស្មោះស្មគ្រ័ប្រយុទ្ធអស់មួយជីវិតចំពោះបដិវត្តន៍ ។
ធ្វើបដិវត្តន៍មិនមែនដើម្បីមានបុណ្យសក្តិ សិទ្ធិអំណាច កិត្តិនាម និងផលប្រយោជន៍ឲ្យបុគ្គលខ្លួន និងគ្រួសារខ្លួនឡើយ ស្នេហាជាតិបរិសុទ្ធត្រូវចាប់ប្រភពពីការស្នេហាប្រជាពលករ ។ ប្រទេសជាតិមុនបង្អស់គឺត្រូវជាប្រទេសជាតិរបស់ប្រជាពលករធ្វើម្ចាស់ ពុំមែនប្រទេសជាតិរបស់ពួកកេងប្រវ័ញ្ចប្រតិកិរិយានោះទេ ។
ពេលដែលស្នេហាជាតិប្រកបដោយខ្លឹមសារស្រឡាញ់ប្រជាជន នោះពិតជានិងមានស្មារតីសាមគ្គីអន្តរជាតិអធន ចាត់ទុកជាប្រជាពលករក្នុងប្រទេសនានា លើសកលលោកជាបងប្អូន ចាត់ទុកបណ្តាប្រទេសសង្គមនិយម ដែលប្រជាពលករនៅកន្លែងនោះដណ្តើម បានសិទ្ធិធ្វើម្ចាស់ហើយនោះ ជាទីបង្អែករបស់ប្រទេសខ្លួន ។
កម្មាភិបាល បក្ខជន នៅពេលមានឋានៈតួនាទី មានសិទ្ធិអំណាច ត្រូវយល់ឲ្យបានគ្រប់សព្វថា ៖ ឋានៈតំណែង និងសិទ្ធ អំណាចនោះ គឺអាស្រ័យដោយប្រជាជនប្រគល់ដើម្បីបម្រើប្រជាពលករបានត្រឹមត្រូវតាមមាគ៌ានយោបាយរបស់បក្ស ។ រដ្ឋអំណាចបដិត្តន៍ គឺត្រូវតែជារដ្ឋអំណាចរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ។ កម្មាភិបាលត្រូវតែជាអ្នកបម្រើដ៏ស្មោះស្មគ្រ័របស់ប្រជាជន ។
ពេលណាចេះគោរបស្រឡាញ់ពលករ នោះនឹងចេះគោរពស្រឡាញ់វណ្ណៈកម្មករ ព្រោះនោះជាវណ្ណៈពលករមានទិន្នន័យខ្ពស់បំផុត ជាវណ្ណៈពលករសមូហភាព គ្មានកម្មសិទ្ធិឯកជន ជាវណ្ណ៖បដិវត្តន៍ដែលប្រឆាំងនិងលិទ្ធិមូលធននិយមដល់ទីចុងក្រោយបំផុត ។
ក្នុងបដិវត្តន៍សង្គមនិយម ការដឹកនាំរបស់បក្ស របស់វណ្ណៈកម្មករតាមលិទ្ធិម៉ាក លេនីន គឺជាកត្តាដំបូងបង្អស់កំណត់រាល់គ្រប់ជ័យជំនះបដិវត្តន៍ ។
ដូច្នេះហើយភារកិច្ចកសាងបក្ស និងការពារបក្ស ជាភារកិច្ចចំបងរបស់កម្មភិបាល បក្ខជន ជាភារកិច្ចរបស់បក្សទាំងមូល និងប្រជាជនទាំងមូល ។
សំណួរពិភាក្សា
១- ពលកម្មជាអ្វី ? រាល់ចំណុចនៃពលកម្មផលិតកម្មយ៉ាងណាខ្លះ? ក្រៅពីពលកម្មផលិតកម្មតើនៅមានរូបភាព ពលកម្មណាទៀតទេ ? តើការជះឥទ្ធិពលនៃបណ្តារូបភាព ពលកម្មទាំងនោះចំពោះផលិតកម្ម និងសង្គមយ៉ាងណាខ្លះ?
២- តើពលកម្មមានតួនាទីធំធេងយ៉ាងណាខ្លះចំពោះមនុស្ស និងសង្គមជាតិ ? (ពាក់ព័ន្ធនិងការជាក់ស្ដែង ដើម្បីបំភ្លឺច្បាស់បញ្ហានេះ) ។ អាកប្បកិរិរយារបស់វណ្ណៈត្រួតត្រាកេងប្រវ័ញ្ចចំពោះពលករមានយ៉ាងណាខ្លះ ? យើងត្រូវមានអាកប្បកិរិយា យ៉ាងណាខ្លះចំពោះពលកម្ម និងពលករ ?
៣- វណ្ណៈ និងស្រទាប់ណាជាវណ្ណៈ និងស្រទាប់ពលករ? (អាចយកវណ្ណៈ និងស្រទាប់មួយដើម្បីស្វែងយល់ និងវិភាគ)។
៤- កេងប្រវ័ញ្ចជាអ្វី ? អ្នកណាជាអ្នកកេងប្រវ័ញ្ច? ពលកម្ម និងកេងប្រវ័ញ្ចខុសគ្នាយ៉ាងណាខ្លះ ? ដើម្បិលុបបំបាត់ចោលការកេងប្រវ័ញ្ច តើបដិវត្តន៍ត្រូវធ្វើអ្វីខ្លះ ?
៥- ក្បត់បដិវត្តន៍ជាអ្វី? បច្ចុប្បន្ននេះ តើវណ្ណៈនិងកម្លាំងណាក្បត់បដិវត្តន៍ ?ចូរវិភាគអំពើប្រតិកិរិយាហួសហេតុរបស់បនក្បត់ ប៉ុលពត អៀងសារី ខៀវសំផន ដែលជាបរិវារបស់ពួកប្រតិកិរិយាវាតទិនិយមចិនប៉េកាំង ។
៦- បដិវត្តន៍ជាអ្វី ?តើវណ្ណៈណាខ្លះដែលដំណើរការធ្វើបដិវត្តន៍តើអ្នកណាជាកម្លាំងស្រួចរបស់បដិវត្តន៍ ? អ្នកណាជាអ្នកដឹកនាំបដិវត្តន៍? ដើម្បីដណ្តើមបានជ័យជំនះជូនបដិវត្តន៍ តើត្រូវធ្វើអ្វីខ្លះ? (ចូរពាក់ព័ន្ធជាមួយ នឹងសភាពការណ៍កម្ពុជា ដើម្បីវិភាគ) ។
ភាគ២
បដិវត្តន៍សង្គមនិយម និងសម័យអង្គការឈានឡើងសង្គមនិយម
១-ហេតុអ្វីត្រូវធ្វើបដិវត្តន៍សង្គមនិយម
ប្រជាពលករមានវត្ថុបំណង ចៀសឲ្យផុតពីអំពើជិះជាន់កេងប្រវ័ញ្ច ហើយបានធ្វើម្ចាស់សង្គម មានសេរីភាពក្នុងពលកម្ម បានអភិវឌ្ឍន៍ផលិតកម្ម ដើម្បីមានជីវភាពរស់នៅសម្បូរសប្បាយ សុភមង្គល ស្រឡាញ់រាប់អានគ្នា និងយុត្តិធម៌ ។ ចង់សម្រេចបានវត្ថុបំណងនោះត្រូវតស៊ូ ធ្វើបដិវត្តន៍សង្គមនិយម ពីព្រោះមានតែបដិវត្តន៍សង្គមនិយមទេ ទើបលុបបំបាត់បានទាំងស្រុងនូវរបបមនុស្សកេងប្រវ័ញ្ចមនុស្ស ទើបបង្កលក្ខណៈសម្បតិ្តអភិវឌ្ឍន៍ផលិតកម្ម ធានាឲ្យជីវភាពរស់នៅប្រកបដោយសេរីភាព សុភមង្គលសម្រាប់ពលករ ។
ហេតុអ្វីបានជានិយាយដូច្នេះ ?
- ពីព្រោះរបបកម្មសិទ្ធិឯកជន អំពីមធ្យោបាយផលិតកម្ម ជាប្រភពកំណើតវណ្ណៈកេងប្រវ័ញ្ចក្នុងសង្គម ។ ធាតុពិតនៃការបែងចែកវណ្ណៈក្នុងសង្គមចាស់ទាំងឡាយ គឺដោយសារសម្ព័ន្ធមនុស្ស នេះរឹបយកធ្វើជារបស់ខ្លួននូវមធ្យោបាយផលិតកម្ម ដើម្បីកេងប្រវ័ញ្ចសង្កត់សង្កិនមនុស្សផ្សេងៗទៀត ដែលគ្មានមធ្យោបាយផលិតកម្ម ។
- ហេតុនេះចង់លុបបំបាត់គ្រោះជិះជាន់កេងប្រវ័ញ្ច លុះត្រាតែលុបបំបាត់ចោលរបបកម្មសិទ្ធិឯកជនអំពីមធ្យោបាយផលិតកម្ម ។
- សម័យមុននេះ ក្នុងប្រវត្តិសាស្ត្រសង្គមក៏មានបដិវត្តន៍សង្គមជាច្រើនដែរ ប៉ុន្តែគ្រាន់តែជាការផ្លាស់ប្តូររូបភាពរឹបយកមធ្យោបាយផលិតកម្មរបស់វណ្ណៈកេងប្រវ័ញ្ចនេះ ទៅជារូបភាពរឹបយកមធ្យោបាយផលិតកម្មរបស់វណ្ណៈកេងប្រវ័ញ្ចមួយផ្សេងទៀតតែប៉ុណ្ណោះ ។ ផ្ទុយមកវិញ បដិវត្តន៍សង្គមនិយមមានភារកិច្ចលុបបំបាត់ចោលរាល់របបកម្មសិទ្ធិឯកជនអំពីមធ្យោបាយផលិតកម្ម លើមូលដ្ឋាននោះ បំបាត់ចោលស្ថានភាពមនុស្សកេងប្រវ័ញ្ចលើមនុស្សកសាងសង្គមមួយដោយមានប្រជាពលករធ្វើម្ចាស់ គ្មានអំពើជិះជាន់កេងប្រវ័ញ្ច ឈានដល់សង្គមមួយដែលគ្មានវណ្ណៈ នោះគឺសង្គមកុម្មុយនីស្តនិយម ។ ដោយហេតុនោះ បដិវត្តន៍សង្គមនិយមជាបដិវត្តន៍ ជ្រៅជ្រះបំផុត ដាច់ខាតបំផុត ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។
២- អ្នកណាជាអ្នកដឹកនាំបដិវត្តន៍សង្គមនិយម?ហេតុអ្វី?
បដិវត្តន៍សង្គមនិយមត្រូវដឹកនាំដោយវណ្ណៈកម្មករទើបសម្រេចបានជ័យជំនះ។ ពីព្រោះថា ៖
- វណ្ណៈកម្មករឧស្សាហកម្មក្នុងរបបមូលធននិយម ជាវណ្ណៈមួយគ្មានមធ្យោបាយផលិតកម្មផ្ទាល់ខ្លួន បង្ខំត្រូវតែលក់កម្លាំងពលកម្មដើម្បីចិញ្ចឹមជីវិត អាស្រ័យហេតុនោះត្រូវវណ្ណៈនាយទុនកេងប្រវ័ញ្ចយ៉ាងព្រៃផ្សៃ ។ ដូច្នេះកម្មករជាសត្រូវប្តូរផ្តាច់បំផុត នៃអំពើជិះជាន់កេងប្រវ័ញ្ច ជាវណ្ណៈមានមធ្យោបាយជ្រាលជ្រៅបំផុត ចំពោះទុក្ខសោកវេទនារបស់ស្រទាប់ប្រជាពលករផ្សេងៗ ។ ជាវណ្ណៈដាច់ខាតបំផុត ក្នុងការលុបបំបាត់ចោល និងកម្មសិទ្ធិឯកជនកម្មករបានកើតឡើង និងអភិវឌ្ឍន៍ទន្ទឹមនិងការ អភិវឌ្ឍន៍នៃខឿនឧស្សាហកម្មសម័យទំនើប ។ វណ្ណៈកម្មករតំណាងឲ្យបែបផែនផលិតកម្មជឿនលឿន ។ លក្ខណៈពិសេសដេលពោលខាងលើនេះបានបង្ហាញច្បាស់ថាវណ្ណៈកម្មករជាវណ្ណៈមានសារជាតិសង្គម ។
- ផលប្រយោជន៍រសប់វណ្ណៈកម្មករបានឯកភាពជាសារវន្ត នឹងផលប្រយោជន៍របស់គ្រប់ស្រទាប់ប្រជាពលករ ហេតុនេះវណ្ណៈកម្មករមានលទ្ធភាពសាមគ្គីជាមួយគ្រប់ស្រទាប់ប្រជាពលករ ដើម្បីតស៊ូរំដោះខ្លួន និងរំដោះឲ្យរាល់វណ្ណៈ រាល់ប្រជាជាតិត្រូវជិះជាន់កេងប្រវ័ញ្ច ។
- វណ្ណៈកម្មករ មានបក្សនយោបាយ ម៉ាក់ លេនីន របស់ខ្លួនឆ្លងតាមបក្សរបស់ខ្លួនដឹកនាំប្រជាជាតិទាំងមូលដើរតាមមាគ៌ារបស់ខ្លួន ដើម្បីរំដោះខ្លួន ព្រមជាមួយនោះរំដោះសង្គមទាំងមូលផងដែរ ។
៣- ហេតុអ្វីបានជាចាត់ទុកថា សង្គមកុម្មុយនីស្តនិយមជាសង្គមល្អប្រសើរបំផុត ?
-សង្គមកុម្មុយនីស្តសង្គមនិយមជាសង្គមមួយល្អប្រសើរបំផុតពីព្រោះមានលក្ខណៈពិសេសសារវន្តដូចតទៅ៖
មួយគឺ : មធ្យោបាយផលិតកម្មជារបស់ប្រជាជនទូទៅ ។ ជាសង្គមមានវណ្ណៈ ហេតុនោះគ្មានអំពើដែលមនុស្សកេងប្រវ័ញ្ចលើមនុស្ស គ្មានប្រជាជាតិនេះតៅសង្កត់សង្កិនប្រជាជាតិផ្សេង គ្មានការខុសប្លែកគ្នាជាសារវន្តរវាងពលកម្មដោយដៃជើង និងពលកម្មដោយប្រាជ្ញា រវាងទីក្រុង និងជនបទ ។
ពីរគឺ : មានសមត្ថភាពយន្តូបនីយកម្ម និងស្វ័យប្រវត្តិភារូបនីយកម្មយ៉ាងខ្ពស់ ខឿនផលិតកម្មអភិវឌ្ឍន៍យ៉ាងខ្លាំង ទ្រព្យសម្បត្តិសំភារៈសម្បូរហូរហៀរ បំពេញបានយ៉ាងគ្រប់គ្រាន់រាល់សំណូមពរ របស់សមាជិកទាំងអស់ក្នុងសង្គម ដោយហេតុនោះអាចអនុវត្តន៍គោលការបែងចែក៖ “ធ្វើការតាមសមត្ថភាពបែងចែកតាមតម្រូវការ” ។
បីគឺ : មនុស្សមានការភ្ញាក់រលឹកខ្ពស់ បានអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ចំណូលចិត្ត និងទេពកោសល្យរបស់ជនគ្រប់រូបត្រូវបានពង្រីកខ្ពស់ ។ មនុស្សធ្វើម្ចាស់លើធម្មជាតិ ធ្វើម្ចាស់សង្គម និងធ្វើម្ចាស់លើខ្លួនឯងយ៉ាងពិតប្រាកដ ។
- សង្គមកុម្មុយនីស្តនិយម ដោយមានលក្ខនៈពិសេសជា សារវន្តទាំងឡាយដូចពោលខាងលើនេះ ជាក្រឹត្យក្រមអភិវឌ្ឍន៍ បរានុម័តរបស់សង្គមមនុស្សជាតិ ជាវត្ថុបំណងខ្ពង់ខ្ពស់បំផុតរបស់មនុស្សជាតិ ។ ក៏ប៉ុន្តែដំណើរកសាងសង្គមកុម្មុនីស្តជាដំណើរការបដិវត្តន៍មួយយ៉ាងយូរអង្វែង លំបាកលំបិន និងស្មុគស្មាញត្រូវឈានពីទាបទៅខ្ពស់។ដូច្នេះចង់សម្រេចបានលិទ្ធិកម្មុយនីស្តនិយមដំណកា់កាលក្រោយគឺលិទ្ធិកុម្មុយនីស្តនិយម ។
៤-លិទ្ធិសង្គមនិយមជាដំណាក់កាលដំបូងនៃលិទ្ធិកុម្មុនីស្តនិយមតើវាមានលក្ខណៈពិសេសអ្វីខ្លះ ?
មួយគឺ : សង្គមនិយមមាន បក្សម៉ាក លេនីន ដឹកនាំប្រជាពលករក្តាប់រដ្ឋអំណាច និងធ្វើម្ចាស់សង្គម ។
- មធ្យោបាយផលិតកម្មសំខាន់ៗទាំងឡាយ ដូចជា រោងចក្រ អណ្តូងរ៉ែ និងស្ថិតជាកម្មសិទ្ធិរបស់ពលរដ្ឋទាំងមូល និងរបស់សមូហភាព ។
- រដ្ឋអំណាចជាឧបករណ៍សម្រាប់ប្រជាពលករធ្វើម្ចាស់ក្រោមការដឹកនាំរបស់បក្សនៃវណ្ណៈកម្មករ។ រដ្ឋអំណាចគឺអាស្រ័យដោយប្រជាពលករជ្រើសតាំងឡើងដេលរួមមានទាំងកងទ័ព នគរបាលគឺជារបស់ប្រជាជនដោយសារប្រជាជន ដើម្បីប្រជាជន ។កម្មាភិបាលរដ្ឋអំណាចបដិវត្តន៍ត្រូវជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។
- បក្សជាអ្នកដឹកនាំ ជាអ្នកត្រួសត្រាយនូវគោលមាគ៌ានយោបាយ ជាអ្នកចាត់តាំង ធានាសិទ្ធិធ្វើម្ចាស់ របស់ប្រជាពលករ ណែនាំប្រជាពលករតស៊ូកែប្រែសង្គមចាស់ កសាងសង្គមថ្មី ។ រដ្ឋអំណាច និងរាល់អង្គការមហាជន ត្រូវធ្វើត្រឹមត្រូវតាមការដឹកនាំរបស់បក្ស ត្រូវអនុវត្តន៍សិទ្ធិធ្វើម្ចាស់របស់ប្រជាជន ។សមាជិកនៃរាល់អង្គការមហាជន ត្រូវប្រតិបត្តិតាមសេចក្ដីសម្រេច ទាំងឡាយនៃអង្គការមហាជន គោរពអង្គការវិន័យអង្គការមហាជន ប្រជាជនត្រូវអនុសវត្តន៍ឲ្យល្អនូវរាល់ការកំណត់របស់រដ្ឋអំណាចនិងគោរពក្រឹត្យក្រមច្បាប់របស់រដ្ឋ ។
ពីរគឺ : របបមនុស្សជិះជាន់កេងប្រវ័ញ្ចលើមនុស្ស ត្រូវលុបបំបាត់ចោល ។
លិទ្ធិសង្គមនិយម មិនគ្រាន់តែលុបបំបាត់ចោលវណ្ណៈកេងប្រវ័ញ្ចទេ តែនៅលុបបំបាត់ចោលប្រភពដើម នៃរបបជិះជាន់កេងប្រវ័ញ្ចមនុស្សទៀតផង ។ ហេតុនេះត្រូវលុបបំបាត់ចោលរបបកម្មសិទ្ធិឯកជន អំពីមធ្យោបាយផលិតកម្មរបស់វណ្ណៈនាយទុន លុបបំបាត់ចោលសេដ្ឋកិច្ចមូកធននិយម ។ ចំពោះផលិតកម្មឯកជនក្នុងកសិកម្ម ឧស្សាហកម្មតូវ និងអ្នកលក់ដូរ ត្រូវដំណើរការកែប្រែតាមការរកស៊ីដោយសមូហភាពសង្គមនិយម តាមទិសធានាអភិវឌ្ឍន៍ផលិតកម្ម បែងចែកដោយយុត្តិធម៌ លើស្ទួយជីវភាពរស់នៅ សាមគ្គីជួយឧបត្ថម្ភគ្នាទៅវិញទៅមកដោយល្អប្រសើរ ។
បីគឺ : ខឿនសេដ្ឋកិច្ចសង្គមនិយមអភិវឌ្ឍន៍ដោយ មានផែនការ ផ្អែលលើមូលដ្ឋាននៃខឿនឧស្សាហកម្មធំ យន្តូបនីយកម្ម សំដៅបម្រើជីវភាពប្រជាពលករមួយថ្ងៃៗ កាន់តែខ្ពស់ឡើង ។
ក្រោមរបបសង្គមនិយម ខឿនសេដ្ឋកិច្ចអនុវត្តន៍ដោយមានផែនការ និងតុល្យភាព ធនធានធម្មជាតិរបស់ទឹកដីបានធ្វើអាជីវកម្មដោយសមស្រប សំដៅបំពេញសំនូមពរខាងសំភារៈ និងវប្បធម៌របស់ប្រជាជនមួយថ្ងៃៗកាន់តែខ្ពស់ឡើង ។
- ខឿនសេដ្ឋកិច្ចសង្គមនិយម ជាខឿនសេដ្ឋកិច្ចផ្អែកលើមូលដ្ឋានឧស្សាហកម្មធំ យន្តូបនីយកម្ម មានលទ្ធភាពកែប្រែកសិកម្ម និងផ្នេកសេដ្ឋកិច្ចផ្សេងៗទៀតធ្វើឲ្យទិន្នផលពលកម្មកើនឡើងខ្ពស់ដោយមិនឈប់ឈរ ។
បួនគឺ : អនុវត្តន៍គោលការណ៍បែងចែកតាមពលកម្ម ទន្ទឹមនិងនោះយកចិត្តទុកដាក់បង្កើនផលប្រយោជន៍សមូហភាព គួបផ្សំឲ្យបានល្អរវាងផលប្រយោជន៍រួម និងផលប្រយោជន៍របស់ពលករម្នាក់ៗ ។
- ក្រោមរបបសង្គមនិយម ពលកម្មជាផលប្រយោជន៍ផង ហើយជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗរូបផង ។
-ក្រោមរបបសង្គមនិយម អ្នកណាធ្វើការច្រើន គឺទទួលផលបានច្រើន អ្នកណាធ្វើការតិច គឺទទួលផលតិច អ្នកដែលមានកម្លាំងពលកម្ម តែមិនព្រមធ្វើពលកម្ម គឺត្រូវបង្ខំឲ្យធ្វើពលកម្ម ទើបបែងចែកផលឲ្យ។
ចំពោះផលប្រយោជន៍របស់សមូហភាពដូចជា សាលារៀន មន្ទីរពេទ្យទារកដ្ឋាន ។ល។ គឺជនគ្រប់ៗរូបសុទ្ធតែបានទទួលផលដោយស្មើរភាព ។ ជនដែលចាស់ជរាបាក់កម្លាំងពលកម្ម ត្រូវបានបានយកចិត្តទុកដាក់ឧបត្ថម្ភតាមស្មារតីសាមគ្គីជួយទំនុកបម្រុងគ្នាទៅវិញទៅមក ។
ប្រាំគឺ : ខឿនវប្បធម៌ថ្មី និងមនុស្សថ្មីសង្គមមនិយម បានកកើតឡើងនិងអភិវឌ្ឍន៍ ។
- ខឿនវប្បធម៌ថ្មីមានខ្លឹមសារសង្គមនិយមផង រក្សានិងពង្រីកប្រពៃណីល្អប្រសើររបស់ជាតិផង ។
មនុស្សថ្មីសង្គមនិយមមានគុណធម៌ទាំងឡាយដូចតទៅ៖ មានការទទួលខុសត្រូវខ្ពស់ក្នុងការកសាងជីវភាពរស់នៅជាសមូហភាព ស្រឡាញ់ពលកម្ម ស្នេហាជាតិ សង្គមនិយម និងមានស្មារតីអន្តរជាតិអធន ស្អប់ខ្ពើមអំពើកេងប្រវ័ញ្ចជិះជាន់ អយុត្តិធម៌ គ្មានគំនិតជាតិនិយមខុសឆ្គងចង្អៀតចង្អល់សោះឡើយ ។
លក្ខណៈពិសេសទាំងឡាយដេលពោលខាងលើនេះ បានបញ្ជាក់ច្បាស់ថាលិទ្ធិសង្គមនិយមល្អប្រសើរជាងរាល់សង្គមចាស់ ។ ប៉ុន្តែដើម្បីកសាងបានសង្គមមួយដែលមានលក្ខណៈ ពិសេសទាំងឡាយដែលពោលខាងលើនេះ ជាដំណើរការតស៊ូបដិវត្តន៍មួយលំបាក ស្មុគស្មាញ យូរអង្វែងមិនអាចសម្រេចបានក្នុងរយៈពេលភ្លាមៗ ទេគឺ ត្រូវឆ្លងកាត់សម័យអន្តរកាលឈានឡើងសង្គមនិយម ។
៥-សម័យអន្តរកាលឈានឡើងសង្គមនិយមជាអ្វី? ត្រូវមានសម័យអន្តរកាលដើម្បីធ្វើអ្វី?
ក- សម័យអន្តរកាលជាសម័យកែប្រែបដិវត្តន៍ពីមូលធននិយមទៅជាសង្គមនិយម
- នោះជាសម័យដែលលិទ្ធិមូលធននិយមត្រូវផ្តួលរំលំ តែមិនទាន់បានកម្ចាត់ឲ្យអស់ ហើយលិទ្ធិសង្គមនិយមទើបនិងបានបដិសន្ធិ ឡើងតែមិនទាន់បានពង្រីក ហើយនៅសល់ស្លាកស្លាមទាំងឡាយនៃសង្គមចាស់ ។
- សម័យនេះ បានចាប់ផ្តើមនៅពេលដែលវណ្ណៈកម្មករធ្វើសម្ព័ន្ធភាពជាមួយកសិករពលកម្ម និងស្រទាប់ពលករផ្សេងៗទៀត ដណ្តើមបានរដ្ឋអំណាចហើយ និងបញ្ចប់សម័យនេះនៅពេលកសាង បាននូវមូលដ្ឋានគ្រឹះនៃលិទ្ធិសង្គមនិយម ដែលមានលក្ខណៈពិសេសទាំងឡាយដូចពោលខាងលើ ។
- សម័យនេះទាមទារត្រូវតែដំណើរការកែប្រេបដិវត្តន៍ដ៏ធំធេងនិងជ្រាលជ្រៅលើគ្រប់វិស័យនៃជីវភាពសង្គម ។ នេះជាសម័យតស៊ូវណ្ណៈយ៉ាងតានតឹង ស្មុគស្មាញក្រោមរូបភាពថ្មីទាំងឡាយដើម្បីដោះស្រាយបញ្ហា “អ្នកណាឈ្នះអ្នកណា” រវាងលិទ្ធិសង្គមនិយម និងលិទ្ធិមូលធននិយម នាំមកនូវជ័យជំនះជាស្ថាពររបស់លិទ្ធិសង្គមនិយម ។
ចាំបាច់ត្រូវឆ្លងកាត់សម័យអន្តរកាលឈានឡើងសង្គមនិយម ពីព្រោះថាការបដិសន្ធិនៃលិទ្ធិសង្គមនិយមខុសគ្នាទាំងស្រុងពីការបដិសន្ធិរបស់សង្គមមុនៗនេះ ។
រាល់ការបដិវត្តន៍នៃរបបមុនៗ នេះដែលបានបដិសន្ធិឡើងវាគ្រាន់តែជាការផ្លាស់ប្តូររបបកម្មសិទ្ធិឯកជននេះ ដោយរបបកម្មសិទ្ធិឯកជនផ្សេង ផ្លាស់ប្តូរវណ្ណៈកេងប្រវ័ញ្ចនេះ ដោយវណ្ណៈកេងប្រវ័ញ្ចផ្សេងទៀតតែប៉ុណ្ណោះ ចំពោះវណ្ណៈកេងប្រវ័ញ្ច ពេលដែលធ្វើបដិវត្តន៍ក្រោយដណ្តើមបានរដ្ឋអំណាច បានចាត់ទុកថាការបដិវត្តន៍នោះជាបញ្ចប់ជាសារវន្ត។ ផ្ទុយមកវិញចំពោះវណ្ណៈកម្មករ និងប្រជាពលករ បានដណ្តើមបានរដ្ឋអំណាចក្នុងដៃប្រជាពលករគ្រាន់តែជាជំហានដំបូងនៃការបដិវត្តន៍សង្គមនិយមប៉ុណ្ណោះ ។ ត្រូវក្តាប់យករដ្ឋអំណាចបដិវត្តន៍ដើម្បីកែប្រែសង្គមចាស់ និងកសាងសង្គមថ្មី ឆ្លងកាត់រយៈកាលមួយដ៏យូរអង្វែងទើបមានសង្គមនិយមល្អប្រសើរ ។
ខ-ក្នុងអំឡុងនៃសម័យអន្តរកាល ត្រូវតែសម្រេចនូវរាល់ភារកិច្ចដូចតទៅ ៖
មួយគឺ : បង្កើត និងពង្រីករដ្ឋអំណាចដោយផ្អែកលើ មូលដ្ឋានសម្ព័ន្ធភាពកម្មករ កសិករដោយងាស្រ័យដោយវណ្ណៈកម្មករ ដែលមានអគ្គសេនាធិការនយោបាយរបស់ខ្លួគីបក្ស ម៉ាក់ លេនីន ដឹកនាំ ។
ពីរគឺ : កែប្រែខឿនសេដ្ឋកិច្ចជាតិទាំងមូលតាមលិទ្ធិសង្គមនិយម លុបបំបាត់ចោលរបបកម្មសិទ្ធិឯកជនខាងមធ្យោបាយលផលិតកម្ម កសាង និងពង្រីករបបកម្មសិទ្ធិសាធារណៈសង្គមនិយមខាងមធ្យោបាយផលិតកម្ម ។
បីគឺ : កសាង និងពង្រីកមូលដ្ឋានសំភារៈ បច្ចេកទេស របស់លិទ្ធិសង្គមនិយម អនុវត្តឧស្សាហូបនីយកម្មសង្គមនិយមចំពោះខឿនសេដ្ឋកិច្ចជាតិទាំងមូល ។
បួនគឺ : ដំណើរការបដិវត្តន៍សង្គមនិយមខាងសតិអារម្មណ៍ និងវប្បធម៌សំដៅកសាងមនុស្សថ្មីសង្គមនិយម
ក្នុងពេលអនុវត្តន៍រាល់ភារកិច្ចដែលពោលខាងលើ ជានិច្ចកាលត្រូវយកចិត្តទុកដាក់ធានាឲ្យផលិតកម្មរីកចម្រើនធានាជីវភាពរស់នៅរបស់ប្រជាពលករបានកែលម្អ ធានាសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ។ បនប៉ុលពត តាមម៉ៅសេទុងនាពេលមុននេះក៏បានិយាយថា ធ្វើសង្កមនិយម តែជាក់ស្តែងគឺធ្វើផ្តេសផ្តាស ប្រតិកិរិយា ហើយពួកវាមិនអើពើអ្វីចំពោះការពង្រីកផលិតកម្ម ចំពោះផលប្រយោជន៍របស់ពលករសោះឡើយ ។
៦-ហេតុអ្វី និងដោយលក្ខណៈសម្បត្តិណាខ្លះបានជាក្នុងយុគសម័យបច្ចុប្បន្ន ប្រទេសអន់ថយខាងសេដ្ឋកិច្ច ក៏អាចឈានត្រង់ឡើងលិទ្ធិសង្គមនិយមបានដោយមិនបាច់ឆ្លងកាត់ដំណាក់កាលមូលធននិយម
ក- ចង់មានសង្គមនិយម ត្រូវមានលក្ខណៈសម្បត្តិរបស់វានោះគឺការអភិវឌ្ឍន៍ខាងវិទ្យាសាស្ត្របច្ចេកទេស
មុនបដិវត្តន៍ខែតុលារបស់រុស្សី គឺត្រូវឆ្លងកាត់ដំណាក់កាលមូលធននិយមសិនទើបមានការអភិវឌ្ឍន៍ខាងវិទ្យាសាស្ត្របច្ចេកទេស ។
- ពីពេលដែលបដិវត្តន៍ខែតុលារុស្សីសម្រេចជោគជ័យមកដល់បច្ចុប្បន្ន លិទ្ធិមូលធននិយមមួយថ្ងៃៗកាន់តែពុករលួយជួបវិបត្តិ និងចុះខ្សោយ រីឯលិទ្ធិសង្គមនិយមវិញ គឺបានកកើតឡើងនិងអភិវឌ្ឍន៍ក្លាយទៅជាប្រព័ន្ធសកលលោកយ៉ាងរឹងមាំខ្លាំងក្លាដែលមានសភាពសាធារណៈរដ្ឋសង្គមនិយមសូវៀតធ្វើជាសសរទ្រូង ។ នេះជាកំពែងរឹងមាំ ជាទីបង្អែកខ្លាំងក្លាបំផុតនៃបដិវត្តន៍សង្គមនិយមរបស់ប្រទេសនីមួយៗ លើសកលលោក ជាទីបង្អែករឹងមាំរបស់ចលនាតស៊ូ ដើម្បីឯករាជ្យ របស់ប្រជាជាតិទាំងឡាយ ជាមជ្ឈមណ្ឌលនៃរណៈសិរ្យពិភពលោក តស៊ូដើម្បីសន្តិភាព ។ ចេះពង្រីកនូវរាល់លក្ខណៈសម្បត្តិងាយស្រួលទាំងនោះ ជាពិសេសគឺជាការជួយឧបត្ថម្ភរបស់សហភាពធារណៈរដ្ឋសង្គមនិយម សូវៀត និងប្រទេសសង្គមនិយមទាំងឡាយជាបងប្អូនក្នុងកិច្ចកសាងទាំងមូលដ្ឋានសំភារៈបច្ចេកទេស នោះប្រទេសទាំងឡាយដេលអន់ថយខាងសេដ្ឋកិច្ច ក៏អាចឈានត្រង់ឡើងលិទ្ធិសង្គមនិយមដោយមិនបាច់ឆ្លងកាត់តំណាក់កាលអភិវឌ្ឍន៍ នៃលិទ្ធិមូលធននិយមឡើយ ។
- សម័យអន្តរកាលឈានឡើងលិទ្ធិសង្គមនិយម ដោយមិនឆ្លងកាតើលិទ្ធិមូលធននិយមជាផ្លូវអភិវឌ្ឍន៍ល្អបំផុត សម្រាប់ប្រទេសទាំងឡាយដែលមានសេដ្ឋកិច្ចអន់ថយ ។ វាបង្រួមឲ្យខ្លីនូវរយៈពេលទុក្ខសោកវេទនាដ៏យូរអង្វែង នៃតំណាក់កាលអភិវឌ្ឍន៍មូលធននិយមហើយនាំប្រជាពលករដល់សង្គមមួយសម្បូររុងរឿង និងសុភមង្គល ។
ខ- ចង់ឈានឡើងសង្គមនិយមដោយចៀសវាង តំណាក់កាលអភិវឌ្ឍន៍មូលធននិយមគឺ ត្រូវមានលក្ខណៈសម្បត្តិពីរជាសារវន្តដូចតទៅ ៖
- លក្ខណៈសម្បត្តិក្នុងប្រទេស : ជាបឋម វណ្ណៈកម្មករដែលមានបក្សម៉ាក់ លេនីន ជាសេនាធិការនយោបាយត្រូវតែសាមគ្គីស្អិតរមួតជាមួយកសិករពលកម្ម និងស្រទាប់ពលករផ្សេងទៀត ដណ្តើមបានសិទ្ធិដឹកនាំបដិវត្តន៍ មានគោលមាគ៌ានយោបាយបដិវត្តន៍ត្រឹមត្រូវដំណើរការដោយដាច់ខាតការបដិវត្តន៍បដិវត្តន៍ប្រជាជាតិប្រជាធិបតេយ្យប្រជាមានិត និងបង្កលក្ខណៈសម្បត្តិឈានចូលចូលបដិវត្តន៍សង្គមនិយម ។
- លក្ខណៈសម្បត្តិខាងក្រៅ ពោលគឺមានសាមគ្គីអន្តរជាតិ មានកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច វិទ្យាសាស្ត្រ បច្ចេកទេស និងការជួយឧបត្ថម្ភរបស់វណ្ណៈកម្មករ និងប្រជាពលករនៅប្រទេសទាំងឡាយដែលបានសម្រេចដោយជោគជ័យ បដិវត្តន៍សង្គមនិយម ។
បណ្តាប្រទេសមិនទាន់រីកចម្រើន ត្រូវដណ្តើមឲ្យបាននូវលក្ខណៈសម្បត្តិដ៏សំខាន់ទាំងនេះ ប៉ុន្តែលក្ខណៈសម្បត្តិក្នុងប្រទេស ជានិច្ចជាកាលមានតួនាទីជាកត្តាកំណត់ ។
៧-ការតស៊ូដើម្បីដោះស្រាយបញ្ហា “អ្នកណាឈ្នះអ្នកណា” រវាងលិទ្ធិសង្គមនិយម និងលិទ្ធិមូលធននិយមបានសម្ដែងឡើងយ៉ាងណាខ្លះ ក្នុងសម័យអន្តរកាល ?
ដូចបាននិយាយខាងលើ ក្នុងសម័យអន្តរកាល លិទ្ធិមូលធននិយមបានត្រូវវាយឲ្យបរាជ័យហើយ តែពុំទាន់បានកម្ទេចទាំងស្រុងនៅឡើយ លិទ្ធិសង្គមនិយមក៏បានបដិសន្ធិឡើងហើយដែរតែនៅក្មេងខ្ចី ។ ម្យ៉ាងទៀតលិទ្ធិចក្រពត្តិនិយម និងបនប្រតិកិរិយា អន្តរជាតិកំពុងរកគ្រប់វិធីដើម្បីបំផ្លិចបំផ្លាញជ័យផលរបស់បដិវត្តន៍។ អាស្រ័យហេតុនេះ ការតស៊ូវណ្ណៈ ក្នុងសម័យអន្តរកាលសម្ដែងឡើងយ៉ាងតានតឹង និងស្មុគស្មាញលើវិស័យជាច្រើន ។ ដើម្បីធានាឲ្យលិទ្ធិសង្គមនិយមដណ្តើមបានជ័យជំនះជាស្ថាពរនិងដាច់ខាត្រូវគឺ ៖
- លើកកម្ពស់ការប្រុងប្រយ័ត្នដោយមិនឈប់ឈរ វាយកម្ទេចនូវរាល់ការប្រឆាំងរបស់សត្រូវវណ្ណៈ ដែលត្រូវបដិវត្តន៍ផ្តួលរំលំ និងបង្ក្រាបរាល់ឧបាយកល និងសកម្មភាពរបស់ពួកវា ដែលចង់ស្តាររដ្ឋអំណាចក្បត់បដិវត្តន៍ឡើងវិញ ។
- សាមគ្គីគ្រប់ស្រទាប់ប្រជាជន ជុំវិញវណ្ណៈកម្មករ ដើម្បីដំណើរការកែប្រែសង្គមនិយម និងកសាងសង្គមនិយម ។
- កសាង ពង្រឹង និងបង្កើនកម្លាំងការពារប្រទេសដើម្បីប្រឆាំងរាល់ឧបាយកលបង្កសង្គ្រាម និងឈ្លានពានរបស់សត្រូវនៅខាងក្រៅ តស៊ូប្រឆាំងលិទ្ធិចក្រពត្តិនិយម និង អាណានិគមនិយមចាស់ និងថ្មី ។
- គាំទ្រ និងជួយឧបត្ថម្ភចលនាបដិវត្តន៍នៃប្រទេសទាំងឡាយនៅលើសកលលោក ពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ជាមួយប្រទេសសង្គមនិយមទាំងឡាយជាបងប្អូន ។
៨-មុននេះប៉ុលពតក៏បានិយាយថា នឹងធ្វើ “បដិវត្តន៍សង្គមនិយមលើគ្រប់វិស័យ និងដាច់ខាត ” ដើម្បីកសាង “សង្គមមួយស្អាតស្អំ”
តើប៉ុលពតកសាងសង្គមនិយមពិតដែរឬទេ ?
អ្នកណាដឹងដែរថា លិទ្ធិសង្គមនិយម គឺគោរពស្រលាញ់ប្រជាជន តែប៉ុលពតបានកាប់សម្លាប់ប្រជាជនអស់ជាង៣លាននាក់ ។ លិទ្ធិសង្គមនិយម គឺការគោរពរាប់ងានពលករ តែបនប៉ុលពតបានធ្វើទណ្ឌកម្មទៅលើពលករទៅវិញ ដេញប្រជាជនរាប់លាននាក់ ដែលនៅទីក្រុងឲ្យទៅជនបទក្នុងស្ថានភាពសែនវេទនាបំផុត ។ ពួកវាបញ្ជូនប្រជាជនក្នុង “សហការណ៍” បង្ខំឲ្យធ្វើរួម ហូបរួម ដែលធាតុពិត គឺរឹបអូសយកដីស្រែ រឹបអូសយករាល់មធ្យោបាយផលិតកម្ម និងមធ្យោបាយប្រើប្រាស់របស់ប្រជាជន ប្រែក្លាយប្រជាំជនទំងអស់ទៅជាទាសករ ធ្វើឲ្យប្រជាពលករត្រូវស្លាប់បណ្តើរៗដោយបាក់កម្លាំង និងដោយអត់ឃ្លាន ។
លិទ្ធិសង្គមនិយម គឺគោរពលទ្ធផលរបស់ពលករ ពង្រីកសេដ្ឋកិច្ច និងវប្បធម៌ជាបន្តបន្ទាប់ តែពួកវាបែរជាបិទទ្វាររោងចក្រ សហគ្រាស ឧស្សាហកម្មទាំងឡាយ បំផ្លាញគ្រឿងម៉ាស៊ីននិងឧបករណ៍ ទំនិញ រថយន្តទុកឲ្យច្រះស៊ី និងដុះផ្សិត។ បួកវាលុបបំបាត់ប្រាក់កាសផ្សារលក់ដូរ លុបបំបាត់ចោលមជ្ឈមណ្ឌល់ទាំងឡាយ ។
លិទ្ធិសង្គមនិយម គឺធ្វើឲ្យប្រជាជនសំបូរណ៌រុងរឿង សុភមង្គល តែពួកវាវិញគឺឲ្យប្រជាជនហូបមិនឆ្អែត ស្លៀកពាក់រហែករយ៉ៃ ក្មួយៗមិនបានទៅរៀន មនុស្សចាស់គ្មានតីកន្លេងសម្រាក ។
លិទ្ធិសង្គមនិយមចាត់ទុកជាបញ្ញាវន្ត វិទ្យាសាស្ត្រ និងបច្ចេកទេស សំខាន់ណាស់ តែពួកវាបែរជាកាប់សម្លាប់បញ្ញាវន្ត បំបាត់វិទ្យាសាស្ត្រ បច្ចេកទេសអនុវត្តន៍នយោបាយអវិជ្ជា ចំពោះប្រជាជន ពីព្រោះពួកវាក្លាចណាស់ពន្លឺនៃអារ្យធម៌ ។
លិទ្ធិសង្គមនិយមចាត់ទុកចំណងសាមគ្គីភាពអន្តរជាតិអធនសំខាន់ណាស់ តែពួកវាប្រែក្លាយមិត្តទៅជាសត្រូវ ចាត់ទុកវៀតណាមជាសត្រូវសួពូជ បង្កសង្គ្រាមឈ្លានពានទៅតាមព្រំដែន កម្ពុជា-វៀតណាម បង្កស្ថានភាពទុក្ខសោកវេទនាដ៏ច្រើនចំពោះប្រជាជាតិទាំងពីរ ។
ច្បាស់ណាស់ទៅហើយរបស់ដែលហៅថា “លិទ្ធិសង្គមនិយម” របស់ប៉ុលពត គ្រាន់តែជាការបោកប្រាស់ប្រជាជនតែប៉ុណ្ណោះ ពោលគឺពុំមែនជាលិទ្ធិសង្គមនិយមឡើយ ។ គ្មានរបបសង្គមនិយមណាមួយទាំងខាងទ្រឹស្តី និងការប្រតិបត្តិជាក់ស្ដែងដូចនឹងប៉ុលពត អៀងសារី នេះឡើយ ។
លើសកលលោកនេះ ក៏ពុំទាន់មានរបបណាដែលមានរយៈពេលតែជាង៣ឆ្នាំ ចំនួនប្រជាជនជាង៧លាននាក់ ត្រូវកាប់ស្លាប់អស់ជាង៣លាននាក់ដូច្នេះឡើយ “ក្នុងមហាសង្គ្រាមលោកលើកទី២ ជាសង្គ្រាមធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សលោក ប្រជាជាតិប៉ូឡូញ ដែលត្រូវស្លាប់ច្រើនបំផុត គឺ៦លាននាក់ក្នុងចំនួនប្រជាជន ៣០លាននាក់ ក្នុងរយៈពេលសង្គ្រាម៤ឆ្នាំ”។ របបប៉ុលពត មិនគ្រាន់តែត្រូវប្រជាជនយើងប្រទេចផ្តាសាស្អប់ខ្ពើមនោះទេ តែពួកវាត្រូវពិភពលោកទាំងមូលថ្កោលទោសទៀតផង ។
របបដែលហៅថា “សង្គមស្អាតស្អំ” ដែលបនប៉ុលពត កសាងនោះគឺជាបែប “សង្គមនិយម” មួយតាម “របៀបបន្ទាយទាហានហ្វាស៊ីស តាមគម្រូ ចិនប៉េកាំង ” ។ ធាតុពិតគឺអំពើ ឃោឃៅរបស់បនបន្លំឈ្មោះ ជាលិទ្ធិសង្គមនិយម ដើម្បីបំផ្លាញ លិទ្ធិសង្គមនិយម ជាអំពើប្រិតកិរិយា បំផុតតាមឧបាយកលវាតទីប្រល័យពូជសាសន៍របស់បនចិនប៉េកាំងតាមលិទ្ធិម៉ៅ ។
៩- បដិវត្តន៍កម្ពុជាបច្ចុប្បន្ននេះ តើត្រូវដើរតាមផ្លូវណា ?
ក្រោមរបបចាស់ សម័យសីហនុត្រួតត្រា នៅប្រទេសកម្ពុជាមានត្រកូលស្តេច ស្រទាប់នាយទុនភាគច្រើនជាអាណិកជនចិន ស្រទាប់អ្នកមានដីស្រែច្រើន គឺពួកម្ចាស់ដី ពួកនាម៉ឺន និងពួកនាយទាហានថ្នាក់លើដែលបានរស់នៅសំបូរន៌សប្បាយ រីឯភាគច្រើនជាប្រជាពលករក្រីក្រ គ្មានសេរីភាពបន្តិចណាសោះឡើយ។
ពេលលន់ធ្វើរដ្ឋប្រហាររំលំសីហនុ នេះគ្រាន់តែជាការផ្លាស់ប្តូរមនុស្សតែប៉ុណ្ណោះ រីឯរបបគឺគ្មានផ្លាស់ប្តូរអ្វីទេ ។ របបសីហនុ ជារបបសក្តិភូមិស្និទស្នាលជាមួយចក្រពត្តិបារាំង ផ្ទុយមកវិញរបបលន់ នល់ ជាអាណានិគមបែបថ្មីរបស់ចក្រពត្តិអាមេរិក ។
ជាសារវន្តរបបទាំងពីរនេះគឺសុទ្ធតែជារបស់ពួកអ្នកមានមួយក្រុមរស់នៅលើមាសប្រាក៉ រីឯប្រជាពលករវិញរស់នៅសែនក្រីក្រវរទនាត្រូវពួកវាជិះជាន់សង្កត់សង្កិន របបទាំងពីរត្រូវប្រជាបលរដ្ឋផ្តួលរំលំទាំងអស់ ។ ក៏ប៉ុន្តែប៉ុលពត ប្លន់យកស្នាដៃរបស់ប្រជាជន យកផលប្រយោជន៍របស់មាតុភូមិលក់យ៉ាងថោក គួរឲ្យពួកវាតទីអនុត្តរភាពនិយមចិនប៉េកាំង ប្រែក្លាយប្រទេសកម្ពុជាទៅជាតំបន់ដីថ្មីរបស់ចិន ។
សំណួរមួយបានចោទឡើងបច្ចុប្បន្ន តើបដិវត្តន៍កម្ពុជាដើរតាមផ្លូវណា ?
ដាច់ខាតមិនវិលត្រឡប់មកផ្លូវប៉ុលពត ឬកសាងឡើងវិញតាមរបបសក្តិភូមិ មូលធននិយមសោះឡើយ បើធ្វើអ៊ីចឹងពោល គឺនាំមកឲ្យប្រទេសជាតិនូវស្រទាប់អ្នកមាន ហូបឆ្ងាញ់ឆ្លៀកពាក់ស្អាត មិនធ្វើពលកម្ម រីឯប្រជាពលករភាគច្រើនត្រូវសង្កត់សង្កិន ត្រូវធ្វើពលកម្មធ្ងន់ធ្ងរដូចប្រជាពលករនៅកណ្តាលប្រទេសមូលធននិយម ។
ឬមួយដើរតាមផ្លូវអព្យាក្រឹត្យ! ក៏ទេដែរ ! តាមការពិតគឺគ្មានផ្លូវអព្យាក្រឹត្យ ឈរនៅពាក់កណ្តាលសោះឡើយ! ពីព្រោះសព្វថ្ងៃនេះ នៅលើសកលលោកកកើតឡើងរបបពីច្បាស់លាស់ណាស់ របបមូលធននិយមនិងរបបសង្គមនិយម ។ មានប្រទេសខ្លះចាត់ទុកថាខ្លួនជាអព្យាក្រឹត្យ មានការប្រឆាំងចក្រពត្តិដោយសកម្មមួយកម្រិតដែរ តែដោយវណ្ណៈនាយទុននៅប្រទេសនោះក្តាប់អំណាច របបសង្គមនោះក៏ជារបបមូលធននិយមដែរ ។ មានតែម្យ៉ាងគឺឈរខាងប្រព័ន្ធមូលធននិយម នេះជាផ្លូវជិះជាន់កេងប្រវ័ញ្ចទុក្ខវេទនា ផ្លូវស្លាប់ ។
ម្យ៉ាងទៀតគឺដើរតាមផ្លូវសង្គមនិយម ផ្លូវនាំមកនូវការសំបូរណ៌សប្បាយ សុភមង្គលសម្រាប់ពលករគ្រប់ៗរូប ។
ឥឡូវនេះ ចង់បានជីវភាពសំបូរណ៌សប្បាយ សុភមង្គល ប្រជាជនកម្ពុជាគ្មានមាគ៌ាណាក្រោមាគ៌ាកសាងទឹកដី កម្ពុជាឈានឡើងតាមមាគ៌ាសង្គមនិយមទេ មាគ៌ាសង្គមនិយមបរិសុទ្ធ វិទ្យាសាស្ត្រ ពោលគឺពុំមែន "បែបសង្គមនិយមទេ " របស់បនប៉ុលពតសោះឡើយ ។
មហាសន្និបាទលើកទី៤ របស់បក្សបានបង្ហាញច្បាស់ថា បដិវត្តន៍កម្ពុជាត្រូវឆ្លងកាត់សម័យអន្តរកាលឈានឡើងសង្គមនិយមជាជំហានៗ ។ នោះគឺជាផ្លូវអភិវឌ្ឍន៍ស្របនឹងក្រឹត្យក្រមនៃយុគសម័យថ្មី យុគសម័យអន្តរកាលពីលលិទ្ធិមូលធននិយមឈានឡើងលិទ្ធិសង្គមនិយម លើក្រមខ័ណ្ឌពិភពលោកទាំងមូល ។
សំណួរពិភាក្សា
១- លិទ្ធិសង្គមនិយម មានលក្ខណៈពិសេសអ្វីខ្លះ? បើប្រៀបនិងសង្គមមុនៗនេះ?
២- ចង់កសាងជោគជ័យលិទ្ធិសង្គមនិយម និងលិទ្ធិកុម្មុយនីស្ត ត្រូវធ្វើបដិវត្តន៍សង្គមនិយម និងត្រូវឆ្លងកាត់សម័យអន្តរកាល ហេតុអ្វី ? សម័យអន្តរកាលចាប់ផ្តើមពីពេលណា ហើយបានបញ្ចប់ពីពេលណា ?
៣- ហេតុអ្វីក្នុងយុគសម័យបច្ចុប្បន្ន ប្រទេសទាំងឡាយដែលអន់ថយខាងសេដ្ឋកិច្ច ក៏អាចឈានឡើងសង្គមនិយមបានដោយមិនបាច់ឆ្លងកាត់ដំណាក់កាល អភិវឌ្ឍន៍មូលធននិយម ? ចង់ឈានឡើងសង្គមនិយមត្រូវមានលក្ខនៈសម្បត្តិអ្វីខ្លះ ?
៤- ការតស៊ូរវាងមាគ៌ាទាំងពីរ ក្នុងសម័យអន្តរកាលឈានឡើងលិទ្ធិសង្គមនិយម បានកើតឡើងយ៉ាងណាខ្លះ ?
៥- កាលពី មុននេះ (១៩៧៥-១៩៧៩) តើពួកប៉ុលពត មានធ្វើ “បដិវត្តន៍សង្គមនិយមលើគ្រប់វិស័យ និងដាច់ខាត” មែនទេ ?
៦- បច្ចុប្បន្ន បក្សប្រជាជនបដិវត្តន៍កម្ពុជាមានមាគ៌ានយោបាយកសាងទឹកដីឆ្លងកាត់សម័យអន្តរកាលឈានជាជំហានឡើងសង្គមនិយម តើសមស្រឬទេ ? ហេតុអ្វី ?
ភាគ៣
ស្នេហាជាតិបរិសុទ្ធត្រូវគួបផ្សំនិង សាមគ្គីអន្តរជាតិអធន
ឯករាជជាតិលើមូលដ្ឋានលិទ្ធិសង្គមនិយម
១-តើដូចម្តេចហៅថាស្នេហាជាតិបរិសុទ្ធ ?
ប្រជាជាតិជាអ្វី ? ចំពោះបញ្ហានេះ ក្នុងសង្គមពុំមានអ្នកណាក៏ឆ្លើយដូចគ្នានោះទេ ។
- ចំពោះប្រជាពលករ ប្រជាជាតិមានអត្ថន័យតែនៅពេលណាមានសិទ្ធិធ្វើជាម្ចាស់ និងមានជីវភាពប្រកបដោយសេរីភាពសុភមង្គល ។ គ្មានសិទ្ធិធ្វើម្ចាស់ គ្មានជីវភាពប្រកបដោយសេរីភាព សុភមង្គល គឺចាត់ទុកថាប្រជាជាតិត្រូវបាត់បង់។ ពេលប្រជាជាតិត្រូវបាត់បង់ នោះបញ្ហាស្នេហាជាតិត្រូវធ្វើការតស៊ូ ដើម្បីដណ្តើមសិទ្ធិធ្វើម្ចាស់សង្គម ដណ្តើមជីវភាពជូនប្រជាពលករ ប្រឆាំងនិងកេងប្រវ័ញ្ចកាន់អំណាច ដែលជិះជាន់សង្កត់សង្កិនប្រជាពលករ ។
- ចំពោះវណ្ណៈកេងប្រវ័ញ្ច បញ្ហាប្រជាជាតិមានន័យតែនៅពេលដែលពួកវាក្តាប់បានរដ្ឋអំណាច និងមានសេរីភាពក្នុងការកេងប្រវ័ញ្ចសង្កត់សង្កិនប្រជាពលករតែប៉ុណ្ណោះ ។ បើបាត់ប្រយោជន៍ទាំងនោះ គឺពួកវាចាត់ទុកថាបាត់បង់ប្រជាជាតិ ។
- ក្នុងករណីប្រជាជាតិមានវណ្ណៈកេងប្រវ័ញ្ចត្រួតត្រា ហើយត្រូវចក្រពត្តិខាងក្រៅមកឈ្លានពាននោះ ពួកកេងប្រវ័ញ្ចត្រួតត្រា វាជ្រៀងទង់ស្នេហាជាតិ ហើយធ្វើការអំពាវនាវប្រជាជនសាមគ្គី ប្រឆាំងនិងពួកឈ្លានពាន ហើយបានប្រជាជនស្តាប់តាម ។
នៅក្នុងចំណុចនេះ តើស្នេហាជាតិរបស់ពួកកេងប្រវ័ញ្ចកាន់អំណាច និងស្នេហាជាតិរប់សប្រជាពលករដូចគ្នាឬទេ ? អំពីអំពើប្រឆាំង នឹងពួកឈ្លានពាន គឺហាក់ដូចគ្នា ប៉ុន្តែអំពីគោលបំណងវណ្ណៈគឺ ខុសគ្នាស្រឡះ ។ ពួកកេងប្រវ័ញ្ចដែលកាន់អំណាច ប្រឆាំងនិងពួកឈ្លានពាន មកពីខ្លាចបាត់សិទ្ធិសេរីភាពខាងការជិះជាន់ កេងប្រវ័ញ្ចនៅក្នុងដៃរបស់ពួកអាណានិគមនិយមចក្រពត្តិ។ចំណែកឯប្រជាពលករប្រឆាំងនិងពួកឈ្លានពានតាមពាក្យអំពាវនារបស់ពួកអ្នកកាន់អំណាច គឺខ្លាចពួកចក្រពត្តិចូលមកបន្ថែមការជិះជាន់កេងប្រវ័ញ្ចមួយជាន់ទៀត ហើយនិងធ្លាក់នៅក្នុងស្ថានាភាព កមួយអម្រែកពីរ ដែលកាន់តែវេទនាថែមទៀត ។
ជាការពិតណាស់ រវាងអ្នកដែលមានប្រវត្តិសាស្រ្រួម រស់នៅលើផែនដីរួមគ្នា មានភាសា និងអក្សររួម មានដំណើរតស៊ូនិងធម្មជាតិ ការតស៊ូសង្គមរួមនោះក៏មានចិត្តសាស្ត្ររួមដែរ ហៅថាចិត្តសាស្ត្រប្រជាជាតិ ។
ប៉ុន្តែដោយសាតរផលប្រយោជន៍វណ្ណៈ បដិបក្ខនិងគ្នា បានជាខ្លឹមសារពិត និងមនសិការរបស់ប្រជាជាតិក៏បដិបក្ខគ្នាដែរ មានប្រជាជាតិរបស់វណ្ណៈកេងប្រវ័ញ្ច មានប្រជាជាតិរបស់ប្រជាពលករ មានប្រជាជាតិអធន និងប្រជាជាតិនាយទុន មានប្រជាជាតិរបស់ប៉ុលពត សឺនសាន សីហនុ តាមប៉េកាំង និងប្រជាជាតិរបស់ប្រជាពលករកម្ពុជា ។ បច្ចុប្បន្នពួកប៉ុលពត សឺនសាន សីហនុ ស្រែកក្តែងៗថា បាត់បង់ប្រជាជាតិ គឺពិតជាបាត់បង់នូវសិទ្ធិជិះជាន់កេងប្រវ័ញ្ចរបស់ពួកវា មកលើប្រជាពលករកម្ពុជា ។
- លើការជាក់ស្តែង ប្រជាជាតិរួមមានអ្វីៗទាំងអស់ ដែលមាននៅលើផែនដី ដូចជា ៖ ភូមិ ស្រែចំការ ផ្ទះសម្បែង អណ្តូងរ៉ែ រោងចក្រ ទីក្រុង សាលារៀន មន្ទីរពេទ្យ ផ្លូវរថភ្លើង រាល់ស្ថាបត្យកម្ម វប្បធម៌ ។ល។
ដែលបានកសាងឡើងសុទ្ធតែដោយសារស្នាដៃរបស់ហត្ថពលករ និងបញ្ញាពលករ ។ ម្ចាស់ដ៏សមស្របបំផុតរបស់ប្រជាជាតិបែបនេះគឺត្រូវតែជាប្រជាពលករ ។
- ផ្តើមពីនេះ ស្នេហាជាតិបរិសុទ្ធ គឺត្រូវស្នេហាសិទ្ធធ្វើម្ចាស់របស់ប្រជាពលករ នៅពេលដែលប្រជាពលករមិនទាន់មានសិទ្ធិធ្វើម្ចាស់ គឺត្រូវតស៊ូដណ្តើមសិទ្ធិធ្វើម្ចាស់ មុនបង្អស់គឺ ដណ្តើមឲ្យបានរដ្ឋអំណាចមកក្នុងដៃរបស់ខ្លួន ។ពេលដណ្តើមបានរដ្ឋអំណាច និងមានសិទ្ធិធ្វើម្ចាស់ហើយនោះ ត្រូវការពាររដ្ឋអំណាចបដិវត្តន៍ ពង្រីកសិទ្ធិធ្វើម្ចាស់ មិនអនុញ្ញាតិឲ្យអ្នកណាមានសិទ្ធិ គំរាមកំហែងកេងប្រវ័ញ្ចប្រជាពលករឡើយ។
ផ្តើមពីទស្សនៈនិយាយខាងលើត្រូវចាត់ទុកថា ជ័យជំនះថ្ងៃ៧ មករាឆ្នាំ១៩៧៩ បានបើកឡើងនូវទំព័រប្រវត្តិសាស្ត្រថ្មី មិនដែលធ្លាប់មានសោះក្នុងប្រវត្តិសាស្ត្រ ២០០០ឆ្នាំ របស់ប្រទេសកម្ពុជា ទំព័រប្រវត្តិសាស្ត្រដែលប្រជាពលករកម្ពុជាធ្វើម្ចាស់ប្រទេសធ្វើម្ចាស់ជោគវាសនារបស់ខ្លួន ។
សុន្ទរកថាថ្លែងក្នុងឱកាសរំលឹកខួបលើកទី៥ ថ្ងៃឯករាជជាតិនៃសាធារណៈរដ្ឋប្រជាមានិតកម្ពុជា សមមិត្ត ហេង សំរិន តាងនាមបក្សប្រជាជនបដិវត្តន៍កម្ពុជាមានប្រសាសន៍ថា “សាធារណៈរដ្ឋប្រជាមានិតកម្ពុជារបស់ពួកយើង គឺជាមាតុភូមិរបស់ប្រជាពលករ ” “ របបថ្មីរបស់យើង គោរពសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ” “ កងទព័ប្រជាជនកម្ពុជា នគរបាលប្រជាជនកម្ពុជា សព្វថ្ងៃនេះគឺប្រសូតចេញពីប្រជាជន ប្រយុទ្ធនិងពលិកម្មដើម្បីប្រជាជន។នេះគឺជាកិត្តិយសមួយដ៏ខ្ពង់ខ្ពស់ ។ ប្រសិនបើប្រព្រឹត្តនូវអំពើខុសឆ្គងគំរាមកំហែងប្រជាជន តាមបែបទាហានឬ ប៉ូលិសរបស់ពួកអាណានិគមចក្រពត្តិរបស់សីហនុ លន់ នល់ ប៉ុលពត នោះជាប្រការមួយយ៉ាងអាម៉ាស់ ហើយត្រូវដាក់វិន័យយ៉ាងម៉ឺងម៉ាត់ ” ។
លើបញ្ហាយ៉ាងដូចនេះគឺពិតជាផ្តើមចេញពីទឹកចិត្តស្នេហាជាតិបរិសុទ្ធ ស្នេហាជាតិរបស់ប្រជាពលករ ស្នរហាសិទ្ធិធ្វើម្ចាស់របស់ប្រជាពលករ ស្មោះស្មគ្រ័អស់ពីដួងចិត្ត ដើម្បីជីវភាពប្រកបដោយ សេរីភាព សុភមង្គលរបស់ប្រជាពលករ ។
២-ហេតុអ្វីបានជាស្នេហាជាតិបរិសុទ្ធត្រូវគួបផ្សំ និងសាមគ្គីអន្តរជាតិអធន ?
- ដូចយើងបាននិយាយខាងលើ ស្នេហាជាតិបរិសុទ្ធ គឺស្នេហាសិទ្ធិធ្វើម្ចាស់ ស្នេហាជីវភាពប្រកបដោយសេរីភាព សុភមង្គលរបស់ប្រជាពលករលើប្រទេសនោះ ។ ពេលស្រឡាញ់ប្រជាពលករប្រទេសខ្លួន ជាធម្មតា នឹងនាំដល់ការស្រឡាញ់ប្រជាពលករនសប្រទេសផ្សេងៗទៀតលើសកលលោក ចាត់ទុកបួកចក្រពត្តិអាណានិគមនិយម ពួកសក្តិភូមិ ពួកប្រតិកិរិយា ជិះជាន់កេងប្រវ័ញ្ចប្រជាពលករប្រទេសផ្សេងទៀត ជាសត្រូវនៃវណ្ណៈរបស់ខ្លួន ។
ពិនិត្យជារួម នាបច្ចុប្បន្ននេះក្នុងសកលលោកមានវណ្ណៈធំពីរកំពុងតស៊ូជាមួយគ្នាយ៉ាងប្តូរផ្តាច់ វណ្ណៈអធន និងវណ្ណៈនាយទុន ។ វណ្ណៈនាយទុនអនុវត្តន៍ សម្ព័ន្ធភាពអន្តរជាតិប្រតិកិរិយា ដើម្បីប្រឆាំងវណ្ណៈអធន និងចលនាបដិវត្តន៍ទាំងឡាយលើសកលលោក ។
វណ្ណៈកម្មករកកើតឡើងជាដំបូង ពីផលិតកម្មឧស្សាហកម្មមូលធននិយម ដូច្នេះក៏មានសម្ព័ន្ធភាពរវាងកម្មករប្រទេសនេះ និងប្រទេសផ្សេងទៀតក្នុងវិស័យផលិតកម្ម និងស្ថិតក្នុងស្ថានភាពរួមត្រូវពួកនាយទុនជិះជាន់កេងប្រវ័ញ្ច ទាមទារត្រូវមានកម្លាំងសាមគ្គីភាពដើម្បីប្រឆាំងនិងខ្មាំងសត្រូវរួម គឺសាមគ្គីអន្តរជាតិអធន។ លេនីនធ្លាប់បានបញ្ជាក់ថា “ពួកមូលធនជាកម្លាំងអន្តរជាតិ ។ចង់ឈ្នះវាត្រូវមានសម្ព័ន្ធភាព និងមិត្តភាពអន្តរជាតិរបស់កម្មករ ” ។
- វណ្ណៈនាយមិនត្រឹមតែ ត្រួតត្រាកេងប្រវ័ញ្ចវណ្ណៈកម្មករ និងប្រជាពលករក្នុងប្រទេសរបស់ខ្លួន តែនៅតែទន្ទ្រានឈ្លានពានប្រទេសអាណានិគម ពង្រីកការជិះជាន់កេងប្រវ័ញ្ចប្រជាជាតិទាំងឡាយដែលទន់ខ្សោយទៀត ។ ផ្តើមបីវណ្ណៈអធនក្នុងពេលប្រឆាំងនឹងវណ្ណៈនាយទុន កាន់អំណាចនៅប្រទេសរបស់ខ្លួន ត្រូវឆ្លៀតគួបផ្សំយ៉ាងជិតស្និទ្ធ និងការតស៊ូរំដោះជាតិនៅប្រទេសដទៃទៀត ។ ផ្តើមពីនោះម៉ាក់និងលេនីនបានលើកឡើងនូវពាក្យស្លោក “អធនគ្រប់ប្រទេសចូរសាមគ្គីគ្នាឡើង! ” “អធនគ្រប់ប្រទេសនិងប្រជាជាតិទាំងឡាយដែលត្រូវគេជិះជាន់ចូរសាមគ្គីគ្នាឡើង! ” នោះជាខ្លឹមសារនៃលិទ្ធិអន្តរជាតិនិយមអធន ។
- ក្រោយបដិវត្តន៍ខែតុលា រុស្សី ប្រព័ន្ធប្រទេសសង្គមនិយម ដែលប្រជាពលករធ្វើម្ចាស់បានកកើតឡើង និងក្លាយទៅជាទីបង្អែក ដ៏រឹងមាំនៃចលនាបដិវត្តន៍សកលោក ក្នុងនោះសហភាពសាធារណៈរដ្ឋសង្គមនិយម សូវៀតជាប្រទេសសង្គមនិយមខ្លាំងបំផុត មានតួនាទីជាសសរទ្រូង ។ សភាពការណ៍នេះធ្វើឲ្យខ្លឹមសារនៃលិទ្ធិអន្តរជាតិនិយមអធនកាន់តែសំបូរបែបថែមទៀត ហើយហៅថា លិទ្ធិអន្តរជាតិសង្គមនិយម ។
- ក្នុងសកលលោកបច្ចុប្បន្ននេះ មានចលនាបដិវត្តន៍ធមបីកំពុងវាយសម្រុកទៅលើប្រព័ន្ធសង្គមមូលធននិយម ។ នោះគឺចលនា កសាងសង្គមក្នុងប្រទេសសង្គមនិយម ចលនាទាមទារសិទ្ធិនៅរបស់វណ្ណៈកម្មករ និងប្រជាពលករនៅប្រទសមូលធននិយម និងចលនារំដោះជាតិ និងការពារឯករាជជាតិប្រឆាំងនឹងចក្រពត្តិ និងពួកប្រតិកិរិយាអន្តរជាតិនៅប្រទេសទាំងឡាយ ដែលនៅមានការត្រួតត្រារបស់អាណានិគមនិយមចក្រពត្តិ និងប្រតិកិរិយា ។
- ជនស្នេហាជាតិបរិសុទ្ធ តស៊ូដើម្បីរំដោះប្រទេសជាតិ និងការពារជាតិ ចង់មានកម្លាំងគ្រប់គ្រាន់ត្រូវភ្ជាប់ការតស៊ូនៅប្រទសរបស់ខ្លួនយ៉ាងជិតស្និតជាមួយ ចលនាបដិវត្តន៍ធំទាំងបីលើសកលលោកដេលបាននិយាយខាងលើនេះ ដើម្បីរួមមគ្នាប្រឆាំង និងសត្រូវរួមគឺពួកចក្រពត្តិ និងអនុភាពប្រតិកិរិយាអន្តរជាតិទាំងឡាយដែលកំពុងចងសម្ព័ន្ធនិងគ្នា ។
ចង់បានយ៉ាងដូច្នេះត្រូវតែមានទស្សនៈត្រឹមត្រូវអំពី ស្នេហាជាតិបរិសុទ្ធ គួបផ្សំនិងសាមគ្គីអន្តរជាតិអធន ។ មិនត្រូវស្រពិចស្រពិលបាត់ការប្រុងប្រយ័ត្នចំពោះសត្រូវរួម គឺចក្រពត្តិ និងពួកប្រតិកិរិយាអន្តរជាតិ មិនអាចផ្តាច់ផលប្រយោជន៍ប្រជាជាតិរបស់ខ្លួនពីផលប្រយោជន៍របស់ចលនាបដិវត្តន៍សកលលោកទាំងបីបានឡើយ ត្រូវឆ្លៀតគួបផ្សំការជួយឧបត្ថម្ភរបស់បដិវត្តន៍សកលលោកផង និងត្រូវរួមកម្លាំងរបស់ខ្លួនទៅក្នុងរាល់ចលនាបដិវត្តន៍សកលលោកផង ។
សមមិត្ត ហេង សំរិន បានថ្លែងនូវទស្សនៈដ៏ត្រឹមត្រូវនេះ របស់បក្សប្រជាជនបដិវត្តន៍កម្ពុជា ក្នុងសុន្ទរកថាដែលអានក្នុងឱកាសបុណ្យរំលឹកខួបលើកទី៥ ថ្ងៃឯករាជជាតិ៧ មករា ដូចខាងក្រោមនេះ ៖ “សាធារណៈរដ្ឋប្រជាមានិតកម្ពុជារបស់យើង គឺជាមាតុភូមិរបស់ប្រជាពលករ ។ យើងចាត់ទុកប្រជាពលករ នៃប្រទេសនានាសុទ្ធតែជាបងប្អូនរបស់យើង ។
យើងចាត់ទុកប្រទេសសង្គមនិយមនានាជាកន្លែងដែលប្រជាពលករដណ្តើមបានសិទ្ធិធ្វើជាម្ចាស់ ហើយដែលបានជួយឧបត្ថម្ភយើងយ៉ាងសកម្ម ជាបង្អែកមួយយ៉ាងរឹងមាំរបស់យើង ” “យើងចាត់ទុកប្រតិកិរិយាវាតទីនិយមអនុត្តរភាពប៉េកាំង ជាសត្រូវផ្តាល់ដ៏គ្រោះថ្នាក់បំផុត ទន្ទឹមនិងនេះយើងក៏មិនស្រពិចស្រពិលបាត់ការប្រុងប្រយ័ត្នចំពោះចក្រពត្តិអាមេរិក ដែលជាសត្រូវសារវន្ត និងយូរអង្វែង ” “យើងបង្កើនចំណង
សាមគ្គីជាមួយរាល់កម្លាំងបដិវត្តន៍ និងកម្លាំងជឿនលឿនលើសកលលោក ។
ប្តេជ្ញាគាំទ្របុព្វហេតុតស៊ូរួមរបស់ប្រជាជនប្រទេសនានា ដើម្បីសន្តិភាព ឯករាជជាតិប្រជាធិបតេយ្យ និងវឌ្ឍនភាព ប្រឆាំងនិងលិទ្ធិចក្រពត្តិលិទ្ធិអាណានិគមនិយមចាស់ និងថ្មី ” ។
- ពិតជាដោយសារមានទស្សនៈសាមគ្គីអន្តរជាតិអធនដ៏ត្រឹមត្រូវនោះហើយដែលបដិវត្តន៍កម្ពុជា ប៉ុន្មានឆ្នាំកន្លងទៅនេះ ដណ្តើមបានជ័យជំនះជាបន្តបន្ទាប់ ។
៣-ហេតុអ្វីបានជាត្រូវឈរលើមូលដ្ឋាននៃលិទ្ធិសង្គមនិយម ទើបកសាង និងពង្រឹងឯករាជ្យបានរឹងមាំ ?
ក្នុងសម័យបច្ចុប្បន្ន ចង់ឲ្យប្រជាជនរបស់ខ្លួនមានជីវភាពសំបូរសប្បាយ សុភមង្គលពិតប្រាកដ នោះដាច់ខាតត្រូវភ្ជាប់ឯករាជជាតិ ទៅនិងលិទ្ធិសង្គមនិយម ។ នេះគឺមកពី មានតែលិទ្ធិសង្គមនិយមទេទើបលុបបំបាត់ចោលយ៉ាងដាច់ខាត ការជិះជាន់កេងប្រវ័ញ្ច ហើយក្នុងបច្ចុប្បន្ន លិទ្ធិសង្គមនិយមបានក្លាយទៅជា ប្រព័ន្ធសកលលោកដ៏ខ្លាំងមហិមា ជាទីបង្អែកដ៏រឹងមាំសម្រាបចលនាបដិវត្តន៍ប្រទេសទាំងឡាយ ។
បច្ចុប្បន្នឯករាជជាតិ និងលិទ្ធិសង្គមនិយមគឺតែមួយ ។ ទឹកចិត្តស្នេហាជាតិបរិសុទ្ធដូចគ្នាសុទ្ធសាធ និងទឹកចិត្តស្នេហាលិទ្ធិសង្គមនិយម ។ និយាយថា កសាងមាតុភូមិពេលនេះគឺពិតជាកសាងមាតុភូមិសង្គមនិយមនោះជាមាគ៌ាស្របនិងក្រឹត្យក្រម ដើម្បីជៀសផុតពីការរណបពួកចក្រពត្តិនិយម ។ មានតែឯករាជជាតិ ដែលឈរលើមូលដ្ឋានលិទ្ធិសង្គមនិយមទេ ទើបកសាង និងពង្រឹងឯករាជជាតិបានរឹងមាំ ទើបកសាងបានចំណងសាមគ្គីអន្តរជាតិសង្គមនិយម ធ្វើសហប្រតិបត្តិការដោយមានសមភាព និងឧបត្ថម្ភដោយស្មោះស្ម័គ្រ ព្រមជាមួយនេះទើបនាំមកនូវសុភមង្គលបានគ្រប់គ្រាន់ជូនប្រជាពលករ ហើយក៏ឈរលើមូលដ្ឋាននោះដែរ ដែលអាចពង្រីកបានរាល់សមត្ថភាពនិងភាពល្អប្រណិតរបស់ប្រទេស ។
បច្ចុប្បន្ននេះគ្រោះត្រូវគេឈ្លានពាន ចំពោះប្រទេសទាំងបីកម្ពុជា-វៀតណាម-ឡាវ នៅតែមាន ។ ហេតុនេះប្រទេសទាំងបីនៅឥណ្ឌូចិនត្រូវចងសម្ព័ន្ធនិងគ្នា សាមគ្គីគ្នាយ៉ាងជិតស្និតជាងពេលណាៗទាំងអស់ ហើយនៅប្រទេសនីមួយៗ ត្រូវគួបផ្សំយ៉ាងជិតស្និតរវាងភារកិច្ចការពារមាតុភូមិ និងភារកិច្ចកសាងលិទ្ធីសង្គមនិយមនោះ ទើបមានកម្លាំងខ្លាំងក្លា ដើម្បីវាយឈ្នះខ្មាំងសត្រូវ ។
៤-តើប៉ុល ពត អៀង សារី ខៀវ សំផន និងចៅហ្វាយរបស់ពួកវាគឺពួកវាតតីអនុត្តរភាពនិយមចិនជ្រោងខ្ពស់ទង់ជាតិឯករាជជាតិ និងសាមគ្គីអន្តរជាតិអធនដែរឬទេ ?
ពួកប៉ុល ពត អៀង សារី ខៀវ សំផន ក៏និយាយពាក្យ “ ឯករាជជាតិ ” “ សាមគ្គីអន្តរជាតិ ” ដែរប៉ុន្តែធាតុពិតគឺអនុវត្តលិទ្ធិជាតិនិយមហួសហេតុ អនុវត្តតាមបែប “ លិទ្ធិសង្គមនិយមដ៏ចំឡែក ” តាមគម្រូរបស់បួកប្រតិកិរិយាប៉េកាំង គឺឃុបឃិតជាមួយពួកប្រតិកិរិយាអន្តរជាតិ បំផ្លាញលិទ្ធិសង្គមនិយម បំផ្លិចបំផ្លាញការសាមគ្គីជាមួយប្រទេសសង្គមនិយមទាំងឡាយជាបងប្អូន ។ នយោបាយនេះធ្វើឲ្យកម្ពុជាបាត់ឯករាជ អធិបតេយ្យ ប្រទេសជាតិត្រូវរណបតាមមាគ៌ា របស់លិទ្ធិវាតទីអនុត្តរភាពនិយមចិន និងធ្លាក់ក្នុងគ្រោះប្រល័យពូជសាសន៍ខ្លួនឯង ។
បច្ចុប្បន្ន នេះពួកវានិងរិះរកគ្រប់វិធីចងសម្ព័ន្ធភាពជាមួយប្រតិកិរិយាអន្តរជាតិទាំងអស់ ដើម្បីប្រឆាំងបដិវត្តន៍កម្ពុជាយើង ក៏ដូចបដិវត្តន៍របស់ប្រទេសទាំងពីរ វៀតណាម និងឡាវយ៉ាងឆ្កួតលីលា ។
មានតែបក្សប្រជាជនបដិវត្តន៍កម្ពុជាបច្ចុប្បន្នទេ ដែលតាមលិទ្ធិ ម៉ាក់ លេនីន ទើបប្តូរផ្តាច់តស៊ូដើម្បីឯករាជជាតិពិតប្រាកដ ទន្ទឹមនេះក៏ជាអ្នកប្តូរផ្តាច់តស៊ូដើម្ពិលិទ្ធិអន្តរជាតិនិយមអធនបរិសុទ្ធដែរ ។
៥-ហេតុអ្វីបានជា សាមគ្គីសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ឡាវ ជាសតិអារម្មណ៍យុទ្ធសាស្ត្ររបស់បក្សយើង ជាបញ្ហាស្លាប់រស់របស់ប្រទេសជាតិកម្ពុជា ?
ភាពជាក់ស្តែង នៃការតស៊ូក្នុងរយៈពេលប៉ុន្មានសិបឆ្នាំកន្លងទៅ នៅឥណ្ឌូចិនបានបញ្ជាក់ឲ្យឃើញថា ៖ ពួកអាណានិគមនិយមចក្រពត្តិ ពួកវាតទីអនុត្តរភាពនិយមចិន ក្នុងពេលឈ្លានពាន ទន្ទ្រានយកប្រទេសនេះ និងចាប់ប្រទសនេះធ្វើជាទាសករព្រមពេលជាមួយគ្នានោះ ក៏បំផ្លិចបំផ្លាញអអិបតីភាព ឯករាជ្យ និងបូរណភាពដែនដីរបស់ប្រទេសមួយផ្សេងទៀតដែរ ប្រើប្រាស់ដែនដីរបស់ប្រទេសនេះធ្វើជាឈ្នាន់ដើម្បីឈ្លានពាន និងត្រួតត្រាប្រទេសមួយទៀតជម្រុយប្រជាជាតិនេះប្រឆាំងនិងប្រជាជាតិមួយទៀត បំបែកបំបាក់សាមគ្គីភាព មិត្តភាពរវាងប្រជាជនទាំងបីប្រទេស ដើម្បីងាយស្រួលក្នុងការត្រួតត្រា ។ ផ្ទុយមកវិញជ័យជំនះនៃ បដិវត្តន៍ ប្រទេសមួយបែរជាបង្កលក្ខណៈងាយស្រួលឲ្យបដិវត្តន៍ប្រទេសមួយទៀតឈានឡើង ។
បច្ចុប្បន្ន ប្រជាជនប្រទេសទាំងបីដណ្តើមបានឯករាជ ប្រជាពលករនៅប្រទេសទាំងបីសុទ្ធតែដណ្តើមបានសិទ្ធិធ្វើម្ចាស់ប្រទេសធ្វើម្ចាស់ជោគវាសនារបស់ខ្លួន ។ ប្រទេសទាំងបីរួមគ្នាឈានឡើងសង្គមនិយម ។ នោះជាលក្ខណៈសម្បត្តិសារវន្តនៃសាមគ្គីភាពស្អិតរមួតរវាងប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ ។ ពួកប្រតិកិរិយាប៉េកាំង ឃុបឃឹតនិង ចក្រពត្តិអាមេរិក និងពួកប្រតិកិរិយាផ្សេងៗទៀតក៏កំពុងបញ្ចេញកម្លាំងប្រឆាំងនឹងចលនាបដិវត្តន៍នៃប្រទេសទាំងបី កាន់តែក្លាយទៅជា បញ្ហាសំខាន់ថែមទៀត មានអត្ថន័យស្លាប់រស់របស់បដិវត្តន៍ប្រទេសនីមួយៗ ។
នៅលើទឹកដីយើងបច្ចុប្បន្ន ប្រជាជនយើងនៅតែកំពុងតស៊ូយ៉ាងប្តូរផ្តាច់ជាមួយពួកប្រតិកិរិយា ប៉ុល ពត អៀង សារី ខៀវ សំផន សីហនុ សឺនសាន ដោយបានពួកប្រតិកិរិយាប៉េកាំង ចក្រពត្តិអាមេរិក និងពួកប្រតិកិរិយាកាន់អំណាចនៅប្រទេសថៃចិញ្ចឹមបីបាច់ ។
ក្នុងពេលនេះ បើមិនបង្កើនទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីប្រយុទ្ធ និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម និងរវាងប្រទសទាំងបីនៅឥណ្ឌូចិននោះ មិនត្រឹមតែមិនដណ្តើមបានជ័យជំនះជូនបដិវត្តន៍ទេ តែជាការធ្វើឲ្យខ្លួនឯងត្រូវចុះខ្សោយ ហើយខ្មាំងសត្រូវកាន់តែមានឱកាសកម្ទេចបដិវត្តន៍ថែមទៀត ។
ដូចនេះ “សាមគ្គី សហប្រិតបតិ្តការលើគ្រប់វិស័យជាមួយវៀតណាម និងឡាវ ជាសតិអារម្មណ៍យុទ្ធសាស្ត្ររបស់បក្សយើងជាសំណូមពរចាំបាច់បរានុម័តនសប្រវត្តិសាស្ត្រ ជាបញ្ហាកំណត់ជោគជ័យវាសនាអនាគតរបស់កម្ពុជា ជាមនោសញ្ចេតនាបដិវត្តន៍បរិសុទ្ធគោលជំហររឹងមាំរបស់ជនជាតិកម្ពុជាថ្មី ” (ឯកសារមហាសន្និបាតបក្សលើកទី ៤ ) ។
៦-ចំណងទាកទងកម្ពុជា-វៀតណាម ធ្លាប់មានប្រវត្តិសាស្ត្រល្អប្រណិតយ៉ាងដូចម្ដេចខ្លះ ?
រួមរស់លើជ្រោយឥណ្ឌូចិនជាមួយគ្នា សាមគ្គីរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម មានតាំងពីរយូរលង់មកហើយ និងបានឆ្លងកាត់ដំណាក់កាលមួយវែងជាបង្គួរក្នុងប្រវត្តិសាស្ត្រ ។
ជិតមួយសតវត្តត្រូវពួកអាណានិគមនិយមបារាំងឈ្លានពាន និងត្រួតត្រា ចលនាប្រឆាំងបារាំងរបស់ប្រជាជនប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា។ នៅពេលដែលមានចលនាប្រទេសនីមួយៗជួបការលំបាកគឺច្រើនឆ្លងមកមូលដ្ឋានរបស់ផងគ្នាជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការប្រឆាំងនឹងសត្រូវរួម ។
លោកអាចារ្យ ស្វា ជាមគ្គុទ្ទេសក៍មួយរូបនៃចលនាតស៊ូប្រឆាំងបារាំងនៅកម្ពុជា បានទាក់ទងនឹងមេទ័ពហ្វិន
ជាអ្នកដឹកនាំមួយរូបនៃចលនាប្រឆាំងបារាំងរបស់កងទ័ពវៀតណាមសម័យនោះ ។ ជានិមិត្តរូប គឺសម្ព័ន្ធតស៊ូរបស់លោកគ្រូអាចារ្យ ពោធិកំបោរ ជាមួយទ្រឿង កុងក្វៀង ។ លោកពិធិកំបោរ បានប្រើប្រាស់ទឹកដីវៀតណាម ដើម្បីធ្វើជាមូលដ្ឋានកសាងកម្លាំងទ័ព ។ លោកទាំងពីរបានចាត់តាំងការប្រយុទ្ធគួបផ្សំគ្នាជាច្រើនដង ។ ពេលដែលលោកពោធិកំបោរត្រូវពួកអាណានិគមនិយមបារាំងចាប់ឃុំឃាំងនៅព្រៃនគរលោកត្រូវបានអ្នកស្នេហាជាតិវៀតណាមជួយសង្គ្រោះចេញផុតពីពន្ធនាគាររបស់ចក្រពត្តិ ។
តាំងពីពេលបក្សកុម្មុយនីស្តឥណ្ឌូចិន ចាប់កំណើតមក(១៩៣០)សាមគ្គីភាពកម្ពុជា-វៀតណាម មានជំហានរីកចម្រើនថ្មី ។ លោកប្រធានហូ ជីមិញ ជាជនកុម្មុនីស្តដំបូងបង្អស់នៅឥណ្ឌូចិន មានគុណូបការៈដ៏មហិមាក្នុងការស្ថាបនាសាមគ្គីភាពស្អិតរមួត និងចំណងមិត្តភាពជាប្រពៃណីនេះ ។
- ឆ្នាំ ១៩៤០ ប្រជាជនភាគខាងត្បូងវៀតណាមធ្វើកុប្បកម្មពួកអាណានិគមនិយមបារាំង បានកែនកម្មករបើកបររថយន្តកម្ពុជា ឲ្យដឹកជញ្ជូនទាហានបារាំងពីកម្ពុជាទៅភាគខាងត្បូងវៀតណាមដើម្បីបង្ក្រាបកុប្បកម្ម កម្មករកម្ពុជាបានធ្វើកូដកម្ម ប្តេជ្ញាមិនចូលដៃជាមួយពួកអាណានិគមនិយមបារាំង ក្នុងការកាប់សម្លាប់ប្រជាជនវៀតណាមជាបងប្អូន ។ លើទឹកដីកម្ពុជា មានជនជាតិវៀតណាមជាច្រើននាក់បានធ្វើសកម្មភាពបដិវត្ត ទន្ទឹមនោះក៏មានជនជាតិកម្ពុជាជាច្រើននាក់បានធ្វើសកម្មភាពបដិវត្ត និងកសាងមូលដ្ឋានលើទឹកដីវៀតណាមដែរ ។
- ដល់ឆ្នាំ ១៩៤៥ ដោយបដិវត្តន៍ខែ សីហា ប្រជាជនវៀតណាមដណ្ដើមបានរដ្ឋអំណាច ។ ព្រឹត្តការណ៍នេះបានបង្កលក្ខណៈងាយស្រួលឲ្យចលនាបដិវត្តន៍នៅកម្ពុជា ហើយក្រោយមកទៀតមិនយូរប៉ុន្មានប្រជាជនប្រទេសទាំងពីរបានចូលរួមការតស៊ូដ៏យូរអង្វែងប្រឆាំងនិងអាណានិគមនិយមបារាំងម្តងទៀត ហើយបន្ទាប់គឺការតស៊ូប្រឆាំងនិងចក្រពត្តិងាមេរិកឈ្លានពាន ។
ក្នុងការតស៊ូប្រឆាំងបារាំងទាំងពីរលើក និងប្រឆាំងនឹងងាមេរិកឈ្លានពានតាមសំណូមពររសប់បដិវត្តន៍កម្ពុជា ប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សពលករវៀតណាម(បច្ចុប្បន្នគឺបក្សកម្មុយនីស្តវៀតណាម) បានបញ្ជូនកូនចៅរបស់ខ្លួនមកជួយរួមជាមួយប្រជាជនកម្ពុជា សាមគ្គីប្រយុទ្ធប្រឆាំងសត្រូវរួម ។ កម្មាបាល និងយុទ្ធជនស្ម័គ្រចិត្តវៀតណាមបានចាត់ទុកបុព្វហេតុរបស់ប្រជាជនកម្ពុជាយើង ដូចជាបុព្វហេតុបដិវត្តន៍របស់ខ្លួនដែរ ស្រឡាញ់រាប់អានប្រជាជនកម្ពុជា ដូចស្រឡាញ់ប្រជាជនរបស់ខ្លួនដែរ ។
ឆ្នាំ ១៩៧៥ ប្រជាជនទាំងពីរដណ្ដើមបានជ័យជំនះទាំងស្រុង រំដោះប្រទេសជាតិផុតពីនឹម ត្រួតត្រារបស់ចក្រពត្តិអាមេរិក និងបួកបរិវារ ។ កងត័ពស្ម័គ្រចិត្តវៀតណាមប្រុយទ្ធនៅសមរភូមិកម្ពុជា បានសម្រេចភារកិច្ចអន្តរជាតិហើយបានវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ។
ប៉ុន្តែការបដិវត្តន៍នៅកម្ពុជាត្រូវបានគេក្បត់ ។ ពួកប៉ុល ពត អៀង សារី ខៀវសំផន បរិវាររបស់ប៉េកាំងបានឆក់ប្លន់សមិទ្ធិផលបដិវត្តន៍របស់ប្រជាជនយើង ជ្រមុចប្រជាជនយើងក្នុងសមុទ្រឈាម ជម្រុយមាតុភូមិយើងដល់មាត់ជ្រោះជ្រៅនៃគ្រោះប្រល័យពូជសាសន៍ ។ ទន្ទឹមនេះ ពួកវាខិតខំបំផ្លិចបំផ្លាញចំណងសាមគ្គីភាពដែលមានពីរយូរលង់មកហើយរវាង ប្រជាជនទាំងពីរប្រទេសពួកវាចាត់ទុកវៀតណាមជា “សត្រូវលេខមួយ” បំផុសសង្គ្រាមឈ្លានពានវៀតណាម បង្កឡើងឧក្រិដ្ឋកម្មយ៉ាងព្រៃផ្សៃឥតគណនា ដល់ប្រជាពលករនៃប្រជាជាតិទាំងពីរនៅតាមតំបន់ព្រំដែនប្រទេសទាំងពីរ ។
តាមសំណូមពររបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជារួមជាមួយកម្លាំងបដិវត្តន៍កម្ពុជា កងត័ពវៀតណាមបានរួមចំណែកយ៉ាងទាន់ពេលវាលា ធំធេងនិងមានប្រសិទ្ធភាពក្នុងការសង្គ្រោះប្រជាជនយើងរួចផុតពី គ្រោះប្រល័យពូជសាសន៍របស់ប៉ុលពត អៀងសារី ខៀវ សំផន (៧-១-១៩៧៩) ។
ដូច្នេះយើងត្រូវបានសាមគ្គីគ្នាទាំងបីរលើកគឺ ប្រយុទ្ធឈ្នះទាំងបីលើក ។ ប្រជាជន និងកងត័ពវៀតណាមបានស្តែងឡើងនូវលិទ្ធិអន្តរជាតិអធននិយមដ៏បរិសុទ្ធ ជានិច្ចកាលការពារចំណងទាក់ទងសាមគ្គីប្រយុទ្ធពិសេសរវាងកម្ពុជា និងវៀតណាម ។
៧-តើអ្នកណាជាសត្រូវ ឧបាយកលបំផ្លិចបំផ្លាញសាមគ្គីភាពកម្ពុជា-វៀតណាម ?
នរណាក៏ដឹងដែរថា “ បំបែកបំបាក់ដើម្បីត្រួតត្រា” ជាល្បិចកលដ៏ស្ទាត់របស់ពួកអាណានិគមនិយម ចក្រពត្តិមុននេះក៏ដូចជារបស់ពួកវាតទីអនុត្តរភាពនិយមចិនបច្ចុប្បន្ននេះ ។
ក្រោយកិច្ចព្រមព្រៀង ហ្សឺណែវ ឆ្នាំ១៩៥៤ ពួកវាតទីអនុត្តរភាពនិយមចិន បានរិះរកគ្រប់វិធីក្តាប់កម្ពុជា ប្រឆាំងបំផ្លិចបំផ្លាញវៀតណាម បំផ្លិចបំផ្លាញចំណងមិត្តភាព និងសាមគ្គីភាពប្រយុទ្ធរវាងបក្សទាំងពីរ និងប្រជាជនទាំងពីរប្រទេស ។
ដោយប្រើគ្រប់វិធី ជួនកាលពួកវាគាំទ្រសីហនុ ជួនពួកវាគាំទ្រពួកលន់ នល់ ទន្ទឹមនេះបង្កើនការក្តាប់ពួកប៉ុល ពត អៀង សារី ខៀវ សំផន ។ ពួកវាឆ្លៀតប្រើប្រាស់នយោបាយអសមត្ថភាពនេះ ដើម្បីជ្រៀតចូលជាជំហានៗ អូសទាញកម្ពុជាប្រឆាំងវៀតណាម ។ ហើយពេលឃើញពួលលន់ នល់ ត្រូវបដិវត្តន៍វាយដោយបរាជ័យនោះ ចិនបែរជាគាំទ្រសីហនុ ហើយសំខាន់គឺក្តាប់ជាប់បុល ពត អៀង សារី ។
ពេលកម្ពុជាបានរំដោះ (១៧-៤-១៩៧៥)ចិនបានប្រើប្រាស់ពួកប៉ុល ពត បំផុសគំនិតគំគួនជាតិ ដែលពួកសក្តិភូមិប្រទេសទាំងពីរបង្កឡើងតាំងពីរយូរលង់មកហើយចាត់ទុកវៀតណាមជាសត្រូវសួពូជ បណេ្តញអាណិកជនវៀតណាមរាប់សិបម៉ឺននាក់ឲ្យត្រឡប់ទៅប្រទេសវិញ ញុះញង់បំផុសវាយទន្ទ្រានយកដែនដីវៀតណាម បង្កសង្គ្រាមតាមព្រំដែនកម្ពុជា-វៀតណាម ។
បីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៨ ជាសង្គ្រាមតាមឧបាយកលរបស់ចិន ។ បច្ចុប្បន្នពួកប៉ុល ពត អៀង សារី ខៀវ សំផន សីហនុ សឺនសាន និងពួកប្រតិកិរិយាផ្សេងទៀត ក្រោមការបញ្ជារបស់ចៅហ្វាយប៉េកាំង និងរបស់ចក្រព្តិអាមេរិក កំពុងតែប្រមូលផ្តុំកម្លាំងដើម្បីបំផ្លិចបំផ្លាញសាមគ្គីភាព និងទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-វៀតណាម ។
គោលបំណងនៃការបំផ្លិចបំផ្លាញ ចំណងទាក់ទងគ្នាវៀតណាមរបស់ពួកវាតទីគ្មានអ្វីចំឡែកក្រៅពីសំដៅបញ្ជូនពួកប៉ុល ពត និងពួកខ្មែរប្រតិកិរិយាត្រឡប់មកប្រទេសវិញដើម្បីជិះជាន់សង្កត់សង្កិនប្រជាពលករកម្ពុជាយើងម្តងទៀតឡើយ បង្កលក្ខណៈឲ្យពួកវាតទីអនុត្តរភាពនិយមចិន ដំណើរការប្រល័យពូជសាសន៍ជាលើកទី២ មកលើប្រជាជនយើង ប្រែក្លាយទឹកដីកម្ពុជាជាទីស្នេហារបស់យើងទៅជាឈ្នាន់របស់ចិន ឈានដល់ត្រួតត្រាភូមិភាគអាស៊ីអាគ្នេយ៍ទាំងមូល ។
ច្បាស់លាស់ណាស់ ពួកប្រតិកិរិយាចិនឃុបឃឹតនិងចក្រពត្តិអាមេរិក បានក្លាយទៅជាសត្រូវផ្ទាល់ និងគ្រោះថ្នាក់បំផុតចំពោះប្រជាជនប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ ។ ពួកនេះ ពិតជាសត្រូវមានឧបាយកល ធ្វើឲ្យល្អក់ដល់ចំណងទាក់ទងកម្ពុជា វៀតណាម ដែលមានតាំងពីរយូរលង់ណាស់មកហើយ ។
៨-តើប្រជាជនយើងត្រូវធ្វើអ្វី ដើម្បីពង្រឹង និងបង្កើនចំណងទាក់ទងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា វៀតណាម?
- ត្រូវធ្វើឲ្យប្រជាជនយើងយល់ និងអនុវត្តបានត្រឹមត្រូវមាគ៌ា និងគោលនយោបាយរបស់បក្ស និងរដ្ឋយើងអំពីលិទ្ធិស្នេហាជាតិបរិសុទ្ធ ត្រូវផ្សារភា្ជប់និងសាមគ្គីអន្តរជាតិពិសេសគឺសាមគ្គីសហប្រតិបត្តិការលើគ្រប់វិស័យជាមួយ
វៀតណាម-ឡាវ ។ នោះជាំសតិអារម្មណ៍យុទ្ធសាស្ត្ររបស់បក្សយើង ទន្ទឹមនេះក៏ជាគោលជំហរដ៏រឹងមាំរបស់ជនកម្ពុជាថ្មីដែរ ។
- ត្រូវសាមគ្គីសហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាដោយស្មោះស្ម័គ្រលើគ្រប់វិស័យ នយោបាយសេដ្ឋកិច្ចយោធា វប្បធម៌ រវាងប្រជាជនទាំងពីរប្រទេសតាមស្មារតីនៃសន្ធិសញ្ញាសន្តិភាពមិត្តភាព និងសហប្រតិបត្តិការ ខែកុម្ភៈ ឆ្នាំ១៩៧៩ ដែលជានិមិត្តរូបមួយដ៏រស់រវើក និងជាមូលដ្ឋានដ៏រឹងមាំនៃការពង្រីកចំណងសាមគ្គីប្រយុទ្ធ មិត្តភាពពិសេស និងសហប្រតិបត្តិការលើគ្រប់វិស័យកម្ពុជា-វៀតណាម ។
- ត្រូវធ្វើឲ្យយើងខ្លាំងឡើងលើគ្រប់វិស័យ ដើម្បីរួមចំណែកកសាងកម្លាំងចម្រុះមួយដ៏ធំធេងរបស់ប្រទេសទាំងបី ។
- ជានិច្ចកាលត្រូវលើកកម្ពស់ការប្រុងប្រយ័ត្ន វាយកម្ទេចរាល់ឧបាយកល និងល្បិចកលរាល់ពាក្យសំដីប្រឌិតគ្មានមូលដ្ឋានរាល់ពាក្យឃោសនាមួលបង្កាច់ខុសពីការពិតរបស់សត្រូវ សំដៅបំបែកបំបាក់ចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-វៀតណាម ។
- សរុបមក យើងប្តេជ្ញាយកអស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីរក្សាចំណងយុទ្ធសាមគ្គីភាព និងចំណងមិត្តភាពដ៏មហិមារវាងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម ដូចជាលោកប្រធានហេង សំរិន បានមានប្រសាសន៍ “ទន្លេមេគង្គងាចរីងស្ងួត សមុទ្រខាងកើតងាចស្រក ភ្នំជ្រឿងសឺនអាចរិចរិល ប៉ុន្តែចំណងមិត្តភាពដ៏ស្អិតរមួតកម្ពុជា-វៀតណាម គឺអមតៈ និងស្ថិតស្ថេរជានិច្ចកាលជាមួយទឹកដីដ៏ស្រស់ប្រិមប្រិយ៍របស់យើង ” ។
សំណួរពិភាក្សា
១- តើដូចម្ដេចដែលហៅថាស្នេហាជាតិបរិសុទ្ថ ?
២- ហេតុអ្វីបានជាស្នេហាជាតិបរិសុទ្ធត្រូវគួបផ្សំ និងសាមគ្គីអន្តរជាតិអធន ?
៣- ហេតុអ្វី បានជាត្រូវឈរលើមូលដ្ឋានលិទ្ធិសង្គមនិយម ទើបកសាង និងពង្រឹងឯករាជ្យបានរឹងមាំ ?
៤- តើពួកប៉ុលពត ពួកប្រតិកិរិយាប៉េកាំង មានជ្រោងខ្ពស់ទង់ឯករាជជាតិ និង សាមគ្គីអន្តរជាតិអធនដែរឬទេ?
៥- ហេតុអ្វីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម ឡាវ គឺជាបញ្ហាស្លាប់រស់ របស់ប្រជាជាតិកម្ពុជាយើង ?
៦- ចំណងទាក់ទងរវាងកម្ពុជា-វៀតណាម មានប្រវត្តិសាស្ត្រដ៏បវរមួយយ៉ាងដូចម្តេច ?
៧- អ្នកណាជាសត្រូវ មានឧបាយកលបំផ្លិចបំផ្លាញចំណងសាមគ្គីភាពកម្ពុជា-វៀតណាម?
៨- ត្រូវធ្វើអ្វីខ្លះដើម្បីបង្កើនសាមគ្គីភាពកម្ពុជា-វៀតណាម ? ៕ នៅមានតភាគទី ៤...
No comments:
Post a Comment