ភ្នំពេញ:
១. គ្មានអ្វីដែលត្រូវបរាជ័យនោះទេ លើកលែងតែយើងមិនព្យាយាមធ្វើវាបន្តទៅទៀតប៉ុណ្ណោះ។
Elbert Hubbard អ្នកជំនួញ អ្នកនិពន្ធអាមេរិក (១៨៥៦-១៩១៥)
២. គេធ្វើឱ្យភាសាមានលក្ខណៈល្អថ្លៃថ្នូរ ដោយសារគំនិត មិនមែនដោយសារសម្ដីទេ។
BARANTE ទស្សនវិទូ រដ្ឋបុរសបារាំង (១៧៨២-១៨៦៦)
៣.អ្នកណាស្វែងរកសេចក្ដីសុខដើម្បីខ្លួនមិនបៀតបៀនដោយអាជ្ញានូវពួកសត្វដែលស្រឡាញ់សេចក្ដីសុខដែរ អ្នកនោះទៅខាងមុខរមែងបានសេចក្ដីសុខ។
(សាសនសុភាសិត ខុទ្ទកនិកាយធម្មបទ)
៤.គួរគប្បីឱ្យមួយរយ តែមិនគួរធ្វើឱ្យកើតវិវាទមួយទេ។ នេះជាមតិអ្នកប្រាជ្ញ សូម្បីមិនមានមូលហេតុជាមាំមួនហើយក៏ធ្វើវិវាទដែរ នេះជាលក្ខណៈមនុស្សល្ងង់ទេ។
(ស្រីហិតោបទេស, ភាគទី៣ ឈ្មោះសង្គ្រាម)
No comments:
Post a Comment