១.មនុស្សយើងបន្តិចម្តងៗ ត្រូវឲ្យមានទស្សនៈខ្ពង់ខ្ពស់ខាងការល្អនិងការអាក្រក់។ពីទស្សនៈនេះមក មនុស្សអាចមើលឃើញច្បាស់នូវចរិយាល្អិតល្អោច និងចរិយាធំដុំ ប៉ុន្តែវាមិនអាចមានចរិយាហើយគ្មានយុត្តិធម៌ ហើយក៏មិនអាចមានយុត្តិធម៌ហើយគ្មានមេត្តាដែរ៕
BATAILLE អ្នកនិពន្ធនិងទស្សនវិទូបារាំង,១៨៩៧-១៩៦២
២.ផ្តន្ទាទោសដោយកំហឹង មិនមែនជាការដាក់ទណ្ឌកម្មទេ,គឺជាការសងសឹក។
LAROUSSE ROCHEFORT
៣.ចិត្តស្មោះត្រង់អាចផ្តល់សេចក្តីល្អច្រើនដល់គុណធម៌ ប៉ុន្តែបើគ្មានចិត្តស្មោះ គ្មានគុណធម៌ណាមានតម្លៃទាំងអស់ទោះបីមនុស្សនោះមានតម្រិះវិជ្ជាខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។បើខ្វះចិត្តស្មោះត្រង់ គេមិនត្រូវជឿតាមទេ។
WASHINGTON (អតីតប្រធានាធិបតីអាមេរិក ១៧៣២-១៧៩៩)
៤. មតិមហាជន គឺជាក្សត្រីយានីនៃពិភពលោក។
PASCAL (គណិតសាស្ត្របារាំង ១៦២៣-១៦៦២)
No comments:
Post a Comment