ភ្នំពេញ: ១. សេចក្តីកំណាញ់របស់ឳពុកម្តាយចំពោះកូនចៅ គឺជាកំហុសមួយដែលមិនអាចអត់ឱនបាន។ កំហុសនោះវានាំឲ្យកូនអស់សង្ឃឹម នាំឲ្យកូនអស់តម្លៃ នាំឲ្យកូនចេះបោកប្រាស់ នាំឲ្យកូនចងមិត្តភក្តិនឹងមនុស្សអាក្រក់ៗ កាលណាកូនធំឡើងមានលុយកាក់ វាទៅជាអាវាសែស៊ីចាយផ្តេសផ្តាសខុសខ្នាត ទៅជាបំផ្លាញទ្រព្យសម្បត្តិ។ ក្នុងរឿងនេះ អកប្បកិរិយារបស់ឳពុកម្តាយចំពោះកូន ត្រូវតែប្រុងប្រយ័ត្នមែនទែន។ ត្រូវរក្សាអំណាចឲ្យបាន ជាជាងរក្សាលុយ។
២. យុវជនដែលមិនធ្លាប់យំសោក គឺមនុស្សព្រៃផ្សៃ, មនុស្សចាស់ដែលមិនចេះសើច គឺមនុស្សល្ងីល្ងើ។
George Santayana អ្នកនិពន្ធ និងទស្សនវិទូអាមេរិក (១៨៦៣-១៩៥២)
៣. មាសដូចគ្នានឹងព្រះអាទិត្យ ធ្វើឲ្យក្រមួនរលាយ ហើយធ្វើឲ្យភក់រីងស្ងួត ធ្វើឲ្យព្រលឹងមនុស្សខ្ពង់ខ្ពស់ ហើយកាន់តែខ្ពង់ខ្ពស់ទៅទៀត ប៉ុន្តែធ្វើឲ្យព្រលឹងមនុស្សថោកទាប ក៏កាន់តែថោកទាបទៅទៀតដែរ។
RIVAROL អ្នកកាសែតបារាំង (១៧៥៣-១៨០១)
No comments:
Post a Comment