ភ្នំពេញ:១.មនុស្សយើងបន្តិចម្តងៗ ត្រូវឲ្យមានទស្សនៈខ្ពង់ខ្ពស់ខាងការល្អនិងការអាក្រក់។ពីទស្សនៈនេះមក មនុស្សអាចមើលឃើញច្បាស់នូវចរិយាល្អិតល្អោច និងចរិយាធំដុំ ប៉ុន្តែវាមិនអាចមានចរិយាហើយគ្មានយុត្តិធម៌ ហើយក៏មិនអាចមានយុត្តិធម៌ហើយគ្មានមេត្តាដែរ៕
(BATAILLE អ្នកនិពន្ធនិងទស្សនវិទូបារាំង,១៨៩៧-១៩៦២)
២.ការប្រច័ណ្ឌគឺជាជិវិតមួយរស់នៅក្នុងក្តីសង្ស័យ,វាអាចឃោរឃៅឬរលាយបាត់ក្នុងពេលដែលមនុស្សវារដើរពីលើសេចក្តីសង្ស័យទៅរកការពិត។
LA ROCHE FOUCAULD ( អ្នកនិពន្ធបារាំង១៦១៣-១៦៨០)
៣.ពាក្យសំដីមិនមែនជាសត្វស្លាបនោះទេ...ពេលវាហើរចេញទៅហើយ កុំសង្ឃឹមថា នឹងអាចចាប់វាបានមកវិញឲ្យសោះ។
(សុភាសិតរុស្សី)
៤.ដរាបណាភ្លើងសេរីភាពឆាបឆេះសន្ធោសន្ធៅក្នុងដួងចិត្តរបស់មនុស្សហើយនោះទោះបីជាអាទិទេព...ក៏គ្មានអំណាចប្រឆាំងនឹងគេបានឡើយ។
Jean Paul Sartre អ្នកនិពន្ធ និង ទស្សនវិទូបារាំង(១៩០៥-១៩៨០)
No comments:
Post a Comment