អ្នកនិយមលទ្ធិប្រជាធិបតេយ្យ និងរបបគ្រប់គ្រងសាធារណរដ្ឋពុំគ្រាន់តែមានជំនឿ ជឿជាក់ថា លទ្ធិនេះ របបគ្រប់គ្រងនេះ ជាឫសកែវនៃសេរីភាពនិងសមភាពប៉ុណ្ណោះ ទេ ក៏ប៉ុន្តែវាជាមធ្យោបាយ ដ៏ល្អបំផុតសម្រាប់គ្រប់គ្រងសង្គមមួយ ដែលពោរពេញទៅ ដោយភាពស្មុកស្មាញ ។ លទ្ធិប្រជាធិបតេយ្យបើកអំណាចឲប្រជាពលរដ្ឋ គ្រប់គ្រង សង្គមជាតិរបស់ខ្លួនដោយខ្លួនឯង ។ នៅក្នុងរបបសាធារណរដ្ឋ ប្រព័ន្ធនយោបាយ គ្រប់គ្រងជាតិរបស់រដ្ឋាភិបាល ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ចាត់ចែងដឹកនាំដោយ ប្រជាពលរដ្ឋ និងដើម្បីស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ ។ |
Saturday, 1 September 2012
គ) មូលដ្ឋាននៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ
លទ្ធិប្រជាធិបតេយ្យ
មុននឹងអធិប្បាយត្រូវតែស្គាល់នូវឫសពាក្យជាមុនសិនពាក្យថា“លទ្ធិប្រជាធិបតេយ្យ” មកពី ពាក្យ លទ្ធិ + ប្រជា + អធិបតេយ្យ > លទ្ធិប្រជាធិបតេយ្យ ។ បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឃរាជជោតញ្ញាណោជួន ណាត ពាក្យថា លទ្ធិ មានន័យថា ការឃើញ, សេចក្តីយល់ឃើញ, សេចក្តីប្រកាន់ជំនឿ, ជំនឿ, ការ ប្រកាន់តាមយោបល់របស់ខ្លួន ឬតាមទម្លាប់, ពិធី, បែបបទ, ការនិយម ។ ពាក្យថា ប្រជា មានន័យថា ពពួកសត្វ, ពពួកជន, ប្រជាករ ឬប្រជាជន ។ ពាក្យថា អធិបតេយ្យ ឬ អធិបតី មានន័យថា អ្នកដែលជាធំ, ជាម្ចាស់លើគេ, ជាប្រមុខ, ជាប្រធាន, ឥស្សរជន, ចៅហ្វាយ, ចាងហ្វាង ។ សរុបមកពាក្យថា “លទ្ធិប្រជាធិបតេយ្យ” មាន ន័យថា បែបបទនៃការដឹកនាំប្រទេសដែលមានប្រជារាស្ត្រជាអធិបតី គឺប្រទេស ឬរដ្ឋា ភិបាលដែលមានប្រជាជនជាធំ ក្នុងការរើសតំណាងរាស្ត្ររបស់ខ្លួន ឲជាអ្នកសម្រេច កិច្ចការក្នុងប្រទេស ។ |
Friday, 24 August 2012
របបគ្រប់គ្រងសាធារណរដ្ឋ
ខ) លក្ខណៈនៃរដ្ឋាភិបាល (ត)
Friday, 17 August 2012
ជីវប្រវត្តិពិស្តាររបស់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
- ទីកន្លែងកំណើត ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម
- សាសនា ៖ ព្រះពុទ្ធ
- សញ្ជាតិ ៖ កម្ពុជា
ជីវប្រវត្តិសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
សម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែនកើតនៅថ្ងៃទី៥ខែសីហាឆ្នាំ១៩៥២(ក្នុង ប្រវត្តិរូបផ្លូវការថ្ងៃទី៤ខែមេសាឆ្នាំ១៩៥១)នៅឃុំព្រាមកោះស្នា ស្រុក ស្ទឹងត្រង់ ខេត្ត កំពង់ចាមប្រទេសកម្ពុជា។ក្រោយពីសម្តេចបានបញ្ចប់បឋមសិក្សានៅឯស្រុកកំណើតនៅឆ្នាំ១៩៦៥សម្តេចបានមករស់នៅរាជធានី
នៅឆ្នាំ១៩៧០ប្រទេសកម្ពុជាបានធ្លាក់ចូល ក្នុងភ្លើងសង្គ្រាម។ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវពី សម្តេចនរោត្តមសីហនុឲ្យប្រជាជនកម្ពុជាចូលរួមក្នុងចលនាប្រឆាំងនឹង ពួកចក្រពត្តិនិយមក្នុងអាយុ១៨ឆ្នាំសម្តេចហ៊ុន សែនបានចូលរួមក្នុងចលនាតស៊ូនេះ។
ជីវប្រវត្តិរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន
នាម-គោត្តនាម ហេង សំរិន
គោរម្យងារ សម្ដេចអគ្គមហាពញាចក្រី
ថ្ងៃខែឆ្នាំកំណើត ២៥ ឧសភា ១៩៣៤
ទីកន្លែងកំណើត ខេត្តព្រៃវែង
ភរិយា លោកជំទាវ សៅ ទី
ឋានៈ ប្រធានរដ្ឋសភា
ពីឆ្នាំ ២០០៦ ដល់ បច្ចុប្បន្ន
(អតីត ប្រមុខរដ្ឋ (ប្រធានក្រុមប្រឹក្សារដ្ឋ)
ពីឆ្នាំ ២៧ មិថុនា ១៩៨១ ដល់ ០៦ មេសា ១៩៩២)
ជីវប្រវត្តិរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
នាម-គោត្តនាម ជា ស៊ីម
គោរម្យងារ សម្ដេចអគ្គមហាធម្មពោធិសាល
ថ្ងៃខែឆ្នាំកំណើត ១៥ វិច្ឆិកា ១៩៣២
ទីកន្លែងកំណើត ស្រុករមាសហែក, ខេត្តស្វាយរៀង
ភរិយា លោកជំទាវ ញ៉ែម សឿន
ឋានៈ ប្រធានព្រឹទ្ធសភា
ពីឆ្នាំ ១៩៩៩ ដល់ បច្ចុប្បន្ន
(អតីត ប្រធានរដ្ឋសភា
ពីឆ្នាំ ១៩៨១ ដល់ ១៩៩៨)
ជីវប្រវត្តិវិរបុរសជាតិសឹង្ហបុរី លី ក្វាន់យូ
សេចក្តីផ្តើម ៖ លោកអ្នកប្រហែលជាធ្លាប់លឺយ៉ាងហោចណាស់ម្ដង នូវឈ្មោះរបស់លី ក្វាន់យូ (ដែលយ៉ាងហោចណាស់ក៏ប្រហែលជាមានសរសេរនៅក្នុងសៀវភៅសិក្សារបស់ក្រសួង អប់រំដែរ) និងច្បាប់ហាមប្រាមការទំពៀរស្ករកៅស៊ូនៅសិង្ហបុរីដែលលោក លី ក្វាន់យូបានបង្កើត។ លោកជានាយករដ្ឋមន្ត្រីទី១របស់ កូននាគនៅអាស៊ី សិង្ហបុរី។ បើយើងប្រៀបធៀបសិង្ហបុរីមុននិងក្រោយការកាន់អំនាចរបស់លី ក្វាន់យូ យើងពិតជាមិនស្ញើចសរសើរមិនបាន ចំពោះនយោបាយដឹកនាំរបស់លោក ដែលបានប្រែមុខមាត់សិង្ហបុរី ជាប្រទេសរីកចំរើនជាងគេមួយនៅអាស៊ី ទោះជាប្រទេសនេះមានផ្ទៃដីដ៏តូច និងគ្មានធនធានធម្មជាតិសោះ ដែលសូម្បីតែទឹកសំរាប់ផឹក ក៏ត្រូវទិញពីប្រទេសជិតខាងដែរ។ លោកលីក្វាន់យូ ពិតជាបីតាសិង្ហបុរី
ជីវប្រវត្តិសង្ខេបរបស់ មហាបុរសបដិវត្តន៏វប្បធម៌ ម៉ៅ សេទុង
ប្រវត្ដិរបស់មហាមិត្តម៉ៅ(ម៉ៅសេទុង)(១៨៩៣-១៩៧៦)កឺជារឿងមួយ ប្រៀបនឹងរឿងព្រេងនៅក្នុងការតស៊ូវណ្ណះ ប្រឆាំងតទល់នឹងការជឹះជាន់ពីពួកវណ្ណះនាយទុន គហិបតី ។ ម៉ៅបានកើតនៅក្នុងភូមិសាវសាញ(ខេត្ដហ៊ូណង)។
នៅឆ្នាំ១៩១៨ ម៉ៅបានបញ្ចប់ការសិក្សានៅសាលាគរុកោសល្យក្នុងទីក្រុងឆាន់សា ហើយបានធ្វើដំណើរទៅទីក្រុងប៉េកាំង។ នៅក្នុងរដ្ឋធានីខាងជើងនៃប្រទេសចិនកំពុងតែជ្រួលច្របល់នឹងសភាពការណ៍នយោបាយហើយម៉ៅក៏បានចូលរួមយ៉ាងសកម្ម។