អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Friday, 17 August 2012

ជីវប្រវត្តិ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម

នាម-គោត្តនាម​ ជា ស៊ីម​
​គោរម្យងារ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​
ថ្ងៃខែឆ្នាំកំណើត ១៥ វិច្ឆិកា ១៩៣២

​ទីកន្លែង​កំណើត ស្រុក​រមាសហែក​, ខេត្តស្វាយរៀង​
ភរិយា ​លោកជំទាវ ញ៉ែម សឿន
​ឋានៈ ប្រធានព្រឹទ្ធសភា​
ពី​ឆ្នាំ ១៩៩៩ ដល់ បច្ចុប្បន្ន​

(អតីត ប្រធានរដ្ឋសភា
​ពី​ឆ្នាំ ១៩៨១ ដល់ ១៩៩៨)

 

១- ប្រវត្តិ
​ សម្តេច ជា ស៊ីម កើត​នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៣២ នៅ​ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​
២- ការចូល​ខ្លួន​ក្នុង​នយោបាយ និង​តំណែង​នានា
​ បន្ទាប់ពី​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​បាន​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នា​ឆ្នាំ​១៩៧៩​មក សម្តេច ជា ស៊ីម ត្រូវបាន​តែង​តាំង​ឲ្យ​ធ្វើជា​ប្រធានសភា​ប្រជាជន​នៃ​របប សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ពី​ឆ្នាំ​១៩៨១ រហូតមកដល់​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ឆ្នាំ​១៩៩១​។​
​ ពីថ្ងៃ​ទី​០៦ ខែមេសា ឆ្នាំ​១៩៩២ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​១៩៩៣ លោក​បាន​ក្លាយជា​ប្រធាន​ក្រុមប្រឹក្សារដ្ឋ មុនពេល​ប្រទេស​កម្ពុជា ប្រកាន់យក​របប​រាជា​ធិបតេយ្យ​។​
​ ​បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​បោះឆ្នោត​ជា​សាកល​នា​ឆ្នាំ​១៩៩៣​មក សម្តេច ជា ស៊ីម បាន​ក្លាយជា​អនុប្រធាន​សភាជាតិ​កម្ពុ​ជា ចាប់ តាំងពី​ខែមិថុនា រហូតដល់​ខែតុលា ឆ្នាំ​១៩៩៣ និង​បន្ទាប់ពី​នោះមកសម្តេចបាន​ក្លាយជា​ប្រធានរដ្ឋសភា រហូតដល់​ឆ្នាំ​១៩៩៨​។​
​ ក្រោយ​ការបោះឆ្នោត​អណ​ត្តិ​ទី​២ នា​ខែកក្កដា ឆ្នាំ​៩៩៨ សម្តេចបាន​ក្លាយជា​ប្រធានព្រឹទ្ធសភា រហូតដល់​ពេលបច្ចុប្បន្ន​។​
​ ​ ក្រៅពី​តំណែង​នានា​ទាំងនេះ សម្តេចក៏បាន​បំពេញ​តួនាទី​ជា​ប្រមុខរដ្ឋស្ដីទី នៅពេល​អវត្តមាន​ព្រះមហា​ក្ស័​ត្រិ​យ៍​ផងដែរ នា​អំឡុង​ឆ្នាំ​១៩៩៣, ១៩៩៤, ១៩៩៥ និង​២០០៤​។​
​ បន្ទាប់ពី​ព្រះមហា​ក្ស័​ត្រិ​យ៍ ន​រោ​ត្ដម សីហនុ ចូល​និវត្ត​នា​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០០៤ សម្តេច បាន​ក្លាយជា​ប្រមុខរដ្ឋស្ដីទី​ជាថ្មី​ម្ដងទៀត រហូតដល់​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ នៅពេលដែល​កម្ពុជា មាន​ព្រះមហា​ក្ស័​ត្រិ​យ៍​ថ្មី គឺ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហមុនី​។​
៣- ជីវិត​ផ្ទាល់ខ្លួន
​ សម្តេច ជា ស៊ីម បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ លោកជំតាវ ញ៉ែម សឿន នា​ឆ្នាំ​១៩៥៥ និង​មានកូន​ចំនួន​៧​នាក់ នៅ​ក្នុងនោះ​កូនប្រុស​ចំនួន​៤​នាក់ និង​កូនស្រី​ចំនួន​៣​នាក់​។​មានកូន​ចំនួន​៧​នាក់ នៅ​ក្នុងនោះ​កូនប្រុស​ចំនួន​៤​នាក់ និង​កូនស្រី​ចំនួន​៣​នាក់​។​
៤- គ្រឿង​ឥស្សរិយយស និង​បណ្ដា​ស័​ក្តិ៍
​ សម្តេច ជា ស៊ីម បានទទួល​ងារ​ជា “​សម្ដេច​” ពី​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ កាលពី​ឆ្នាំ​១៩៩៣ និង​បានទទួល​ងារ​ជា “​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​” ពីស​ម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី កាលពី​ខែតុលា ឆ្នាំ​២០០៧​។​
​ក្រៅពីនោះ​លោក ជា ស៊ីម ទទួលបាន​គ្រឿង​ឥស្សរិយយស​ជាច្រើន​ទៀត ពី​ព្រះមហា​ក្ស័​ត្រិ​យ៍ មានដូចជា​៖
•​ ​គ្រឿង​ឥស្សរិយយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ជា​តូប​ការ (​ឆ្នាំ​២០០៧)
•​ ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ពី​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហមុនី (២២ ធ្នូ ២០០៩)
•​ ​៣០ មីនា ២០១១ – គោរមងារ​ជា «​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​» នៃ​រាជបណ្ឌិត្យសភាកម្ពុជា ពី​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហា​ក្ស័​ត្រិ​យ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​
​សញ្ញាប័ត្រ
•​ ​១៥ កក្កដា ២០១០ - បណ្ឌិត​កិត្តិយស ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ វិទ្យាស្ថាន​ស្រាវជ្រាវ​វប្បធម៌​ពិភពលោក នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​
•​ ​១៣ កញ្ញា ២០១០ – សញ្ញាប័ត្រ​បណ្ឌិត​ភាពជា​អ្នកដឹកនាំ​ជាន់ខ្ពស់​នៅក្នុង​កិច្ចការ​ព្រឹទ្ធសភា សាកលវិទ្យាល័យ The Open Seminary សហរដ្ឋអាមេរិក​
•​ ​ចិន​បានប្រគល់ សញ្ញាបត្រ​បណ្ឌិត​កិត្តិយស ផ្នែក វិទ្យា​សា​ស្ត​ជូន​សម្តេច ជា ស៊ីម
•​ ​សម្ដេច​ជា ស៊ីម ទទួលបាន​សញ្ញាប័ត្រ​ប​ណ្ឌិ​ត​ភាពជា​ថ្នាកដឹកនាំ​ក្នុង​ស្ថាប័ន​រដ្ឋសភា ពី​សាកលវិទ្យាល័យ​មួយ​របស់​អាមេរិក​
​សាកលវិទ្យាល័យ​សហរ​ដ្ឋ​អាមេរិក​មួយ​ផ្ដល់​សញ្ញាប័ត្រ​បណ្ឌិត​ជូន​សម្ដេច ជា ស៊ីម​ ។

ក.ក.ន៖ ប្រភពព័ត៌មាននេះមួយចំនួនបានមកពី sopheak.wordpress.com របស់លោក សៀង សុភ័ក្រ្ត

No comments:

Post a Comment