សហភាពសូវៀត (Soviet Union) មានឈ្មោះជាផ្លូវការថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (ជាភាសាអង់គ្លេស៖ The Union of Soviet Socialist Republics, ជាភាសារុស្ស៊ី៖ Сою́з Сове́тских Социалисти́ческих Респу́блик) ។
ការបង្កើតរបបសមូហភាពមុនសង្គ្រាមលោកលើកទី១ ប្រទេសភាគច្រើននៅទ្វីបអឺរ៉ុប រួមទាំងប្រទេសរូស៊ីផងដែរ សុទ្ធតែជាប្រទេសកាន់
របបរាជានិយម។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី១មក ប្រទេសទាំងនោះក៏ប្ដូររបបនយោបាយស្ទើរតែទាំងអស់។
រូស៊ី ជាប្រទេសកាន់របបរាជាធិបតេយ្យ តាំងពីដើមរហូតមក បានបញ្ចប់របបនេះត្រឹមបដិវត្តន៍ ខែតុលា ឆ្នាំ១៩១៧ ឬសង្គ្រាមលោកលើកទី១។
លោកវ្លាឌីមៀរ អ៊ីលីច លេនីន ជាអ្នកដឹកនាំធ្វើបដិវត្តន៍រំលំស្ដេចត្សារ និងជាអ្នកបង្កើតរបបសង្គមនិយមនៅប្រទេសរូស៊ី។ លុះគាត់បានកាន់អំណាចភ្លាម ដោយមានការគាំទ្រ និងចូលរួមពីប្រទេស និងរដ្ឋជិតខាង និងបង្កើតបដិវត្តជាច្រើន ពិសេសគឺវណ្ណៈកម្មករ និងកសិករ លោកលេនីន និងបក្សលោកបានចាត់វិធានការជាច្រើន ដើម្បីបំបាត់របបគ្រប់គ្រងចាស់ទាំងវិស័យនយោបាយ យោធា សេដ្ឋកិច្ច និងសង្គម។ ក្រោយមកលោកបានកែប្រែឈ្មោះប្រទេសរូស៊ី ទៅជាសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត សរសេរកាត់ថាស.ស.ស.ស។
សាធារណរដ្ឋសូវៀត
សហភាពសូវៀត គឺជាសហភាព ដែលមានសាធារណរដ្ឋសង្គមនិយមសូវៀតជាច្រើនជាសមាជិក។ ដំបូងឡើយ សាធារណរដ្ឋជាច្រើនត្រូវបានបង្កើតឡើងយ៉ាងរហស័ស ក្រោយបដិវត្តន៍ខែតុលា ឆ្នាំ១៩១៧។ នៅពេលនោះ សាធារណរដ្ឋទាំងនោះបានទទួលឯករាជ្យដាច់ដោយឡែកពីគ្នា ប៉ុន្តែរដ្ឋាភិបាលរបស់ពួកគេបានចងសម្ព័ន្ធជាមួយគ្នា យ៉ាងជិតស្និទ្ធ ក្រោមការដឹកនាំដោយផ្ទាល់ពីគណបក្សកុម្មុយនិស្តសូវៀត (CPSU) ។ នៅឆ្នាំ១៩២២ សាធារណរដ្ឋចំនួន ០៤ (រុស្ស៊ី អ៊ុយក្រែន បេឡារុស និង ត្រងកាវកាស) បានរួមគ្នាបង្កើតសហភាពសូវៀត។ រវាងឆ្នាំ១៩២២ ដល់ឆ្នាំ១៩៤០ ចំនួនសាធារណរដ្ឋបានកើនដល់ ១៦។ សាធារណរដ្ឋថ្មីខ្លះ បានមកដោយសារការដណ្ដើមបាននូវទឹកដីថ្មីៗ ការវិលត្រឡប់ចូលមកវិញនៃអាណាខេត្តចាស់របស់ចក្រភពរុស្ស៊ី និងមួយចំនួនទៀតកើតចេញពីការបំបែកនៃសាធារណរដ្ឋដែលមានស្រាប់។ ចំណុចវិនិច្ឆ័យ សម្រាប់បង្កើតសាធារណរដ្ឋថ្មី ត្រូវមានលក្ខណៈដូចខាងក្រោម៖
1. ត្រូវស្ថិតក្នុងបរិមណ្ឌលនៃសហភាពសូវៀត ដែលអាចឲ្យពួកគេមានលទ្ធភាពក្នុងការបញ្ចេញសិទ្ធិសេរីភាព ដើម្បីផ្ដាច់ខ្លួនចេញ
2. ត្រូវមាន វិស័យសេដ្ឋកិច្ចរីកចម្រើនខ្លាំង ដើម្បីឲ្យពួកគេអាចរស់នៅបានដោយការបំបែកខ្លួនរបស់ពួកគេខាងលើ
3. និងត្រូវមានឈ្មោះ បន្ទាប់ពីមានការហូរចូលជនបរទេសក្នុងចំនួនអប្បបរមា មួយលាននាក់។
ប្រព័ន្ធនេះស្ទើរតែគ្មានបំលាស់ប្ដូរទាល់តែសោះ នៅក្រោយឆ្នាំ១៩៤០។ គ្មានសាធារណរដ្ឋថ្មីត្រូវបានបង្កើតថែមទៀតទេ។ សាធារណរដ្ឋមួយគឺ សាធារណរដ្ឋសង្គមនិយមសូវៀត Karelo-Finnish ត្រូវបានដកចេញ ហើយអាណាខេត្តនេះ បានក្លាយជាផ្លូវការទៅជាតំបន់ស្វយ័ត Karelian នៃសាធារណរដ្ឋសង្គមនិយមសូវៀតរុស្ស៊ី។ សាធារណរដ្ឋ ទាំង១៥ ដែលនៅសល់បានបន្តរហូតដល់ឆ្នាំ១៩៩១។
សាធារណរដ្ឋ នៃសហភាពសូវៀត ទង់ជាតិ សាធារណរដ្ឋ រដ្ឋធានី
១ រដ្ឋអាមេនី
Yerevan២ រដ្ឋអាហ្សែបេហ្សង់
Baku៣ រដ្ឋបេឡូរុស្ស៊ី
Minsk៤ រដ្ឋអេស្តូនី
Tallinn៥ រដ្ឋហ្សកហ្ស៊ី
Tbilisi៦ រដ្ឋកាហ្សាក់ស្ថាន
Alma-Ata៧ រដ្ឋគាហ្គីស្ថាន
Frunze៨ រដ្ឋឡាតវី
Riga៩ រដ្ឋលីថូនី
Vilnius១០ រដ្ឋម៉ូលដាវី
Kishinev១១ រដ្ឋរុស្ស៊ី
Moscow១២ រដ្ឋតាជីគីស្ថាន
Dushanbe១៣ រដ្ឋតូមិននីស្ថាន
Ashgabat១៤ រដ្ឋអ៊ុយក្រែន
Kiev១៥ រដ្ឋអ៊ុយប៊ែគីស្ថាន
Tashkentឧបសគ្គដែលប្រទេសរូស៊ីជួបប្រទះ
ក្រោយពីបដិវត្តខែតុលា១៩១៧ មកសហភាពសូវៀតបានជួបឧបសគ្គ និងការលំបាកជាច្រើន ដែលពួកគេត្រូវប្រឈមមុខ តស៊ូគ្រប់បែបយ៉ាង ដើម្បីការពារសមិទ្ធិផលបដិវត្តន៍។
អ្នកបដិវត្តទាំងអស់តស៊ូប្រយុទ្ធទល់នឹងពួកប្រឆាំងបដិវត្តន៍ ទាំងក្នុង និងក្រៅប្រទេស ដោយពួកទាំងនោះមានគោលបំណងចង់បំបាត់របបគ្រប់គ្រងថ្មីនេះ(កុំមុយនីស)។
ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស
ក្នុងរយៈពេលបីឆ្នាំ (១៩១៨ - ១៩២១) សង្គ្រាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស។ សង្គ្រាមនេះគឺពួកប្រឆាំងនឹងបដិវត្តន៍ ដែលគេហៅថា ទ័ពទង់ស បានបង្កើតឡើងដោយមានជំនួយឧបត្ថម្ភយ៉ាងចំហពីពួកបក្សសម្ព័ន្ធចាស់របស់សហភាពសូវៀត។ ដើម្បីប្រឈមមុខចំពោះមហន្តរាយដ៏ធំនេះរដ្ឋាភិបាលកុំមុយនីសសូវៀបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត និងប្រើគ្រប់មធ្យោបាយសម្រាប់ប្រយុទ្ធតទល់នឹងពួកបច្ចាមិត្រដ៏ឃោរឃៅនេះ ដើម្បីការពារបដិវត្តន៍។
ជាអវសានពួកប្រឆាំងនឹងបដិវត្តន៍បានត្រូវកម្ទេចទាំងអស់ក្នុងអំលុងពេលបីឆ្នាំ តែរបបគ្រប់គ្រងថ្មីនេះពុំទាន់ជឿជាក់ថាអាចឆ្លងផុតគ្រោះបាននៅឡើយ ព្រោះនៅពេលជាមួយគ្នានេះពួកគេត្រូវប្រយុទ្ធទប់ទល់នឹងសត្រូវក្រៅប្រទេស ដែលប៉ងកម្ទេចបដិវត្តន៍ទៀត។
អន្តរាគមន៍បរទេស
សម្ព័ន្ធមិត្តចាស់(បារាំង អង់គ្លេស ...) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីស្តនៅសហភាពសូវៀតឡើយ ហើយខិតខំរិះរកគ្រប់ឱកាស ដែលអាចធ្វើបាន ដើម្បីធ្វើអន្តរាគមន៍កម្ទេចបដិវត្តន៍ចោល។ ចម្បាំងផ្ទៃក្នុងដែលពួក ទង់ស ហៅថា គូឡាក់ បានបង្កើតឡើងនោះ បានអនុញ្ញាតឲ្យពួកសត្រូវបរទេសធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងនៃសហភាពសូវៀត។ យ៉ាងណាមិញកងទ័ពឆេកូស្លូវ៉ាគី បានវាយលុកចូលតំបន់វ៉ុលកា កងទ័ពអង់គ្លេសដណ្ដើមយកបានទីក្រុងអាកង់សែល ឯកងទ័ពបារាំងបានវាយលុកចូលទីក្រុងអូដេសា ហើយកងទ័ពជប៉ុនវាយយកតំបន់វ្ល៉ាឌីវ៉ូស្ដុក។ ឯកងទ័ពប៉ូឡូញវាយយកបានទីក្រុងគាវ។
ចំពោះគ្រោះថ្នាក់ដ៏ធំធេង ដែលកំពុងគំរាមកំហែងបដិវត្តន៍នេះ រដ្ឋាភិបាលសូវៀតបានប្រើអស់សមត្ថភាពរបស់ខ្លួន ដើម្បីវាយកម្ចាត់សត្រូវគ្រប់ទិសទី។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំរបស់លោកវ្ល៉ាឌីមៀរអ៊ីឡិចលេនីនផ្ទាល់ បានធ្វើឲ្យបច្ចាមិត្តគ្រប់សមរភូមិដកខ្លួនថយ។ របបគ្រប់គ្រងកុំមុយនីស្តក៏បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្រោយពីបានវាយកម្ទេចសត្រូវរបស់ខ្លួនទាំងក្នុង និងក្រៅប្រទេសអស់ទៅ។
ការស្ថាបនាក្នុងឆ្នាំដំបូងនៃរបបគ្រប់គ្រងថ្មី
ក្រោយពីបានវាយកម្ទេចពួកប្រឆាំងនឹងបដិវត្តន៍ទាំងក្នុង និងក្រៅប្រទេសរួចមក របបគ្រប់គ្រងថ្មីចាប់ផ្ដើមចាត់វិធានការសំខាន់ៗទាំងឡាយ ដើម្បីកសាងសង្គមនិយមនៅក្នុងប្រទេសរូស៊ី ដោយប្រកាន់ខ្ជាប់គោលការណ៍ទាំងឡាយដូចតទៅ៖
ស្ថានភាពនៃរបបគ្រប់គ្រងថ្មី
នយោបាយក្នុងប្រទេស
ចាប់ពីឆ្នាំ១៩១៨មក សាធារណរដ្ឋសង្គមនិយមសូវៀតបានប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញមួយថ្មី ដែលបានរៀបចំឡើងដោយអង្គការសភាជាន់ខ្ពស់សូវៀត។ នៅឆ្នាំ១៩២៤ រដ្ឋធម្មនុញ្ញទី១ (១៩១៨) បានត្រូវកែប្រែ។ នៅឆ្នាំ១៩៤៦ រដ្ឋធម្មនុញ្ញខាងលើមិនមានលក្ខណៈសមស្របតាមកាលៈទេសៈនៃសង្គម សហភាពសូវៀតក៏បានត្រូវកែលំអថែមទៀត។
រដ្ឋធម្មនុញ្ញសូវៀតបានចែងក្នុងមាត្រាមួយថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ជារដ្ឋសង្គមនិយមនៃវណ្ណៈកម្មករ និងកសិករ អង្គការផ្សេងៗរបស់រដ្ឋមាន៖
• អង្គការសភាជាន់ខ្ពស់ ចែកជាសភានៃសហភាព នៃសភានៃសញ្ជាតិ។ សភាទាំងពីរជាអង្គការនីតិបញ្ញត្តិ។ ក្រៅពីអង្គការជាន់ខ្ពស់ខាងលើមានសភាផ្សេងៗទៀតដូចជាសភាតំណាងពលករនៅតាមរដ្ឋ តាមរដ្ឋស្វយ័ត តាមខណ្ឌ តាមក្រុង ឬតាមរោងចក្រសហគ្រាស នានា...។
• អង្គការកាន់អំណាចនីតិប្រតិបត្តិ គឺក្រុមអភិបាលស្នងការប្រជាជន (សព្វថ្ងៃគឺគណៈរដ្ឋមន្ត្រី)។ ម្យ៉ាងទៀតរដ្ឋធម្មនុញ្ញបានផ្ដល់សមភាពដល់ប្រជាពលរដ្ឋទាំងអស់ដោយពុំគិតដល់ភេទ សញ្ជាតិ និងសាសនាឡើយ។
នយោបាយក្រៅប្រទេស
• បញ្ឈប់ការធ្វើសង្គ្រាមតទៅទៀត ពិសេសជាមួយអាឡឺម៉ង់។
• ស្នើគ្រប់ប្រទេសដែលបានចូលរួមក្នុងសង្គ្រាមលោកលើកទី១ ឲ្យចរចាសន្តិភាព។ ប៉ុន្តែសំណើនេះពុំបានទទួលការយល់ព្រមពីបក្សសម្ព័ន្ធឡើយ ហើយប្រទេសរូស៊ីក៏បានចុះហត្ថលេខាលើយុទ្ធសន្តិភាពជាមួយអាឡឺម៉ង់ នៅថ្ងៃទី ១៥ ធ្នូ ១៩១៧។ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ១៩១៨ សន្ធិសញ្ញាសន្តិភាពមួយបានចុះហត្ថលេខារវាងប្រទេសរូស៊ី និងប្រទេសអាឡឺម៉ង់ គឺសន្ធិសញ្ញាប្រេស្ត-លីតូវស្ក។ម្យ៉ាងទៀតចំពោះនយោបាយក្រៅប្រទេសទូទៅ សហភាពសធារណរដ្ឋសង្គមនិយមសូវៀតបានប្រកាន់មូលភាពសហវិជ្ជមាន ដោយសន្តិភាពក្នុងទំនាក់ទំនងរវាងប្រទេសនិងប្រទេស និងរវាងរដ្ឋនិងរដ្ឋ ដោយសមភាពនិងសហប្រតិបត្ដិការ -ល-។
មូលភាពខាងសេដ្ឋកិច្ច
ក្នុងវិស័យសេដ្ឋកិច្ច រដ្ឋាភិបាលមានវិធានការសំខាន់ៗ យកមកអនុវត្តដើម្បីស្ថាបនាសង្គមថ្មីមួយប្រកបទៅដោយគតិយុត្តិធម៌ ពោលគឺបំបាត់ ការជិះជាន់មនុស្សដោយមនុស្ស។ គេចែកកម្មវិធីសេដ្ឋកិច្ចថ្មីជាពីររយៈកាល៖
រយៈកាលទី១(១៩១៨ - ១៩២៤)
គឺជាសម័យសហវិជ្ជមានរវាងរបបសេដ្ឋកិច្ចមូលធននិយម និងរបបសេដ្ឋកិច្ចសង្គមនិយម។
យ៉ាងណាមិញការអនុវត្តលទ្ធិសេដ្ឋកិច្ច[កុំមុយនីស]]ទាំងស្រុង ពោលគឺរដ្ឋកាន់កាប់ទាំងអស់នូវអង្គការសេដ្ឋកិច្ច បានទទួលលទ្ធផលផ្ទុយពីការគ្រោងទុកដោយស្ថានភាពប្រទេសរូស៊ីក្រោយពីចម្បាំងភ្លាម មិនមានលក្ខខណ្ឌអនុគ្រោះដល់ការអនុវត្តសេដ្ឋកិច្ចកុំមុយនីសបានឡើយ។ លោកលេនីនបានយល់ច្បាស់ពីបញ្ហានេះក៏សម្រេចចិត្តកែប្រែកម្មវិធីសេដ្ឋកិច្ចខាងលើខ្លះៗ ដើម្បីលើកស្ទួយស្ថានភាពសេដ្ឋកិច្ច សហភាពសូវៀតឡើងវិញ។
លោកបានបញ្ចូលនយោបាយសេដ្ឋកិច្ចថ្មីមួយដែលមានឈ្មោះថា នយោបាយសេដ្ឋកិច្ចថ្មី។ តាមមូលភាពនយោបាយនេះរដ្ឋបានអនុញ្ញាតឲ្យពួកមូលធនអាចរកស៊ី ឬកាន់កាប់ផ្នែកណាដែលពុំសូវមានសារៈសំខាន់បានខ្លះៗ។ ចំពោះផ្នែកសំខាន់ៗ រដ្ឋត្រូវកាន់កាប់តទៅទៀត ដូចជាឧស្សាហកម្មធំៗ ពាណិជ្ជកម្មក្រៅប្រទេស និងដំនឹកនាំនយោបាយក្នុងជួររដ្ឋាភិបាលជាដើម។ ប៉ុន្តែក្រោយពីមរណភាពរបស់លោកវ្ល៉ាឌីមៀរអ៊ីឡិចលេនីននៅឆ្នាំ១៩២៤មក សភាពការណ៍ក្នុងសហភាពសូវៀតមានការរំជើបរំជួលជាខ្លាំង ពិសេសនៅក្នុងជួរនយោបាយមជ្ឈិមបក្ស ដែលបណ្ដាលមកពីការដណ្ដើមអំណាចបន្តរវាងលោកស្ដាលី និងលោកត្រុតស្គី។ តែក្រោយមកបានស្ងប់ស្ងាត់ទៅវិញដោយលោកត្រុតស្គីភៀសខ្លួនទៅរស់នៅឯប្រទេសម៉ិចស៊ិច ហើយស្លាប់នៅទីនោះទៅ។ រីឯលោកស្ដាលីន ក៏ឡើងគ្រប់គ្រងសហភាពសូវៀតបន្តពីលោកលេនីន។
រយៈកាលទី២ (១៩២៤ - មកដល់ប៉េរេស្ត្រូយកា)
គឺជាសម័យកាលអនុវត្តសេដ្ឋកិច្ចកុំមុយនីស។ ក្នុងអំឡុងពេលដែលលោកលេនីនគ្រប់គ្រងអំណាច លោកបានអនុវត្តវិធានការសេដ្ឋកិច្ចសង្គមនិយម ដែលបានហុចផលយ៉ាងល្អគួរជាទីពេញចិត្ត ជាហេតុនាំឲ្យសហភាពសូវៀតគេចផុតពីវិបត្តិសេដ្ឋកិច្ច និងនយោបាយ។ ប៉ុន្តែចាប់ពីឆ្នាំ១៩២៤ ក្រោមការដឹកនាំរបស់លោកស្ដាលីន បានអនុវត្តលទ្ធិសេដ្ឋកិច្ចកុំមុយនីសនិយម ធ្វើឲ្យប្រទេសជាតិប្រែប្រួលយ៉ាងខ្លាំង។
លោកស្ដាលីន មានបំណងចង់ឲ្យប្រទេស[[រូស្ស៊ី]]ដែលពីដើមមកពឹងផ្អែកតែលើកសិកម្មនោះ ប្រែក្លាយជាមហាប្រទេសឧស្សាហកម្មមួយដ៏សម្បូរសប្បាយលើពិភពលោក។ លោកចាប់ផ្ដើមស្ថាបនាផែនការសេដ្ឋកិច្ចគ្រប់មែកធាងទាំងអស់។ ជំហានដំបូងដើម្បីសម្រេចគោលដៅ គឺស្ថាបនាផែនការប្រាំឆ្នាំ។
ផែនការប្រាំឆ្នាំ ទី១(១៩២៨ - ១៩៣៣) បានហុចលទ្ធផលយ៉ាងសម្បើម។ ស្ថានភាពសេដ្ឋកិច្ចនៅពេលនោះ បានឡើងមួយកម្រិតខ្ពស់ដែលគេពុំដែលបានជួបប្រទះសោះនៅប្រទេសរូស៊ីតាំងពីដើមមក។ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ក៏ប្រែក្លាយទៅជាមហាអំណាចឧស្សាហកម្មមួយនៅអឺរ៉ុបដែលប្រៀបស្មើនឹងសហរដ្ឋអាមេរិក។
ផែនការប្រាំឆ្នាំទី២(១៩៣៣ - ១៩៣៨) លោកស្ដាលីនបានអនុវត្តផែនការប្រាំឆ្នាំទី១ដែរ ហើយទទួលលទ្ធផលកាន់តែប្រសើរជាងឆ្នាំទី១។ ពេលសហភាពសូវៀតក្លាយជាមហាអំណាចដ៏ខ្លាំងពូកែមួយលើពិភពលោក។ ប៉ុន្តែនៅឆ្នាំ១៩៣៩ពេលដែលសហភាពសូវៀតត្រូវអនុវត្តផែនការប្រាំឆ្នាំទី៣ទៀត មហាសង្គ្រាមលោកលើកទី២ ក៏ចាប់ផ្ដើមផ្ទុះឡើងផងដែរ ជាហេតុនាំឲ្យផែនការនោះពុំអាចអនុវត្តបានឡើយ ព្រោះត្រូវរៀបចំខ្លួនចូលក្នុងសង្គ្រាម។
សមូហកម្មស្រែចំការ
ស្រែចំការទាំងឡាយត្រូវបានប្រមូលផ្ដុំជាកុលខូស ហើយរដ្ឋាភិបាលបានចែកឲ្យកសិករនូវឧបករណ៍កសិកម្មដូចជា នង្គ័ល ត្រាក់ទ័រ ពូជស្រូវ និងឲ្យខ្ចីប្រាក់កាសដើម្បីធ្វើដើមរកស៊ី។ ស្របពេលជាមួយគ្នានោះដែរ រដ្ឋបានបង្កើតស្រែចំការរបស់ខ្លួនលើផ្ទៃដីទាំងឡាយដែលគេបោះបង់ចោលតាំងពីដើមមក ដើម្បីធ្វើអាជីវកម្មរបស់រដ្ឋ។ សហករណ៍នោះហៅថាសូវខូស។
លទ្ធផលនៃកំនែប្រែទាំងនេះបានធ្វើឲ្យផលិតផលកសិកម្មមានសន្ទុះលឿនទៅមុខយ៉ាងខ្លាំង។ ការអនុវត្តគោលការណ៍សេដ្ឋកិច្ចលើវិស័យកសិកម្ម និងឧស្សាហកម្មបានទទួលជោគជ័យយ៉ាងសម្បើម។ សក្ខីភាពនៃការរីកចម្រើននេះមានដូចតទៅ៖
• ចាប់ពីឆ្នាំ១៩៣៣មក៖
o ឧស្សាហកម្មបានកើនឡើងដល់ទៅ២៣៨%
o ពាណិជ្ជកម្មបានកើនពី១២៥ ទៅ១៧៨%
o ផលទុនជាតិបានកើនឡើងពី៤៥ ៥០០លានរូប ទៅ១០៥០០០លានរូប។
• ក្នុងអំឡុង១០ឆ្នាំ(១៩២៨ - ១៩៣៩) ផលិតផលស្រូវសាលី ស្ករ ប្រេងកាតបានកើនទ្វេជាពីរ កប្បាសបានកើនជាបួន -ល-។
ស្ថានភាពវប្បធម៌ និងសង្គម
] វប្បធម៌៖
មូលដ្ឋាននៃវប្បធម៌ស្ថិតនៅលើប្រាកដនិយម និងប្រលោមនិយមបដិវត្ត។ លើមូលដ្ឋាននេះ វប្បធម៌ថ្មីរបស់សហភាពសូវៀតសំដៅរកការអប់រំសុទិដ្ឋិនិយមចំពោះអនាគតមនុស្សលោក។ ការអប់រំខាងស្ថាបនា និងអប់រំឲ្យមានចិត្តក្លៀវក្លាស្រឡាញ់យុត្តិធម៌ មនុស្សធម៌ និងការពារផលប្រយោជន៍រួម (មនុស្សជាតិ) -ល-។
សង្គម៖
សហភាពសូវៀតបានលុបបំបាត់ចោលអស់នូវវណ្ណៈផ្សេងៗក្នុងសង្គម ហើយបានលើកតម្កើងវណ្ណៈពលករ (ពលករខាងបញ្ញា និងពលករខាងហត្ថកម្ម) ដែលបានទទួលការធានាផ្សេងៗពីក្រសួងសន្តិសុខសង្គមជាតិដូចតទៅ៖
• មនុស្សគ្រប់រូបត្រូវតែមានការងារធ្វើ
• មនុស្សគ្រប់រូបត្រូវទទួលការធានាពីរដ្ឋចំពោះជរាភាព ឬចំពោះជម្ងឺ -ល-។ម្យ៉ាងទៀតការសិក្សាបានលូតលាស់យ៉ាងឆាប់រហ័សបំផុត។ យ៉ាងណាមិញក្នុងឆ្នាំ១៩១៧ មានប្រជាពលរដ្ឋចំនួន១៣០លាននាក់ជាអនក្ខរជន។ ដល់ឆ្នាំ១៩៣៧ អនក្ខរភាពត្រូវបានលុបបំបាត់ស្ទើរអស់ទាំងស្រុងពីសហភាពសូវៀត។
សហភាពសូវៀតក្នុងឆ្នាំ១៩៣៩
លទ្ធផលនៃបំលាស់ប្តូរខាងនយោបាយ សេដ្ឋកិច្ច និងសង្គមដែលបានប្រែប្រួលតាំងពីបដិវត្តន៍ខែតុលាឆ្នាំ១៩១៧រហូតមក បានធ្វើឲ្យសហភាពសាធារណរដ្ឋសង្គមនិយមសូវៀតប្រែក្លាយទៅជាមហាអំណាចមួយយ៉ាងធំទាំងខាងឧស្សាហកម្ម ទាំងខាងសឹក និងខាងមនោគមន៍វិជ្ជាទៀតផង។ គ្មានប្រទេសណាមួយ ក្រៅពីសហភាពសូវៀតខ្លួនឯង អាចនឹកស្មានបានថា សហភាពសូវៀតមានសន្ទុះរីកចម្រើនយ៉ាងអស្ចារ្យដូចនេះឡើយទោះជាប្រទេសអាឡឺម៉ង់ក៏ដោយ៕
ដកស្រង់ពី វីគីភីឌាkm.wikipedia.org/wiki
រុស្ស៊ី
ដោយវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី រូស៊ី)
លោតទៅ៖ ទិសដៅ, ស្វែងរក
សហព័ន្ធរុស្ស៊ី
Российская Федерация
Rossiyskaya Federatsiya
ភ្លេងជាតិ: Государственный гимн Российской Федерации (Russian)
Gosudarstvenny gimn Rossiyskoy Federatsii (transliteration)
State Anthem of the Russian Federation {
រដ្ឋធានី
និងជាទីក្រុងធំបំផុត
មូស្គូ
55°45′N 37°37′E / 55.75, 37.617ភាសាផ្លូវការ
រុស្ស៊ី ជាភាសាផ្លូវប្រើទូទាំងប្រទេស; ២៧ ភាសាផ្លូវការដទៃទៀត ប្រើនៅក្នុងតំបន់ផ្សេងៗក្រុមជាតិពន្ធុ
79,8% រុស្ស៊ី
៣,៨% តាតារ
២,០% អ៊ុយក្រែន
១,២% Bashkir
១,១% Chuvash
១២,១% ជាតិជាតិដទៃ[១]ភាសា/ជនជាតិ
រុស្ស៊ី
របបគ្រប់គ្រង
សាធារណរដ្ឋ សហព័ន្ធ ពាក់កណ្ដាលប្រធានាធិបតីនិយម - ប្រធានាធិបតី
ឌ្មីទ្រី មេដេវេដេវ - នាយករដ្ឋមន្ត្រី
វ្ល៉ាឌីមៀរ ពូទីន - ប្រធានក្រុមប្រឹក្សាសហព័ន្ធ
សឺហ្គេយ មីរ៉ូណូវ (FR) - ប្រធានសភាឌូម៉ា
បូរីស ហ្គ្រីស្លូវ (UR)អង្គនីតិប្បញ្ញត្តិ
សភាសហព័ន្ធ - សភាថ្នាក់ខ្ពស់
ក្រុមប្រឹក្សាសហព័ន្ធ - សភាថ្នាក់ទាប
សភាឌូម៉ាការបង្កើត - Rurik Dynasty
៨៦២
- Kievan Rus'
៨៨២
- Vladimir-Suzdal Rus’
១១៦៩
- Grand Duchy of Moscow
១២៦៣
- អាណាចក្រត្សាររុស្ស៊ី
១៥៤៧
- ចក្រភពរុស្ស៊ី
១៧២១
- Russian SFSR
០៧ វិច្ឆិកា ១៩១៧
- សហភាពសូវៀត
១៩២២
- សហព័ន្ធរុស្ស៊ី
២៥ ធ្នូ ១៩៩១
ផ្ទៃក្រឡា - សរុប [[1 E13 ម២ | ១៧,០៧៥,៤០០ គ.ម២]] (ទី១)
៦,៥៩២,៨០០ ម៉ាយ២
- ទឹក (%)
១៣
ប្រជាជន - ២០០៨ ព្យាករណ៍ ១៤២.០០៨.៨៣៨ (ទី៩) - ២០០២ ជំរឿន 145,166,731[២] - ដង់ស៊ីតេ
៨.៣ នាក់/គ.ម២ (ទី២០៩)
២១,៥ នាក់/ម៉ាយ២
GDP (PPP)
២០០៨ ព្យាករណ៍
- សរុប $2.261 trillion[៣] - ក្នុងម្នាក់ៗ
១៥.៩២២ ដុល្លារ[៣] GDP (nominal)
២០០៨ estimate
- សរុប $1.676 trillion[៣] - ក្នុងម្នាក់ៗ
១១.៨០៧ ដុល្លារ[៣] Gini (២០០៥)
៤០,៥
HDI (២០០៥)
▲ ០,៨០៦ (high[៤]) (ទី៧៣)រូបិយប័ណ្ណ
Ruble (RUB)ល្វែងម៉ោង
(UTC+2 to +12) - រដូវក្ដៅ (DST)
(UTC+3 to +13)បើកបរខាង
ស្ដាំ
កូដកម្មសិទ្ធិប្រទេស
.ru (.su reserved), (.рф2 2009)
លេខកូដប្រទេស
+7
1 The Russian Federation is one of the successors to earlier forms of continuous statehood, starting from the 9th Century AD when Rurik, a Viking warrior, established Novgorod, traditionally taken as the beginning of Russian statehood.2 The .рф Top-level domain will be available for use in the Russian Federation in the second quarter of 2009 and will only accept domains which use the Cyrillic alphabet.[៥]រុស្ស៊ី (ភាសាអង់គ្លេស ៖ Russia, ភាសារុស្ស៊ី ៖ Россия) មានឈ្មោះផ្លូវការ "សហព័ន្ធរុស្ស៊ី" គឺជាប្រទេសមួយនៅផ្នែកខាងជើងអឺរ៉ាស៊ី (អាស៊ី និងអឺរ៉ុបរួមគ្នា) ជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម មាន ៨៣ federal subjects ។ រុស្ស៊ី មានព្រំដែនរួមជាមួយប្រទេសមួយចំនួន (ពីប៉ែកពាយ័ព្យទៅអាគ្នេយ៍) ដូចជា ៖ នរវេ ហ្វាំងឡង់ អេស្តូនី ឡាតវី លីទុយអានី (ជាប់ Kaliningrad Oblast) ប៉ូឡូញ (ជាប់ Kaliningrad Oblast) បេឡារុស អ៊ុយក្រែន ហ្សកហ្ស៊ី អាហ្សែបែហ្សង់ កាហ្សាក់ស្ថាន ចិន ម៉ុងហ្គោល និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (កូរ៉េខាងជើង) ។ រុស្ស៊ី ក៏មានព្រំដែនទឹកជាមួយប្រទេសជប៉ុន (សមុទ្រអុកហុតស្គ៍) សាធារណរដ្ឋកូរ៉េ (សមុទ្រជប៉ុន) ស៊ុយអែត (សមុទ្របាល់ទិក) ទួរគី (សមុទ្រខ្មៅ) និងសហរដ្ឋអាមេរិក (ច្រកសមុទ្រប៊េរីង) ។ រុស្ស៊ី ជាប្រទេសធំជាងគេបំផុត មានផ្ទៃដី ១៧.០៧៥.៤០០ គីឡូម៉ែត្រក្រឡា ដែលធំជាង ១/៨ នៃផ្ទៃដីពិភពលោក និងមានប្រជាជនប្រមាណ ១៤២ លាននាក់ ច្រើនជាងគេចំណាត់ថ្នាក់ទី៩ លើពិភពលោក។ ប្រទេសនេះ បានលាតសន្ធឹងលើទ្វីបអាស៊ីភាគខាងជើងទាំងមូល និង ៤០% នៃទ្វីអឺរ៉ុប ដែលមាន ១១ ល្វែងម៉ោង។ រុស្ស៊ី គឺជាប្រទេសដែលបម្រុងធនធានរ៉ែខនិជ និងថាមពល ធំជាងគេលើពិភពលោក និងត្រូវបានសន្មតថាជាមហាអំណាចផុតលេខខាងថាមពល។ ប្រទេសនេះ ក៏ជាដែលមានព្រៃឈើច្រើនជាងគេ និងបឹងជាច្រើន ដែលមានទឹកសាបដែលមិនកក ប្រហែល ១/៤ នៃទឹកសាបដែលមិនកក លើពិភពលោក។
ប្រវត្តិនៃជាតិសាសន៍នេះ បានចាប់ផ្ដើមពីអម្បូរស្លាវខាងកើត ដែលត្រូវបានកកើតឡើង ដោយមានការទទួលស្គាល់ថាជាពូជសាសន៍មួយនៅអឺរ៉ុប រវាងសតវត្សទី៣ និងទី៨ នៃគ្រិស្តសករាជ ដែលបានស្ថាបនា និងគ្រប់គ្រងដោយវណ្ណៈអភិជនអ្នកចម្បាំងដ៏ខ្លាំងពូកែ និងខ្សែសន្តានរបស់ពួកគេ។ រដ្ឋស្លាវខាងកើតដំបូងបង្អស់គឺ Kievan Rus' បានលេចឡើងនៅសតវត្សទី៩ និងទទួលលទ្ធិគ្រិស្តសាសនា ពីចក្រភពប៊ីហ្សានទីន (ចក្រភពរ៉ូមខាងកើត) នៅគ.ស ៩៨៨ ដោយចាប់ផ្ដើមច្របាច់បញ្ចូលគ្នានៃវប្បធម៌ប៊ីហ្សានទីន និងស្លាវ ដែលបានផ្ដល់នូវវប្បធម៌រុស្ស៊ីសម្រាប់សហស្សវត្សក្រោយ។ នៅទីបញ្ចប់ Kievan Rus' បានបែកបាក់គ្នា ហើយទឹកដី ត្រូវបានបែងចែកទៅជារដ្ឋសក្ដិភូមិតូចៗជាច្រើន។ អ្នកស្នងមរតកខ្លាំងពូកែជាងគេរបស់ Kievan Rus' គឺមូស្គូ ដែលបានដើរតួដ៏សំខាន់ ក្នុងដំណើរការបង្រួបបង្រួមប្រទេសរុស្ស៊ី និងការតស៊ូដណ្ដើមឯករាជ្យពីចក្រភពហតមាស (Golden Horde) ។ បន្តិចម្ដងៗ មូស្គូបានធ្វើការបង្រួបបង្រួមជុំវិញក្សត្របូរីរុស្ស៊ីទាំងឡាយ ឱ្យស្ថិតនៅក្រោមឥទ្ធិពលនៃវប្បធម៌ និងមរតកនយោបាយរបស់ Kievan Rus' ឡើងវិញ។ នាសតវត្សទី១៨ ប្រជាជាតិនេះ បានធំធាត់ឡើងដ៏មហស្ចារ្យ តាមរយៈការច្បាំងឈ្នះ ការរួបរួមជាមួយប្រជាជាតិដទៃ និងការរុករកដីថ្មី ដើម្បីបង្កើតចក្រភពរុស្ស៊ី ដែលជាចក្រភពធំជាងគេទី៣ ក្នុងប្រវត្តិសាស្ត្រ ដោយលាតសន្ធឹងចាប់ពីប៉ូឡូញ ឆ្ពោះទៅទិសខាងកើតរហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក និងអាឡាស្កា។
រុស្ស៊ី បានផ្សព្វផ្សាយអំណាច និងឥទ្ធិពល ចាប់តាំងពីសម័យចក្រភពរុស្ស៊ី រហូតដល់កម្រិតកំពូល និងជាអ្នកដឹកនាំដ៏សំខាន់នៃសហភាពសូវៀត ដែលជារដ្ឋសង្គមនិយមដំបូងគេ និងធំជាងគេបំផុតលើពិភពលោក ហើយត្រូវបានទទួលស្គាល់ថាជាកំពូលមហាអំណាច (Superpower) ។ ប្រជាជាតិនេះ មានអំនួតតាមរយៈប្រពៃណី និងឧត្ដមភាព រាល់គ្រប់ទិដ្ឋភាពទាំងអស់ នៃសិល្បៈ និងវិទ្យាសាស្ត្រ។ សហព័ន្ធរុស្ស៊ី ត្រូវបានបង្កើតឡើង ក្រោយការរលំរលាយនៃសហភាពសូវៀត នៅឆ្នាំ ១៩៩១ ប៉ុន្តែ ត្រូវបានទទួលស្គាល់ថាជាអ្នកស្នងមរតកស្របច្បាប់នៃសហភាពសូវៀត សូម្បីយ៉ាងណាក៏ដោយក៏ជារដ្ឋមួយខ្សោយជាងមុនដែរ។ ប្រទេសនេះ ជាមហាអំណាចធំជាងគេទី៨ គិតតាមផលទុនជាតិសរុប (GDP) ទី៦ គិតតាមអំណាចទិញ (PPP) ទី៨ ផ្នែកថវិកាចំណាយយោធា (military budget) ។ រុស្ស៊ី គឺជាប្រទេសមួយក្នុងចំណោមប្រាំ ដែលត្រូវបានគេទទួលស្គាល់ថាជាមហាអំណាចនុយក្លេអ៊ែរ ហើយបានរក្សាទុកអាវុធប្រភេទនេះច្រើនជាងលើពិភពលោក។ ក្រៅពីនេះ រុស្ស៊ី ក៏ជាជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាសមាជិកនៃប្រទេសឧស្សាហកម្មលូតលាស់ទាំង៨ (G8) វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងសមាជិកនាំមុខនៃ Commonwealth of Independent States ។
[កែប្រែ] របបគ្រប់គ្រង និងនយោបាយ
យោងតាមរដ្ឋធម្មនុញ្ញ ដែលត្រូវបានដំណើរការដោយការបោះឆ្នោតប្រជាមតិ កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ១៩៩៣ បន្ទាប់ពីវិបត្តិរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ មក រុស្ស៊ីគឺជាសហព័ន្ធ និងមានទម្រង់ជាសាធារណរដ្ឋពាក់កណ្ដាលប្រធានាធិបតីនិយម ដែលប្រធានាធិបតីជាប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល។ សហព័ន្ធរុស្ស៊ី មានទម្រង់មូលដ្ឋានជាប្រជាធិបតេយ្យមានអ្នកតំណាង។ អំណាចនីតិប្រតិបត្តិ ត្រូវបានទទួលខុសត្រូវរដ្ឋាភិបាល។ រដ្ឋាភិបាល ត្រូវបានរៀបចំឡើងតាមប្រព័ន្ធត្រួតពិនិត្យ និងតម្លាភាព ដែលបានកំណត់ដោយរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ដែលជាច្បាប់កំពូលរបស់ប្រទេស និងជាកិច្ចសន្យាសង្គម សម្រាប់ប្រជាជននៃសហព័ន្ធរុស្ស៊ី។
អំណាចរបស់សហព័ន្ធមានបីស្ថាប័នគឺ ៖
• ស្ថាប័ននីតិប្បញ្ញត្តិ ៖ មានសភាចំនួនគឺ សភាឌូម៉ា (State Duma) និងក្រុមប្រឹក្សាសហព័ន្ធ (Federation Council) សម្រាប់អនុម័តច្បាប់ ប្រកាសសង្គ្រាម ឱ្យសច្ចាប័នលើសន្ធិសញ្ញាផ្សេងៗ មានអំណាចក្នុងអនុម័តកញ្ចប់ថវិកា និងអំណាចចោទប្រកាន់ ដែលអាចឈានទៅដកប្រធានាធិបតីបាន។
• ស្ថាប័ននីតិប្រតិបត្តិ ៖ ប្រធានាធិបតីគឺជាប្រមុខកងទ័ព មានសិទ្ធិច្រានចោលរាល់ពង្រាងច្បាប់ដែលអនុម័តដោយសភា មុនពេលក្លាយជាច្បាប់ និងតែងតាំងគណៈរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីដទៃទៀត ដែលគ្រប់គ្រង និងប្រតិបត្តិច្បាប់ និងនយោបាយសហព័ន្ធ។
• ស្ថាប័នយុត្តិធម៌ ៖ តុលាការធម្មនុញ្ញ តុលាការកំពូល តុលាការកំពូលមជ្ឈត្តវិនិច្ឆ័យ និងតុលាការសហព័ន្ធថ្នាក់ទាបជាច្រើនទៀត (ចៅក្រម ត្រូវបានតែងតាំងដោយក្រុមប្រឹក្សាសហព័ន្ធ ដោយមានសំណើពីប្រធានាធិបតី) មាននាទីបកស្រាយច្បាប់ និងអាចបដិសេធច្បាប់ណា ដែលយល់ឃើញថាមិនស្របតាមរដ្ឋធម្មនុញ្ញ។
[កែប្រែ] References
1. ↑ ជំរឿន ឆ្នាំ ២០០២
2. ↑ Russian Census of 2002. Federal State Statistics Service. បើកមើលនៅថ្ងៃទី 2008-04-05.
3. ↑ ៣,០ ៣,១ ៣,២ ៣,៣ Russia. International Monetary Fund. បើកមើលនៅថ្ងៃទី 2009-04-22.
4. ↑ The Human Development Index—Going Beyond Income. Human Development Report 2007. United Nations Development Program. បើកមើលនៅថ្ងៃទី 2008-01-27.
5. ↑ ទំព័រគំរូ:Ru icon Russia allowed to register Internet domains in Cyrillic. Interfax. បើកមើលនៅថ្ងៃទី 2008-07
6. បារាំង គ្រោងកាត់បន្ថយជនអន្តោប្រវេសន៍ចូលស្រុក
7. ថ្ងៃសុក្រ, 08 មេសា 2011 18:55
8. អង្គរធំ
9.
10.
11. លោកនីកូឡាស សារកូហ្ស៊ី និងលោកក្លូដ ហ្គេអង់(ស្តាំ)
12.
13. រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ក្លូដ ហ្គេអង់ (Claude Guéant) បានស្នើសុំឲ្យរដ្ឋាភិបាលកាត់បន្ថយ
14. ជនអន្តោប្រវេសន៍រកការងារ ជួបជុំគ្រួសារ និង ទិដ្ឋាការផ្សេងៗជាច្រើនទៀត ទោះជនទាំងនោះ ស្រប ឬមិនស្របច្បាប់ក៏ដោយ ដោយលើកហេតុផលថាស្ថានភាពមិនអំណោយផលក្នុងកាលទេសៈនេះ។
15. ព័តមាននេះ បានផ្សាយក្នុងកាសែត Figaro Magasine(ហ្វីហ្គារ៉ូ ម៉ាហ្គាស្យីន) ចេញថ្ងៃសុក្រ ០៨មេសា នេះ ហើយលោកហ្គេអង់ ថ្លែងថា ទិដ្ឋាការ ដើម្បីជួបជុំគ្រួសារ ត្រូវបានកាត់បន្ថយជាច្រើន ប្រៀបធៀបទៅនឹងឆ្នាំមុនៗ ដែលមាន២ម៉ឺនទិដ្ឋាការ (Visa) បានចេញឲ្យផ្នែកការងារ និង ១,៥ម៉ឺន សម្រាប់ការជួបជុំគ្រួសារ។ ចំណែកជនភៀសខ្លួន ក៍៏នឹងត្រូវកាត់បន្ថយដែរ។ ការកាត់បន្ថយនេះ បានធ្វើឲ្យគណបក្សសង្គមនិយម និង អង្គការSOS Racism(អេសអ៉អេស រ៉េស៊ីសឹម) ប្រឆាំងយ៉ាងខ្លាំង។
16. អ្នកនាំពាក្យគណបក្សសង្គមនិយម លោកស្រីសមាជិកសភា សង់ឌ្រីន ម៉ាហ្សេទីយ៉េ (Sandrine Mazetier) ថ្លែងថា ការកាត់បន្ថយទិដ្ឋាការជួបជុំគ្រួសារ គឺជាអំពើអមនុស្សធម៌ និងផ្ទុយនឹងសិទ្ឋិមនុស្ស ហើយទង្វើរបស់រ គឺយករបាំងអន្តោប្រវេសន៍ ដើម្បីបិទបាំង និង បង្វែចំណាប់អារម្មណ៍ប្រជាជន ពីភាពគ្មានការងារធ្វើ និង បរាជ័យក្នុងការដឹកនាំប្រទេស របស់រដ្ឋាភិបាលលោកនីកូឡាស សារកូហ្ស៊ី (Nicolas Sarkozy)។
17. កាលពីអាទិត្យមុន គេបានស្រង់សម្តីមានលក្ខណៈរើសអើងជាតិសាសន៍ របស់លោក ក្លូដ ហ្គេអង់ ដែលថាកំណើនហូរចូលជនជាតិអារ៉ាប់ បានបង្កឲ្យមានបញ្ហាក្នុងប្រទេស ដែលសម្តីនេះ បានបណ្តាលឲ្យមានការប្រឆាំងពីមតិភាគច្រើនរបស់ជនជាតិបារាំង លើកលែងតែគណបក្សស្តាំជ្រុលនិយម Front Nationale(ហ្វ្រុន ណាស្យូណាល់)ប៉ុណ្ណោះ ដែលនេះទំនងជាគណបក្ស លោក សាកូហ្ស៊ិ ចង់ទាញយកសំលេងគាំទ្រ ក្រោយពីការចាញ់ឆ្នោតក្រុមប្រឹក្សាខេត្តក្រុង កាលពីពីរអាទិត្យមុន៕
18. ជនអនាមិកគ្រោងបំផ្លាញFacebook នៅថ្ងៃ៥ ខែវិច្ឆិកា ខាងមុខនេះ
19. ថ្ងៃសៅរ៏, 13 សីហា 2011 10:17
20. ប្រែសម្រួលដោយ : ចន្នី
21.
22. អង់គ្លេស, (Dailymail) : ក្រុមអ្នកលួចព័ត៌មានតាមអ៊ីនធឺណេត (Hacker) មួយក្រុមបានប្រកាសថា ពួកគេនឹងធ្វើការបំផ្លាញ បណ្តាញសង្គមFacebook នាថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ ដែលជាថ្ងៃបុណ្យរំឮកខួបដែលលោក ហ្គាយ ហ្វកស៍(Guy Fawkes) ព្យាយាមផ្តួលរំលំរដ្ឋាភិបាលនៅឆ្នាំ១៦០៥។
23. ក្រុមអ្នកលួចព័ត៌មានទាំងនោះ បានហៅខ្លួនឯងថា ជាជនអនាមិក។ ពួកគេបានពាក់ម៉ាស់ក៍មុខ របស់លោក Guy Fawkes នៅពេលដែលពួកគេបង្ហាញខ្លួនទៅទីតាំងសាធារណៈក្នុងទីក្រុងឡុងអែនជីឡេស (Los Angetes) សហរដ្ឋអាមេរិក និងដាក់ឈ្មោះប្រតិបត្តិការបំផ្លាញនេះថា” Operation Facebook”។
24. កាលពីខែមុន ក្រុមអានាមិកនេះបានបង្កើតគណនីTwitter មួយ និងបង្ហោះវីដេអូមួយចូលក្នុងគេហទំព័រYoutube ដោយវីដេអូនោះមានរយៈពេល២នាទី និងប្រើសម្លេងកុំព្យូទ័រ ដែលមានអត្ថន័យថា “ សូមយកចិត្តទុកដាក់ ប្រជាជនទាំងអស់គ្នា នៅពេលខាងមុខប្រព័ន្ធទំនាក់ទំនងដ៏ពេញនិយមរបស់អ្នកនឹងត្រូវបំផ្លាញ។ នៅថ្ងៃណាមួយអ្នកនឹងដឹងថា អ្វីដែលពួកយើងធ្វើនៅពេលនេះគឺជារឿងត្រឹមត្រូវ យើងមិនបានធ្វើឲ្យប៉ះពាល់អ្នករាល់គ្នាឡើយ តែយើងកជាអ្នកជួយអ្នកទាំងអស់គ្នាទៅវិញទេ។
25. ក្រុមអនាមិកនេះបានពន្យល់ថា មូលហេតុដែលពួកគេធ្វើបែបនេះគឺពួកគេបារម្ភថា រាល់ព័ត៌មានដែលបង្ហោះដោយអ្នកប្រើប្រាស់នឹងត្រូងគេបញ្ជូនបន្តទៅឲ្យប្រភពមួយផ្សេងទៀត។ ក្រៅពីFacebook បានលក់ព័ត៌មានទៅឲ្យភ្នាក់ងារដ្ឋាភិបាល និងផ្តលព័ត៌មានសម្ងាត់ទៅក្រុមហ៊ុនសន្តិសុខ ដើម្បីងាយស្រួលតាមដាននរណាម្នាក់ថែមទៀតផង។ ទោះបីជាអ្នកបានលប់គណនីរបស់អ្នករួចហើយក្តី ក៏ព័ត៌មានទាំងអស់បានរក្សាទុក ហើយគេអាចនឹងយកវាមកប្រើវិញពេលណាក៏បានដែរ។
26. ក្រៅពីនេះពួកយើងព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុវត្ថិភាព ព្រោះមនុស្សជាច្រើនត្រូវបានគេរំលោភ រំខាន ធ្វើបាប និងបោកប្រាស់ឲ្យធ្វើអ្វីមួយ ដោយសារតែមិនបានយល់ច្បាស់ពីគុណវិបត្តិនៃការប្រើប្រាស់បណ្តាញសង្គមនេះ។ ហេតុការណ៍នេះយើងចង់បំបាត់បណ្តាញសង្គមនេះ និងស្វាគមន៍រាល់អ្នកដែលមានបំណងប្រឆាំងនឹងFacebook ផងដែរ។
27. គួរបញ្ជាក់ថា គេហទំព័រFacebook ត្រូវបានគេបង្កើតឡើតនៅឆ្នាំ២០០៤ ដោយលោកម៉ាកហ្យាក់ឃឺប៊ឺក(Mark Zuckerberg) វ័យ២៧ឆ្នាំ។
28. បច្ចុប្បន្នFacebook មានអ្នកប្រើប្រាស់ទូទាំងពិភពលោក ជាង៧៥០លាននាក់ ។ យោងតាមទស្សនាវដ្តីForbes លោកម៉ាក ដែលជាប្រតិបត្តិ ត្រូវបានគេប៉ាន់ប្រមាណថា មានទឹកប្រាក់ប្រហែល១៣,៥ពាន់លានដុល្លារ៕
តាមប្រភព វីគីឌីភី ដកស្រង់ដោយ៖ សំរោង មន្ត្រា
No comments:
Post a Comment