មន្ដ្រីរាជការជាច្រើនបានលើកឡើងអំពីអំពើពុករលួយនៅក្នុងនាយកដ្ឋាននីតិកម្មនៃក្រសួងកសិ
កម្ម រុក្ខា ប្រមាញ់ និងនេសាទ ដែលចាត់ទុកថា អំពើពុករលួយនេះមិនទាន់កំណែទម្រង់លុបបំបាននៅឡើយពីលោករដ្ឋមន្ដ្រី ។
មន្ដ្រីបានបញ្ជាក់ថា កន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ ស្របពេលដែលនាយកដ្ឋាន នីតិកម្ម មានភារកិច្ចផ្ដល់អាជ្ញាបណ្ណនាំចេញ នាំចូលជីកសិកម្ម និងចំណីសត្វទូទាំង ប្រទេស ស្ថិតក្រោមការដឹកនាំរបស់លោកអ៊ុក ស៊ីផាន ប្រធាននាយកដ្ឋាននីតិកម្ម ដ៏មានឥទ្ធិពលនោះ បានក្លាយទៅជាការគាបសង្កត់ជំរិតទារប្រាក់រាល់ការចេញ អាជ្ញាបណ្ណនាំចេញ នាំចូលជីគីមី និងចំណីសត្វ ដែលអំពើពុករលួយបែបនេះកើត មានពេញបន្ទុកតែម្ដងនៅក្នុងនាយកដ្ឋាននីតិកម្ម ។
ក្រុមហ៊ុនមួយបានអះអាងថា បង់លុយឱ្យទៅនាយកដ្ឋាននីតិកម្ម ដែលសំដៅ ទៅលើលោកអ៊ុក ស៊ីផាន ចំនួន១.៥០០ដុល្លារ ដើម្បីកុំឱ្យឯកសារឆ្លងកាត់លោក អ៊ុក ស៊ីផាន យឺតយូរ ។ ដូច្នេះលោកអ៊ុក ស៊ីផាន ដឹងរួចហើយ បច្ចុប្បន្នមានក្រុម ហ៊ុនប្រមាណជាង២០ ដែលសុំអាជ្ញាបណ្ណ ដែល១ក្រុមហ៊ុនបង់១.៥០០ដុល្លារ បាន ន័យថា ក្នុង១ខែនាយកដ្ឋាននីតិកម្មអាចរកចំណូលពីការចេញអាជ្ញាបណ្ណនាំចេញ នាំចូលជីគីមី ក៏ដូចជាចំណីសត្វមិនតិចជាង២ម៉ឺនដុល្លារក្នុង១ខែ ។
មន្ដ្រីរាជការបានបញ្ជាក់ថា ដោយសារតែក្រសួងកសិកម្ម ក៏ដូចជាក្រសួង ហិរញ្ញាវត្ថុមិនកំណត់ឱ្យយកប្រាក់បែបនេះ ទើបគេចាត់ទុកថា ចំណូលទាំងនោះ គឺ ជាអំពើពុករលួយយ៉ាងពិតប្រាកដ ។ មិនតែប៉ុណ្ណោះលោកអ៊ុក ស៊ីផាន ក៏បានពាក់ ព័ន្ធអំពើពុករលួយដ៏ធ្ងន់ធ្ងរក្នុងអង្គភាព ខណៈដែលគាត់បានកឹបកេងបន្លំទៅលើ ឯកសារមួយចំនួនពាក់ព័ន្ធនឹងករណីស៊ីដាច់ប្រាក់គម្រោងរបស់រដ្ឋរាប់សិបលាន រៀលក្នុង១ឆ្នាំៗ ដូចជាករណីរបបបេសកកម្មជាដើម កន្លងមកមន្ដ្រីចុះបេសកកម្ម តាមខេត្ដដាក់មនុស្សឱ្យចុះ៦នាក់ តែធាតុពិតឃើញតែមនុស្ស២នាក់ធ្វើការ ដែល ការកេងប្រវ័ញ្ចបែបនេះ គឺគាត់មានចេតនាបំបាត់ថវិការបស់រដ្ឋ ។
បញ្ហាចេញអាជ្ញាបណ្ណនាំចូលនាំចេញជីគីមី និងចំណីសត្វពិតជាមានក្រុមហ៊ុន ដ៏ច្រើនសម្រាប់ឆ្លងកាត់នាយកដ្ឋាននីតិកម្មនៃក្រសួងកសិកម្មនេះ ពីព្រោះតម្រូវ ការរបស់ប្រជាកសិករមានចំនួនច្រើន ហើយក្រុមហ៊ុនក៏ទទួលបានទីផ្សារក្នុងការ បែងចែកជីគីមី និងចំណីសត្វ ។ ប៉ុន្ដែរងគ្រោះពីការគាបសង្កត់ឱ្យបង់ប្រាក់ពីលោក អ៊ុក ស៊ីផាន ប្រធាននាយកដ្ឋាននីតិកម្ម ដែលមានតួនាទីចេញអាជ្ញាបណ្ណនេះដ៏ធ្ងន់ ធ្ងរទៅវិញ ៕
No comments:
Post a Comment