អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 5 July 2012

ប្រការ​១០​យ៉ាង​ដែល​បុរស​គួរ​ចៀសវាង​ពេល​រួមភេទ

១) តណ្ហា​មុន​ស្ស​ប្រុស​មិនអាច​ទប់​បានទេ​, ហើយក៏​មិនមែន​ស្ដ្រី​ទាំងអស់​ត្រូវការ​វា​ដែរ ។​សេចក្ដីស្នេហា​ដែល​ផ្អែមល្ហែម វា​បានចាប់ផ្ដើម យូរ​មកហើយ​គឺ​តាំងពី​មុនពេល​អ្នក​ទាំង​ពីរ​ចូល​បន្ទប់ដេក​ម្ល៉េះ​, ហេតុនេះ​មុនពេល​ចាប់ផ្ដើម​វា បុរស​គួរ​ងូតទឹក​ជំ​រះ​កាយ​សិន ។ មនុស្ស​​យើង​គ្រប់គ្នា​មាន​ក្លិន ស្ដ្រី​ខ្លះ​ចូល​ចិ​ត្ដ​ក្លិន​ញើស​បុរស អ្នកផ្សេង​ទៀត​មិន​ចូល​ចិ​ត្ដ តែ​គ្មាន​ស្ដ្រី​ណា​ម្នាក់​ចូល​ចិ​ត្ដ​បុរស​ធំក្លិន​សា​ឡើយ ។​

២) ធ្មេញ​គឺជា​កន្លែង​សំខាន់ ដូចគ្នា​ក្លិន​ក្លៀក និង​ក្លិន​របស់​ក្រលៀន​ឥ​ចឹ​ង​ដែរ គួរតែ​ដុសលាង​សំអាត​នៅពេល​យើង​ងូតទឹក ។ នៅពេល​បុរស​ថើប​ស្រីៗ​ឬក៏​អង្គុយ​ក្បែរ នាង​មិន​ចង់​ហិតក្លិន​មាត់​យើង​ដែល​ធុំ​ក្លិន​មិនល្អ​នោះទេ មួយទៀត​នោះ នាង​ក៏​មិន​ចង់ឃើញ​កាកសំណល់​អាហារ​ជាប់​នៅ​គល់​ធ្មេញ​ឬ​នៅក្នុង​មាត់​យើង​ដែរ មិនមែន​ពី​ម្សិល​ហិតក្លិន​ក្លៀក​យើង​ហើយ​ថ្ងៃនេះ​ហិតក្លិន​មាត់​ស្អុយ​របេស់​យើង​នោះ​ក៏​ទេ​ដែរ ។​

៣) សូម​ចៀសវាង​បរិភោគ​អាហារ​ច្រើន​ហួសពេក​មុនពេល​រួមរក្ស​ជាមួយ​ស្ដ្រី សូម​ចៀសវៀង​អាហារ​ខ្លះ​​ដែលនាំឱ្យ​យើង​ឈឺពោះ​ឬ​ហើមពោះ បរិភោគ​តែ​អាហារ​ណា​ដែលមាន​ក្លិន​ល្អ ក្រេប​ស្រា​សាំ​ប៉ា​ញ​បន្ដិច​​បន្ដួច​អាចជួយ​បំបាត់​ក្លិន​មិនល្អ​ក្នុង​មាត់​យើង​បាន ជ្រើស​តែ​អាហារ​ណា​ដែលមាន​ជាតិ​អាស៊ីដ​តិច ។​

៤) សូម​ប្រយ័ត្នប្រយែង​ជាមួយ​ការផឹក​ជ្រុល​ហួសហេតុ​ពេក​, យើង​គ្រប់គ្នា​ដឹង​រួចហើយ​ថា កាលណា​ផឹក​ច្រើន​ធ្វើឱ្យ​មនុស្ស​ប្រុស​កើន​ចំណង់​ផ្លូវភេទ តែ​វា​បែរជា​ធ្វើឱ្យ​មនុស្ស​ប្រុស​នេះ​អន់​ខ្សោយ​ពេល​រួមរក្ស​ទៅ​​វិញ​ទេ ផឹក​ច្រើន​ធ្វើឱ្យ​ខ្សោយ​ពេល​រួមរក្ស តែ​មិនមែន​គ្រប់គ្នា​កើ​បញ្ហា​បែបនេះ​ឡើយ ព្រោះ​កាលណា​យើង​មិនអាច​បំពេញ​តាម​ចំណង់​ផ្លូវភេទ​របស់​នាង​បាន អាចធ្វើឱ្យ​នាង​មានការ​អាក់អន់​ស្រពន់​ចិ​ត្ដ​ដែរ ។​​ការ​ផឹកស្រា​បន្ដិចបន្ដួច​គ្រាន់តែ​កំដៅ​សាច់ នោះ​គឺ​គ្រប់គ្រាន់​ពេក​ហើយ តែ​មិនគួរ​ដល់​ថ្នាក់​តា​ប៉ែ​នោះទេ ។​

៥) បុរស​មួយចំនួន​កើតរោគ​ក្នុង​ប្រដាប់ភេទ ជា​រោគ​សង្គម​ដែល​មិនមាន​រោគសញ្ញា​អ្វី​ជា​ដុំកំភួន​ឡើយ​​យ៉ាងច្រើ​វា​គ្រានតែមា​អាកា​រៈ​ក្រហាយ ​តិចតួច​ឬ​ស្បែក​លិង្គ​ខាងមុខ​គ្រប​ជិត​ចុង​ប្រដាប់ភេទចំពោះ​​ស្ដ្រី​វិញ​ក្លែប​ទាំងពីរ​នឹង​បិទ​ជាប់​គ្នា​នៅពេល​ព្រឹក​ឡើង ។ ទោះបីថា​វា​មិនមែនជា​ជម្ងឺ​អ្វី​ធំដុំ​មែន តែ​យើង​ត្រូវ​តែ​រក​ថ្នាំ​ព្យាបាល​វា​ឱ្យ​ហើយ មិនត្រូវ​បណ្ដែតបណ្ដោយ​ទុក​វា​ឱ្យនៅ​បែបនេះ​ទេ ព្រោះ​វា​ជា​ជម្ងឺឆ្លង​មួយ​ដែរ ។​

៦) ត្រូវ​ប្រើ​ស្រោមអនាម័យ​ជានិច្ច បើ​យើង​មាន​ដៃគូ​រួមភេទ​ថ្មី ឬ​ជា​បុរស​ដែល​ចូល​ចិ​ត្ដ​ដូរ​ស្ទីល (​ស្រី​ថ្មីៗ​)ព្រោះ​យើង​មិនដឹងថា ស្ដ្រីមួយណា​ មាន​រោគ មួយណា​គ្មាន​រោគ​នោះឡើយ ហើយ​នាង​ក៏​មិនបាន​ប្រាប់​យើង​ឱ្យដឹងពី​រឿងនេះ​ដែរ គ្មាន​ស្ដ្រី​ណា​ម្នាក់​ចិ​ត្ដ​ល្អ​ប្រាប់​យើង​ពី​រឿងនេះ​ទេ សូមកុំ​ច្រឡំ​ឱ្យសោះ ។ ទោះបី​ស្ដ្រី​នោះ​មើលទៅ​ស្លូត​បីដូច​ជា​ដូនជី​ក៏ដោយ តែ​នៅពេល​នាង​នៅលើ​គ្រែ នាង​មិនមែនជា​ដូនជី​ទៀតឡើយ ។ បុរ​ភាគច្រើនបំផុត មាន​រោគ chlamydia នៅក្នុង​ខ្លួន ស្ដ្រី​ជាច្រើន​មាន​រោគ​នេះ ទោះបី​នាង​ស្អាត​ដល់​ដូចជា​ទេវតា​ក៏ដោយ តែ​មេរោគ​នោះ វា​មិន​ស្គាល់​ថា​អ្នក​ស្អាត​មិនអាច​ឆ្លង​បាន​នោះឡើយ វា​ឆ្លងទៅ​គ្រប់ៗ​គ្នា​ដូច្នេះ​បុរស​ណា​ដែលមាន​ដៃគូ​ច្រើន ទោះបី​ប្រើ​ស្រោម​ក៏ដោយ ត្រូវតែ​រក​ទិញ​ថ្នាំ​ព្យាបាល​រោគ​នេះ​ទៅ​សរសេរ​តែ​ ពាក្យ​នេះ chlamydia ប្រាប់​ទៅ​ហ្វា​ម៉ា​ស៊ី ទៅ​គេ​ដឹង​ហើយ ហើយក៏​មិនចាំបាច់​ប្រាប់​គេ​ថា​យើង​ទិញ​សម្រាប់​ខ្លួនឯង​ដែរ ក្រែង​អ្នកលក់​ថ្នាំ​គេ​មើលមុខ​។​

៧) បុរស​ភាគច្រើន ខ្លាច​ណាស់​ការ​ចំអន់ ឬ​បន្ដុះបង្អាប់​ពី​គេ ពី​អ្នក​រួម​ការងារ អ្នករស់នៅ​ជាមួយ មិ​ត្ដ​ភក្ដិ​​បើ​គេ​និយាយ​ពី​មិ​ត្ដ​ស្រី​ដែល​បុរស​នោះ​ទើប​រកបាន ឬ​ទើប​បែកបាក់​គ្នា ខ្លាច​ណាស់​បើ​គេ​ចំអន់​ថា​ជា​បុរស​​ដែលមាន​លិង្គ​តូច លិង្គ​ខ្លី ។ សូម​ចាំ​ថា ស្ដ្រី​ភាគច្រើន នាង​ចូល​ចិ​ត្ដ​ប្រដាប់​ភេទបុរស​ដែលមាន​ខ្នាត​ល្មម​​មធ្យម មិន​វែង​ពេក មិន​ខ្លី​ពេក តែ​ចូល​ចិ​ត្ដ​ធំ ជា​ភាគច្រើន​។​

៨) ពេល​ចាប់ផ្ដើម​រួមភេទ មិនត្រូវ​ធ្វើ​ដោយ​បង្ខំ​នោះឡើយ ហើយក៏​មិនមែន​ប្រញាប់​ដូច​រត់​ឆ្លងផ្លូវ​ដែរ​ស្ដ្រី​ទាំងអស់​មិនមែន​ខ្លះ​នោះទេ ចង់ឱ្យ​បុរស​បបោសអង្អែល​នាង​ដោយ​ថ្នមៗ​និង​ពោរពេញ​ដោយ​សេចក្ដី​​ផ្អែមល្ហែម ធ្វើ​ដោយ​យឺតៗ ធ្វើ​ម៉ាស្សា​ឱ្យ​នាង អង្អែល​កន្លែង​ដែល​រំញោច​អារម្មណ៍​នាង ប៉ះពាល់​ត្រង់​ទី​សម្រើប​ម្ដងម្កាល រហូត​យើង​អាច​ដឹងបាន​ថា​នាង​មាន​កំដៅ​ខ្លួន​ភាយ​ចេញ និង​នាង​បានបង្ហាញ​អារម្មណ៍​​ជ្រួលច្រាល​ខុសធម្មតា ប្រើ​វិធី​ដែលនាំឱ្យ​នាង​មាន​អារម្មណ៍​ចំពោះ​យើង បើ​ចាំបាច់​គួរប្រើ​ទឹករំអិល​ក៏​គួរតែ​ប្រើ បើ​ដៃគូ​របស់​យើង​មិនមាន​សញ្ញា​បង្ហាញ​សើម​ត្រង់​ប្រដាប់ភេទ​ទេនោះ ។​

៩) សូម​ចាំ​ក្នុង​ចិ​ត្ដ​ថា ស្ដ្រី​ដែល​បាន​ព្រម​ប្រគល់​រូប​កាយ​នាង​ឱ្យ​យើង នាង​បាន​គិតថា​យើង​គឺជា​បុរស​ម្នាក់​នាង​ពេញចិត្​រួចហើយដូចនេះ ​យើង​ត្រូវ​តបស្នង​ឱ្យ​នាង​វិញ ជាមួយ​ការ​ថ្នាក់ថ្នម ថើប​លួងលោម​ចិ​ត្ដ​នាង​​ដោយ​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​នាង​វិញ​ដែរ ត្រូវ​គិត​ក្នុង​ចិ​ត្ដ​ថា នាង​ជា​អ្វី​ម្យ៉ាង​យ៉ាងសំខាន់​ក្នុងពេលនោះ ហើយ​មិនត្រូវ​គិតថា​នាង​ជា​ឧបករណ៍​សម្រាប់​ការសប្បាយ​របស់​យើង​មួយគ្រាៗ​នោះដែរ​​បើ​មិន​ដូច្នោះ​ទេ នាង​នឹងមាន​អារម្មណ៍​ថា​យើង​កំពុង​បោក​បញ្ឆោត​ចំពោះ​ក្ដី​ស្រឡាញ់​របស់​នាង​ជាក់​ជា​មិន​ខាន​ឡើយ ។​

១០) ការរួម​រក្ស វា​មាន​ថ្ងៃ​ឈប់សម្រាក​របស់​វា មិនមែន​រាល់ថ្ងៃ​នោះឡើយ ។ បុរស​ភាគច្រើន មាន​ថ្ងៃ​មាន​ចំណង់​និង​ថ្ងៃ​គ្មាន​ចំណង់ ។ ដើម្បី​រក្សា​ឱ្យ​ការរួម​ភេទ​ប្រ​ព្រឹ​ត្ដិ​ទៅបាន​ល្អជា​និច្ច​នោះ បុរស​គួរតែ​ហាត់ប្រាណ​ខ្លះ​ឬ​រាល់ថ្ងៃ បើ​មិន​ដូច្នោះ​ទេ បុរស​នោះឯង​នឹង​ឆាប់​ចេញ​ទឹកកាម​មុន​ស្ដ្រី បណ្ដាលឱ្យ​នាង​អាក់​អន់ចិត្ដ​មិន​លែង​ឡើយ​ព្រោះ​យើង​មិនអាច​បំពេញ​ចំណង់​របស់​នាង​បាន តាម​សេចក្ដីប្រាថ្នា ជួនកាល​នាង​អាច​គិតថា​យើង​យករួច ខ្លួន​តែឯង មិនបាន​គិតដល់​នាង ហេតុផល​បែបនេះ ច្រើន​បណ្ដាលឱ្យ​មានការ​រកាំ​ចិ​ត្ដ​និង​អាច​ឈានដល់​ការ​សម្លឹង​រក​ដៃគូ​ថ្មីៗ​ផ្សេងទៀត​ក្រៅពី​យើង ។ ស្ដ្រី​ស្អាត ស្ដ្រី​ដែលមាន​ឈ្មោះ​ល្បី​ច្រើន​ជ្រើស​យក​បុរស​ដែលជា​អ្នកកីឡា​ធ្វើជា​គូស្នេហ៍​ជាជាង​រើសយក​បុរស​ដែលមាន​រូប​ស្អាតៗ​....៕​

No comments:

Post a Comment