រឿងនិទានមហាបុរសអ៊ី កើតឡើងនៅសម័យរាជវង្សស៊ា (Xia Dynasty) គឺជារឿងនិទានស្តីពីការគ្រប់គ្រងប្រទេសចិនសម័យបុរាណ
មានភាពល្បីល្បាញដែលនាំឲ្យគេស្គាល់មហាបុរសអ៊ីគ្រប់គ្រងទឹកជំនន់។
ជាការពិត អ៊ីជាស្តេចមួយអង្គមានកិត្តិនាមល្បីល្បាញក្នុងចំណោមស្តេចទាំងបី (ស្តេចឋានសួគ៌ហ្វ៊ូស៊ី ស្ដេចលោកិយនីវ៉ា និងស្ដេចមនុស្សសឹនណុង ) និងអធិរាជទាំងប្រាំ (ហ័ងទី ជ័នស៊ី ឃូ យ៉ាវ និងស៊ុន ) អ៊ីជាស្ថានិកនៃរាជវង្សស៊ា ដំបូងនៅប្រទេសចិន ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌។ ហើយអ៊ីត្រូវប្រជាជនចងចាំយ៉ាងច្បាស់ថាជាបរមគ្រូដែលបានបង្រៀនប្រជាជនចិនឲ្យចេះបច្ចេកទេសគ្រប់គ្រងទឹកជំនន់ ដោយរំលស់ទឹកចូលក្នុងទន្លេ ព្រែក និងបឹង ក្រោយមកអ៊ីបានបង្កើតក្រុងថ្មីមួយឈ្មោះយ៉ាង (Yangcheng)។
ជាការពិត អ៊ីជាស្តេចមួយអង្គមានកិត្តិនាមល្បីល្បាញក្នុងចំណោមស្តេចទាំងបី (ស្តេចឋានសួគ៌ហ្វ៊ូស៊ី ស្ដេចលោកិយនីវ៉ា និងស្ដេចមនុស្សសឹនណុង ) និងអធិរាជទាំងប្រាំ (ហ័ងទី ជ័នស៊ី ឃូ យ៉ាវ និងស៊ុន ) អ៊ីជាស្ថានិកនៃរាជវង្សស៊ា ដំបូងនៅប្រទេសចិន ព្រះអង្គគ្រប់គ្រងប្រទេសដោយប្រកាន់ខ្ជាប់នូវគោលការណ៍យុត្តិធម៌។ ហើយអ៊ីត្រូវប្រជាជនចងចាំយ៉ាងច្បាស់ថាជាបរមគ្រូដែលបានបង្រៀនប្រជាជនចិនឲ្យចេះបច្ចេកទេសគ្រប់គ្រងទឹកជំនន់ ដោយរំលស់ទឹកចូលក្នុងទន្លេ ព្រែក និងបឹង ក្រោយមកអ៊ីបានបង្កើតក្រុងថ្មីមួយឈ្មោះយ៉ាង (Yangcheng)។
មានកំណត់ត្រាមួយចំនួននិយាយពីសម័យកាលគ្រប់គ្រងប្រទេសចិនក្នុងរជ្ជកាលអ៊ី។
ដោយសារតែមានប្រភពព័ត៌មានច្រើនអំពីខ្សែជីវិត និងរាជ្យរបស់អ៊ី
ដែលប្រមូលបានមកពីការនិទានតគ្នាពីជំនាន់មួយទៅជំនាន់មួយ
ហើយធ្វើឲ្យរឿងនេះរីកសាយទៅគ្រប់តំបន់ក្នុងប្រទេសចិន
មានរឿងខ្លះប្រមូលបានមកពីលោក ស៊ឺម៉ា ឈាន (Sima Qian ១៤៥-៩០ មុន គ.
ស.)
ជាប្រវត្តិវិទូដ៏ល្បីនៅសម័យរាជវង្សហាន។ អ៊ី
និងទីប្រឹក្សាជំនិត ត្រូវលោកខុងជឺ
និងសាស្ត្រាចារ្យចិនច្រៀងសរសើរពីគុណធម៌ និងសីលធម៌របស់ពួកគាត់។
អ៊ីជាស្តេចមួយអង្គក្នុងចំណោមស្ដេចសម័យបុរាណ
ដែលទទួលបានកិត្តិយសបច្ឆាមរណនាមថា “មហាបុរសអ៊ី”។
យោងតាមរាជពង្សសាវតារចិនរបស់លោក ស៊ឺម៉ា ឈាន
ថាស្ដេចហ័ងទីជាបុត្រាម្ចាស់កុលសម្ព័ន្ធសាវទៀន (Shaodian)។
ហ័ងទី (២៦៩៧-២៥៩៧ មុន គ.
ស.)
មានបុត្រា២៥អង្គ ក្នុងនោះមានបុត្រា១៤អង្គ
បានដាក់នាមត្រកូល និងបង្កើតកុលសម្ព័ន្ធដោយខ្លួនឯង
បុត្រាមួយអង្គព្រះនាមឆាងយី មានបុត្រាព្រះនាម កាវយ៉ាង
ពេលសោយរាជ្យមាននាមថាស្ដេចជ័នស៊ី (២៥១៤-២៤៣៧ មុន គ.
ស.)
ហើយស្ដេចជ័នស៊ីមានចៅមួយអង្គជាមហាបុរសអ៊ី
ដែលជាស្ថាបនិកដំបូងនៃរាជវង្សស៊ា (២២០៤-២១៩៥ មុន គ.
ស.)។ ប៉ុន្តែ លោកប៉ាន់គូ (គ. ស. ៣២-៩២) ជាប្រវត្តិវិទូ និងកវីដ៏ល្បីល្បាញនៅចុងសម័យរាជវង្សហានខាងកើត
បានបដិសេធអំពីគម្លាតជំនាន់រវាងស្ដេចជ័នស៊ី និងអ៊ី ដោយពោលថា គុនត្រូវជាចៅជំនាន់ទី៥នៃស្ដេចជ័នស៊ី
ហើយអ៊ី គួរតែជាចៅទួតជំនាន់ទី៦នៃស្ដេចជ័នស៊ី។
រីឯរាជពង្សសាវតារចិនបុរាណសរសេរថា អ៊ីជាចៅជំនាន់ទី៨
នៃស្តេចហ័ងទី ឪពុករបស់អ៊ី នាមគុន
ត្រូវជាចៅជំនាន់ទី៥នៃស្តេចជ័នស៊ី ឪពុកជ័នស៊ី នាមឆាងយី ហើយឆាងយីត្រូវជាបុត្រាទី២
នៃស្ដេចហ័ងទី។ អ៊ីកើតនៅភ្នំវិន សព្វថ្ងៃហៅស្រុកប៉ីឈ័ន (Beichuan) ខេត្តស៊ីឈ័ន ប៉ុន្តែមានការអះអាងខ្លះទៀតថា
អ៊ីកើតនៅស្រុកស៊ឺហ្វាង ទៅវិញ។ មាតារបស់អ៊ី នាមនីចឺ ឬនីស៊ី
ជាស្ត្រីម្នាក់រស់នៅក្នុងកុលសម្ព័ន្ធយ៉ូវស៊ីន។
កាលពីកុមារ
ឪពុករបស់អ៊ីបានជម្លៀសប្រជាជនពីភាគខាងកើតទៅតំបន់ភូមិភាគកណ្ដាល។
ក្រោយមកស្តេចយ៉ាវបានប្រទានឲ្យគុនជាព្រះអង្គម្ចាស់គ្រប់គ្រងសាមន្តរដ្ឋឆុង (Chong) ហើយគេដឹងថានគរចំណុះមួយនោះ ឋិតនៅកណ្ដាលតំបន់ភ្នំសុង។
ទោះបីគេជឿថា អ៊ីធំពេញវ័យនៅតំបន់ជម្រាលភ្នំសុង
ភាគខាងត្បូងទន្លេលឿងក៏ដោយ
ក្រោយមកគាត់បានរៀបការជាមួយនារីមកពីតំបន់ភ្នំធូ
ដែលគេសម្គាល់ថាជាតំបន់ភ្នំធូសានស៊ឺ ហើយមានបុត្រាឈ្មោះឈី
បន្ទាប់មកគាត់បាននាំគ្រួសារទៅរស់នៅតំបន់ភ្នំសុង។
នៅរជ្ជកាលស្ដេចយ៉ាវ
តំបន់ភូមិភាគកណ្ដាលទាំងមូលទទួលរងគ្រោះញាំញីដោយទឹកជំនន់ជាញឹកញាប់
ដែលអាក់ខានទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឪពុកអ៊ីឈ្មោះគុនបានទទួលបន្ទុករៀបចំប្រព័ន្ធដើម្បីគ្រប់គ្រងទឹកជំនន់។
គាត់បានចំណាយពេល៩ឆ្នាំ
ដើម្បីជីកដីសាងសង់ទំនប់តាមបណ្ដោយមាត់ទន្លេ
ប៉ុន្តែផែនការនេះមិនបានជោគជ័យទេ។ ដល់ពេលធំពេញវ័យ
អ៊ីបានបន្តការងារពីឪពុក និងធ្វើការសិក្សាពីប្រព័ន្ធទន្លេយ៉ាងល្អិតល្អន់
ហើយព្យាយាមឈ្វេងយល់ហេតុអ្វីបានជាឪពុករបស់លោកខំប្រឹងប្រែងប៉ុណ្ណឹងហើយនៅតែបរាជ័យទៀត។
តាមរឿងនិទានបុរាណចិនស្តីពីមហាទឹកជំនន់
ឪពុករបស់អ៊ីឈ្មោះគុន
(Gun) ត្រូវតែងតាំងដោយស្ដេចយ៉ាវ (Yao) ដើម្បីទប់ស្កាត់ទឹកជំនន់។ គុនប្រើរយៈពេល៩ឆ្នាំ
ដើម្បីជីកដីសង់ទំនប់ព័ទ្ធជុំវិញក្រុង
ដែលសង្ឃឹមថាអាចទប់ស្កាត់ទឹកជំនន់។
ប៉ុន្តែទំនប់ធ្វើអំពីដីនេះមិនមែនជាគម្រោងឋិតថេរយូរអង្វែងឡើយ
នៅកំលុងមានទឹកជំនន់ធ្ងន់ធ្ងរបុកមក
ទំនប់ធ្វើពីដីបានបាក់នៅគ្រប់កន្លែង
ហើយគម្រោងការទប់ស្កាត់ទឹកជំនន់ត្រូវបរាជ័យប្រកបដោយភាពកំសត់ទុគ៌តបំផុត។
ស្តេចស៊ុន
(Shun) ដែលសោយរាជ្យបន្ទាប់ពីព្រះបិតាក្មេកយ៉ាវចូលទិវង្គត
បានប្រហារជីវិតគុនក្រោយពេលបរាជ័យ។
ដើម្បីគោរពទៅដល់ស្តេចយ៉ាវទ្រង់ជាអ្នកបង្កើតច្បាប់
ព្រះរាជាស៊ុនបានតែងតាំងអ៊ីស្នងតំណែងពីឪពុកដែលបានប្រឹងប្រែងទប់ស្កាត់ទឹកជំនន់នាពេលកន្លងមក។
ផ្តើមចេញពីការដកពិសោធជាមួយឪពុករបស់ខ្លួន ជំនួសឲ្យការសាងសង់ទំនប់ដីច្រើនកន្លែង
គាត់បានឈ្វេងយល់រកឃើញមធ្យោបាយពីការទប់ស្កាត់ទៅជាការរំលស់ទឹក
ដោយជីកព្រែក ស្តារប្រព័ន្ធផ្លូវទឹក
ដើម្បីសម្រួលចរន្តទឹកហូរខ្លាំង
និងរំលស់ទឹកបញ្ចូលដីស្រែចំការឆ្ងាយៗបានទៀតផង។
អ៊ីបានចំណាយពេល១៣ឆ្នាំប្រយុទ្ធនឹងរលកទឹកជំនន់ដោយមានជំនួយពីពលករចំនួនជាង២០០០០នាក់។
មានរឿងនិទានប្រឌិតមួយបកស្រាយអំពីជីវិតរបស់គាត់
កត់ត្រាទុកនៅក្នុងសៀវភៅស៊ឺយីជី (Shi Yi Ji) និពន្ធដោយលោកវ័ងជា
ជាតាបសលទ្ធិតាវ និងជាអ្នកប្រាជ្ញនៅគ្រិស្តសករាជទី៤
សរសេរថាអ៊ីបានជោគជ័យលើការងារដោយមានជំនួយពីនាគលឿង
និងអណ្តើកខ្មៅ។ មានរឿងនិទានប្រជាប្រិយមួយទៀតថា
អ៊ីបានបង្កើតផ្លូវទឹកបីខ្សែធំៗកាត់តាមជ្រលងភ្នំខេត្តហឺណានភាគខាងលិច
ខាងកើតជាប់នឹងក្រុងឡយ៉ាង អាគ្នេយ៍ជាប់នឹងក្រុងណានយ៉ាង
ខាងលិចជាប់នឹងខេត្តសាអានស៊ី និងខាងជើងជាប់នឹងខេត្តសានស៊ី។
ច្រកទាំងបីនេះហៅថា សានមិនស៊ា (Sanmenxia) ដោយកាប់ចំនួន៣ពូថៅទេព
កាប់លើកទី១ហៅថា “ច្រកមនុស្ស”
លើកទី២ហៅថា “ច្រកអាទិទេព” លើកទី៣ហៅថា “ច្រកខ្មោច”។
ចំណងជើងរឿងនិទាន “អ៊ីឆ្លងកាត់មុខផ្ទះគាត់បីដង” នេះជាការនិទានរឿងដើម្បីឧទ្ទិសដល់មហាបុរសអ៊ី។
រឿងនេះបានពិណ៌នាពីវីរភាពរបស់អ៊ីទទួលភារកិច្ចគ្រប់គ្រងគ្រោះទឹកជំនន់
ក្រោយពេលគាត់ទើបតែរៀបការបាន៥ថ្ងៃប៉ុណ្ណោះ។ ក្រោយមកគាត់ក៏បានលាភរិយា
ដោយនិយាយថា មិនដឹងជាពេលណាបងនឹងត្រឡប់មកវិញទេ។
ភរិយារបស់គាត់បានសួរគាត់ថា
ពេលដែលកូនយើងកើតមកដាក់ឈ្មោះអីឲ្យវា។ គាត់បានឆ្លើយតបមកវិញថា
ឈី (Qi)
តួអក្សរនេះនៅក្នុងភាសាចិនបុរាណមានន័យថា
ប្រាំថ្ងៃ។ ក្នុងរយៈពេល១៣ឆ្នាំនៃការងារគ្រប់គ្រងគ្រោះទឹកជំនន់
អ៊ីបានដើរកាត់មុខផ្ទះរបស់គ្រួសារគាត់តែបីដងគត់។ លើកទី១
គាត់ដើរឆ្លងកាត់មុខផ្ទះដោយបានឮថា
ភរិយារបស់គាត់ក៏បានចូលរួមជាមួយពលករទប់ស្កាត់ទឹកជំនន់ដែរ។
លើកទី២ ពេលដើរកាត់ឃើញភរិយារបស់គាត់កាន់ដៃកូនប្រុស
បង្រៀនដើរតេះតះជាលើកដំបូង។ លើកទី៣
ពេលកូនរបស់គាត់ចេះលើកដៃជម្រាបសួរឪពុក
ហើយបានសូមឲ្យពុកចូលទៅខាងក្នុងផ្ទះសម្រាកសិនទៅ។ រាល់លើករាល់ពេល
អ៊ីបានបដិសេធមិនចូលក្នុងផ្ទះទេ ដោយនិយាយថា
ទឹកជំនន់អាចនឹងត្រឡប់មកវិញគ្រប់ពេលវេលា
បំផ្លាញផ្ទះសំបែងប្រជាជនយើង
ដូច្នេះគាត់មិនអាចសម្រាកនៅក្នុងផ្ទះរបស់ខ្លួនឯងបានទេ
បីដងមកហើយ អ៊ីតែងតែបដិសេធមិនចូលក្នុងផ្ទះ រហូតកូនប្រុសអ៊ីមានអាយុជាង១០ឆ្នាំ។
រឿងនិទានបែបប្រពៃណីខ្លះថា
អ៊ីបានធ្វើពលិកម្មខ្លួនប្រាណដើម្បីគ្រប់គ្រងទឹកជំនន់។ តួយ៉ាង
ដៃជើងរបស់អ៊ីគ្របដណ្ដប់ដោយស្បែកក្រិនយ៉ាងក្រាស់ដោយសារពលកម្ម។
ហើយមានរឿងនិទានប្រជាប្រិយមួយថា ពេលអ៊ីទទួលភារកិច្ចទប់ស្កាត់ទឹកជំនន់
អ៊ីទើបតែរៀបការបាន៤ថ្ងៃប៉ុណ្ណោះ។
ដោយសារសេចក្តីក្លាហានចំពោះវិស្វកម្មដ៏មហិមានេះ
ប្រជាជនបានចងចាំទុក អ៊ីជាគំរូនៃការព្យាយាមខ្ជាប់ខ្ជួនឥតងាករេ
ហើយប្តេជ្ញាយ៉ាងមុតមាំ និងស្ម័គ្របូជាជីវិតដើម្បីបម្រើប្រជាជនអស់ពីកាយចិត្ត។
រឿងនិទានទាំងនេះមានបំណងតែមួយដើម្បីឧទ្ទិសទៅដល់មហាបុរសអ៊ី។
ថ្វីបើគាត់បានដើរកាត់មុខផ្ទះរបស់ខ្លួនបីដងក្នុងអំឡុងការងាររយៈពេល១៣ឆ្នាំក៏ដោយ
គាត់មិនដែលបានចូលសួរសុខទុក្ខគ្រួសាររបស់គាត់ម្ដងណាឡើយ
ដោយហេតុគាត់គិតថាការជួបជុំគ្រួសារជារឿងបុគ្គល
អាចធ្វើឲ្យស្មារតីគាត់មិនរឹងមាំ បាត់បង់ភាពម្ចាស់ការ
ធ្វើឲ្យខូចប្រយោជន៍សាធារណៈ។
ដោយមានការចូលរួមពីហូវជី (Houji) សាស្ត្រាចារ្យជំនាញផ្នែកទេវកសិកម្ម ហើយមានមនុស្សតិចតួចណាស់ដែលដឹងច្បាស់ពីរឿងរ៉ាវអ៊ីទទួលជោគជ័យដោយបង្កើតប្រព័ន្ធគ្រប់គ្រងទឹកជំនន់ដ៏មានសារៈសំខាន់
ដែលនាំទៅដល់ការចាប់ផ្ដើមធ្វើឲ្យប្រទេសចិនរីកចម្រើនក្នុងភូមិភាគកណ្ដាល។
ផ្ទុយពីការរាំងខ្ទប់ទឹកទន្លេហូរខ្លាំង អ៊ីបានជីកប្រព័ន្ធបង្ហូរទឹកចូលស្រែ
ដែលធ្វើឲ្យទឹកជំនន់នៅវាលទំនាបមានសភាពធូរស្រាល
រួមទាំងការខំប្រឹងប្រែងស្តារបាតទន្លេ។ អ៊ីជាវីរជនដែលបានហូបចុក
និងស្នាក់នៅជាមួយពលករសាមញ្ញរាប់ម៉ឺននាក់
ហើយបានចំណាយពេលវេលាផ្ទាល់ខ្លួនយ៉ាងច្រើនជួយពលករក្នុងការស្តារភក់ពីបាតទន្លេអស់រយៈពេល១៣ឆ្នាំ
ទើបផែនការបានបញ្ចប់។ ការស្តារបាតទន្លេ ប្រឡាយ
និងជីកព្រែកបញ្ចូលទឹកក្នុងស្រែបានទទួលជោគជ័យ
ហើយបន្ទាប់មកបានធ្វើឲ្យវប្បធម៌ចិនបុរាណចម្រើនលូតលាស់តាមបណ្ដោយទន្លេលឿង
ទន្លេវួយ និងតាមផ្លូវទឹកនានាក្នុងទឹកដីភូមិភាគកណ្ដាល។
បន្ទាប់ពីផែនការនេះទទួលជោគជ័យ
អ៊ីត្រូវប្រជាពលរដ្ឋចិនទទួលស្គាល់ជាវីរបុរសនៅក្នុងប្រវត្តិសាស្ត្រចិន
ហើយនៅក្នុងប្រវត្តិសាស្ត្រចិនគេសរសេរថា “មហាបុរសអ៊ីគ្រប់គ្រងទឹកជំនន់” ជាពិសេសនៅតំបន់ភ្នំឡុងមឹន
តាមបណ្ដោយទន្លេលឿង
មានផ្លូវទឹកជាច្រើនដែលស្តុបទឹកពីការហូរជន់លិចភូមិភាគកណ្ដាល
បង្វែរហូរចូលសមុទ្រ។
អ៊ីបានដឹកនាំពលករជាច្រើនម៉ឺននាក់ដើម្បីជីកច្រកបង្ហូរទឹកនេះ
ដែលពលរដ្ឋដាក់ឈ្មោះថា “ផ្លូវទឹកមហាបុរសអ៊ី”។
ក្រោយពីគ្រប់គ្រងគ្រោះទឹកជំនន់បានទទួលជោគជ័យ
តាអ៊ីបានដឹកនាំប្រជាជនដើម្បីអភិវឌ្ឍនវិស័យកសិកម្មដោយការប្រើប្រាស់ទឹក
និងដី។ គាត់បានអនុញ្ញាតកូនប្រុសរបស់គាត់បង្រៀនប្រជាជនអំពីវិធីដើម្បីដាំដុះដំណាំស្រូវ
និងដំណាំកសិផលផ្សេងទៀត
ហើយតាអ៊ីបានណែនាំប្រជាជនឲ្យចេះបង្កាត់ពូជត្រី ទា និងក្ងាន។
ក្រោមការជួយជ្រោមជ្រែងរបស់អ៊ី ប្រជាជនរស់នៅក្នុងសុខសន្តិភាព។
ស្ដេចស៊ុនបានកោតសរសើរដល់ការងារវិស្វកម្មរបស់អ៊ី
និងការយកចិត្តទុកដាក់ ធ្វើឲ្យព្រះអង្គប្រគល់រាជ្យបល្ល័ង្កឲ្យអ៊ី
ជំនួសការប្រគល់ឲ្យបុត្រារបស់ទ្រង់។
ពីដំបូងអ៊ីបានបដិសេធមិនព្រមទទួលយករាជបល្ល័ង្កទេ
ប៉ុន្តែដោយសារមានប្រជាប្រិយភាព និងការគាំទ្រពីគ្រប់ម្ចាស់សម្ព័ន្ធ
ព្រមទាំងប្រធានក្រុម ទើបគាត់យល់ព្រមទទួលរាជបល្ល័ង្កជាអធិរាជថ្មី
ក្នុងជន្មាយុ៥៣ឆ្នាំ។ អ៊ីបានកសាងរាជធានីអានយី (Anyi) ដែលគេរកឃើញសំណង់បាក់បែកនៅសល់ពីរាជវង្សស៊ាភាគខាងត្បូងខេត្តសានស៊ី
ហើយបានរកឃើញសម័យកាលថ្មីមួយដែលគេហៅថា រាជវង្សស៊ា
ដែលប្រវត្តិវិទូសន្មតថាជារាជវង្សដំបូងគេនៃប្រវត្តិសាស្ត្រចិន។
អ្វីទៅដែលធ្វើឲ្យអ៊ីក្លាយជាវីរបុរសដ៏អស្ចារ្យក្រោយពេលរៀបការ៥ថ្ងៃ
គាត់បានចាកចេញពីផ្ទះដើម្បីគ្រប់គ្រងគ្រោះទឹកជំនន់។
ក្នុងរយៈពេល១៣ឆ្នាំ
អ៊ីមិនដែលបានចូលស្នាក់នៅក្នុងផ្ទះរបស់ខ្លួនឡើយ
ទោះបីជាបានដើរកាត់មុខផ្ទះបីលើកក៏ដោយ។
ថ្វីបើកូនប្រុសរបស់គាត់កើតនៅក្នុងកំលុងពេលនេះ
គាត់ក៏មិនវិលមកផ្ទះដែរ។
តាំងពីពេលនោះប្រជាជនបានសម្រេចជ្រើសរើសអ្នកមានសមត្ថភាពមកគ្រប់គ្រងពួកគេ
អ៊ីបានទទួលការគាំទ្រពីមហាជន និងស្តេចស៊ុន
លើកគាត់ឲ្យឡើងសោយរាជ្យនៅឆ្នាំ២០៧០ មុន គ. ស. អ៊ីបានបង្កើតរាជវង្សស៊ា មានអាយុកាលប្រហែលពីសតវត្សទី២១-១៦ មុន គ.
ស.
ដែលមានរាជធានីឈ្មោះយ៉ាង ក្នុងស្រុកតឹងហ្វឹង
ខេត្តហឺណាន។ នេះជាការបើកទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្រចិន។
មហាបុរសអ៊ី
មិនត្រឹមតែទទួលបានការកោតសរសើរពីការប្រឹងប្រែងឥតងាករេដើម្បីទប់ស្កាត់គ្រោះធម្មជាតិ
ថែមទាំងធ្វើការងារមិនដែលគិតពីផលប្រយោជន៍ផ្ទាល់ខ្លួនជាងការជួយស្រោចស្រង់ប្រជាជនឡើយ។
កិច្ចការគ្រប់គ្រងទឹកជំនន់របស់អ៊ី
ធ្វើឲ្យគាត់មានភាពស្និទ្ធស្នាលរាក់ទាក់ពីប្រជាជន
និងមន្ត្រីគ្រប់តំបន់ បន្ទាប់មកនៅទូទាំងប្រទេសចិនទាំងមូល។
យោងតាមសៀវភៅប្រវត្តិសាស្ត្រ
អ៊ីបានបែងចែកអាណាចក្រចិនជា៩ខេត្តធំៗរួមមាន៖ ជីចូវ យានចូវ
ឈីងចូវ ស៊ីចូវ យ៉ាងចូវ ជីងចូវ អ៊ីចូវ លាំងចូវ
និងយ៉ុងចូវ។ តាមគម្ពីរសាសនាបុរាណ (Zhou li) មិនមានខេត្តស៊ីចូវ
និងលាំងចូវ ទេ បែរជាមានខេត្តយ៉ូវចូវ និងពីងចូវ
ប៉ុន្តែបើតាមគម្ពីរ អឺយ៉ា (Er ya) ជាវចនាធិប្បាយដ៏កម្រ
ដែលនៅមានសេសសល់ រកឃើញដោយលោក ប៊ែណាត កាល់គ្រីន ជនជាតិស៊ុយអែត (Bernhard Karlgren
1931: 49) បានសន្និដ្ឋានថា
ពាក្យនៅក្នុងសទ្ទានុក្រមភាគច្រើនកើតក្នុងសតវត្សទី៣ មុន គ. ស. សរសេរថាមិនមានខេត្តឈីងចូវ និងលាំងចូវទេ
តែជំនួសដោយខេត្តយ៉ូវចូវ និងយីងចូវ ទៅវិញ។ ទោះជាយ៉ាងណា
មានការបែងចែកខេត្តទាំងអស់ចំនួន៩។ មានខេត្តមួយដែលបានរកឃើញលោហធាតុ
ហើយព្រះអង្គបានផលិតឆ្នាំងលោហៈជើងបី (Nine Tripod Cauldrons)។
បើតាមកំណត់ត្រាបន្ទះឫស្សី
ក្នុងឆ្នាំទី២នៃរជ្ជកាលរបស់អ៊ី មហាឧបរាជនៃព្រះរាជាស៊ុនបានស្លាប់។
ហើយនៅឆ្នាំទី៥
ព្រះអង្គបានកោះប្រជុំលើកទីមួយរវាងមេដឹកនាំគ្រប់នគរនៅភ្នំធូសាន (Tushan)។ នៅឆ្នាំទី៨ ព្រះអង្គបានកោះប្រជុំជាលើកទីពីរនៅភ្នំក្វាយជី (Kuaiji) ដើម្បីរៀបចំពង្រឹងអំណាចរាជ្យបល្ល័ង្កព្រះអង្គឡើងវិញ
ព្រះអង្គបានសម្លាប់មេដឹកនាំភាគខាងជើងម្នាក់ឈ្មោះហ្វាងហ្វឹង (Fangfeng)។
អ៊ីជាព្រះមហាក្សត្រចិនតែមួយអង្គគត់ទទួលបានមហាកិត្តិយសថ្លៃថ្លា
និងក្រោយពីសោយទិវង្គតទៅ ព្រះអង្គទទួលបច្ឆាមរណនាមថា “មហាបុរសអ៊ី”។ កំណត់ត្រានោះបន្តថា អ៊ីគ្រប់គ្រងរាជ្យបល្ល័ង្កអស់រយៈពេល៤៥ឆ្នាំ
ក្នុងអំឡុងរាជវង្សស៊ា បើតាមលោក យៀក ជាស៊ូ បញ្ជាក់ថា
អ៊ីស្លាប់ដោយជំងឺចាស់ជរា នៅតំបន់ភ្នំក្វាយជី
នៅភាគខាងត្បូងខេត្តសាវស៊ីង (Shaoxing) សព្វថ្ងៃ។
បើសិនលោកអ្នកធ្វើដំណើរទេសចរនៅភាគខាងកើតព្រំប្រទល់អាណាចក្រចិន
និងកន្លែងបញ្ចុះសពអ៊ី យើងអាចមើលឃើញមហាចេតិយអ៊ី
ដែលបានសង់ដំបូងនៅគ្រិស្តសករាជទី៦ ក្នុងរាជវង្សសុងភាគខាងត្បូង
ដើម្បីរំឭកដល់មហាកិត្តិយសអ៊ី។ មហាចេតិយនេះមានចម្ងាយ៤គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងសាវស៊ីង។
សំណង់ជាច្រើនត្រូវសាងសង់ឡើងវិញជាច្រើនដងនៅសម័យក្រោយៗមក។
ចំណុចសំខាន់បីផ្នែកនៃមហាចេតិយដូចជា ផ្នូរមហាបុរសអ៊ី
ប្រាសាទមហាបុរសអ៊ី និងវិមានរំឭកអនុស្សាវរីយអ៊ី។
មានរូបសំណាកជាច្រើន
ដែលគេមើលឃើញពីការព្យាយាមរបស់អ៊ីតាំងពីសម័យបុរាណ។
មានអធិរាជជាច្រើនអង្គបានបន្តការគ្រប់គ្រងតាមរបបរាជានិយមបែបនេះដើម្បីធ្វើពិធីប្រារព្ធបូជាដល់កិត្តិយសមហាបុរសអ៊ី
ជាពិសេសគឺ អធិរាជឈីនស៊ឺហ័ង៕
ប្រែសម្រួលដោយ៖ លី គីមហេង
No comments:
Post a Comment