អ្នកស្រុកអ្នកស្រែស្គាល់ដឹងគ្រប់គ្នា បានធ្វើដំណើរចេញពីផ្ទះដើម្បីទៅប្រកបមុខរបរម្យ៉ាង។
គេដើរមកមិនឆ្ងាយប៉ុន្មាន ក៏អង្គុយឳបក្បាលជង្គង់នៅនឹងដី ស្រែកថ្ងគ្រហឹមឡើងថា ” អូយ…
អញ…រងា…ចង់…ស្លាប់…ទៅ…ហើយ”
ក្នុងពេលនោះឯង គេក៏បានឮចង្រ្កង់សេះក្រិងក្រង់ៗ លើ្វយៗ
មកពីចម្ងាយ។ មួយស្របក់
ក្រោយមករទេះសេះដែលមានសេះទឹមនឹងរទេះបីក្បាលក៏រត់ឆ្លងមកតាមផ្លូវដែលគេកំពុង
អង្គុយឳបក្បាលជង្គង់។បុរសកម្ជិលម្នាក់នោះ ក៏ស្រែកសុំការជួយសង្រ្គោះចំពោះម្ចាស់រទេះ
សេះយ៉ាងអស់កម្លាំងល្ហិតល្ហៃថាៈ-
ក្រោយមករទេះសេះដែលមានសេះទឹមនឹងរទេះបីក្បាលក៏រត់ឆ្លងមកតាមផ្លូវដែលគេកំពុង
អង្គុយឳបក្បាលជង្គង់។បុរសកម្ជិលម្នាក់នោះ ក៏ស្រែកសុំការជួយសង្រ្គោះចំពោះម្ចាស់រទេះ
សេះយ៉ាងអស់កម្លាំងល្ហិតល្ហៃថាៈ-
” ជួយ-ផង-”
” ឈប់-” បុរសដែលជាម្ចាស់សេះទាញបង្ហៀរឲ្យសេះឈប់
រូចហើយក៏ដើរចូលទៅមើលបុរសកម្ជិលមួយស្របក់ គេមិនត្រឹមមិនជួយបុរសកម្ជិលនោះប៉ុណ្ណោះទេ គេថែមទាំងយក
ខ្សែតីក្នុងដៃវាយបុរសកម្ជិលនោះព្រមទាំងស្រែកជេថាៈ- ” សុំឲ្យឯងចូរស្លាប់នៅក្នុងសភាព
ដូច្នេះចុះ ត្រជាក់ស្លាប់នៅទីនេះក៏សមគួរហើយ”
និយាយចប់ក៏បរទេះសេះចេញទៅមិនចាប់អារម្មណ៍នឹងបុរសកម្ជិលនោះសូម្បីបន្តិចសោះ
ឡើយ។
បុរសកម្ជិលខឹងខ្លាំងណាស់ គិតក្នុងចិត្តថាៈ- “ឯងមិនឲ្យយើងជិះរទេះក៏បាន
តែហេតុអ្វីឡើយ។
ត្រូវវាយអញផង អញត្រូវតែចងពារជាមួយឯងឲ្យដល់ទីបំផុត…”។
កាលបើគិតដូច្នោះហើយ បុរសកម្ជិលក៏ប្រញាប់ក្រោកឡើង លោតកញ្ឆេងរត់តាមរទេះ
សេះនោះទៅភ្លាម។ រទេះសេះរត់ទៅខាងមុខមួយស្របក់ ក៏បន្ថយល្បឿនរង់ចាំបុរស
កម្ជិលម្នាក់នោះ ហាក់ដូចមិនត្រូវការបរឲ្យលឿនដោយខ្លាចក្រែងបុរសកម្ជិលនោះរត់តាម
មិនទាន់។ កាលបុរសកម្ជិលនោះរត់ចូលមកជិត រទេះសេះក៏បរតទៅមុខទៀត រត់ដេញតាម
មកដូច្នេះគិតរយៈផ្លូវប្រមាណ ២ គីឡូដី។ បុរសកម្ជិលម្នាក់នោះ ញើសពេញខ្លួន បានឮ
ថៅកែម្ចាស់រទេះស្រែកបា្រប់សេះថាៈ- “ឈប់-” បន្ទាប់មករទេះសេះក៏បានឈប់យ៉ាង
សន្សឹមៗ។
ថៅកែបែរមុខមកប្រាប់បុរសកម្ជិលថាៈ- “ឡើងរទេះមកចុះ…អម្បាញ់មិញនេះបើយើងមិន
បោយឯងពីរបីខ្សែទេ ឯងក៏គង់ក្រោកមិនរួចដែរ”។
បុរសកម្ជិលនោះទើបដឹងចេតនារបស់ថៅកែម្ចាស់រទេះសេះ។
គេមានអារម្មណ៍ព្រឺព្រួចយ៉ាងខ្លាំង
សេចក្តីអាឃាតព្យាបាទក៏បានរលាយបាត់អស់ទៅ។ គេពោលចំពោះថៅកែរទេះសេះយ៉ាងដឹង
គុណថាៈ-
សេចក្តីអាឃាតព្យាបាទក៏បានរលាយបាត់អស់ទៅ។ គេពោលចំពោះថៅកែរទេះសេះយ៉ាងដឹង
គុណថាៈ-
” លោកអ៊ុំ…ខ្សែតីរបស់លោកអ៊ុំបណ្តេញសេចក្តីខ្ជិលច្រអូសរបស់ខ្ញុំទៅអស់រលីងហើយ
អម្បាញ់
មិញនេះ លោកអ៊ុំមិនព្រមឲ្យខ្ញុំឡើងរទេះសេះ ខ្ញុំអាឃាតព្យាបាទជាខ្លាំង លោកអ៊ុំពិតជាល្អិតល្អន់
មែន បង្គាប់ឲ្យខ្ញុំរត់តាមទាល់តែក្តៅវូបវ៉ាបពេញខ្លួន ហើយទើបឲ្យឡើងលើរទេះ…”។
មិញនេះ លោកអ៊ុំមិនព្រមឲ្យខ្ញុំឡើងរទេះសេះ ខ្ញុំអាឃាតព្យាបាទជាខ្លាំង លោកអ៊ុំពិតជាល្អិតល្អន់
មែន បង្គាប់ឲ្យខ្ញុំរត់តាមទាល់តែក្តៅវូបវ៉ាបពេញខ្លួន ហើយទើបឲ្យឡើងលើរទេះ…”។
“ល្អហើយ…កាលបើឯងយល់ហេតុផលផ្សេងៗ
ល្អហើយនោះ ពីពេលនេះទៅក៏កុំខ្ជិលច្រអូល
ទៀតអីណា៎”។
ទៀតអីណា៎”។
តាំងពីពេលនោះជាដើមរៀងមក
មនុស្សទាំងពីរនាក់នេះក៏ក្លាយជាមិត្តដ៏ល្អនឹងគ្នាលុះថ្ងៃ
អវសាន្ត…៕
អវសាន្ត…៕
No comments:
Post a Comment