អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 14 June 2012

ហ៊ានបោះជំហានទៅមុខ

មិនមានអ្វីដែលជាឧបសគ្គដល់យើងស្មើនឹងសេចក្តីខ្លាច ហើយក៏គ្មានអ្វីដែលស្វែងរកនិងនាំយក
មកលំបាកស្មើនឹងសេចក្តីក្លាហាន។
មនុស្សដែលចាប់អារម្មណ៍ចង់ធ្វើពាណិជ្ជកម្ម បើខ្វះសេចក្តីក្លាហានហើយនោះ កុំសង្ឃឹមឡើយ
ថាពាណិជ្ជកម្មដែលអ្នកកំពុងនឹងដំណើរការនឹងទទួលជោគជ័យបាន ទាំងនេះក៏ព្រោះសូម្បីតែ
ចាប់ផ្តើមក៏អ្នកនៅមិនហ៊ានឡើយទាំងដែលការចាប់ផ្តើមនោះគ្រាន់តែជាលេខ ១ ក្នុងក្តាជីវិត
របស់អ្នកតែប៉ុណ្ណោះ នៅត្រូវមានលេខ ២ លេខ ៣ ហើយនឹងផ្សេងៗតៗ ទៅទៀត ដែលយើង
ត្រូវប្រើសេចក្តីក្លាហានច្រើនសន្ធឹកសន្ធាប់ទៀតជាគ្រឿងសំរេចចិត្ត។
ដូច្នេះបើចំណុចចាប់ផ្តើមនៃសេចក្តីក្លាហាននៅមិនប្រាកដឡើយនោះ ក៏ចូរលះបង់គំនិតដែល
នឹងលោតចូលមកធ្វើពាណិជ្ជកម្មទៅ។ តែបើអ្នកគិតថា ទោះយ៉ាងណាក៏ត្រូវលោតចូលមកហើយ
នោះ យើងក៏ត្រូវប្រាប់ខ្លួនឯងយ៉ាងជឿជាក់ថា យើងត្រូវហ៊ានក្នុងការសំរេចចិត្ត ហើយនឹងចូរ
ហ៊ានបោះជំហានទៅខាងមុខ។
ជាការប្រាកដណាស់ថា មនុស្សយើងអាចនឹងរារេករឺមានអារម្មណ៍ច្របូកច្របល់ ប្រសិនបើត្រូវ
សម្រេចចិត្តក្នុងរឿងអ្វីដែលសំខាន់ៗ សំរាប់ជីវិត តែក៏មិនមែនជារឿងលំបាកអ្វីឡើយដែលយើង
នឹងសម្រេចចិត្តដោយសេចក្តីក្លាហានក្នុងការដែលនឹងឈានទៅខាងមុខ បើយើងមានសេចក្តី
ក្លាហានហើយ ថ្ងៃខាងមុខយើងក៏នឹងព្រមក្នុងការប្រឈមមុខជាមួយរឿងរ៉ាវគ្រប់បែបយ៉ាង។
មនុស្សខ្លះបានត្រឹមមកលក់ក្តីសុបិន្តថា ខ្ញុំចង់ធ្វើនោះ ខ្ញុំនឹងធ្វើនេះ តែទីបំផុតក៏មិនបានធ្វើអ្វី
សូម្បីមួយយ៉ាង ពីថ្ងៃទៅជាខែ ពីខែទៅជាឆ្នាំ កាលបើចូលទៅសួរគេមែនទែនថាហេតុអ្វីមិនធ្វើ
តែម្តងទៅ ចម្លើយគឺ នៅមិនទាន់ព្រមសេចក្តីព្រមដែលគេថានោះបើពិនិត្យឲ្យដល់ទៅ ជួនកាល
ក៏អាចមិនមែនជាហេត្ុផលដែលពិតប្រាកដនោះទេទាំងនេះព្រោះគេអាចមានទុនព្រមក៏ថា
បាន តែដែលគេមិនព្រមឈានទៅខាងមុខសោះ ក៏ព្រោះគេមិនមានសេចក្តីក្លាហានហ្នឹងឯង។
ដូច្នេះថ្ងៃនេះទើបយើងឃើញគេនៅឈរទីដើម មានសុភាសិតចិនមួយបទពោលថាៈ
មិនចូលរូងខ្លាក៏មិនបានកូនខ្លា
វាបានប្រាប់យើងយ៉ាងច្បាស់ថា បើយើងត្រូវការធ្វើអ្វីម្យ៉ាងហើយនោះ វាក៏ត្រូវតែមានការប្រថុយ
ប្រថាននៅជាមួយគ្នាផងតែទាំងអស់ហ្នឹង ដូច្នេះរបស់សំខាន់ម្យ៉ាងដែលយើងត្រូវមាននៅក្នុង
ចំនុចចាប់ផ្តើមនោះគឺភាពក្លាហានហ្នឹងតែម្តង។
បើយើងហ៊ាន សូម្បីដឹងហើយថាក្នុងរូងនោះមានកូនខ្លា ហើយព្រមគ្នានោះអាចមានមេខ្លានៅ
ជាមួយផងក៏បាន ហើយយើងក៏បានសម្រេចចិត្តចូលទៅហើយ ចម្លើយក្នុងរឿងនេះគឺ យើង
អាចនឹងបានកូនខ្លា រឺយើងអាចនឹងត្រូវមេខ្លាស៊ីក៏បានតែមនុស្សដែលកំសាកនឹងមិនបានជួប
អ្វីម្យ៉ាងឡើយ ក្រៅពីឈរព្រោកប្រាជ្ញយ៉ាងនេះយ៉ាងនោះនៅខាងក្រៅតែប៉ុណ្ណោះ។
តែពេលយើងមកគិតមើលតទៅទៀត បើយើងហ៊ានហើយបានកូនខ្លា ក៏ចាត់ទុកថាទទួលបាន
ជោគជ័យហើយ ចំណែកដែលថាចុះបើយើងចូលទៅជួបមេខ្លាវិញ គង់មិនមែនមានតែម្យ៉ាង
ទេដឹងដែលថាត្រូវមេខ្លាស៊ីនោះ យើងក្លាហានស្រេចទៅហើយ យើងអាចយកឈ្នះមេខ្លាក៏ថា
បាននោះវាអាចជាសំណាងពីរតំណថែមទៀត គឺបានកូនខ្លាហើយ នៅបានមេខ្លាទៀត។ ដូច្នេះ
កាលបើមេខ្លាជាឧបសគ្គ មិនផ្សេងគ្នាប៉ុន្មានជាមួយឧបសគ្គក្នុងការធ្វើពាណិជ្ជកម្មវាអាចនឹង
កើតឡើងបានគ្រប់ពេល តែបើយើងស៊ូជាមួយវា យើងអាចឈ្នះវាក៏បាន។
ចម្លើយក្នុងរឿងនេះប្រាប់យើងឲ្យដឹងថា យ៉ាងហោចណាស់ក៏ត្រូវក្លាហានជាមុនសិន ហ៊ានក្នុង
ការឈានទៅមុខ ហើយជ័យជំនះក៏នឹងតាមមក ព្រោះជ័យជំនះនោះវានៅលើខ្លួនរបស់យើង
នេះឯង។
កុំខ្លាចក្នុងការឈានទៅមុខយ៉ាងយឺតៗ រឿងដែលត្រូវខ្លាចមានតែម្យ៉ាងគឺការឈប់នៅស្ងៀម
មួយកន្លែង



No comments:

Post a Comment