បុរសម្នាក់ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានសេចក្តីតាំងចិត្តខ្ពស់ក្នុងការប្រកបកិច្ចការងារ
តែ
ទោះបីគេប្រកបអាជីពអ្វីក៏តែងតែជួបប្រទះឧបសគ្គមករាំងស្ទះឲ្យត្រូវបញ្ឈប់ការងារទាំងនោះជា
រឿយៗ ទៅ រហូតគេចាប់ផ្តើមរួញរាអស់សង្ឃឹមក្នុងជីវិត។ បុរសកម្លោះនោះមានភាពចង្អៀតតាន
តឹងក្នុងឳរ៉ាជាខ្លាំងចំពោះជោគវាសនារបស់ខ្លួនឯង គេបានទៅឯវត្តសេន(zen) មួយហើយក៏បាន
ស្រែកឡូឡាតវ៉ានឹងទេវតាមេឃដី។
អ្នកលោកគ្រូសេនមួយអង្គនិមន្តឆ្លងកាត់ទីនោះបានឃើញហើយ
ទើបសាកសួរនូវមូលហេតុដែលទោះបីគេប្រកបអាជីពអ្វីក៏តែងតែជួបប្រទះឧបសគ្គមករាំងស្ទះឲ្យត្រូវបញ្ឈប់ការងារទាំងនោះជា
រឿយៗ ទៅ រហូតគេចាប់ផ្តើមរួញរាអស់សង្ឃឹមក្នុងជីវិត។ បុរសកម្លោះនោះមានភាពចង្អៀតតាន
តឹងក្នុងឳរ៉ាជាខ្លាំងចំពោះជោគវាសនារបស់ខ្លួនឯង គេបានទៅឯវត្តសេន(zen) មួយហើយក៏បាន
ស្រែកឡូឡាតវ៉ានឹងទេវតាមេឃដី។
នាំគេឲ្យមកធ្វើដូច្នោះ។ បុរសកម្លោះទើបរៀបរាប់រឿងរ៉ាវដែលចង្អៀតតានតឹងក្នុងចិត្តទាំងពួងឲ្យ
លោកគ្រូសេននោះស្តាប់តាំងពីដើមដល់ចប់។
“ធ្វើចិត្តឲ្យត្រជាក់សិនញ៉ោម
អញ្ជើញទៅពិសារតែក្តៅអ៊ុនៗ ដើម្បីរម្ងាប់ចិត្តឲ្យត្រជាក់សិន
ល្អជាង”
ថាហើយលោកគ្រូសេនអង្គនោះក៏ដើរនាំមុខអ្នកកម្លោះទៅកាន់សាលាមួយនៅក្នុងសួនច្បាដ៏ល្អជាង”
ត្រជាក់ត្រឈឹងត្រឈៃ ផ្ចឹតផ្ចង់សម្រឹតទឹកតែទៅឲ្យអ្នកកម្លោះនោះ “អេ! ទឹកតែអ្វីនេះកូណា
ហេតុអ្វីក៏គ្មានក្លិនហើយរសជាតិសាបល្វេងថែមទៀត” បុរសនោះរអ៊ូ។ “នេះគឺជាតែដែលល្អបំផុត
ហើយ ណ្ហើយចាំអាត្មាសម្រឹតឲ្យជាថ្មី” លោកគ្រូសេន ផ្ចិតផ្ចង់ចាក់តែចេញពីប៉ាន់មួយផ្សេងទៀត
ខណៈដែលទឹកតែស្រក់ចុះចូលក្នុងពែង ភ្លាមនោះក្លិនដ៏ឈ្ងុយឈ្ងប់របស់តែក៏បានអណ្តែតចូល
ទៅក្នុងឃានប្រសាទរបស់អ្នកកម្លោះនោះ ពេលដែលបានស្រង់ក្លិនដ៏ក្រអូបក្រអែបរបស់តែបុរស
នោះក៏ដឹងភ្លាមផងដែរថាពិតជាតែដ៏ល្អបំផុតពិតមែន។
“ក្លិនក៏ក្រអូបឈ្ងុយឈ្ងប់
រសជាតិក៏ឆ្ងាញ់ នេះប្រហែលជាស្លឹកតែដែលល្អបំផុតជាងពែងមុននោះ
ហើយតើមែនទេកូណា?”
ហើយតើមែនទេកូណា?”
“មិនមែនទេ
តែពែងនេះ ហើយនឹងពែងមុនក៏គឺប្រភេទដូចគ្នាហ្នឹងឯង”
“មិនគួរឲ្យជឿសោះ
តែពែងនេះហើយនឹងពែងមុនក្លិនហើយនឹងរសជាតិផ្សេងពីគ្នាយ៉ាងដាច់
ស្រឡះ”
ស្រឡះ”
“នោះព្រោះតែពែងដំបូង
ប្រើត្រឹមតែទឹកក្តៅអ៊ុនស្រុះទៅតែប៉ុណ្ណោះឯង ក្លិនហើយនឹងរសជាតិ
ទើបមិនចេញមកពេញទំហឹង គុណភាពរបស់វាទើបបានត្រឹមប៉ុណ្ណឹង ចំណែកតែពែងក្រោយនេះ
ប្រើទឹកក្តៅនិងពេលវេលាឆុងយ៉ាងត្រឹមត្រូវ រសជាតិដែលបានទើបខុសគ្នាដូច្នេះនោះឯងញ៉ោម!”
ទើបមិនចេញមកពេញទំហឹង គុណភាពរបស់វាទើបបានត្រឹមប៉ុណ្ណឹង ចំណែកតែពែងក្រោយនេះ
ប្រើទឹកក្តៅនិងពេលវេលាឆុងយ៉ាងត្រឹមត្រូវ រសជាតិដែលបានទើបខុសគ្នាដូច្នេះនោះឯងញ៉ោម!”
តែដែលល្អឬមិនល្អ
បើមិនប្រើទឹកដែលក្តៅនិងពេលវេលាចម្រាញ់រំងាស់ទេនោះ ក្លិននិងរសជាតិ
ក៏មិនខុសគ្នាអ្វី ក៏ដូចជីវិតអញ្ចឹងដែរ បើមិនបានឆ្លងកាត់សេចក្តីទុក្ខលំបាកនិងការដួលរំលំ ការ
បរាជ័យខ្លះទេក៏មិនកើតបញ្ញាដែរ។
ក៏មិនខុសគ្នាអ្វី ក៏ដូចជីវិតអញ្ចឹងដែរ បើមិនបានឆ្លងកាត់សេចក្តីទុក្ខលំបាកនិងការដួលរំលំ ការ
បរាជ័យខ្លះទេក៏មិនកើតបញ្ញាដែរ។
រឿងនេះសម្តែងឲ្យឃើញថា
វិថីជីវិតមិនមែនរោយទៅដោយស្រទាប់នៃផ្កាកុលាបនោះទេ
ការដែលយើងប្រាថ្នាមិនឲ្យជីវិតនេះភប់ប្រសព្វជួបប្រទះនឹងឧបសគ្គសោះ ទើបជារឿងដែលមិនអាចប្រព្រឹត្តទៅបានឡើយ។
មនុស្សដែលខ្សត់អត់ក្រក៏ប្រហែលជាពោរពេញទៅដោយបញ្ហា មិនថារឿងប្រាក់កាស់មាន
បំណុលរឹតរុំជុំជិត ទើបធ្វើឲ្យនឹកឥច្ឆាមនុស្សដែលកើតមកក្នុងត្រកូលស្តុកស្តម្ភទ្រព្យ ដោយ
ភ្លេចគិតទៅថាមនុស្សដែលកើតមកមានទ្រព្យសម្បតិ្តស្តុកស្តម្ភក៏ត្រូវជួបប្រទះបញ្ហាផ្សេងៗ
មិនខុសគ្នាប៉ុន្មានទេ ដូចជាបញ្ហាសុខភាព រឿងរ៉ាវក្នុងគ្រួសាររឺបញ្ហាប្រការផ្សេងៗ រាប់មិនអស់។
កុំគិតថាឧបសគ្គជារឿងគ្រោះអាក្រក់ កុំចាំតែសួរថា ហេតុអ្វី! ហេតុអ្វី! ក្នុងពេលដែលជួបឧបសគ្គ
តែឲ្យមើលឧបសគ្គក្នុងផ្លូវដែលថា ជាបទពិសោធន៍ជាការសាកល្បង នោះនឹងធ្វើឲ្យអ្នកស្គាល់
តម្លៃរបស់ជីវិតហើយសួរខ្លួនឯងថា “ធ្វើដូចម្តេចទើបអាចកន្លងឧបសគ្គនេះទៅបាន”។
របស់ដូចគ្នា
មនុស្សម្នាក់បានមកព្រោះអ្នកដទៃហុចឲ្យតែម្នាក់ដទៃទៀតត្រូវប្រឹងប្រែងប្រយ័ត្ន
ប្រយែងសន្សំទុកដាក់បន្តិចម្តងៗ ទម្រាំបានមក អ្នកគិតថារបស់នេះមានគុណតម្លៃស្មើគ្នារឺអត់
ចម្លើយគឺរបស់វាមិនខុសគ្នាទេ តែវាផ្សេងគ្នាត្រង់គុណតម្លៃនិងមោទនភាពដែលកើតក្នុងក្រឳ
ដួងចិត្តនោះឯងវិញទេតើ។
ប្រយែងសន្សំទុកដាក់បន្តិចម្តងៗ ទម្រាំបានមក អ្នកគិតថារបស់នេះមានគុណតម្លៃស្មើគ្នារឺអត់
ចម្លើយគឺរបស់វាមិនខុសគ្នាទេ តែវាផ្សេងគ្នាត្រង់គុណតម្លៃនិងមោទនភាពដែលកើតក្នុងក្រឳ
ដួងចិត្តនោះឯងវិញទេតើ។
No comments:
Post a Comment