អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 14 June 2012

អ្នកនយោបាយដ៏មានប្រជាប្រិយ ក្វានចុង

កា្វនចុង ជាអ្នកនយោបាយដ៏ឆ្នើមម្នាក់នៅសម័យ ឈុនឈិវ (ឆ្នាំ ៧៧០ មុន គ.ស) របស់
ប្រទេសចិន។ គេមានជិវិតនៅក្នុងយុគដែលរបបវណ្ណៈទាសករធ្លាក់អន់ថយចុះឈានចូល
យុគសម័យរបបវណ្ណៈសក្តិភូមិ។ ប្រទេសជាតិច្របូកច្របល់គ្មានរបៀបច្បាប់ទម្លាប់។ រាជ
វង្សចូវ កំពុងអន់ថយសាបរលាបយ៉ាងឆាប់រហ័ស បាត់បង់អំណាចក្នុងការគ្រប់គ្រងអាណា
ចក្របរិវារទាំងឡាយ។ អាណាចក្របរិវារទាំងនេះនាំគ្នាផ្តាច់ខ្លួនគ្រប់គ្រងខ្លួនឯង ជាហេតុនាំ
ឲ្យកើតការតស៊ូផ្នែកនយោបាយ និងការធ្វើសង្គ្រាមរវាងគ្នាយ៉ាងកាចសាហាវ។ នៅភូមិភាគ
កណ្តាលរបស់ប្រទេសចិនបានកើតមានការឈ្លោះដណ្តើមភាពជាធំរវាងគ្នាមិនដែលដាច់ឡើយ។
 ក្វានចុង មានឈ្មោះផ្សេងទៀតគឺ ក្វានអ៊ីអ៊ូ និង ក្វានជិងចុង មានភូមិលំនៅដើមនៅឯអ៊ិងស័ង
(
អ៊ិងស័ង ក្រុង អ័នហួយ នាបច្ចុប្បន្ន) បានឮថាពីដើមសែជី ដែលជាសែដូចគ្នានឹងចក្រព័ត្តិចូវ។
បិតាឈ្មោះ ក្វានចួង ជាមន្រ្តីរាជការអាណាចក្រឈី តមកស្ថានៈគ្រួសារបានធ្លាក់ដុនដាប។
ក្វានចុង ចាប់កំនើតនៅក្នុងត្រកូលឃុនហ្នាង ក្វានចុងឯងក៏ជាឃុនហ្នាងរងចុះមកនៅក្នុង
សម័យ ឈុនឈិវ។ អ្នកដែលមានឋានៈជាឃុនហ្នាងចាំបាច់ត្រូវមានសមត្ថភាពផ្នែកទាហាន
និងផ្នែកស៊ីវិលគួបផ្សំជាមួយគ្នាផង ពេលស្រុកសាន្តត្រាន្តក៏បដិបត្តិការងារផ្នែករដ្ឋការស៊ីវិល
ពេលមានសង្រ្គាមក៏បតិបត្តិការងារជាមេទ័ព។ ក្វានចុង បានទទួលការសិក្សាទាំងវិជ្ជារដ្ឋការ
ស៊ីវិល និង វិជ្ជាទាហានដូចជាការបើបររទេះចម្បាំងនិងការបាញ់ធ្នូជាដើមមកយ៉ាងល្អ។
ក្វានចុង កាលនៅជំទង់មានជីវិតការរស់នៅយ៉ាងលំបាកតោកយ៉ាក ធ្លាប់មានអាជីពជាអ្នក
ជំនួញ បានធ្វើដំនើរទៅទីផ្សេងៗ ច្រើនរាប់មិនអស់ បានសេពគប់រាប់រកបុគ្គលប្រភេទផ្សេងៗ
គ្រប់សាខាអាជីព បានជួបប្រទះបទពិសោធន៍ និង ឆ្លងកាត់ហេតុការណ៍តូចធំផ្សេងៗ ជាច្រើន
បែប ទើបធ្វើឲ្យមានបទពិសោធន៍ជីវិតចាស់ក្លា។ គេធ្លាប់ស្ម័គ្រការងាររាជការមកជាច្រើនលើក
តែក៏មិនដែលបានសម្រេច។
ខណៈពេលមានអាជីពជាអ្នកជំនួញ បានមានឳកាសសេពគប់ជាមួយ ប៉ៅស៊ូអៀ ជាអ្នកមាន
ឧបនិស្ស័យដ៏ល្អម្នាក់ មានការយល់ចិត្តយល់ថ្លើមគ្នារហូតក្លាយជាមិត្តស្និទ្ធស្នាលចិត្តមួយថ្លើម
មួយ។ ទាំងពីរនាក់ធ្លាប់រួមទុនគ្នាធ្វើជំនួញ ប្រាក់ចំណេញ ការពិតត្រូវបែងចែកស្មើភាគគ្នា តែ
ក្វានចុង តែងយកប្រៀបលើ ប៉ៅស៊ូអៀ ដោយបែងយកផលចំណេញច្រើនជាងជានិច្ច តែប៉ៅ
ស៊ូអៀ ក៏មិនដែលប្រកែប្រកាន់នៅក្នុងរឿងនេះទេ ព្រោះឃើញភាពជាមិត្តសំខាន់ជាងមាស
ប្រាក់ រហូតអ្នកដែលដឹងរឿងនេះតែងតេះដៀលគេថាជាមនុស្សយកប្រៀបមិត្ត តែ ប៉ៅស៊ូអៀ
ក៏តែងតែកែខ្លួនឲ្យ ក្វានចុង ដោយពោលថាៈ- មិត្តទាំងអស់មិនយល់ទេ ការពិត ក្វានចុង
មិន មែនជាអ្នកមានឧបនិស្ស័យយកប្រៀបមិត្តនោះទេ តែដោយសារឋានៈគ្រួសាខ្វះខាត យើង
ជាអ្នកយល់ព្រមឲ្យក្វានចុងខ្លួនឯងទេ
ក្វានចុង ធ្លាប់ធ្វើជាទាហាន ៣ ដង ហើយច្បាំងចាញ់រត់យករួចខ្លួនបានទាំង ៣ ដង មិត្តភក្តិ
ទើបចូលចិត្តប្រមាថគេជានិច្ចថាជាមនុស្សកំសាកខ្លាចស្លាប់មិនមានសេចក្តីក្លាហាននៅក្នុង
ការធ្វើចម្បាំង។ ប៉ៅស៊ូអៀ យល់ច្បាស់នៅក្នុងរឿងនេះថាជាការយល់ខុសចំពោះមិត្ត ទើបប្រ
កាសចំពោះមុខមិត្តភក្តិថា នៅឯផ្ទះ ក្វានចុង មានម៉ែដែលចាស់ជរាហើយ ត្រូវការគេ
ឲ្យមើល ថែ តាមការពិតគេមិនមែនជាមនុស្សកំសាកខ្លាចស្លាប់ដូចអ្នកទាំងអស់គ្នាគិតនោះទេ
ក្វានចុង ធ្លាប់រត់ដើរទាក់ទងឲ្យប៉ៅស៊ូអៀចូលធ្វើការរាជការជាច្រើនដងដែរ តែមិនត្រឹមមិន
បាន ការប៉ុណ្ណោះទេ ថែមទាំងនាំមកនៅឧបសគ្គឲ្យ ប៉ៅស៊ូអៀ លំបាកថែមទៀតផង រហូត
នរណាក៏ និយាយថា ក្វានចុង ជាមនុស្សគ្មានសមត្ថភាពក្នុងការធ្វើការងារ តែ ប៉ៅស៊ូអៀ
មានការយល់ យ៉ាងច្បាស់ថា មិត្តរបស់ខ្លួនមិនមែនជាមនុស្សល្ងង់ដូចអ្នកដទៃគិតនោះទេ
តែពីព្រោះគេមិន ទាន់ជួបឳកាស ក្វានចុង ទើបមានអារម្មដឹងគុណជាខ្លាំងចំពោះសន្តានចិត្ត
មេត្រីភាពរបស់ ប៉ៅស៊ូអៀ។គេតែងពោលដោយភាពដឹងគុណជារឿយៗ ថា អ្នកដែល
ឲ្យកំនើតខ្ញុំគឺមាតាបិតា តែអ្នកដែលយល់ចិត្តខ្ញុំគឺ ប៉ៅស៊ូអៀ
ក្រោយពេលបានឆ្លងកាត់ឧបសគ្គមកជាច្រើន ទីបំផុតអ្នកទាំងពីរក៏បានការងារធ្វើសមតាមបំ
ណងប្រាថ្នា។ ក្វានចុង ជាមួយមិត្តម្នាក់ទៀតបានការងារជាព្រះអាចារ្យបង្ហាត់បង្រៀនព្រះអនុជ
អង្គធំរបស់ក្សត្រ ឈីសៀងកុង ដែលព្រះនាមថា ព្រះរាជបុត្រ ជិវ។ ចំណែក ប៉ៅស៊ូអៀ បាន
ជាព្រះអាចារ្យអង្គតូចរបស់ ឈីសៀងកុង ព្រះនាមថា ព្រះរាជបុត្រ សៀវប៉ៃ។ អ្នកទាំងពីរបាន
ការងារជាអ្នកបម្រើក្រោមល្អងធុលីព្រះបាទរបស់ព្រះអនុជទាំងពីរព្រះអង្គ។
ក្សត្រ ឈីសៀងកុង ឈ្លក់វង្វេងក្នុងកាមរស ថែមទាំងឃោរឃៅក្នុងការគ្រប់គ្រងប្រទេសជាតិ
រហូតនាំឲ្យកើតកលីយុគគ្រប់ទិសទី។ ក្វានចុង និង ប៉ៅស៊ូអៀ ម្នាក់ៗ កើតការនឹកភ្នកក្នុងចិត្តថា ពេលវេលាដែលប្រទេសជាតិនឹងផ្ទុះភ្លើងសង្គ្រាមកំពុងខិតរំកិលចូលមកគ្រប់ខណៈ ទាំងពីរនាក់
ក៏គិតរកមធ្យោបាយនាំម្ចាស់របស់ខ្លួនរត់គេច។ ក្វានចុង ជាមួយចៅហ៊ូអាសារការពារសុវត្ថិភាព
ព្រះរាជបុត្រអង្គជិវ រត់គេចទៅរកព្រះមាតានៅអាណាចក្រ លូ ចំណែកផ្ទះព្រះរាជបុត្រ កុងជឺ
សៀវប៉ៃ នោះផ្ទះព្រះមាតានៅឯអាណាចក្រ អួយ ដែលនៅឆ្ងាយពីអាណាចក្រ ឈីណាស់ ប៉ៅ
ស៊ូអៀ ទើបនាំព្រះរាជបុត្រ សៀវប៉ៃ ទៅអាណាចក្រ ជ្វី ដែលនៅភាគខាងត្បូងរបស់អាណាចក្រ
ឈី។ ព្រះរាជបុត្រទាំងពីរនាំគ្នាធ្វើដំណើរម្នាក់មួយផ្លូវ តែមានវត្ថុបំណងតែមួយគឺ ទៅឲ្យឆ្ងាយពី
ហេតុការណ៍ច្របូកច្របល់ រងចាំមើលសភាពការណ៍ផ្លាស់ប្តូរ ហើយរងចាំឳកាលដែលនឹងបាន
សម្តែងបទបាទខ្លួនឯងជួយប្រទេសជាតិ។
នៅទីបំផុតក៏កើតហេតុការណ៍ច្រួលច្របល់ដូចការរំពឹងទុករបស់ ក្វានចុង ពិតប្រាកដមែន ឆ្នាំ
៦៨៦ មុន គ.ស. កុងស៊ុនអ៊ូជឺ ដែលជាបងប្អូនជីដួនមួយរបស់ ឈីសៀងកុង បានសេព គប់ជា
មួយមន្រ្តីឃុនហ្នាងពីរនាក់ បុកចូលរាជវាំងប្រហារ ឈីសៀងកុង រួចហើយ សុនអ៊ូជឺ ក៏ឡើង
គ្រងរាជ្យជំនួស។ នៅឆ្នាំបន្ទាប់មក ស៊ុនអ៊ូជឺ ក៏ត្រូវប្រជាពលរដ្ឋផ្តាច់ព្រះជន្ម ធ្វើឲ្យ កើតស្ថាន
ការណ៍គ្មានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ។
ពេល កុងស៊ុនអ៊ូជឺ ត្រូវប្រជារាស្រ្តផ្តាច់ព្រះជន្មរួចហើយ បណ្តាមន្ត្រីឃុនហ្នាងទើបប្រឹក្សាគ្នា
រឿងនឹងយកនរណាឡើងគ្រងរាជ្យ មន្ត្រីឃុនហ្នាងជើងចាស់ ឈ្មោះ កៅស៊ី ដែលពីដើម
មានការស្និទ្ធស្នាលជាមួយព្រះរាជបុត្រ សៀវប៉ៃ ទើបរួមដៃគ្នាជាមួយ ក្វស៊ឺ ជាមនុស្សនៅក្នុង
ត្រកូលមន្ត្រីឃុនហ្នាងចាស់ បានលួចបញ្ជូនមនុស្សឲ្យទៅអញ្ជើញព្រះរាជបុត្រ សៀវប៉ៃ
ត្រឡប់មក ដើម្បីឡើងគ្រងរាជ្យ។ ព្រះរាជបុត្រ សៀវប៉ៃ ជាមួយ ប៉ៅស៊ូអៀ រួមគ្នាជជែកវែក
ញែកស្ថានការណ៍ប្រទេសជាតិយ៉ាងប្រយ័ត្នប្រយែងម៉ត់ចត់ ក្រោយពីរួមគ្នាសិក្សាស្ថានការណ៍
ប្រទេសជាតិយ៉ាងល្អិតល្អន់ហើយ ទើបសម្រេចចិត្តខ្ចីយានជំនិះសឹកសង្រ្គាមពីអាណាចក្រជ្វី
ចំនួន ១០០ គ្រឿងត្រឡប់ចូលកាន់អាណាចក្ររបស់ខ្លួនវិញយ៉ាងទ្រនង់អង់អាច។
និយាយពី លូជួងកុង កាលបើជ្រាបដំណឹងថា អាណាចក្រ ឈី បានអង្គក្សត្រហើយ ទើបប្រ
ញាប់ចាត់ចែងកងទាហានការពារដង្ហែព្រះរាជបុត្រ ជិវ ត្រឡប់ទៅអាណាចក្រ ឈី ភ្លាម តែ
ពេល លូជួងកុង ជ្រាបមកថា ផ្នែកខាងព្រះរាជបុត្រ សៀវប៉ៃ ចេញដំនើរត្រឡប់ទៅមុនហើយ
ក៏បញ្ជាឲ្យក្វានចុងនាំកងទាហានទៅលបលួចវាយប្រហារព្រះរាជបុត្រ សៀវប៉ៃ នៅរវាងផ្លូវ
ពីអាណាចក្រ ជ្វី ទៅកាន់អាណាចក្រ ឈី។
ក្វានចុង បាននាំទាហានមួយចំនួនមកពួនក្បែរថ្នល់ធំ ពួនមួយសន្ទុះក៏បានឮសម្លេងយានជំនិះ
ល្វើយៗ មកពីឆ្ងាយ ពេលងើយមុខឡើងក្រឡេកទៅខាងមុខ ក៏ប្រាកដព្រះរាជបុត្រ សៀវប៉ៃ
ប្រថាប់នៅលើព្រះរាជរថដែលកំពុងរំកិលចូលមក ក្វានចុង រងចាំទាល់តែព្រះរាជរថបរចូលមក
ជិត ទើបលើកដងធ្នូតម្រង់ទៅកាន់ព្រះភក្រព្រះរាជបុត្រ សៀវប៉ៃ ហើយបាញ់ចេញទៅលាន់ឮ
សម្លេងសូរឈិវព្រះរាជបុត្រ សៀវប៉ៃ ស្រែកឡើងយ៉ាងខ្លាំងហើយដួលចុះទៅ។
ក្វានចុង ឃើញថាធ្វើបានសម្រេចដូចចិត្តប្រាថ្នាហើយ ក៏នាំពួកទាហានរត់ទៅខាងព្រះរាជបុត្រ
សៀវប៉ៃ នាំគ្នាស្រែកឡូឡាខ្លាំងៗ ថា យ៉ាប់ហើយ យ៉ាប់ហើយ ព្រះរាជបុត្រត្រូវគេលួច
បាញ់បាត់បង់ព្រះ ជន្មហើយ។ ប៉ៅស៊ូអៀ ក៏ស្ទុះចូលទៅត្រកងជួយសង្រ្គោះទើបដឹងថា
បាញ់មិនត្រូវ ការពិតព្រួញ របស់ ក្វានចុង បាញ់ទៅត្រូវខ្សែអាវក្រោះស្ពាន់ដែលព្រះរាជបុត្រ
សៀវប៉ៃ ពាក់ តែដោយប្រាជ្ញា ឈ្លាវៃរបស់ព្រះរាជបុត្រ សៀវប៉ៃ ទើបក្លែងធ្វើឲ្យឃើញថាត្រូវបាន
គេបាញ់ត្រូវហើយផ្តួលខ្លួនចុះ ប្រើធ្មេញខាំចុងអណ្តាតឲ្យចេញឈាមហើយខ្ពុរចេញពីព្រះឳស្ឋ
ក្លែងធ្វើឲ្យដូចពិតប្រកដថាត្រូវ គេបាញ់បាត់បង់ព្រះជន្មហើយអញ្ចឹង។
ពេលព្រះរាជបុត្រ សៀវប៉ៃ បានជួបប្រទះហេតុការណ៍ដ៏គួររន្ធត់ចិត្តរួចហើយ ធ្វើឲ្យមានអារម្មណ៍
ថាចាំបាច់ត្រូវប្រយ័ត្ន ប្រញាប់ផ្លាស់ស្លៀកសម្លៀកបំពាក់ចាស់ ផ្លាស់ទៅប្រថាប់យានជំនិះតូច
ហើយបរកាត់ទៅតាមថ្នល់ចង្អៀតៗ តម្រង់ឆ្ពោះទៅកាន់ព្រះរាជវាំងរហ័ស។
ពេលមកដល់ខាងក្រៅទីក្រុង លិនជឺ ប៉ៅស៊ូអៀ ឲ្យព្រះរាជបុត្រ សៀវប៉ៃ ចតរាជរថហើយរងចាំ
ស្តាប់ពត៌មាន ចំណែកខ្លួនឯងដឹកនាំអ្នកមានថ្វីដៃមួយក្រុមចូលក្រុងជាមុន ប្រញាប់ចូលជួបពួក
មន្ត្រីឃុនហ្នាងជាន់ខ្ពស់ ចូលចរចាបើកផ្លូវជំនួសព្រះរាជបុត្រ សៀវប៉ៃ និយាយបញ្ចុះបញ្ចូលឲ្យ
បណ្តាមន្ត្រីទាំងនោះគាំទ្រព្រះរាជបុត្រ សៀវប៉ៃ ឲ្យឡើងគ្រងរាជ្យ។ អគ្គមហាសេនាបតី កៅស៊ឺ
និង ឃុនហ្នាង ក្វស៊ឺ ដែលមានឥទ្ធិពលបំផុត គាំទ្រព្រះរាជបុត្រ សៀវប៉ៃ ឲ្យឡើងគ្រងរាជ្យយ៉ាង
ពេញទំហឹង មន្ត្រីឃុនហ្នាងផ្សេងទៀតទើបគ្មានយោបល់ជំទាស់ណាមួយឡើយ ហើយនៅទីបំ
ផុតក៏បញ្ជាឲ្យនាំរាជរថទៅទទួលព្រះរាជបុត្រ សៀវប៉ៃ ចូលព្រះរាជវាំងឡើងគ្រងរាជ្យ ហើយ
ព្រះរាជបុត្រ សៀវប៉ៃ ព្រះអង្គនេះឯងដែលក្លាយជាក្សត្រ ឈីហួនកុង ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់លំ
ដាប់ទី ១ ក្នុងចំណោមព្រះរាជាដែលមានព្រះកិត្តិនាមដ៏ខ្ពង់ខ្ពស់ទាំង ៥ ព្រះអង្គនៅក្នុងយុគ
ឈុនឈិវ។
ក្រោយពី ក្វានចុង បានបាញ់ធ្នូដាក់ព្រះរាជបុត្រ សៀវប៉ៃ ហើយក៏ប្រញាប់បញ្ជូនមនុស្សឲ្យ
ទៅរាយការណ៍ព្រះរាជបុត្រ ជិវ។ ព្រះរាជបុត្រ ជិវ ឃើញថាមិនមាននរណាមកដណ្តើមតំណែង
ក្សត្រតទៅទៀតហើយ ការធ្វើដំណើរទើបមិនចាំបាច់ប្រញាប់ប្រញាល់ ៦ ថ្ងៃកន្លងទៅទើបទៅ
ដល់អាណាចក្រ ឈី តែនឹកមិនដល់ថា អាណាចក្រ ឈី មានអ្នកឡើងគ្រងរាជ្យរួចទៅហើយ
ម្យ៉ាងទៀតព្រះមហាក្សត្រអង្គថ្មីនេះក៏មិនមែននរណាផ្សេង ក៏គឺព្រះរាជបុត្រ សៀវប៉ៃ ហ្នឹងឯង
ធ្វើឲ្យព្រះរាជបុត្រ ជិវ ទ្រង់ខ្ញាល់ជាខ្លាំង ភ្លាមៗ នោះក៏បញ្ជូនមនុស្សឲ្យទៅផ្តល់ដំណឹងដល់អង្គ
ក្សត្រ លូ។ កាលលូជួងកុង បានទទួលពត៌មានភ្លាមនោះក៏សម្រេចព្រះទ័យថា យ៉ាងណាបាន
ជាជួយទៅហើយ ក៏ត្រូវជួយឲ្យដល់ទីបំផុត។ ព្រះអង្គបញ្ជូនកងទាហានឲ្យប្រញាប់ធ្វើដំណើរ
ទៅកាន់អាណាចក្រ ឈីសំដៅឆក់ឳកាសខណៈដែលព្រះរាជបុត្រ សៀវប៉ៃ ទើបនឹងឡើងគ្រង
រាជ្យ ឋានៈនៅមិនទាន់រឹងប៉ឹងប្រើកំលាំងចូលកាច់បំបាក់ដណ្តើមព្រះរាជបល្ល័ង្កមកឲ្យព្រះរាជ
បុត្រ ជិវ។
ពេលនេះព្រះរាជបុត្រ សៀវប៉ៃ បានក្លាយជាព្រះមហាក្សត្រទ្រង់ព្រះនាមថា ឈីហួនកុង
ចំពោះការរុករានចូលមករបស់កងទាហានអាណាចក្រ លូ ព្រះអង្គមិនបានចុះញ៉មឲ្យសូម្បី
បន្តិច។ ទ្រង់ចាត់កំលាំងចូលទទួលសឹកសង្រ្គាម កងទាហានទាំងសងខាង បានបំផ្ទុះសង្រ្គាម
ឡើងនៅឯ កាន់ស៊ឺជិតទីក្រុង លិនជឺ (ទីក្រុងធំរបស់អាណាចក្រ ឈី ជឺប៉ មណ្ឌលសាន់តុង
នាបច្ចុប្បន្ន)។ ទាហាន ឈីមានកាំលាំងចិត្តក្លាហាន បានមានពេលសម្រាក់យកកម្លាំង
ចំណែកទ័ព លូ ដើរទ័ពមកឆ្ងាយ ម្នាក់ៗនឿយហត់អស់កម្លាំង ទ័ពលូត្រូវបានវាយឲ្យបែក
ខ្ចាត់ខ្ចាយ លូជួងកុង ធ្លាក់នៅក្នុងការលោមព័ទ្ធស្ទើរតែត្រូវបានចាប់ជាឈ្លើយសឹក ទម្រាំ
នឹងរត់រួចខ្លួនពីការលោមព័ទ្ធមកបាន បិះនឹងគេចខ្លួនមិនរួច។កាលបើមហាក្សត្រចមទ័ពរត់
យករួចខ្លួនមួយព្រះអង្គឯង បណ្តាទាហានក៏រួញរាអស់កម្លាំងចិត្ត កាន់តែបរាជ័យខូចខាត
ធ្ងន់ធ្ងរខ្លាំងឡើងថែមទៀត ឧត្តមសេនីយឯកជាច្រើនត្រូវបានចាប់ជាឈ្លើយសឹក។
ប៉ៅស៊ូអៀ នាំកងទ័ព ឈី ដេញតាមវាយប្រហារ បុកចូលទៅក្នុងអាណាខេត្តរបស់អាណាចក្រ
លូ តាំងបន្ទាយទាហានឈប់សម្រាក។ ប៉ៅស៊ូអៀន សរសេរសំបុត្រមួយច្បាប់ប្រគល់ឲ្យនាយ
ទាហាននាំយកទៅឲ្យ លូជួងកុង ក្នុងសំបុត្រនិយាយថា ព្រះរាជបុត្រ ជិវ ជាមួយព្រះមហាក្សត្រ
របស់យើងជាបងប្អូននឹងគ្នា ព្រះមហាក្សត្រយើងមិនដាច់ចិត្តប្រហារទេ សូមឲ្យព្រះអង្គចាត់ការ
ប្រហារជំនួសចុះចំណែក ចៅហ៊ូ និង ក្វានចុង ជាសត្រូវរបស់យើង ចូរនាំមកប្រគល់ឲ្យអង្គ
មហាក្សត្ររបស់យើងដាក់ទោសដើម្បីសងសឹកចុះ បើមិនដូច្នោះទេយើងនឹងលើកទ័ពមក
ទាំងអស់ដើម្បីលោមព័ទ្ធទីក្រុងរបស់អាណាចក្រ លូ។
កាល លូជួងកុង បានទទួលសំបុត្រគម្រាមមកដូច្នេះ ក៏មិនដឹងជាធ្វើយ៉ាងណាល្អ ទើបកោះ
ប្រជុំនាហ្មឺនមុខមន្រ្តីដើម្បីប្រឹក្សាគ្នារៀបចំផែនការទប់ទល់។ ឃុនហ្នាង ស៊ឺប៉ ទូលថា
ទូលបង្គំគិតថាអាណាចក្រ ឈី គ្មានបំណងប្រហារជីវិត ក្វានចុង ឡើយផ្ទុយទៅវិញត្រូវការ
ឲ្យធ្វើការបម្រើផែនដីទៅវិញទេ សមត្ថភាពរបស់បុគ្គលម្នាក់នេះរកពិបាកណាស់ក្នុងពិភពនេះ
អាណាចក្រណាដែលគេនៅ នឹងថ្កុំថ្កើងរុងរឿងលើផែនដី បើបណ្តោយឲ្យអាណាចក្រ ឈី
បានប្រើ ក្វានចុង ក៏នឹងក្លាយជាភយ័ន្តរាយចំពោះយើងនៅពេលខាងមុខ។ លូជួងកុង សួរថា
តាមយោបល់របស់អ្នកគួរធ្វើយ៉ាងណាចំពោះរឿងនេះស៊ឺប៉ តបថា ត្រូវប្រហារជីវិត ក្វានចុង
យករាង្គកាយដែលឥតវិញ្ញាណបញ្ជូនត្រឡប់ទៅវិញ។ លូជួងកុង ទ្រង់យល់ឃើញថាជាសម្នើ
ដ៏ល្អ តែផ្នែកទូតរបស់អាណាចក្រឈី មិនយល់ព្រម នៅតែទាមទារសម្នើដើម អង្គក្សត្ររបស់
យើងនឹងប្រហារមនុស្សក្បត់ទាំងពីរនោះដោយព្រះហស្ថរបស់ព្រះអង្គឯង ប្រសិនបើមិនបាន
ខ្លួនប្រាណដែលមានជីវិតដើម្បីដាក់ទោសទេក៏ស្មើនឹងមិនបានខ្លួនសត្រូវ ទើបសុំឲ្យព្រះអង្គនាំ
យកមនុស្សរស់ទាំងពីរមកប្រគល់ឲ្យយើង។លូជួងកុង បិះនឹងមិនរួចខ្លួនមកថ្មីៗ ធ្វើម៉េចនឹង
ហានបដិសេធចេតនារម្មណ៍របស់អាណាចក្រ ឈីទៅ ចាំបាច់ត្រូវធ្វើតាមពាក្យស្នើសុំគ្រប់
បែបយ៉ាង ប្រហារជីវិតព្រះរាជបុត្រ ជិវ ព្រមទាំងដាក់ឃាំង ក្វានចុង និង ចៅហ៊ូ។
ក្វានចុង សួរ ចៅហ៊ូថា មិត្តខ្លាចសេចក្តីស្លាប់ឫទេ?” ចៅហ៊ូ តបយ៉ាងអង់អាចថា កើតមកជា
កូនប្រុស រឿងអីត្រូវខ្លាចសេចក្តីស្លាប់!ណ្ហើយចុះ ខណៈនេះ សូមឲ្យមិត្តបានធ្វើជាឃុនហ្នាង
មនុស្សរស់ ហើយឲ្យយើងធ្វើជាឃុនហ្នាងខ្មោចទៅចុះ យើងស្លាប់ដើម្បីព្រះរាជបុត្រ ជិវ
ព្រះរាជបុត្រ ជិវក៏នឹងបានឃុនហ្នាងដែលព្រមស្លាប់ជាពលី ចំណែកមិត្តត្រលប់ទៅហើយ
ក៏ទៅធ្វើភារកិច្ចឲ្យអាណាចក្រ ឈី បានថ្កុំថ្កើងរុងរឿង ហើយព្រះរាជបុត្រ ជិវ មិនមែនមាន
ឃុនហ្នាងដែលមានជីវិតទេឫ?”។ មួយសន្ទុះក្រោយមក ចៅហ៊ូ ក៏សម្លាប់ខ្លួនពិតមែន តាម
បកតិ ក្វានចុង ក៏មានបណិធានដ៏ខ្ពង់ខ្ពស់ក្នុងការសាងភាពរឹងមាំសម្បូរសប្បាយដល់
អាណាចក្ររបស់ខ្លួន ហើយគ្រប់គ្រងភាពជាធំលើអាណាចក្រទាំងឡាយគេនឹងមិនព្រម
ស្លាប់ដើម្បីតែព្រះរាជបុត្រ ជិវ មួយព្រះអង្គនោះទេគេព្រមធ្វើតាមពាក្យស្នើសុំរបស់ទូត ឈី
ហើយក៏មុជចូលយានជំនិះអ្នកទោសទៅ។
ជតាជីវិតក្រោយពេលត្រលប់ចូលស្រុកទេសរបស់ខ្លួន ក៏ត្រូវម៉កតាមពាក្យទំនាយរបស់
ស៊ឺប៉។ ក្រោយពេល ឈីហួនកុង ឡើងគ្រងរាជ្យក៏មានសេចក្តីស្រេកឃ្លានក្នុងការស្វែងរកអ្នក
ដែលមានសតិបញ្ញាវៃឈ្លាសមកជួយការងាររាជការនិងប្រទេសជាតិ ដោយតាំងចិត្តប្រគល់
តំណែងអគ្គមហាសេនាបតីឲ្យ ប៉ៅស៊ូអៀ បានបរិហារចាត់ការបម្រើស្រុកទេស តែ ប៉ៅស៊ូអៀ
បានទូល ឈីហួនកុង ដោយចិត្តស្មោះត្រង់ថា ទូលព្រះបង្គំគ្រាន់តែជាឃុនហ្នាងធម្មតាសមញ្ញ
របស់ព្រះអង្គប៉ុណ្ណោះ ព្រះអង្គករុណាមេត្តាទូលបង្គំមិនបាច់ដាច់ពោះស្លាប់ប៉ុណ្ណេះក៏ជាព្រះ
មហាករុណាទិគុណណាស់ហើយ តែបើឲ្យទូលបង្គំបរិហារចាត់ការបម្រើផែនដីឲ្យរឹងប៉ឹង
សម្បូរសប្បាយវិញនោះ គឺជារឿងហួសពីសមត្ថភាពរបស់ទូលព្រះបង្គំនឹងធ្វើបាន។
ឈីហួនកុង ត្រាស់សួរត្រឡប់ទៅវិញថា តាមការយល់ឃើញរបស់អ្នកតើមាននរណាដែលអាច
មកជួយគ្រប់គ្រងផែនដីឲ្យមានការអភិវឌ្ឍចម្រើនរុងរឿងបាន។ ប៉ៅស៊ូអៀ ប្រញាប់ទូលត្រឡប់
ទៅវិញថា នឹងគ្រប់គ្រងផែនដីអាណាចក្រ ឈី ឲ្យមានការចម្រើនរុងរឿង ក្រៅពី ក្វានចុង ហើយ
នោះមិនមាននរណាទៀតឡើយក្រាបទូល
ឈីហួនកុង ភ្ញាក់ព្រើតសួរថាៈ- អ្នកមិនដឹងទេឫថា ក្វានចុង ហ្នឹងជាសត្រូវរបស់យើង?”
ប៉ៅស៊ូអៀ និយាយអធិប្បាយថា ក្វានចុង ជាអច្ឆរិយបុគ្គលពិសេសលើប្រឹថពី ទូលព្រះបង្គំមាន
ចំនុចទន់ខ្សោយជាង ក្វានចុង ៥ ប្រការ គឺគ្រប់គ្រងដោយមេត្តាធម៌ ជួយសង្រ្គោះប្រជានុរាស្ត្រ,
គ្រប់គ្រងប្រទេសជាតិមានអណាចរឹងប៉ឹង, ប្រជានុរាស្ត្រជឿជាក់ បានគ្រប់គ្រងចិត្តមនុស្ស,
ការបតិបត្តិពិធីទំនៀមទម្លាប់ នាំឲ្យកើតបារមីផ្សព្វផ្សាយគ្រប់ទិស ទាំងនេះទូលបង្គំធៀបជាមួយ
ក្វានចុង មិនបានទេ ដែលប្រសើរជាងនេះទៅទៀតនោះគឺ ការប្រែក្លាយសត្រូវគូអាឃាតឲ្យ
ក្លាយមកជាមិត្តនោះជារឿងសំខាន់សម្រាប់ការគ្រប់គ្រង។ កាល ក្វានចុង ប្រើធ្នូបាញ់ព្រះអង្គគឺ
ធ្វើតាមបញ្ជាព្រះរាជបុត្រ ជិវ បើព្រះអង្គប្រទានអភ័យទោសហើយប្រើគេ គេនឹងថ្វាយភក្តីភាព
ស្មោះស្ម័គ្របម្រើព្រះអង្គដូចដែលគេស្មោះត្រង់ចំពោះព្រះរាជបុត្រ ជិវ អញ្ចឹងដែរ
ក្រោយពីបានស្តាប់ពាក្យបកស្រាយរបស់ ប៉ៅស៊ូអៀ ហើយ ឈីហួនកុង ទើបសួរថា តាមគំនិត
របស់អ្នកពេលនេះគួរធ្វើដូចម្តេចល្អ?”។ ប៉ៅស៊ូអៀ ទូលតបដោយមិនរារែកថា ចេញបញ្ជាទៅ
អាណាចក្រលូ ឲ្យខាងនោះបញ្ជូនខ្លួនមកឲ្យយើងឈីហួនកុង ក៏ធ្វើតាមគំនិតរបស់ ប៉ៅស៊ូអៀ
នៅទីបំផុតទើបកើតរឿងរ៉ាវសុំខ្លួនអ្នកទោសដូចពោលមក។

ក្វានចុង ចេញធ្វើដំណើរដោយមិនមានអាការភ័យខ្លាចអ្វីឡើយ ពេលកំពុងធ្វើដំណើរ ក្វានចុង
ខ្លាចក្រែងថា លូជួងកុង កើតការផ្លាស់ប្តូរព្រះទ័យ គេទើបគិតមធ្យោបាយដោយពោលជាមួយ
អ្នកឃុំខ្លួនថា ពួកលោកធ្វើដំណើរពេញមួយថ្ងៃគង់ហត់នឿយខ្លាំងហើយ យើងខ្ញុំនឹងបង្ហាត់
ចម្រៀង ច្រៀងឆ្លើយឆ្លងគ្នាទៅ ក្រៅពីធ្វើឲ្យដើរបានព្រមព្រៀងគ្នាហើយនោះ ថែមអាចបន្ថយ
ការហត់នឿយបានថែមទៀតផង។ អ្នកឃុំខ្លួនអ្នកទោសត្រូវហត់នឿយជាមួយការធ្វើដំនើរ
កាលបានឮថានឹងបង្រៀនឲ្យចេះច្រៀងម្នាក់ៗ ក៏ត្រេកអរ ក្វានចុង ក៏និពន្ធបទភ្លេងបានមួយបទ
ហើយក៏បង្រៀនឲ្យច្រៀង។ ពួកអ្នកឃុំខ្លួនទើបដើរបណ្តើរច្រៀងបណ្តើរ ច្រៀងចម្រៀងយ៉ាង
ភ្លើតភ្លើនទើបភ្លេចការហត់នឿយ ជំហានក៏លឿនឡើងរយៈផ្លូវដែលត្រូវប្រើពេលដើររយៈពេល
២ ថ្ងៃ ក៏បន្ថយមកនៅត្រឹមមួយថ្ងៃកន្លះក៏ដល់គោលដៅ ទម្រាំលូជួងកុង ប្តូរព្រះទ័យប្រញាប់
បញ្ជូនមនុស្សឲ្យទៅយកខ្លួន ក្វានចុង ត្រឡប់មកវិញតែក៏យឺតពេលទៅហើយ។

ក្វានចុង និង អ្នកឃុំខ្លួនបានចូលដល់អាណាចក្រ ឈី ទីកន្លែដំបូងហៅថា ថាំងហ៊្វូ ប៉ៅស៊ូអៀ
បានមករងចាំជាមុនហើយ កាលមិត្តសម្លាញ់បានជួបគ្នា ម្នាក់ៗ ក៏ត្រកអរយ៉ាងក្រៃលែង។
ប៉ៅស៊ូអៀ បញ្ជាឲ្យបើកទ្វារយានជំនិះអ្នកទោសភ្លាម ព្រមទាំងដោះគ្រឿងពន្ធនាគារចេញ
ហើយក៏ឲ្យទៅងូតទឹកផ្លាស់សម្លៀកបំពាក់ តពីនោះក៏ឲ្យទៅសម្រាកនៅផ្ទះសម្រាប់ទទួលភ្ញៀវ។
ក្វានចុង ពោលជាមួយ ប៉ៅស៊ូអៀថា ខ្លួនយើងជាមួយ ចៅហ៊ូ ទទួលបម្រើព្រះរាជបុត្រ ជិវ
មិនត្រឹមមិនអាចជួយឲ្យព្រះរាជបុត្រឡើងគ្រងរាជ្យ ថែមទាំងមិនបានសម្តែងភក្តីភាពសម្លាប់ខ្លួន
ពលីទៀតផង ធ្វើឲ្យខ្លួនយើងកើតការខ្មាសខ្លួនឯងខ្លាំងពេលនេះនៅមកបម្រើសត្រូវថែមទៀត
បែបនេះមិនត្រូវមនុស្សម្នាសើចចំអកទេឫ?”។ចំណែកប៉ៅស៊ូអៀនិយាយលួងលោមថា
មិត្តក៏ជាមនុស្សមានការយល់ដឹងល្អ ហើយហេតុអីក៏មកនិយាយបែបមនុស្សល្ងង់ដូច្នេះ
មនុស្សដែលនឹងធ្វើការធំរមែងមិនខ្វល់ជាមួយរឿងតូចតាចបែបនេះទេ មនុស្សដែលតាំង
បណិធានសាងគុណូបការៈដ៏ខ្ពង់ខ្ពស់ រមែងមិនរគិតវល់ការយល់ឃើញរបស់អ្នកដទៃទេ។
មិត្តមានបញ្ញាមានសមត្ថភាពចាត់ចែងរៀបចំប្រទេសជាតិ ចំណែកអង្គ ឈីហួនកុង ក៏ទ្រង់
មានវត្ថុបំណងនិងមានព្រះទ័យដ៏ខ្ពង់ខ្ពស់ កាលបើមិត្តព្រមបម្រើព្រះអង្គ ក៏មិនពិបាកទេ
ក្នុងការសាងគុណដ៏ធំធេងលើប្រឹថពី នឹងមានកេរ្តិ៍ល្បីទៅគ្រប់រាជអាណាចក្រ
ក្រោយពីអ្នកទាំងពីរប្រឹក្សាគ្នាស្រេចបាច់ហើយ ប៉ៅស៊ូអៀ ក៏ប្រញាប់ធ្វើដំណើរទៅកាន់ក្រុង
លិនជឺ ទូលរាការណ៍ដល់ ឈីហួនកុងៗ ត្រាស់ថា កាលបើ ក្វានចុង យ៉ាងណាក៏មកហើយ
អញ្ចឹងហៅគេឲ្យចូលមកដើម្បីប្រឹក្សាគ្នា។ ប៉ៅស៊ូអៀ ទើបកា្របទូលថា ការកោះហៅគេមក
យ៉ាងងាយៗ ដូច្នេះរមែងមិនសមគួរ កាលបើព្រះអង្គនឹងឲ្យគេមកបម្រើរាជកិច្ច មិនឲ្យគេកាន់
តំណែងអគ្គមហាសេនាបតីមិនបានទេ ម្យ៉ាងវិញទៀតត្រូវមើលឫក្សយាមល្អទៀតផង ទាំង
ព្រះអង្គក៏ត្រូវទៅទទួលស្វាគមន៍គេដោយព្រះអង្គឯង។ ការបតិបត្តិចំពោះបុគ្គលពិសេសក៏ត្រូវ
ប្រើពិធីពិសេសផងដែរ ធ្វើដូច្នេះហើយមនុស្សម្នាគ្រប់ទិសទីទើបដឹងថាព្រះអង្គឲ្យកិត្តិយសដល់
មន្ត្រីរាជការ មិនរវល់ជាមួយរឿងគំនុំគុំគួនផ្ទាល់ព្រះអង្គៗ ក៏នឹងមានមនុស្សមកស្វាមីភក្តិពោរ
ពេញមិនខាន
ឈីហួនកុង ទ្រង់មានសេចក្តីជឿជាក់ចំពោះ ប៉ៅស៊ូអៀ យ៉ាងខ្លាំង ទាំងមានព្រះទ័យប្រញាប់
ប្រញាល់ចង់បានអ្នកដែលមានសតិបញ្ញាវាងវៃឆ្លៀវឆ្លាស និង មានសមត្ថភាព ទើបត្រាស់តប
ទៅ ប៉ោស៊ូអៀថា ចូរចាត់ចែងតាមគំនិតរបស់អ្នកចុះ។ ឈីហួនកុង ទើបបានរើសឫក្សយាម
ល្អថ្ងៃមួយ ហើយទ្រង់ស្តេចទៅទទួល ក្វានចុង ដោយព្រះអង្គឯង។
ឈីហួនកុង ទ្រង់កោះហៅ ក្វានចុង ឲ្យចូលគាល់ដើម្បីប្រឹក្សានយោបាយ។ ឈីហួនកុង បាន
សាកសួរ ក្វានចុង នៅបញ្ហាដែលព្រះអង្គគិតទុកយូរយារណាស់មកហើយជាប្រការដំបូង
តើលោកគិតថាប្រទេសជាតិរបស់យើងនឹងកើតភាពស្ងប់សុខបានដូចម្តេច?”។ ក្វានចុង
បានធ្វើការសង្កេតព្រឹត្តិកម្មរបស់ ឈីហួនកុង ក្រោយពេលឡើងគ្រងរាជ្យហើយ ឃើញថា
ព្រះអង្គជាមហាក្សត្រដែលមានមហិច្ឆតាដ៏ខ្ពង់ខ្ពស់ គ្រាន់តែគ្មានអ្នកដែលមានផែនការដ៏
ខ្ពង់ខ្ពស់ទូលស្នើព្រះអង្គប៉ុណ្ណោះឯង ទើបក្រាបទូលទំនងសាកល្បងព្រះទ័យថា បើព្រះអង្គ
សម្រេចព្រះទ័យដើម្បីគ្រប់គ្រងភាពជាធំលើបណ្តាអាណាចក្រផ្សេងៗ ហើយទ្រង់តាំង
បណិធានដ៏ខ្ពង់ខ្ពស់ ប្រទេសជាតិក៏នឹងចម្រើនរុងរឿងហើយនឹងរឹងមាំ តែបើព្រះអង្គពេញ
ព្រះទ័យចំពោះស្ថានភាពចំពោះមុខ មិនបានគិតដល់រឿងធំដំទេនោះប្រទេសជាតិក៏មិនអាច
រីកចម្រើន និង រឹងមាំបានដែរ
ឈីហួនកុង ត្រាស់ដោយព្រះទ័យរារែកថា ខណៈនេះយើងនៅមិនទាន់ហ៊ានពោលអួតអាង
ដូច្នេះទេ គង់ត្រូវចាំមើលហេតុការណ៍តទៅទៀតសិន ហើយចាំដំណើរការ។ ក្វានចុង ពោល
ដោយអារម្មណ៍ដឹងព្រះគុណថា ព្រះអង្គមិនបានដាក់ទោសប្រហារជិវិតទូលព្រះបង្គំ ចាត់ទុក
ថាជាបុណ្យដ៏ធេងរបស់ទូលព្រះបង្គំ ហើយមានជីវិតរហូតមកដល់ពេលនេះ ដោយមិនស្លាប់
តាមព្រះរាជបុត្រ ជិវដើម្បីពលីបូជា ក៏ព្រោះមានបំណងមកថ្វាយខ្លួនបម្រើដើម្បីសាងភាព
ចម្រុងចម្រើន និង ការអភិវឌ្ឍឲ្យដល់ផែនដីខ្លួន តែបើទូលព្រះបង្គំធ្វើមិនបាន នោះប្រហែល
ព្រោះទូលបង្គំកំសាកខ្លាចស្លាប់ ហើយមានបំណងចង់បានតំណែងឃុនហ្នាងដើម្បីកើបកោយ
មាសប្រាក់ពោលចប់ហើយ ក្វានចុង ក៏គិតសុំខ្លួនចេញមក។ កាល ឈីហួនកុង បានស្តាប់
សំដី ក្វានចុង ហើយក៏មានអារម្មណ៍ញាប់ញ័រក្នុងព្រះទ័យទើបឃាត់ខ្លួនទុក ហើយសម្តែងការ
សម្រចព្រះទ័យដ៏មុះមុតក្នុងការឈានទៅរកឧត្តមការដ៏ខ្ពងខ្ពស់គឺភាពជាធំលើអាណាចក្រ
ទាំងពួងមកជាព្រះរាជករណីយកិច្ចរបស់ព្រះអង្គ។
ក្រោយពីនោះ ឈីហួនកុង បានសាកសួរ ក្វានចុង ទៀតថា ការសាងភាពរឺងមាំឲ្យស្រុកទេស
ព្រមទាំងធ្វើឲ្យការគ្រប់គ្រងប្រព្រឹត្តទៅដោយបរិសុទ្ធយុតិ្តធម៌ ត្រូវធ្វើដូចម្តេចនៅប្រការដំបូង?”
ក្វានចុង ទូលតបថា ត្រូវយកចិត្តប្រជារាស្ត្រឲ្យបានជាប្រការដំបូងហើយត្រូវធ្វើដូចម្តេច
ទើបគ្រប់គ្រងចិត្តប្រជារាស្ត្របាន?” ឈឺហួនកុងត្រាស់សួរត្រលប់ ក្វានចុងទូលតបយ៉ាង
ច្បាស់លាស់ថា នឹងគ្រប់គ្រងចិត្តប្រជារាស្ត្រត្រូវស្រឡាញ់ និង មេត្តប្រជារាស្រ្តជាប្រការដំបូង
កាលបើអង្គមហាក្សត្រស្រលាញ់មេត្តាប្រជានុរាស្ត្រៗ រមែងឧទិស្សខ្លួនបូជាផែនដី
ឈីហួនកុងត្រាស់សួរតទៅទៀតថាហើយតើឲ្យធ្វើដូចម្តេចទើបបានឈ្មោះថា ស្រលាញ់និង
មេត្តាប្រជានុរាស្ត្រនោះ?”។ ក្វានចុង តបថា ស្រលាញ់និងមេត្តាប្រជានុរាស្ត្រ គប្បីឲ្យប្រជារាស្រ្ត
មានស៊ីមានចុកសម្បូរសប្បាយ កាលបើប្រជារាស្រ្តមានស៊ីមានចុកសម្បូរសប្បាយហើយ
ប្រទេសជាតិក៏នឹងបានទទួលការទំនុកបម្រុងដែលជារឿងធម្មតាដូច្នោះឯង ផ្ទុយទៅវិញក៏នឹង
មិនដូច្នេះទេ ដូចគេពោលថា ប្រទេសជាតិស្ងប់ក៏នឹងសម្បូរសប្បាយ ប្រទេសជាតិច្របូកច្របល់
ក៏នឹងក្រីក្រ រមែងមានហេតុមានផលដូច្នេះ
ឈីហួនកុង ត្រាស់សួរទៀតថា បើប្រជារាស្ត្រាមានសេចក្តីសុខសម្បូរសប្បាយហើយ ប្រសិន
ជាកម្លាំងទាហានខ្វះខាត ត្រូវធ្វើដូចម្តេចទៅ?”។ ក្វានចុង ទូលតបថា កម្លាំងទាហាននៅលើ
ការជំនាញរឿងសឹកសង្គ្រាមមិនមែននៅលើមានកម្លាំងកងពលច្រើននោះទេ កងទ័ពនឹងរឹងមាំ
កម្លាំងចិត្តត្រូវក្លាហាន កាលបើទាហានមានកម្លាំងចិត្តក្លាហានហើយ រឿងអីត្រូវខ្លាចថាហ្វឹកហ្វឺន
ឲ្យជំនាញរឿងសឹកសង្គ្រាមមិនបាននោះ
ឈីហួនកុង សួរតទៅទៀតថាកាលហ្វឹកទាហានឲ្យជំនាញសឹកហើយ តែបើខ្វះមាសប្រាក់មក
ចាយវាយនឹងធ្វើដូចម្តេចទៅ?”។ ក្វានចុង តបថា ត្រូវរុករកព្រៃឈើ ជីកទ្រព្យសម្បត្តិក្រោមដី
មកចាក់ពុម្ពធ្វើលុយកាក់ ទាំង ២ ប្រការ ការនាំភោគទ្រព្យលើប្រឹថពីដោះដូរធ្វើជំនួញ ដែល
ហៅថាការធ្វើពាណិជ្ជកម្ម ពេលពាណិជ្ជកម្មចម្រើនរុងរឿង ក៏ចាត់ប្រមូលពន្ធដាអាករ ដើម្បី
នាំមកចាយវាយលើផ្នែកទាហាន កាលបើធ្វើដូច្នេះប្រាក់កាស់ក៏រមែងបរិបូរណ៍
តាមការសន្ទនាខាងដើម ធ្វើឲ្យ ឈីហួនកុង ទ្រង់រីករាយព្រះទ័យ ទើបត្រាស់សួរតទៅទៀតថា
កាលបើមានប្រាក់កាស់ចាយវាយបរិបូរណ៍ហើយ ក៏ដណ្តើមភាពជាធំលើប្រឹថពីបានហើយ
តើមែនទេ?”។ក្វានចុង តបដោយទឹកមុខពិតប្រាកដថា នៅមិនទាន់បានទេ បើធ្វើរឿងណា
មួយដោយមិនបានត្រិះរិះពិចារណាឲ្យល្អិតល្អន់ច្បាស់លាស់ ប្រជារាស្រ្តនឹងកើតទុក្ខលំបាក
សូវឲ្យអាណាប្រជានុរាស្ត្របានសម្រាកយកកម្លាំងជាមុនសិន ការលើកទ័ពធ្វើសង្រ្គាមពេលនេះ
សូវឆ្លៀតឳកាសធ្វើប្រយោជន៍ដល់ប្រជានុរាស្ត្របានទេ ពេលនេះស្រុកទេសនៅមិនទាន់ស្ងប់សុខ
បើក្សត្រមិនសាងសេចក្តីស្ងប់សុខឡើងជាមុនសិន តែប្រញាប់ប្រញាល់ឲ្យទៅធ្វើសឹកសង្គ្រាម
គឺជារឿងអន្តរាយយ៉ាងខ្លាំង
កាលបើ ក្វានចុង មានគំនិតយោបល់ដ៏ឆ្លៀវឆ្លាតមុតស្រួចទាំងផ្នែកការគ្រប់គ្រងប្រទេសជាតិ
ការទូតផ្នែកទាហាន ផ្នែកលួងលោមលើកទឹកចិត្តប្រជានុរាស្ត្រ ។ល។ ទើបធ្វើឲ្យ ឈីហួនកុង
បន្ថែមការជឿជាក់លើខ្លួនរបស់គេ តមកមិនយូរប៉ុន្មាន ទើបទ្រង់តែងតាំងឲ្យ ក្វានចុង ឡើង
កាន់តំណែងអគ្គមហាសេនាបតី បរិហាររាជការផែនដី ចំណែកឋានៈរបស់ ប៉ៅស៊ូអៀ ត្រឡប់
ទាបជាង ក្វានចុងៗ រលឹកដល់មហាករុណាទិគុណរបស់ ឈីហួនកុង ដែលផ្តល់ការជឿជាក់
និង លើកតម្កើងគេ ទើបតាំងចិត្តតាំងថ្លើមផ្ទេរសមត្ថភាពទាំងអស់ជួយបម្រើរាជការផែនដីដល់
ឈីហួនកុង។


No comments:

Post a Comment