អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 14 June 2012

ព្រះចៅអាលេចសង់ដ្រា

ព្រះចៅអាលេចសង់ដ្រា កើតមុន គ.ស. ៣៥៦ ឆ្នាំ ជាព្រះរាជឳរស
របស់ព្រះចៅហ្វ៊ិលិប រាជានៃរដ្ឋម៉ាសេដនដែលជារដ្ឋរបស់ពួកក្រិច
បូរាណ។ ទ្រង់មានរូបឆោមស្រស់សង្ហានិងបានគ្រួដ៏ល្អគឺ អារិស្តូត
ជាអ្នកអប់រំ តែអារិស្តូតជាអ្នកប្រាជ្ញ ទើបបង្ហាត់អក្សរសាស្ត្រដល់
អាលេចសង់ដ្រាជាវិជ្ជាមូលដ្ឋាន ហើយអាលេចសង់ដ្រាស្រលាញ់
វិជ្ជានេះយ៉ាងខ្លាំង ហើយការដែលទ្រង់ទៅវាយលុកក្រុងផ្សេងៗ
នោះ មានអ្នកពោលថាព្រោះទ្រង់បានអានសៀវភៅដែលអ្នកនិពន្ធ
តែងពណ៌នាលើកតម្កើងក្រុងនោះៗ ថាជាទីមនោរម្យ ហើយ
អាលេចសង់ដ្រាមិនមែនគ្រាន់តែចង់ឃើញឡើយ តែចង់បាន
មកជារបស់ខ្លួនតែម្តង។
ចំណែកវិជ្ជាចម្បាំងនោះ មិនប្រាកដថាអាលេចសង់ដ្រាបានរៀន
មកយ៉ាងល្អតែប្រការណាមួយឡើយ ហើយមានការសន្និដ្ឋានថា
ព្រោះលក្ខណៈរឹងមាំនោះឯង ទើបអាចធ្វើចម្បាំងបានយ៉ាងធំធេង ពោលគឺក្នុងអាយុ ១៦
ឆ្នាំបានជាទាយាទធ្វើការជំនួសព្រះរាជបិតា ក៏បានបង្ក្រាបពួកក្បត់ជោគជ័យ ហើយដណ្តើម
យកដែនដីដែលនៅជិតៗ មកនៅក្រោមអាណានិគមបានខ្លះហើយ ពេលអាយុបាន ១៨ ឆ្នាំ
បានធ្វើសង្រ្គាមតស៊ូជាមួយពួកក្រិចដូចគ្នា បានជួយជីវិតបិតារបស់ខ្លួនហើយនឹងយកជ័យ
ជំនះក្នុងសង្គ្រាមបាន។ ព្រះចៅហ្វ៊ិលិបមានព្រះជាយាថ្មីមួយអង្គទៀត ពេលព្រះអង្គសោយ
ទីវង្គតហើយ ព្រះជាយាអង្គថ្មីនេះក៏ព្យាយាមតាំងព្រះរាជបុត្ររបស់ខ្លួនជាព្រះចៅផែនដី
ហើយខ្លួនឯងជាអ្នកគ្រប់គ្រង អាលេចសង់ដ្រាជ្រាបរឿងនេះ ក៏សម្លាប់ចោលទាំងម៉ែទាំងកូន
ហើយឡើងគ្រងរាជអាយុ ២០ឆ្នាំ។ លុះបានបានជាព្រះចៅផែនដីហើយ អាលេចសង់ដ្រា
ក៏កាន់តែបង្ហាញឲ្យឃើញសមត្ថភាពដ៏អស្ចារ្យ រហូតរដ្ឋផ្សេងៗ ក្នុងអាណាចក្រក្រិចកោត
ញញើត។ កាលបើឃើញថាខ្លួនមានអំណាចនៅតំបន់នោះល្មមពេញចិត្តបានហើយ ក៏តម្រង់
ទ្រនិចឆ្ពោះទៅកាន់ភាគឧត្តរទិស ពង្រីកអាណាខេត្តចេញទៅរហូតដល់ទន្លេដានូប។ តែពេល
ទៅធ្វើសង្គ្រាមនៅទីនោះ ខាងទីក្រុងរបស់ខ្លួនក៏មានពាក្យលេចឮថា អាលេចសង់ដ្រាសោយ
ទីវង្គត់ហើយ ពួកក្រិចដែលធ្លាប់នៅក្រោមអំណាចក៏នាំគ្នាក្រោកឡើងសម្តែងភាពរឹងទទឹង
អាលេចសង់ដ្រាទើបប្រញាប់ត្រឡប់មកវិញ ហើយបង្រ្កាបរហូតរាបទាបម្តងទៀត។
អាលេចសង់ដ្រាក៏បែរមកធ្វើសង្គ្រាមជាមួយទ្វីបអាស៊ី ដោយចាប់ផ្តើមវាយលុកប្រទេសពើសៀ
ជាមុន ពេលបានពើសៀហើយទើបរុកចូលទៅដល់ឥណ្ឌា ច្បាំងជាមួយរាជាពោរុសបានជ័យ
ជំនេះហើយ ក៏មានគម្រោងការនឹងវាយលុកប្រទេសអារ៉ាប់ តែមិនទាន់ធ្វើបានសម្រេច
អាលេចសង់ដ្រាក៏សោយទីវង្គត់ក្នុងព្រះជន្មាយុ ៣៣ ឆ្នាំ ហើយមានការសង្ស័យថាត្រូវ
ថ្នាំពុលសោយទីវង្គត់។

ព្រះចៅអាលេចសង់ដ្រាជាមហាបុរសមួយអង្គដែលមានឈាមជឿជាក្សត្រ ទោះបីព្រះចៅ
អាលេចសង់ដ្រាមិនមែនរើបម្រាស់នាំខ្លួនឈានឡើងពីទីទាបទៅកាន់ទីខ្ពស់ដូចមហាបុរស
ដទៃទៀតក្តី ក៏នៅចាត់បានថាជាមហាបុរសព្រោះជាគំរូរបស់មនុស្សដែលមានលក្ខណៈរឹងមាំ
មានមានៈព្យាយាមដ៏អស្ចារ្យមិនចេះឈប់សម្រាក ព្យាយាមឈានទៅមុខជានិច្ចរហូតចុង
ក្រោយនៃជីវិត។

អ្នកអានអាចតាំងបញ្ហាថា ក៏កាលបើជីវិតរបស់ព្រះចៅអាលេចសង់ដ្រាពោរពេញទៅដោយ
ចម្បាំងរាំងជល់ ពង្រីកអំណាចរបស់ខ្លួនញាំញីប្រទេសដទៃប្រដូចនឹងចោរសាមាន្យដូច្នេះ
នឹងសមគួរជាមហាបុរសត្រង់ខណាទៅ។ បញ្ហាដូច្នេះក៏គួរឲ្យស្តាប់ណាស់ តែទោះបីជាយ៉ាងណា
ក៏ដោយ អ្នកប្រាជ្ញខាងពង្សាវតាបានលើកតម្កើងអាលេចសង់ដ្រាថាជាមហាបុរស ព្រោះគ្រប់
ទីកន្លែងដែលអាលេចសង់ដ្រាទៅច្បាំង អាលេចសង់ដ្រាបាននាំវឌ្ឍនភាពទៅកាន់ទីនោះផង
ដែរ ពោលគឺ បាននាំពុទ្ធិផ្នែកសិល្បកម្ម អក្សរសាស្រ្ត និងផ្សេងៗ ទៀតចូលមកកាន់អាស៊ីបាន
ជាច្រើន ហើយអាលេចសង់ដ្រាជាមនុស្សដំបូងក្នុងលោកនេះ ដែលធ្វើឲ្យអ៊ើរ៉ុបនិងអាស៊ីមាន
ការធ្វើពាណិជ្ជកម្មទំនាក់ទំនងគ្នាបាន។


No comments:

Post a Comment