អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Thursday 14 June 2012

ជីវិតតស៊ូរបស់នប៉ូលេអុង

ជីវិតតស៊ូរបស់នប៉ូលេអុង នប៉ូអុងកើតនៅក្រុងអាចាក់ស៊ិអូ កោះខរ៍ស៊ិកា (Ajaccio, Corsica) គ.ស. ១៧៦៩ ក្នុងត្រកូលជនជាតិអ៊ីតាលីដែល ក្រីក្រនិងមានកូនច្រើន(ចូរចាំថានប៉ូលេអុងមិនមែនជាឈាមជឿបារាំងសេសឡើយការដែលអាចមកក្លាយជាអធិរាជក្នុងប្រ
ទេសបារាំងសេសបាននោះក៏
ជារឿងដ៏អស្ចារ្យណាស់ដោយសេចក្តីអនុគ្រោះរបស់ចៅហ្វាយក្រុងខរ៍ស៊ិកាទើបបានចូលសាលារៀ
នទាហានអាយុ ១១ ឆ្នាំ។ លុះអាយុ ១៧ ក៏បានក្លាយជាអនុសេនីយ៍ត្រី ហើយក្នុងរវាងនោះ នប៉ូលេអុងដំណើរជីវិតយ៉ាងក្រីក្រ តោកយ៉ាកបំផុត។ អាយុ ២៥ ឆ្នាំបានជាឧត្តមសេនីយ៍ឯក


បានធ្វើសង្គ្រាមមានកេរិ៍្តឈ្មោះល្បីជាលើកដំបូងនៅ ក្រុងទូឡុង តែក៏មិនបានទទួលប្រយោជន៍តបស្នងឲ្យសមនឹងស្នាដៃ ហើយពេលទទួល រងនូវការកៀបសង្កត់ខ្លាំង នប៉ូលេអុងដល់ថ្នាក់គិតចង់ទៅបម្រើរាជការនៅប្រទេសតួគឺ វិញ តែចៃដន្យត្រូវបានជ្រើសរើសតែងតាំងឲ្យជាអ្នកបង្រ្កាបប្រជារាស្ត្រដែលរឹងទទឹង ចំពោះរដ្ឋាភិបាលថ្មី ហើយធ្វើការបានជោគជ័យយ៉ាងល្អប្រសើរ ទើបធ្វើឲ្យឋានៈខ្ពង់ខ្ពស់ ឡើងភ្លាមដែរ។ បន្ទាប់មកបានរៀបអាពាហ៍ពិពាហ៍ជាមួយយោសេហ្វិនស្រីមេម៉ាយដែល មានការជិតស្និទ្ធជាមួយបុគ្គលវណ្ណៈខ្ពស់ ជាហេតុជួយពង្រឹងឋានៈរបស់នប៉ូលេអុងកាន់ តែរឹងមាំឡើង។ រៀបអាពាហ៍ពិពាហ៍រួចក៏ទៅធ្វើសង្រ្គាមនៅប្រទេសអ៊ីតាលី ហើយទទួល បានជ័យជំនេះជារឿយមក អាយុ ២៨ ឆ្នាំបានជាឧត្តមសេនីយ៍ឯក ហើយទៅធ្វើសង្គ្រាម នៅប្រទេសអេហ្សីបបានទទួលជោគជ័យយ៉ាងធំធេង នាំឲ្យនប៉ូលេអុងបានទទួលការ ស្រឡាញ់រាប់អានពីប្រជាជននៅប្រទេសបារាំងសេសទូទៅ។ ក្នុងរវាងធ្វើសង្រ្គាមនៅប្រទេសអេហ្សីបនោះ នប៉ូលេអុងជ្រាបយ៉ាងច្បាស់ថាអំណាច រដ្ឋាភិបាលធ្លាក់ចុះខ្សោយខ្លាំងណាស់ ទើបត្រឡប់មកប៉ារីសវិញ ហើយដោយជ័យជំនេះ របស់ខ្លួនទើបមានមនុស្សគោរពស្រលាញ់ ដល់ថ្នាក់បានក្លាយជាប្រមុខគណៈរដ្ឋបាល បានតាំងធនាគារបារាំងសេសហើយនឹងព្រៀងច្បាប់រដ្ឋប្បវេណីដែលកំពុងប្រើនៅក្នុង ពេលនោះ រហូតនៅទីបំផុតក៏បានប្រកាស់ខ្លួនជាព្រះរាជាធិរាជក្នុងអាយុ ៣៦ ឆ្នាំ។ ពង្សាវតារបស់នប៉ូលេអុងតពីនេះ ក៏ពោរពេញទៅដោយសង្រ្គាមមិនឈប់ឈរ ហើយគង់ គ្មានសេចក្តីសំខាន់អ្វីក្នុងការនាំយកបញ្ជីជ័យជំនះរបស់នប៉ូលេអុងមកតម្កល់ទុកក្នុងទីនេះ។ នប៉ូលេអុងជាគំរូដ៏ខ្ពង់ខ្ពស់បំផុតក្នុងឋានៈមនុស្សដែលមានសេចក្តីរឹងមាំអត់ធន់ ពេលបាន ដាក់គម្រោងការអ្វីមួយចុះទៅហើយ ក៏ព្រមយកជីវិតចូលប្តូរ ដើម្បីជម្រុញគម្រោងការនោះ ឲ្យសម្រេចបាន។ ការដែលនប៉ូលេអុងអាចនាំខ្លួនឡើងមកកាន់ឋានៈដ៏ខ្ពស់បំផុតដែល មនុស្សនឹងឡើងដល់បានដូច្នេះ ក៏ព្រោះលក្ខណៈដែលរឹងមាំឡើងជាលំដាប់ជាចំនុច សំខាន់។ នប៉ូលេអុងបានទទួលការកោតសរសើរថាជាមេទ័ពដែលមានថ្វីដៃបំផុតក្នុងលោក តែក៏បានទទួលការនិន្ទាជាច្រើនក្នុងរឿងដែលទ្រង់ជាមនុស្សមានមហិច្ឆតាខ្លាំង គិតចង់តាំង ខ្លួនជាអ្នកគ្រប់គ្រងអ៊ឺរ៉ុប រហូតក្នុងទីបំផុតប្រទេសទាំងឡាយនាំគ្នាបែរមុខមកតស៊ូជាមួយ នប៉ូលេអុង។ នប៉ូលេអុងបាក់ទ័ពលើកដំបូងនៅប្រទេសរុស្សី ហើយតពីនោះមកក៏ទទួល ការបរាជ័យ រហូតសត្រូវជិតចូលដល់ក្រុងប៉ារីស នប៉ូលេអុងប្រញាប់ត្រឡប់មកកាពារ ក្រុងប៉ារីស តែលុះមកជិតដល់ក៏បានជ្រាបថា រដ្ឋសភាបានប្រកាស់តែងតាំងរដ្ឋាភិបាលថ្មី រួចទៅហើយ ទើបស្តេចត្រឡប់ទៅកាន់ហ្វង់តេនប្លូ (Fontainebleau) ដែលនៅឆ្ងាយពី ក្រុប៉ារីសប្រហែល ៦០ គីឡូម៉ែត្រ ហើយទ្រង់លាលែងចេញពីរាជសម្បត្តិ ចំណែកនៅឯខាង ក្រុងប៉ារីសក៏តែងតាំងព្រះចៅលុយ (Louis) ទី ១៨ ដែលជាពួជពង្សក្សត្រសម័យដើមរបស់ បារាំងសេសឡើងគ្រងរាជជាព្រះចៅផែនដី។ ទោះនប៉ូលេអុងលាលែងចេញពីរាជបល្ល័ង្កហើយក្តី សត្រូវរបស់នប៉ូលេអុងក៏នៅតែមិន ទុកចិត្ត ទើបបង្គាប់ឲ្យរដ្ឋាភិបាលរបស់បារាំងសេសយកនប៉ូលេអុងទៅលែងចោលនៅ លើកោះ ហើយរដ្ឋាភិបាលបារាំងសេសក៏ចាំបាច់ត្រូវធ្វើតាម។ នប៉ូលេអុងព្យាយាមធ្វើគត់ ព្រះអង្គឯង តែមានមនុស្សរារាំងទាន់ ហើយត្រូវបាននាំទៅលែងចោលនៅកោះអេលបា កាលពីថ្ងៃទី ១២ ខែមេសា គ.ស. ១៨១៣។ សូម្បីត្រូវបានលែងចោលនៅឯកោះហើយ នប៉ូលេអុងក៏នៅមិនទាន់អស់ពិសពុល នៅ ឯកោះនោះមិនដល់មួយឆ្នាំក៏លបចុះទូកតូចបណ្តែតឆ្លងកាត់នាវាចម្បាំងអង់គ្លេសដែល កំពុងយាមល្បាតបាន ហើយមកឡើងច្រាំងម្តងទៀត។ព្រះចៅលុយទី ១៨ ទ្រង់ជ្រាបក៏ ទ្រង់បញ្ជូនកងទ័ពទៅចាំចាប់ខ្លួន តែពេលកងទ័ពទៅជួបនប៉ូលេអុង ផ្ទុយពីការទៅចាប់ ខ្លួន បែរជាត្រឡប់មកទទួលយល់ព្រមចូលដៃជាមួយនប៉ូលេអុងវិញទាំងកងទ័ព។ នប៉ូលេអុងទើបបានកម្លាំងទាហានចូលមកប៉ារីស។ ព្រះចៅលុយទី ១៨ ក៏ស្តេចគេចខ្លួន ទៅកាន់ប្រទេសបេលជៀមភ្លាម ព្រោះទ្រង់ជ្រាបច្បាស់ថាបើរងចាំប្រឈមមុខជាមួយ នប៉ូលេអុងហើយនោះ នឹងត្រូវបានទទួលលទ្ធផលដូចម្តេចខ្លះ។ ការដែលនប៉ូលេអុង ត្រឡប់មកវិញគ្រានេះ គ្រប់ប្រទេសនៅតំបន់អ៊ឺរ៉ុបចាត់ទុកថាជាការប្រកាស់សង្រ្គាម ដោយត្រង់ ទើបនាំគ្នាចោមរោមចូលច្បាំងនប៉ូលេអុង ចំណែកនប៉ូលេអុងក៏តស៊ូដោយ ឃើញថាជាគ្រាចុងក្រោយនៃជីវិត ហើយនៅទីបំផុតនប៉ូលេអុងក៏ត្រូវបានចាប់ខ្លួននា កណ្តាលសមរភូមិប្រយុទ្ធ និងត្រូវបានបញ្ជូនទៅទុកនៅឯកោះសែងអេឡេន នៅទីនោះ បាន ៦ ខែក៏ទីវង្គត់ ក្នុងជន្មាយុ ៥២ ឆ្នាំ។ នប៉ូលេអុងនៅជាមួយយោសេហ្វិនមិនមានបុត្រ ទើបលែងលះដាច់ស្រឡះជាមួយ យោសេហ្វិនហើយទៅអភិសេកជាមួយក្សត្រីប្រទេសអូទ្រីស មានព្រះរាជឳរសមួយអង្គ ដែលពេលនប៉ូលេអុងត្រូវបានចាប់ទៅលែងនៅលើកោះហើយ ក៏ទៅនៅប្រទេសអូទ្រីស។ នប៉ូលេអុងចាត់ទុកព្រះអង្គឯងថាជាព្រះចៅចក្រពត្តិ តាមការពិតក៏សមគួរទ្រង់គិតដូច្នោះ ព្រោះអំណាចរបស់ទ្រង់គ្របដណ្តប់ស្ទើរទាំងទ្វីបអ៊ឺរ៉ុប ហើយគិតថាព្រះអង្គប្រហែលទ្រង់ ជ្រាបរឿងលទ្ធិរបស់ព្រាហ្មខ្លះដែរ ព្រោះតាំងតែបានក្លាយជាមហារាជាធិរាជហើយ ក៏ទ្រង់ ប្រថាប់សេះសជារៀងរហូតមក។ តែទោះបីទ្រង់មានអំណាចវាសនាច្រើនប៉ុណ្ណា ក៏នៅ មានរឿងដែលចម្លែកគឺ ទ្រង់អាភ័ព្វក្នុងរឿងគ្រួសារ បងប្អូនទាំងឡាយមិនស្ថិតនៅក្នុងឳវាទ ភរិយាមិនកោតក្រែង ផ្ទុយទៅវិញ នប៉ូលេអុងត្រឡប់ត្រូវកោតក្រែងមនុស្សទាំងនោះ។ បានន័យថាអំណាចរបស់នប៉ូលេអុងក្នុងរឿងប្រទេសជាតិជាមួយរឿងគ្រួសារនោះ ខុសគ្នាឆ្ងាយ។ មានរឿងពោលថា ព្រះនាងយោសេហ្វិនមហេសីទ្រង់ចូលចិត្តចញ្ចឹមសុនខ ចំណែកនប៉ូលេអុងមិនចូលចិត្តតែមិនអាចថាអ្វីបាន។ គ្រាមួយសុនខបាត់ ទ្រង់ត្រកអរព្រះ ទ័យថាផុតទុក្ខ ហើយទ្រង់ហាមដាច់ខាតមិនឲ្យនរណានាំសុនខចូលមកក្នុងព្រះរាជវាំង តែតមកទៀតមិនបានប៉ុន្មានថ្ងៃ ព្រះមហេសីក៏មានសុនខមួយក្បាលទៀត ថ្វីបើជាការល្មើស ព្រះរាជបញ្ជា ក៏មិនប្រាកដថាទ្រង់ហានស្តីថាតែប្រការណាមួយឡើយ។ សៀវភៅរបស់អាធើរ៍ លេវី ចំអកចំអន់យ៉ាងមានហេតុផលថា- “ព្រះចៅចក្រពត្តិ អ្នកមានព្រះបរមតេជានុភាព បង្រ្កាបអ៊ឺស្ទើរគ្របដណ្តប់ទាំងទ្វីប តែនៅក្នុង ព្រះបរមរាជវាំងរបស់ព្រះអង្គឯណោះវិញ សូម្បីគ្រាន់តែសុនខមួយក្បាលក៏ទ្រង់មិនអាច បណ្តេញចេញបានឡើយ”

No comments:

Post a Comment