បើយើងប្រៀបធៀបទៅនឹងវប្បធម៌យ៉ាងសាវ
អំពីបចេ្ចកទេសដាំដុះក្នុងវិស័យកសិកម្ម និងការចិញ្ចឹមសត្វ
វប្បធម៌ឡុងសានមានការលូតលាស់ខ្លាំងជាងវប្បធម៌នោះ។
កសិករនៅក្នុងសម័យឡុងសាននិយមធ្វើដំណាំស្រូវមីយេ សំខាន់ជាងគេ
ចេះចិញ្ចឹមជ្រូក ឆ្កែ ចៀម និងគោក្របី។ ពួកគេចេះច្នៃឧបករណ៍សំខាន់ៗសម្រាប់ប្រើប្រាស់នៅក្នុងសហគមន៍
មានកាំបិតថ្មប្រើសម្រាប់ចោះរន្ធ ទំពក់ថ្មសម្រាប់បេះផ្លែឈើ
និងប៉ែលថ្ម ហើយនៅមានឧបករណ៍ប្រើប្រាស់សំខាន់ៗជាច្រើនទៀត។
គេសម្គាល់លក្ខណៈពិសេសវប្បធម៌ឡុងសាន
តាមរយៈការផលិតចានឆ្នាំងដីដោយប្រើជំនាញខ្ពស់ជាងសម័យកាលមុនៗ
សិប្បករប្រើបច្ចេកទេសផលិតចានឆ្នាំងដោយឧបករណ៍បង្វិលបានចំនួនយ៉ាងច្រើន
ថែមទាំងរក្សាបានទាំងគុណភាព និងបរិមាណ។
គេបានស្គាល់វប្បធម៌ឡុងសានដោយការផលិតចានឆ្នាំងពណ៌ខ្មៅ
មានកម្រាស់ស្តើងប្រៀបបាននឹងសំបកស៊ុត
និងផ្ទៃពាសដោយថ្នាំពណ៌រលើបរលោង។
សិប្បករបានផលិតសម្ភារៈប្រើប្រាស់មានដូចជា ចានគោម ផើង ក្រឡ កោដ្ឋ
និងចានឆ្នាំងដាក់ម្ហូបអាហារ គេបានរកឃើញនៅតាមជ្រលងទន្លេយ៉ាងចឺ (Yangtze) និងឆ្នេរសមុទ្រភាគអាគ្នេយ៍ប្រទេសចិន។ សព្វថ្ងៃនេះ
សិប្បករនៅតែពេញនិយមផលិតចានឆ្នាំងដីលាបពណ៌ខ្មៅ ដែលគេគិតថា
ជាការងារផ្នែកសិល្បៈ ហើយទទួលបានការចូលរួមអបអរ
និងគាំទ្រពីមនុស្សយ៉ាងច្រើន។
ស្ថាបត្យកម្មមានដូចជា
អាគារវេទិកាផ្ទាល់ដីមានរាងចតុកោណកែង
ជាសំណង់ដែលគេរកឃើញថាបានសង់ឡើងនៅក្នុងសម័យឡុងសាន
ឋិតក្នុងខេត្តសាងតុង។
វេទិកាផ្ទាល់ដីបានស្ថាបនាឡើងដោយបច្ចេកទេសម្យ៉ាងហៅថាបុកគ្រឹះបង្ហាប់ដី (Rammed earth) ហើយបច្ចេកទេសនេះបានបន្តដល់សង្គមមនុស្សសម័យរាជវង្សសាង (១៦០០-១១០០ឆ្នាំ មុន គ.
ស.)។ នៅពេលថ្មីៗនេះ គេបានរកឃើញអាគារវេទិកាយ៉ាងហោចណាស់ចំនួន៧កន្លែង
ក្នុងចំណោមអាគារវេទិកាទាំង១០កន្លែង មានទីតាំងនៅជិតៗគ្នា
ឋិតក្នុងក្រុមតែមួយ ក្នុងខេត្តសាងតុង។
វប្បធម៌ឡុងសាន
ក៏មានប្រពៃណីដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទៀត
ពេលដែលមានពិធីបុណ្យខ្មោចរបស់សមាជិកដែលបានស្លាប់
គេត្រូវយកសពទៅបញ្ចុះនៅវាលស្មសាន
ដែលគេបានកំណត់ទីតាំងដាច់ដោយឡែកពីកន្លែងដែលអ្នកភូមិរស់នៅ
ជាធម្មតាគេបញ្ចុះសពមនុស្សពេញវ័យម្នាក់ក្នុងរណ្ដៅរាងចតុកោណកែង
យូរៗម្ដងគេឃើញមានការបញ្ចុះសពពីរ ឬបីសពក្នុងរណ្ដៅតែមួយ។
ចំណែកកុមារដែលស្លាប់ គេបានអនុវត្តដូចនៅសម័យប៉ាន់ផ
ដោយរៀបចំដាក់សពក្នុងកោដ្ឋរួចយកទៅកប់ដី។
ប្រជាជនបានបង្កើតក្បួនតម្រាសម្រាប់ទស្សន៍ទាយពីជោគវាសនារបស់ខ្លួនដោយផលិតពីឆ្អឹងសត្វដូចជា
ឆ្អឹងសត្វចៀម ជ្រូក ក្តាន់ និងគោ
ដែលបានរកឃើញនៅក្នុងផ្នូរនៅសម័យនោះ។
ប្រជាជនមានជំនឿលើទំនៀមទម្លាប់នៃកាត់ប្រផ្នូល និងទស្សន៍ទាយ
ដែលពួកគេគោរពជឿជាក់ និងមានប្រជាប្រិយខ្លាំងណាស់នៅសម័យនោះ។
ការអភិវឌ្ឍសង្គមមនុស្សនៅក្នុងសម័យឡុងសាន
ស្ត្រីមានតួនាទីជាមេផ្ទះ ដោយទុកពេលឲ្យបុរសៗមានឱកាសធ្វើស្រែចម្ការ
និងធ្វើសិប្បកម្ម។ ការបង្កើតគ្រួសារ
គេអនុញ្ញាតឲ្យមានប្រពន្ធឬប្តីតែមួយប៉ុណ្ណោះ (ច្បាប់ឯកពន្ធភាព)
ស្របពេលនោះ គម្លាតរវាងអ្នកមាន និងអ្នកក្រ
ក៏ចាប់ផ្ដើមកើតមានបន្តិចម្ដងៗនៅសម័យនោះដែរ។
ការរីកចម្រើនសង្គមមនុស្សបានធ្វើឲ្យកើតជាសង្គមនៅជាច្រើនតំបន់
វប្បធម៌នៅសម័យឡុងសានក៏មានតួនាទីដូចគ្នាទៅនឹងវប្បធម៌មួយចំនួនទៀត
ដែលមានមុខងារផ្លាស់ប្តូរសេចក្តីត្រូវការដើម្បីបន្តការអភិវឌ្ឍសង្គមមនុស្សជាបន្តបន្ទាប់មក។
នេះគឺជាការបង្ហាញយ៉ាងច្បាស់ថា
យុគថ្មរំលីងមានវប្បធម៌ចំណុះដ៏ល្បីល្បាញមួយគឺ វប្បធម៌ឡុងសាន
ដែលរីកចម្រើនលើទឹកដីចិនមួយភាគធំ។
ប្រជាជនរស់នៅអំឡុងវប្បធម៌ឡុងសាន
មានការទាក់ទងទៅនឹងការបង្កើតទីក្រុងជាច្រើនដូចជា
ការធ្វើជញ្ជាំងកំពែង និងស្នាមភ្លោះជុំវិញក្រុងក៏កើតនៅសម័យនោះដែរ
តំបន់ថាវសឺ
(Taosi) ជាជញ្ជាំងខ្ពស់ជាងគេសម្រាប់ការពារលំនៅឋាននៅសម័យឡុងសាន។
ការបង្កាត់ពូជស្រូវក៏កើតមាននៅសម័យនោះដែរ។
ការផលិតសម្លៀកបំពាក់តម្បាញសសៃសូត្រខ្នាតតូចក៏រីកចម្រើនសម័យនោះ
និងការផ្សាំងដង្កូវនាង (Bombyx mori) និងចេះរបៀបចិញ្ចឹមដង្កូវនាង (កោសេយ្យវប្បកម្ម)
លើកដំបូង។
ការរកឃើញភស្តុតាងផ្សេងៗទៀតនៅស្ថានីយបុរាណវិទ្យាបានបង្ហាញថា
អ្នកស្រុកបានប្រើក្បួនទស្សន៍ទាយដោយចារលើឆ្អឹងលលាដ៍ក្បាលគោ (Heated cattle
bones)។
ចំនួនប្រជាជននៅយុគថ្មរំលីងក្នុងប្រទេសចិនបានកើនឡើងយ៉ាងច្រើននៅសម័យឡុងសាន។
រហូតមកដល់ចុងសម័យឡុងសាន ចំនួនប្រជាជនបានថយចុះយ៉ាងខ្លាំង
ការអះអាងខាងលើនេះដោយសារការបាត់បង់នៃបរិមាណឆ្នាំងដីពណ៌ខ្មៅមានគុណភាពល្អ
ដែលរកឃើញនៅកន្លែងបុណ្យបញ្ចុះសពតាមទំនៀមទម្លាប់បុរាណ៕
ប្រែសម្រួលដោយ៖ លី គីមហេង
No comments:
Post a Comment