
ពាក្យ Paleolithic តាមភាសាក្រិចមកពីពាក្យ Paleo មានន័យថា “ចាស់” + Lithos មានន័យថា “ថ្ម” ដូច្នេះពាក្យថា
Paleolithic មានន័យថា
សម័យបុរាណសិលា ឬយុគថ្មបំបែក ជាបុរេប្រវត្តិដែលអ្នកប្រវត្តិវិទូ
និងប្រជាជនបានស្គាល់យ៉ាងច្បាស់ថា
ជាសម័យដំបូងបំផុតនៃការវិវឌ្ឍន៍ឧបករណ៍ប្រើប្រាស់អំពីថ្ម
ហើយវាជាសម័យដែលគ្រប់ដណ្ដប់យ៉ាងធំធេងស្ទើរតែ៩០ភាគរយ
លើប្រវត្តិបច្ចេកទេសរបស់មនុស្សប្រើប្រាស់ថ្ម។
យោងតាមទ្រឹស្តីមួយចំនួន
ការចម្រើនជឿនលឿនរបស់មនុស្សជាតិចាប់ពីអំឡុងសម័យកាលនោះមក។
នៅជំនាន់សិលាបុរាណអាចចែកចេញទៅជាបីសម័យកាល បឋម-មជ្ឈិម-បច្ឆិម។
សម័យកាលទាំងបីនេះបានវិវឌ្ឍន៍ទៅតាមបដិវត្តន៍នៃបុព្វបុរសដែលកើតចេញមកពីស្វា
អង់ត្រូប៉ូអ៊ីត។ ការចាប់ផ្តើមលូតលាស់
និងការបន្តពូជស្វាមនុស្ស គឺចាប់ពីពូជពង្សស្វាមនុស្សដំបូងគេដែលមានឧត្តមគតិលូតលាស់
និងពូជពង្សស្វាមនុស្សដែលឆ្លាតវៃចុងក្រោយគេបង្អស់។
នៅដើមសម័យ
មនុស្សរស់នៅជាក្រុមៗប្រកបរបរចិញ្ចឹមជីវិតបែបជាព្រានប្រមាញ់។
ដូចមានឧបករណ៍ប្រើប្រាស់ជាតឹកតាងស្រាប់ សម្ភារៈធ្វើអំពីថ្មគគ្រាតៗត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
ភ្លើងប្រើដើម្បីទប់ភាពរងារ និងចម្អិនអាហារ។
មនុស្សនៅសម័យកណ្តាលមានភាពចម្រើនជឿនលឿនជាងមនុស្សដែលរស់នៅសម័យបុរេប្រវត្តិ។
ប្រដាប់ប្រដាប្រើប្រាស់ត្រូវបានច្នៃប្រឌិតជាសណ្ឋានផ្សេងៗ
និងប្រកបដោយភាពប៉ិនប្រសប់។
ការបង្ហាញពីរូបរាងរបស់មនុស្សនៅចុងសម័យបុរេភាគច្រើនមានសភាពដូចគ្នាទៅនឹងមនុស្សសម័យទំនើបដែរ។
ពួកគេមានបុព្វបុរសពូជស្វាមនុស្សចុងក្រោយគេបង្អស់។
ឧបករណ៍ប្រើប្រាស់កាន់តែប្រសើរជាងមុន។ ការវាយដំ, ការខាត់ឲ្យរលោង, ការខួងស្វាន
ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។
ប្រដាប់ប្រដាប្រើប្រាស់មើលទៅដូចជាស្រដៀងៗគ្នា
ហើយដែលបានឆ្លុះបញ្ចាំងពីគោលបំណងខុសគ្នាៗរបស់ពួកគេ។ ធ្នូ, ព្រួញ, ផ្លែលំពែងថ្ម, ដែកស្វាន, ដែកខៃ, ការឆ្លាក់ប្រដាប់ប្រដា
និងសម្ភារៈផ្ទះបាយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ
ដែលធ្វើអំពីឆ្អឹងសត្វក៏កើតនៅសម័យនោះដែរ។
យ៉ាងហោចណាស់ក៏នៅមានការតុបតែងដែលបានច្នៃចេញពីថ្ម, ឆ្អឹងសត្វ, ធ្មេញសត្វ, សម្បកស៊ុតអូទ្រីសផងដែរ។
ក្នុងចំណោមវត្ថុប្រើប្រាស់ទាំងនោះក៏មានលម្អដោយការជ្រលក់ពណ៌ផ្សេងៗ។
ចំពោះការរៀបចំអាពាហ៍ពិពាហ៍
អាស្រ័យដោយសារកុលសម្ព័ន្ធជាអ្នកចាប់ផ្តើមឡើង
ហើយគ្មានបុគ្គលណាម្នាក់នៅក្នុងកុលសម្ព័ន្ធត្រូវបានអនុញ្ញាតឲ្យរៀបការជាមួយមនុស្សនៅក្នុងកុលសម្ព័ន្ធផ្សេងទៀតឡើយ។
សព្វថ្ងៃនេះហ្វូស៊ីលមួយចំនួនរបស់មនុស្សបុរាណ
និងវប្បធម៌វត្ថុបុរាណមួយចំនួនត្រូវបានគេរកឃើញ
រួមមានប្រភេទមនុស្សរោមច្រើនមានសណ្ឋានជាមនុស្សស្វា ឋិតនៅឯតំបន់ ចូវ ខូវទាន (Zhoukoudian) ក្រុងប៉េកាំង។ គ្រប់វត្ថុទាំងឡាយដែលបន្សល់ទុកតាំងពីយុគថ្មបំបែក
គឺជាសម្បត្តិមហាសាលសម្រាប់ការស្រាវជ្រាវអំពីការវិវឌ្ឍន៍របស់មនុស្ស
និងវប្បធម៌ប្រទេសចិន គឺជាប្រទេសមួយនៃអណ្តូងអារ្យធម៌បុរាណ៕
ប្រែសម្រួលដោយ៖ លី គីមហេង
No comments:
Post a Comment