យុគថ្មរំលីង
ឬសម័យទំនើបសិលា
គឺជាសម័យកាលមួយនៃការអភិវឌ្ឍបច្ចេកវិជ្ជារបស់មនុស្ស
ដោយវាបានចាប់ផ្ដើមឡើងរវាង៩,៥០០ឆ្នាំ មុន គ.ស. នៅមជ្ឈិមបូព៌ា
ដែលគេបានស្គាល់ថាជាប្រពៃណីនៃយុគសម័យប្រើប្រាស់ថ្មចុងក្រោយបង្អស់។
យុគថ្មរំលីង បានបន្តពីសម័យកាលចុងក្រោយនៃសម័យដុំទឹកកកធំៗ
និងយុគថ្មបំបែក (Holocene
Epipalaeolithic) ដែលមានអាយុកាលប្រហែល ១១,៧០០ឆ្នាំ មុន គ.ស. យោងតាមទីតាំងភូមិសាស្ត្រតំបន់នោះ អ្នកស្រាវជ្រាវរកឃើញថា
វាចាប់ផ្ដើមជាមួយនឹងការរីកលូតលាស់កសិកម្ម ដែល
បង្កើតឲ្យមាន “បដិវត្តយុគថ្មរំលីង” ហើយបានបញ្ចប់ទៅវិញ ពេលដែលលោហធាតុបានរកឃើញ និងយកមកប្រើប្រាស់ជាឧបករណ៍ជំនួសថ្ម ព្រមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងសម័យទង់ដែង និងស្ពាន់ (Chalcolithic ឬ Bronze Age) ឬការអភិវឌ្ឍន៍ដោយផ្ទាល់ទៅនឹងសម័យដែក។ យុគថ្មរំលីង មិនបានកំណត់កាលប្រវត្តិច្បាស់លាស់ទេ ប៉ុន្តែវាទាក់ទងទៅនឹងការប្រព្រឹត្តិ និងលក្ខណៈវប្បធម៌ រួមទាំងការបង្កាត់ពូជសត្វព្រៃ សត្វស្រុក និងការប្រើប្រាស់សត្វពាហនៈជាច្រើនទៀតផង។
បង្កើតឲ្យមាន “បដិវត្តយុគថ្មរំលីង” ហើយបានបញ្ចប់ទៅវិញ ពេលដែលលោហធាតុបានរកឃើញ និងយកមកប្រើប្រាស់ជាឧបករណ៍ជំនួសថ្ម ព្រមទាំងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅក្នុងសម័យទង់ដែង និងស្ពាន់ (Chalcolithic ឬ Bronze Age) ឬការអភិវឌ្ឍន៍ដោយផ្ទាល់ទៅនឹងសម័យដែក។ យុគថ្មរំលីង មិនបានកំណត់កាលប្រវត្តិច្បាស់លាស់ទេ ប៉ុន្តែវាទាក់ទងទៅនឹងការប្រព្រឹត្តិ និងលក្ខណៈវប្បធម៌ រួមទាំងការបង្កាត់ពូជសត្វព្រៃ សត្វស្រុក និងការប្រើប្រាស់សត្វពាហនៈជាច្រើនទៀតផង។
ក្រោយមកមានការរកឃើញជាចុងក្រោយថា
វប្បធម៌យុគថ្មរំលីងបានចាប់ផ្ដើមតាំងពី១០,៧០០ឆ្នាំ
ទៅ ៩,៤០០ឆ្នាំ មុន គ.ស. តំបន់ តែល
ហ្គារ៉ាម៉េល (Tell Qaramel) នៅភាគខាងជើងប្រទេសស៊ីរី
ចម្ងាយ២៥គីឡូម៉ែត្រ ខាងជើងតំបន់ អាឡេប៉ូ (Aleppo)។ រហូតដល់ការរកឃើញភស្តុតាងទាំងនោះ
បានសម្របទៅនឹងសហគមន៍បុរាណវិទ្យា
ដូច្នេះការចាប់ផ្ដើមនៃវប្បធម៌សម័យថ្មីរំលីង ត្រូវបានគេពិនិត្យឃើញថា
វាកើតនៅតំបន់ ឡឺវ៉ាន់
(Levant)
(ក្រុង ជែរីកូ
នៃតំបន់វ៉េសប៊ែង
ឋិតក្នុងទឹកដីប្រទេសប៉ាឡេស្ទីនសព្វថ្ងៃ) ប្រហែលជា៩,៥០០ឆ្នាំ មុន គ.ស.។ វាមានការរីកចម្រើនដោយបន្តពីវប្បធម៌ ណាជូហ្វៀន (Natufian) នៃសម័យកាលទឹកកកចុងក្រោយ នៅក្នុងតំបន់នោះ។
ប្រជាជនដែលបានទទួលនូវរបៀបគ្រប់គ្រងថ្មី
បានប្រើប្រាស់គ្រាប់ធញ្ញជាតិព្រៃដើម្បីដាំដុះ
ហើយក្រោយមកក៏បានវិវឌ្ឍន៍ទៅជារបរកសិកម្មយ៉ាងច្បាស់លាស់។
វប្បធម៌ ណាជូហ្វៀន
នេះគេបានដាក់ឈ្មោះថា “ដើមសម័យយុគថ្មរំលីង” (Proto-Neolithic) ចាប់ពី១២,៥០០-៩,៥០០ឆ្នាំ មុន គ.ស. ឬប្រហែលជា ១២,០០០-៩,៥០០ឆ្នាំ មុន គ.ស.។
នៅពេលដែលវប្បធម៌ ណាជូហ្វៀន មានជំនាញច្បាស់លាស់លើការអភិវឌ្ឍន៍ធញ្ញជាតិព្រៃទៅជាអាហាររបស់ពួកគេ
និងបានផ្លាស់ប្ដូរមធ្យោបាយជីវិតរបស់ពួកគេពីការអង្គុយទៅជាក្រោកឈរឡើង
បរិយាកាសបែបនេះ បានផ្លាស់ប្ដូរសង្គមនៅដើមសម័យ យ៉ាំងហ្គឺ ឌ្រីយ៉ាស (Younger Dryas) ដែលទំនងជាបានបង្គាប់ប្រជាជនធ្វើការអភិវឌ្ឍវិស័យកសិកម្មនៅរវាង
៩,៥០០-៩,០០០ឆ្នាំ មុន គ.ស. កសិកម្មប្រជាសហគមន៍បានងើបឡើងនៅក្នុងតំបន់ ឡឺវ៉ាន់ ហើយរីករាលដាលទៅដល់តំបន់អាស៊ីបន្តិចម្ដងៗ
នៅអាហ្វ្រិកភាគខាងជើង និងខាងជើងខេត្ត មេសូប៉ូតាមីយ៉ា (Mesopotamia) “អាណាខេត្តចក្រភពរ៉ូម សម័យបុរាណ នៅភាគខាងជើងប្រទេសស៊ីរី
និងខាងត្បូងប្រទេសទួគី”។ នៅដើមយុគសម័យថ្មរំលីង
កសិកម្មត្រូវបានកំនត់កំហិតទៅតាមលំដាប់នៃរុក្ខជាតិ
ទាំងរុក្ខជាតិព្រៃ និងរុក្ខជាតិស្រុក ដែលរួមមាន ស្រូវសាលី, ស្រូវមីយេ និង ស្រូវសាលីម្យ៉ាង (Spelt) ហើយថែមទាំងចិញ្ចឹមសត្វឆ្កែ, ចៀម និងពពែ។ នៅរវាង៨,០០០ឆ្នាំ មុន គ.ស. អ្នកស្រុកបាននាំគ្នាចិញ្ចឹមសត្វពាហនៈ ដូចជា គោ ក្របី
និងជ្រូកព្រៃ បន្សាំទៅជាសត្វស្រុក
ក្រោយមកមានការរៀបចំឡើងឲ្យមានជារដូវ, ការគោរពទំនៀមទម្លាប់ជាអចិន្ត្រៃយ៍
ហើយក៏ឃើញមានប្រើប្រាស់ឆ្នាំងធ្វើអំពីដីផងដែរ។
ចំពោះការរីកចម្រើនអំពីរបៀបរបប
និងវប្បធម៌ទាំងឡាយក្នុងយុគសម័យថ្មរំលីង ពុំមែនកើតមានដូចគ្នានៅគ្រប់ទីកន្លែងនោះទេ
ដំបូងឡើយការធ្វើកសិកម្មសង្គមខ្លះនៅលោកខាងកើត ពុំប្រើឆ្នាំងដីទេ
ដោយឡែកនៅចក្រភពអង់គ្លេស
បានបន្សល់ទុកនូវភាពមិនច្បាស់អំពីវិសាលភាពនៃការដាំដុះដំណាំក្នុងស្រុកនៅដើមសម័យថ្មរំលីង
ទោះបីជាមានការចាត់តាំងឲ្យមានប្រជាសហគមន៍ដាំដុះយ៉ាងជាក់លាក់ក៏ដោយ។
ចំពោះតំបន់ផ្សេងៗនៃពិភពលោក
ដូចជា ទ្វីបអាហ្វ្រិក, អាស៊ីខាងត្បូង
និងអាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍ជាឥស្សរភាពនៃការផ្សាំងសត្វព្រៃមកជាសត្វស្រុក, ដំណាំព្រៃជាដំណាំស្រុក
បានដឹកនាំឲ្យពួកគេទទួលបានភាពជាម្ចាស់នៃដើមវប្បធម៌ថ្មរំលីង
ដែលលូតលាស់ដល់កំពូលនៅតំបន់អឺរ៉ុប និងអាស៊ីនិរតី។
នៅដើមសម័យថ្មរំលីង សង្គមជប៉ុនបានប្រើប្រាស់ឆ្នាំងដី
មុនការអភិវឌ្ឍវិស័យកសិកម្មទៅទៀត។
ភាពមិនដូចគ្នារវាងសង្គមយុគថ្មបំបែក
មានពូជពង្សស្វាមនុស្សច្រើនប្រភេទផ្សេងៗគ្នា
ប៉ុន្តែមានតែពូជស្វាមនុស្ស ហូម៉ូ
សាព្យាង (Homo Sapiens) តែមួយប៉ុណ្ណោះដែលមានឧត្តមគតិខ្ពស់
អាចវិវឌ្ឍរហូតមកដល់សម័យថ្មរំលីង។ មនុស្ស ហូម៉ូ ផ្លរ៉េសស្យង់ស៊ីស (Homo Floresiensis)
បានមានជីវិតរហូតមកដល់ចុងសម័យដែលថមថយនៃយុគថ្មរំលីងប្រហែលជា
១២,០០០ឆ្នាំ មុន គ.ស.។ ពាក្យថាយុគសម័យថ្មរំលីង បំបែកមកពីភាសាក្រិកថា neolithikos (neos
+ lithos), neos មានន័យថា “ថ្មី”
+ lithos មានន័យថា “ថ្ម” ដូច្នេះគេហៅថា “New
stone age” យុគថ្មរំលីង ឬសម័យទំនើបសិលា។ យុគសម័យនេះ
បានរកឃើញដោយលោក ចន
ឡូបប៊ុក (John Lubbock) នៅឆ្នាំ១៨៦៥ ដូចដែលបានបង្ហាញក្នុងយុគសម័យប្រើប្រាស់ថ្មបីជំនាន់ជាភស្ដុតាងស្រាប់
“Three-age
system”៕
ប្រែសម្រួលដោយ
No comments:
Post a Comment