សម័យបុរេប្រវត្តិយោងតាមអាយុកាលប្រហែល១
៧០០ ០០០ឆ្នាំ កន្លងមកហើយ
ទើបរាជវង្សស៊ាបានចាប់កំណើតនៅរវាងសតវត្សរ៍ទី២១ មុន គ. ស.។
នៅអំឡុងរជ្ជកាលនេះ មហាវប្បធម៌
និងការរីកលូតលាស់បានបន្តស្នាដៃពីសម័យបុរេប្រវត្តិរបស់ប្រជាជាតិចិន។
អាយុកាលនៃបុរេប្រវត្តិគេអាចហៅម្យ៉ាងទៀតថាយុគសិលា
ដោយសារតែប្រជាជនរស់នៅសម័យនោះបានអភិវឌ្ឍជីវភាពរស់នៅរបស់
គេដោយប្រើឧបករណ៍ធ្វើអំពីថ្ម។
យោងតាមប្រដាប់ប្រដាផ្សេងៗដែលមនុស្សសម័យនោះបានប្រើប្រាស់បន្តបន្ទាប់មក
ជំនាន់នោះត្រូវបែងចែកជាពីរសម័យកាល៖ យុគថ្មបំបែក (Paleolithic Age) និង
យុគថ្មរំលីង (Neolithic Age)។
ជាមួយនឹងការរីកចម្រើននៅយុគថ្មបំបែក
និងយុគថ្មរំលីង មហាវប្បធម៌ និងភាពរីកលូតលាស់
បានកកើតនៅក្នុងសម័យកាលទាំងពីរនេះ រួមមាន វប្បធម៌ប៉ាន់ផ (Banpo) និងវប្បធម៌ហ័ងទី
(Huangdi) វប្បធម៌យ៉ាងសាវ
(Yangsao) និងវប្បធម៌ឡុងសាន
(Longshan)។
វប្បធម៌ទាំងនេះវាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតកម្លាំងចិត្តប្រជាជនចិន។
រហូតដល់សព្វថ្ងៃនេះ ប្រជាជនចិនបានធ្វើសក្ការបូជាដល់ ហ័ងទី
ហើយមានជំនឿថា ហ័ងទី គឺជាវីរបុព្វបុរសជនជាតិចិនដំបូងគេបង្អស់។
ក្រៅពី ហ័ងទី នៅមានមហាបុរសដទៃទៀត
ដែលបានបង្កើតឲ្យមានមហាវិភាគទាននៅក្នុងប្រវត្តិសាស្ត្រចិនផងដែរ។
មហាបុរស អ៊ី គឺជាតួយ៉ាងសំខាន់មួយនៅជំនាន់នោះ។
គាត់ត្រូវបានប្រជាជនទទួលស្គាល់ថាជាអ្នកគ្រប់គ្រងគ្រោះទឹកជំនន់ដ៏អង់អាចក្លាហាន។
ដោយសារមហាវិភាគទានរបស់គាត់ប្រជាជនបានហៅគាត់ថា តាអ៊ី (Da Yu) នៅក្នុងភាសាចិន
“តា” មានន័យថាធំ។
នេះគឺជាមហាវីរភាពនៃមហាបុរស
ដែលបានសម្ពោធឲ្យមានមហាវប្បធម៌នៃជំនាន់បុរេប្រវត្តិនេះឡើង។
បើប្រៀបធៀបគ្នារវាងយុគថ្មបំបែក
យុគថ្មរំលីងគឺជាយុគសម័យមានគុណសម្បត្តិច្រើនជាង។
ប្រជាជនបានចាប់ផ្តើមចេះសាងសង់ផ្ទះ
និងធ្វើស្រែចំការដោយសំលៀងថ្មធ្វើជាឧបករណ៍ប្រើប្រាស់របស់ពួកគេ។
ការរីកចម្រើនយ៉ាងអស្ចារ្យត្រូវបានបង្កើតនៅក្នុងអំឡុងនេះ
មិនថាតែជំនាញក្រឡឹង និងឆ្លាក់ ឬក៏បច្ចេកទេសផលិតយានជំនិះ
និងឧបករណ៍តន្ត្រីនោះទេ។
វប្បធម៌ដ៏ល្បីល្បាញ គឺយ៉ាងសាវ
និងឡុងសាន ក៏ឋិតនៅក្នុងសម័យនេះដែរ។
ជីវភាពរស់នៅក្នុងបុរេប្រវត្តិមានភាពលំបាក និងពោរពេញទៅដោយការប្រណាំងប្រជែង។
ប្រជាជនរស់នៅប្រមូលផ្តុំគ្នាដើម្បីប្រឆាំងទប់ទល់នឹងលក្ខខណ្ឌធម្មជាតិដ៏គួរឲ្យភ័យខ្លាច
និងគ្រោះធម្មជាតិគ្រប់ប្រភេទ
ប្រមុខអ្នកដឹកនាំត្រូវបានជ្រើសរើសយោងទៅតាមសមត្ថភាពតែមួយគត់
នៅក្នុងប្រព័ន្ធដែលគេហៅថា “ប្រព័ន្ធដាក់រាជ្យឲ្យអ្នកឈ្នះ”។
មានប្រមុខដឹកនាំសំខាន់បីរូបនៅក្នុងសម័យនោះ ដែលរួមមាន ស៊ុន យ៉ាវ
និងអ៊ី។ ទី១-ស៊ុន
ត្រូវបានគេទទួលស្គាល់ថាជាប្រមុខដឹកនាំដំបូងគេបំផុតនៅក្នុងសម័យនោះ
បន្ទាប់មក ទី២-យ៉ាវ គឺជាជនដែលមានជ័យជម្នះបន្តតំណែងពីនោះ។
ក្រោយមកទៀតទី៣-អ៊ី បានក្លាយជាប្រមុខដឹកនាំវិញម្តង
ដោយសារគាត់បានបរិច្ចាគនូវកម្លាំងកាយចិត្ត
ដើម្បីគ្រប់គ្រងគ្រោះទឹកជំនន់។
ប្រព័ន្ធគ្រប់គ្រងរបៀបនេះបានបន្តរហូតដល់ឆ្នាំ២០៧០ មុន គ. ស.
នៅពេលដែល ប៉យី ត្រូវបានបន្តតំណែងពី អ៊ី។ កូនរបស់ អ៊ី បានសម្លាប់
ប៉យី ចោល
ហើយប្រកាសខ្លួនឯងធ្វើជាស្តេច។
ទោះបីប្រព័ន្ធផ្ទេររាជ្យសម្បត្តិទៅអ្នកផ្សេងបានបញ្ចប់ក៏ដោយ។
រាជវង្សដំបូងគេបំផុតគឺ សន្តតិវង្សស៊ា (Xia) ជារាជវង្សដំបូងគេ
ដែលបានបន្តការគ្រប់គ្រងប្រទេសនៅក្នុងប្រវត្តិសាស្ត្រចិនចាប់ពីពេលនេះតទៅ។
និយាយអំពីការចម្រើនជឿនលឿននៅក្នុងសម័យបុរេប្រវត្តិ
មានរឿងទេវកថា និងរឿងនិទាន
មានតួនាទីសំខាន់សម្រាប់ឆ្លុះបញ្ចាំងពីការរីកចម្រើននាសម័យកាលនោះ។
រឿងនិទានដែលទទួលបានការគាំទ្រ និងល្បីជាងគេមានចំណងជើងថា “ការកកើតនៃពិភពលោក” និពន្ធដោយផាន់គូ
រឿង “ការកកើតនៃមនុស្សជាតិ” និពន្ធដោយនីវ៉ា
និងរឿងនិទាន “តាអ៊ី
គ្រប់គ្រងគ្រោះទឹកជំនន់”
។ល។
ប្រែសម្រួលដោយ៖ លី គីមហេង
No comments:
Post a Comment