ជីវិតរបស់អ្នកពេលនេះ បានពីប្រកួតប្រជែងយ៉ាងខ្លាំងហើយតាំងពីក្នុងពោះម្ដាយមកម្ល៉េះ។ ដោយសារជីវិត គឺជាអំណោយដ៏វិសេសវិសាលយ៉ាងនេះ ដូច្នេះអ្នកត្រូវប្រើជីវិតនេះប្រកបដោយតម្លៃ។ អ្នកត្រូវគិតពីសកម្មភាព របស់អ្នកឲ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើអ្វីមួយ។
មុនពេលអ្នកនិយាយពាក្យគំរោះគំរើយដល់អ្នកដទៃ ត្រូវគិតដល់អារម្មណ៍អ្នកដែលត្រូវគេស្ដីបន្ទោស។
មុនពេលអ្នកត្អូញត្អែរ ពីរសជាតិអាហាររបស់អ្នក ត្រូវគិតដល់អ្នកដែលស្រេកឃ្លានគ្មានអាហារបរិភោគ។
មុនពេលអ្នកមិនពេញ ចិត្តនឹងផ្ទះដ៏តូចរបស់អ្នក ត្រូវគិតដល់ជនអនាថា គ្មានផ្ទះសម្បែងដែលរស់នៅហាលខ្យល់ហាលភ្លៀង។
មុនពេលអ្នកត្អូញត្អែរ ពីការធ្វើដំណើរវែងឆ្ងាយយ៉ាងអស់កម្លាំង ត្រូវគិតពីអ្នកដែលធ្វើដំណើរដោយជើងទទេ។
មុនពេលអ្នកត្អូញត្អែរពីការងារបច្ចុប្បន្នរបស់អ្នក ត្រូវគិតដល់អ្នកដែលគ្មានការងារ និងសង្ឃឹមចង់បានការងារជាក់លាក់មួយ។
ដូច្នេះ អ្នកត្រូវព្យាយាមរស់ រស់ដោយក្ដីសង្ឃឹម និងប្រើពេលវេលា ក្នុងជីវិតអ្នកឲ្យមានតម្លៃតាមដែលអាចធ្វើបាន ជាពិសេស មិនត្រូវភ្លេចកំណើតរបស់ខ្លួននោះឡើយ ពោលគឺបានខ្ពស់កុំភ្លេចពេលវេលាកម្សត់៕
ប្រែសម្រួល ៖ ប្រាក់ ច័ន្ទសីហា
រូបថត៖ bp.blogspot
This website is very important for my study. Wish process well.
ReplyDelete