អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Tuesday, 19 June 2012

ការប្រថុយគឺដើមទុនរបស់ជីវិត

អន្តរាយដែលធំបំផុតក្នុងជីវិត គឺការដែលយើងមិនព្រមប្រថុយចំពោះរឿងអ្វីសោះឡើយ

ការដែលយើងមិនហ៊ានប្រថុយធ្វើអ្វីសោះក្នុងជីវិតវាមិនខុសពីអ្នកទោសដែលត្រូវជាប់ច្រវាក់ ហើយត្រូវឃាំងទុកនៅក្នុងបន្ទប់ងងឹតរមែងគ្មានឳកាសដើម្បីសិក្សាពិភពលោកខាងក្រៅ។

ការប្រថុយហើយនឹងការហ៊ានបានហ៊ានបង់ត្រូវឆ្លងកាត់រូបមន្តគំនិតដែលមានការគូសវាសប្លង់ទុករួចយ៉ាងល្អហើយគួរឲ្យដុះផុសចេញ
មករីកចម្រើនក្នុងជីវិតរបស់យើងគ្រប់គ្នាហើយរឿងនោះក៏គួរចាប់ផ្តើមតាំងពីរឿងងាយៗរឿងធម្មតាៗជារឿយទៅរហូតដល់រឿងពិបាកៗ ដូចជា ភាពជោគជ័យក្នុងជីវិតជាដើម។
ដូច ដើមផ្លែប៉ោមដើមមួយៗអាចមានផ្លែដល់ទៅ ៥០០ ហើយផ្លែមួយៗ អាចនឹងមាន គ្រាប់ពូជ ១០ គ្រាប់ ដូច្នេះហើយទើបមានគ្រាប់ពូជប៉ោមសន្ធឹកសន្ធាប់ក្នុងដើមមួយៗ។
តែមានគ្រាប់ពូជមួយចំនួនប៉ុណ្ណោះដែលអាចលូតលាស់ធំជាដើមប៉ោមបាន។
បើយើងយល់ច្បាប់ធម្មជាតិខាងលើនេះក៏អាចយកមកអនុវត្តិប្រើក្នុងជីវិតបាន ដូចជា បើយើង ប្រាថ្នាចង់ឲ្យអ្វីម្យ៉ាងកើតឡើង យើងក៏គួរសាកល្បងធ្វើរឿងនោះឲ្យច្រើនជាង ១ ដង។
យើងអាចត្រូវស្ម័គ្រការងារដល់ទៅ ១០ ក្រុមហ៊ុនប្រឡងសម្ភាសន៍ច្រើនជាង ១០ ដង ដើម្បីឲ្យ បានការងារល្អៗ ត្រឹមមួយតំណែង រឺយើងអាចត្រូវជួបប្រទះមនុស្សរាប់រយរាប់ពាន់នាក់ ដើម្បី បានជួបមិត្តល្អៗ ត្រឹមមិនប៉ុន្មាននាក់។
យើងកាន់តែត្រូវការភាពជោគជ័យធំធេងប៉ុណ្ណា ការប្រថុយក៏កាន់តែខ្ពស់ប៉ុណ្ណោះ ដូច្នេះយើង ត្រូវធ្វើវាឲ្យច្រើនឡើង ញឹកញយឡើង ដើម្បីបន្ថែមឳកាស ហើយភាពជោគជ័យដែលសង្ឃឹម ទុកក៏នឹងប្រព្រឹត្តទៅបានខ្ពស់ផងដែរ។


No comments:

Post a Comment