អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Monday 11 June 2012

ទស្សនៈរបស់អាល់ប៊ើត អាញស្តាញ

I have no special talent. I am only passionately curious : Albert Einstein
ខ្ញុំគ្មានទេព្យកោសល្យពិសេសអ្វីទេ។ ខ្ញុំគ្រាន់តែជាអ្នកដែលមានតម្រេកក្នុងការសិក្សាយ៉ាងខ្លាំង
ក្លាតែប៉ុណ្ណោះ។

I am a deeply religious nonbeliever – this is a somewhat new kind of religion : Albert Einstein
ខ្ញុំជាមនុស្សដែលគ្មានជំនឿក្នុងរឿងសាសនាយ៉ាងងប់ងុល រឿងនេះអាចជាសាសនាប្រភេទថ្មី។
A question that sometimes drives me hazy: am I or are the others crazy ?
: Albert Einstein
សេចក្តីសន្ទិះសង្ស័យជួនកាលវាគៀងខ្ញុំចូលទៅកាន់ភាពស្រពិចស្រពិល តើជាខ្ញុំឬអ្នកដទៃឆ្កួត
ទៅហ្ន៎?
As far as I’m concerned, I prefer silent vice to ostentatious virtue
: Albert Einstein
តាមដែលខ្ញុំបានទាក់ទងមក ខ្ញុំចូលចិត្ត(ធ្វើជាមនុស្សមាន)បាបធម៌បែបស្ងាត់ៗ ជាជាងការមាន
គុណធម៌បែបយកមុខ។
I am not only a pacifist but a militant pacifist. I am willing to fight
for peace. Nothing will end war unless the people themselves refuse
to go to war : Albert Einstein
ខ្ញុំមិនមែនគ្រាន់តែជាមនុស្សដែលស្រលាញ់សន្តិភាពប៉ុណ្ណោះទេ តែថែមទាំងជាមនុស្សដែល
ប្រឆាំងភាពហិង្សាក្នុងការតស៊ូគ្នាទៀតផង។ ខ្ញុំតាំងចិត្តតស៊ូដើម្បីសន្តិភាព។ គ្មានអ្វីបញ្ឈប់
សង្គ្រាមបាន លើកលែងតែមនុស្សបដិសេធក្នុងការចូលទៅកាន់សង្គា្រមខ្លួនឯង។
I am enough of an artist to draw freely upon my imagination
: Albert Einstein
ខ្ញុំមានភាពជាវិចិត្រករល្មមគ្រប់គ្រាន់ក្នុងការគូររូបភាព(របស់ផ្សេងៗ)បានយ៉ាងឥស្សរៈ
ទៅតាមមនោគតិប្រឌិតញាណរបស់ខ្ញុំ។
I do not believe in immortality of the individual, and I consider ethics
to be an exclusively human concern with no superhuman authority behind
it : Albert Einstein
ខ្ញុំមិនជឿក្នុងភាពអមតៈរបស់មនុស្ស ហើយពិចារណាឃើញថាសុជីវធម៌ដែលនឹងធ្វើឲ្យក្លាយជា
មនុស្សពិសេសនោះ សម្ព័ន្ធគ្នាជាមួយនឹងអំណាចដែលមិនអស្ចារ្យជាងមនុស្សស្ថិតនៅពីខាង
ក្រោយស្ទើរតែទាំងអស់។
I do not believe in the God of theology who rewards good and punishes
evil : Albert Einstein
ខ្ញុំមិនជឿព្រះអាទិទេពបែបទេវវិទ្យា អ្នកចាំផ្តល់រង្វាន់មនុស្សធ្វើល្អហើយនឹងដាក់ទោសមនុស្ស
ធ្វើអាក្រក់។
I never think of the future – it comes soon enough : Albert Einstein
ខ្ញុំមិនដែលគិតដល់អនាគត – (ព្រោះ) មិនប៉ុន្មានក៏នឹងមកដល់។
I used to go away for weeks in a state of confusion : Albert Einstein
ខ្ញុំធ្លាប់គេចខ្លួនវិវេកជាច្រើនសប្តាហ៍ក្នុងសភាពច្របូកច្របល់។
I never teach my pupils; I only attempt to provide the conditions in which
they can learn : Albert Einstein
ខ្ញុំមិនធ្លាប់បង្រៀនកូនសិស្សទេ ខ្ញុំគ្រាន់តែព្យាយាមសាងស្ថានភាពបរិដ្ឋានឲ្យពួកគេអាចបង្កើន
ចំណេះដឹងតាមរយៈការសិក្សាបានតែប៉ុណ្ណោះ។
I live in that solitude which is painful in youth, but delicious in
the years of maturity : Albert Einstein
កាលវ័យជំទង់ ខ្ញុំរស់យ៉ាងតែងលតោលពេញទៅដោយភាពឈឺចាប់ តែលុះធំពេញវ័យមក
ទើបបានទទួលផលជោគជ័យដែលគួរឲ្យស្ងើចសរសើរ។
It’s not that I’m so smart, it’s just that I stay with problems longer
: Albert Einstein
មិនមែនខ្ញុំឆ្លាតណាស់ណាទេ (តែ)គ្រាន់តែខ្ញុំនៅជាមួយបញ្ហាបានយូរជាង។
I want to know all Gods thoughts; all the rest are just details
: Albert Einstein
ខ្ញុំត្រូវការចង់ដឹងការរិះគិតរបស់ព្រះអាទិទេពគ្រប់យ៉ាង ចំណែកដែលសេសសល់គ្រាន់តែ
ជារឿងកំប៉ិកកំប៉ុក។
The only thing that interferes with my learning is my education
: Albert Einstein
រឿងដែលរំខានការរៀនរបស់ខ្ញុំគឺការសិក្សារបស់ខ្ញុំនោះឯង។

The gift of fantasy has meant more to me than my talent for absorbing
positive knowledge : Albert Einstein
អំណោយពីមនោវិក័ត(គំនិតរវើរវាយ)មានន័យចំពោះខ្ញុំច្រើនជាងទេពកោសល្យរបស់ខ្ញុំ
សម្រាប់ស្រូបយកចំណេះដឹងផ្នែកវិជ្ជមាន។
When I examine myself and my methods of thought, I come to the conclusion
that the gift of fantasy has meant more to me than my talent for abstract
: Albert Einstein
ពេលខ្ញុំពិនិត្យពិច័យខ្លួនឯងហើយនឹងវិធីសាស្ត្រនៃការរិះគិតរបស់ខ្ញុំ ធ្វើឲ្យសរុបបានថា
អំណោយពីមនោវិក័ត(គំនិតរវើរវើយ) មានន័យជាខ្លាំងចំពោះខ្ញុំជាងទេពកោសល្យណាៗ
ខាងផ្នែកនាមធម៌។
Thoughts did not come in any verbal formulation. I rarely think in word
at all. A thought comes, and I may try it express it in words afterward
: Albert Einstein
ការរិះគិតទាំងឡាយមិនបានចូលមកក្នុងរូបបែបជាពាក្យពេចន៍ណាមួយ ខ្លួនខ្ញុំស្ទើរតែមិនធ្លាប់
គិតជាពាក្យសម្តីឡើយ (ពេល)ការរិះគិតចូលមក ទើបខ្ញុំព្យាយាមអធិប្បាយវាដោយពាក្យសម្តី
ជាក្រោយ។
It is strange to be known so universally and yet to be so lonely
: Albert Einstein
វាជារឿងប្លែកដែល(សូម្បីខ្លួនខ្ញុំ)មានគេស្គាល់យ៉ាងទូលំទូលាយហើយ តែនៅដំណើរជីវិត
យ៉ាងឯកោ(សន្តោស)។
I’m like a run-down old car – something is wrong in every corner, but
life is still worthwhile as long as I can still work : Albert Einstein
ខ្លួនខ្ញុំប្រដូចរថយន្តកញ្ចាស់ ដែលកំពុងទ្រុឌទ្រោម-អវយវៈខ្លះណា ក៏រុះរោយចុះគ្រប់ផ្នែកនៃ
សព៌ាង្គកាយ តែជីវិត(របស់ខ្ញុំ)នឹងនៅមានតម្លៃដរាបណាខ្ញុំនៅអាចធ្វើការងារបាន។


No comments:

Post a Comment