អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Monday 11 June 2012

ជីវិតតស៊ូរបស់មហាត្មៈគន្ធី

បុរសម្នាក់នេះបានព្យាយាមលើកតម្កើងមនុស្សវណ្ណៈ
ទាបបំផុត ដែលហៅថាពួក ប៉ះពាល់ខ្លួនមិនបាន
(untouchable)
តែក៏ព្យាយាមកំចាត់ពួកនេះចេញពី
សាសនាហិណ្ឌូ។ មហាត្មៈគន្ធីសម្តែងខ្លួនជាបដិបក្ស
ចំពោះវិទ្យាសាស្ត្រសម័យថ្មីតែព្រមឲ្យពេទ្យធ្វើការ
វះកាត់ព្រមប្រើឆ្នាំងរក្សាកម្តៅ ហើយនឹងព្រមប្រើ
ប្រាស់វែនតា។បុរសម្នាក់នេះព្យាយាមផ្សារភ្ជាប់រវាងសាសនាហិណ្ឌូជាមួយនឹងសាសនាអ៊ិស្លាមឲ្យចូល
គ្នាជាធ្លុងមួយ តែក៏មិនព្រមឲ្យនរណាម្នាក់ក្នុងគ្រួសារគាត់ក្លាយជាអ៊ិស្លាម។

តែទោះជាយ៉ាងណាក៏ដោយ មានសេចក្តីពិតដែលត្រូវទទួលរ៉ាប់រងទាំងអស់គ្នាថា មហាត្មៈគន្ធី
ជារដ្ឋបុរសដ៏សំខាន់បំផុតរបស់ឥណ្ឌា។ ពាក្យថា រដ្ឋបុរសអាចមិនល្មមគ្រប់គ្រាន់រឺមិនត្រឹមត្រូវ
ក្នុងការប្រើជាមួយបុរសម្នាក់នេះ ជួនកាលយើងអាចត្រូវប្រើពាក្យថា “God”។ ក្នុងប្រវត្តិកាណ៍
របស់ឥណ្ឌា បើលើកលែងព្រះពុទ្ធចេញហើយក៏មិនមាននរណាសំខាន់ស្មើនឹងមហាត្មៈគន្ធី
អាសោកមហារាជក្តី អាក់បារ៍មហាម៉ូកុលក្តី បើប្រៀបជាមួយនឹងមហាត្មៈគន្ធីហើយននោះឃើញ
ថាឆ្ងាយគ្នាខ្លាំងណាស់ ឥទ្ធិពលរបស់បុរសម្នាក់នេះធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួស
នឹងពណ៌នាបាន។មានមនុស្សជាច្រើនហ្មឺននាក់អាចលុតជង្គង់ចុះថើបដី ដែលមានស្នាមដាន
ជើងមហាត្មៈគន្ធីដើរឆ្លងកាត់ទៅ។ មនុស្សជាច្រើនពាន់នាក់អាចធ្វើដំណើរដោយជើងអស់
ចម្ងាយផ្លូវ ២០ មៃល៍ ដើម្បីឲ្យបានឃើញរទេះភ្លើងដែលមហាត្មៈគន្ធីធ្វើដំណើរ ដោយមិន
ចាំបាច់ឃើញមហាត្មៈគន្ធីឡើយ ហើយមិនមែនព្រោះចង់ឃើញភាពស្រស់ស្អាតអ្វីរបស់រទេះ
ភ្លើងនោះទេ ព្រោះមហាត្មៈគន្ធីមិនដែលមានរថយន្តពិសេសផ្ទាល់ខ្លួន មហាត្មៈគន្ធីតាមធម្មតា
ធ្វើដំណើរតាមរទេះភ្លើងថ្នាក់ទី ៣ លាយឡំជាមួយនឹងមនុស្សក្រីក្រ។ រូបថតនិងរូបបោះពុម្ភ
របស់មហាត្មៈគន្ធី បិទនៅតាមគេហដ្ឋានតាមផ្ទះសម្បែង តាមខ្ទមជាច្រើនលានកន្លែងមនុស្ស
ដែលឈឺចាប់គ្រុនរងារព្យាយាមយកដៃទៅស្ទាបរូបមហាត្មៈគន្ធីដើម្បីសុំឲ្យជាសះស្បើយ។
មនុស្សជាច្រើនលានងើយមុខឡើងមើលទៅលើផ្ទៃមេឃពេលគេពោលរឺបានឮនរណានិយាយ
ឈ្មោះមហាត្មៈគន្ធី។
នឹងរកនរណាម្នាក់នាសម័យថ្មីដែលមានឥទ្ធិពលលើបេះដូងមនុស្សស្មើនឹងបុរសម្នាក់នេះមិន
អាចរកបានឡើយ ដោយសម្តីត្រឹមមួយម៉ាត់ រឺដោយការលើកម្រាមដៃត្រឹមតែមួយ មហាត្មៈ
គន្ធីអាចធ្វើឲ្យជនជាតិឥណ្ឌាច្រើនលាននាក់ក-ចលាចលទូទាំងប្រទេសឥណ្ឌាបាន។
នាមដើមរបស់បុរសម្នាក់នេះ គឺ មោហ័នទាស ក្រមច័ន្ទគន្ធី កើតនៅរដ្ឋ ផូបានឌើរ៍ ក្រុង
កតិយវ៉ាក កាលពីថ្ងៃទី ២ តុលា គ.ស ១៨៦៩ ទាំងជីតានិងបិតាធ្លាប់ធ្វើជាអគ្គមហាសេនាបតី
នៃរដ្ឋដែលបានពោលមកនោះ ដែលសម្តែងឲ្យឃើញថាឋានៈរបស់មហាត្មៈគន្ធីមិនមែនក្រីក្រ
ឡើយ។ ចំនុចដែលគួរសង្កេតគឺ មហាត្មៈគន្ធីមានព្រឹត្តិការណ៍ផ្ទុយគ្នានឹងបុគ្គលសំខាន់ផ្សេងៗ
ទៀតដែលបានពោលមកខាងដើម ពោលគឺរដ្ឋបុរសគ្រប់គ្នាដែលបានពោលមកខាងដើមនោះ
ចាប់ផ្តើមជីវិតដោយភាពក្រីក្រតោកយ៉ាក មកមានឋានៈរុងរោចន៍ឧត្តង្គឧត្តមក្នុងបច្ចុប្បន្ន តែ
មហាត្មៈគន្ធីចាប់ផ្តើមជីវិតដោយភាពស្តុកស្តម្ភ ហើយក៏លះបង់សម្បត្តិរហូតអស់ពីខ្លួន ដល់
ថ្នាក់ទៅរវៃកប្បាសត្បាញសំពត់ស្លៀកដណ្តប់ដោយខ្លួនឯង។
រឿងរ៉ាវរបស់បុរសម្នាក់នេះ យើងអាចរកបានដោយមានប្រវត្តិដែលគាត់សរសេរទុកខ្លួនឯង
ហើយសម្រាប់អ្នកមានសីលសត្យដូចមហាត្មៈគន្ធីនេះ ប្រវត្តិដែលគាត់សរសេរខ្លួនឯងរមែង
មានភាពគួរជឿបាន។ គាត់បានសរសេរទុកថា កាលពីក្មេង មានមិត្តភក្តិណែនាំថា ជនជាតិ
ឥណ្ឌាជាជនជាតិទន់ខ្សោយ ព្រោះមិនទទួលទានសាច់សត្វចំណែកជនជាតិអង់គ្លេសរឹងមាំ
រហូតអាចគ្រប់គ្រងឥណ្ឌាបាន ព្រោះពួកអង់គ្លេសទទួលទានសាច់សត្វ។ ពេលបានស្តាប់
ដូច្នោះ គន្ធីក៏សាកល្បងទទួលទានសាច់ពពែបន្តិចលមើល៍ ដោយសារគាត់មិនដែលទទួល
ទានសាច់សត្វសោះ ទើបធ្វើឲ្យរាកមួល លុះដល់ពាក់កណ្តាលយប់ក៏សុបិនថា ពពែទាំង
មូលចូលទៅរើបម្រាស់នៅក្នុងពោះ តាំងពីពេលនោះមកក៏លែងទទួលទានសាច់សត្វ
ទៀតជារៀងរហូត។
លុះអាយុបាន ១៣ ឆ្នាំ គន្ធីក៏រៀបអាពាហ៍ពិពាហ៍ មុននឹងរៀបអាពាហ៍ពិពាហ៍នោះ គន្ធីធ្លាប់
មានគូរដណ្តឹងរួចមកហើយដល់ទៅ ៣ នាក់តែគូរដណ្តឹងទាំងនោះបានស្លាប់ចោលអស់ មក
បានរៀបអាពាហ៍ពិពាហ៍ជាមួយគូរដណ្តឹងអ្នកទី ៤។ ពេលរៀបអាពាហ៍ពិពាហ៍ កូនក្រមុំមាន
អាយុ ១០ ឆ្នាំនៅមិនទាន់ចេះអានអក្សរនៅឡើយ។ គន្ធីសរសេរទុកថា តាំងចិត្តនឹងបង្រៀន
អក្សរដល់ភរិយា តែមិនមានពេលវេលាៗ បានកន្លងមកដល់ទៅជាង ៥០ ឆ្នាំហើយគន្ធីក៏នៅ
តែគ្មានពេលបង្រៀនអក្សរភរិយាដដែល។ ភរិយាព្យាយាមអានសរសេរបានបន្តិចបន្តួចតែក៏
នៅមិនអាចពោលបានថាចេះអក្សរ។
ពេលអាយុបាន ១៥ ឆ្នាំក៏មានកូនប្រុសម្នាក់ តែមានជីវិតមិនយូរប៉ុន្មានក៏ស្លាប់ទៅ បិតារបស់
គន្ធីក៏អនិច្ចកម្មក្នុងពេលជិតៗ គ្នា។ គន្ធីបានទទួលការសិក្សាតមករហូតបានបញ្ចប់ការសិក្សា
នៅមហាវិទ្យាល័យអាហ៍មេដាប័ត ហើយបានសម្រេចចិត្តថានឹងទៅសិក្សាវិជ្ជាផ្នែកច្បាប់តនៅ
ឯទីក្រុងឡុងដ៍។ គន្ធីត្រូវធ្វើដំណើរដោយរទេះដល់ទៅ ៥ ថ្ងៃដើម្បីទៅសុំអនុញ្ញាតអ៊ុំដែលជា
មេគ្រួសារក្នុងវេលានោះ លុះបានទទួលការអនុញ្ញាតពីអ៊ុំឲ្យទៅសិក្សានៅទីក្រុឡុងដ៍បានហើយ
ក៏ត្រូវមាតាបង្ខំឲ្យប្តេជ្ញាចិត្តថានឹងមិនទទួលទានសាច់សត្វ នឹងមិនផឹកសុរា ហើយនឹងមិនរួម
បវេណីជាមួយស្ត្រីណាម្នាក់ ក្នុងកំឡុងពេលដែលចាកចេញពីឥណ្ឌា។ គន្ធីបានធ្វើដំណើរដល់
ទីក្រុងឡុងដ៍ ក្នុងថ្ងៃទី ៤ កញ្ញាគ.ស ១៨៨៨ ខណៈពេលនោះ គន្ធីមានអាយុ ១៩ ឆ្នាំ។
គន្ធីសិក្សានៅក្នុងទីក្រុងឡុងដ៍ ៣ ឆ្នាំ ក៏ត្រឡប់មកឥណ្ឌាវិញ តាំងការិយាល័យមេធាវីឡើងនៅ
ឯទីក្រុងប៊ុមបៃ ធ្វើការសាកល្បង ២ ឆ្នាំមានអារម្មណ៍ថាមិនសូវបានផល ក៏ធ្វើដំណើរទៅកាន់
ប្រទេសអាហ្វ្រិកាខាងត្បូងក្នុងឆ្នាំ ព.ស២៤៣៦។ ការទៅគ្រានេះ ក៏ព្រោះនៅអាហ្វ្រិកាខាងត្បូង
មានមនុស្សជនជាតិឥណ្ឌារស់នៅទីនោះយ៉ាងសន្ធឹកសន្ធាប់ហើយមានសង្ឃឹមថានឹងប្រកប
អាជីពជាមេធាវីបានល្អជាងនៅឥណ្ឌា។
រឿងរ៉ាវរបស់មហាត្មៈគន្ធីនៅអាហ្វ្រិកាខាងត្បូង ជារឿងល្វីងជូរចត់បំផុតក្នុងជីវិត ត្រូវគេទាត់
ធាក់ វាយតប់គប់ក្រវេង ត្រូវគេប្រទុស្តរ៉ាយ ប្រមាថមើលងាយមើលថោកគ្រប់បែបគ្រប់យ៉ាង
តែតមកក៏អាចសាងខ្លួនបានហើយជាមេធាវីដែលមានកេរ្តិ៍ឈ្មោះ បានទទួលការនិយមចូល
ចិត្ត មានចំណូលពីការធ្វើជាមេធាវី គិតជាប្រាក់ខ្មែរមួយឆ្នាំប្រហែល ៥ លានរៀល ដែល
ចាត់បានថាជាចំនួនច្រើនណាស់ហើយក្នុងពេលនោះ តែព្រឹត្តិការណ៍ដែលត្រូវគេប្រមាថ
មើលងាយមកនោះធ្វើឲ្យគន្ធីចាប់ផ្តើមមានគំនិតថ្មី។ ជីវិតនៅអាហ្វ្រិកាខាងត្បូងជាការចាប់
ផ្តើមជីវិតថ្មីរបស់មហាត្មៈគន្ធី ដែលធ្វើឲ្យគន្ធីក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា
ហើយជាមូលហេតុឲ្យកើតរហស្សនាមថាមហាត្មៈឡើងតាំងពីពេលនោះមក។ គន្ធីឈប់
ធ្វើជាមេធាវី យកប្រាក់ដែលរកបានទាំងអស់មកតាំងនិគមក្សេត្រករឲ្យដល់ជនជាតិឥណ្ឌា
ដែលក្រីក្រ សាងរោងពុម្ភកាសែតឈ្មោះថា “Indian Opinion” ហើយនឹងតែងសៀវភៅរឿង
ឥស្សរភាពរបស់ជនជាតិឥណ្ឌាផ្សព្វផ្សាយលទ្ធិជាតិនិយម និងចាប់ផ្តើមប្រើវិធី “Non -
Violence”
តាំងតែពីពេលនោះរៀងមក ក្នុងរវាងនេះ គន្ធី ត្រូវបានចាប់បីដង។ គន្ធីរស់នៅ
អាហ្វ្រិកាខាងត្បូងដល់ទៅ ២១ ឆ្នាំហើយត្រឡប់មកឥណ្ឌាវិញនៅឆ្នាំ ព.ស ២៤៥៧ ដែល
ជាឆ្នាំដំបូងនៃសង្រ្គាមពិភពលោកលើកទ ១ គន្ធី មានអាយុ ៤៥ ឆ្នាំ។
តាមបកតិមហាត្មៈគន្ធីភ្ញាក់ពីដំណេកម៉ោង ០៤.៣០ នាទី ពេលសូត្រមន្តរួចហើយក៏ចេញដើរ។
ការធ្វើដំនើររបស់មហាត្មៈគន្ធីជាការដើរយ៉ាងរួសរាន់ លឿនរហូតអ្នកដែលទៅជាមួយត្រូវរត់
តាម។ ការដើរយ៉ាងលឿននៅពេលព្រឹកព្រហាមដូច្នេះ ជាកិច្ចវត្តដែលមិនអាចខាតបាន ទោះ
ភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា ក៏ត្រូវចេញដើរ។ ក្នុងពេលដែលមហាត្មៈគន្ធីទៅទីក្រុងឡុងដ៍ក្នុងពេល
ដែលមានឥទ្ទិពលខ្លាំងហើយនោះ ក៏ចេញដើរនៅព្រឹកព្រហាមដូចគ្នាដែររហូតខាងប្រទេស
អង់គ្លេសឲ្យអ្នកស៊ើបអង្កេតពីរនាក់ចាំរត់តាមទៅការពារ។ ការសូត្រមន្តក៏ជាកិច្ចវត្តសំខាន់
ដែលត្រូវសូត្រពីរពេល គឺពេលព្រះអាទិត្យអរុណោទ័យនិងពេលព្រះអាទិត្យអាទិត្យអស្តង្គត។
ក្នុងគ្រាដែលទៅទីក្រុងឡុងដ៍នោះ កំពុងអង្គុយប្រជុំនៅជាមួយនឹងបុគ្គលសំខាន់របស់អង់គ្លេស
ក្នុងបន្ទប់ប្រជុំកម្មការសភាតំណាងរាស្ត្រនៅឡើយ លុះវេលាព្រះអាទិត្យអស្តង្គព្រលប់សន្ធយា
មហាត្មៈគន្ធីក៏លុតជង្គង់ចុះហើយសូត្រមន្ត ការប្រឹក្សាក្នុងទីប្រជុំត្រូវបានបញ្ឈប់ គ្រប់គ្នាអង្គុយ
យ៉ាងស្ងៀមស្ងាត់ ពេលមហាត្មៈគន្ធីសូត្រមន្តរួចត្រឡប់មកអង្គុយលើកៅអីជាថ្មី ទើបដំណើរ
ការប្រជុំតទៅទៀត។ ការសូត្រមន្តពេលល្ងាចក្នុងខណៈដែលមហាត្មៈគន្ធីនៅឥណ្ឌានោះជា
ពិធីដ៏ធំមួយ ព្រោះមនុស្សដែលនៅជាមួយមហាត្មៈគន្ធីគ្រប់គ្នាចូលរួមសូត្រផងដែរ អ្នកស្រុក
ទោះនៅទីឆ្ងាយក៏មកសូត្រព្រមជាមួយនឹងគន្ធី។ ការសូត្រមន្តក្នុងព្រឹត្តិការណ៍ដូច្នេះ មាន
អានុភាពណាស់ ដល់ថ្នាក់ថាមានមនុស្សបរទេសផ្សេងជាតិផ្សេងសាសនានៅក្នុងទីនោះ
ក៏តែងចូលរួមធ្វើការគោរពផងដែរ។ ជនជាតិជប៉ុន ហើយនឹងសូម្បីតែជនជាតិអង់គ្លេសក៏
ធ្លាប់ត្រូវចូលរួមធ្វើពិធីសូត្រមន្តព្រមគ្នាជាមួយមហាត្មៈគន្ធីនេះ។
ថ្ងៃច័ន្ទជាថ្ងៃស្ងៀមស្ងាត់ គឺមិននិយាយអ្វីសូម្បីមួយមាត់ក្នុងថ្ងៃនោះ ទោះបីមានហេតុការណ៍
សំខាន់ពុះក្តៅប៉ុណ្ណាក៏គ្មាននរណាអាចធ្វើឲ្យមហាត្មៈគន្ធីនិយាយក្នុងថ្ងៃច័ន្ទបាន។ ខណៈទៅ
រួមប្រជុំនៅទីក្រុងឡុងដ៍ម្តងនោះ ចៃដន្យមានការប្រជុំនៅថ្ងៃច័ន្ទ មហាត្មៈគន្ធីចូលទៅប្រជុំដែរ
តែមិននិយាយអ្វីឡើយ ដល់ពេលចាំបាច់ខ្លាំងមែនទែនក៏សរសេរដាក់ក្រដាសឲ្យលេខាអាន
ឲ្យទីប្រជុំស្តាប់ជំនួសពាក្យនិយាយ។
គន្ធីធ្វើការច្រើនណាស់ ដូចបុគ្គលសំខាន់ៗ ទាំងឡាយ ទទួលសិស្សនិងអ្នកចូលមករកបាន
មិនឈប់ឈរ ពាក្យសម្តីក្នុងរឿងសំខាន់ៗ គ្រប់មាត់ៗ មានអ្នកចាំកត់យកទៅចុះការសែត
រហូតអាចពោលបានថា គ្មានសម្តីមួយមាត់ណារបស់មហាត្មៈគន្ធីដែលជ្រុះចោលទទេ។ គាត់
ឧស្សាហ៍សរសេរសំបុត្រទាក់ទងអ្នកនោះអ្នកនេះទូរទាំងពិភពលោក។ វិធីឈប់សម្រាករបស់
មហាត្មៈគន្ធី គឺយកខ្លួនទៅចុះត្រាំទឹកក្តៅប្រហែល ៤០ នាទី ហើយទឹកនោះគឺជាទឹកដែលក្តៅ
ខ្លាំង ក្នុងពេលដែលត្រាំទឹកក្តៅនេះក៏អានសៀវភៅជាបណ្តើរផងដែរ។ ការងារដែលមហាត្មៈគន្ធី
ចូលចិត្តបំផុតគឺមើលថែទំនុកបំរុងភូមិដែលនៅឆ្ងាយភាពជឿនលឿន ដោយគាំទ្រឲ្យធ្វើការរវៃ
កប្បាសត្បាញសំពត់ ដែលសូម្បីមហាត្មៈគន្ធីក៏ធ្វើដោយខ្លួនឯង ឲ្យមនុស្សក្នុងភូមិបានទទួល
ការសិក្សានៅពេលទំនេរ និងទំនុកបំរុងសុខាភិបាល ព្រមទាំងបបួលឲ្យប្រកបឧស្សាហកម្ម
ក្នុងគ្រួសារ។
នប៉ូលេអុង ជាមនុស្សដែលមានសមត្ថភាពក្នុងរឿងដេកលក់ គឺអាចលក់ក្នុងពេលដែលត្រូវ
ការលក់ និងភ្ញាក់ពេលដែលត្រូវការភ្ញាក់ មហាត្មៈគន្ធីជួនកាលអាចមានសមត្ថភាពជាង
នប៉ូលេអុង។ មហាត្មៈគន្ធីអាចនិយាយថា ខ្ញុំត្រូវការដេកបាន ២០ នាទី រួចហើយមហាត្មៈគន្ធី
ក៏លក់ភ្លាម ដោយមិនថាក្នុងទីណារឺមានសម្លេងអ៊ឺងកងប៉ុណ្ណា ហើយលុះគ្រប់ ២០ នាទីក៏ភ្ញាក់
ឡើងបាន ពួកបរិវារដឹងច្បាស់ថាក្នុងការធ្វើដំណើរតាមរថភ្លើងនោះ មហាត្មៈគន្ធីអាចលក់បាន
ក្នុងរយៈវេលាមិនដល់មួយនាទីក្រោយពេលដែលឡើងទៅលើរទេះភ្លើងរួចហើយ។ ពេលបិតា
របស់នេរូហ៍អនិច្ចកម្ម គន្ធីទៅចូលរួមបុណ្យសពដែរ តាមផ្លូវត្រឡប់មកវិញបានសម្រានលក់
នៅក្នុងរថយន្ត កើតឧបត្តិហេតុក្រឡាប់ឡាន ខ្លួនមហាត្មៈគន្ធីខ្ទាតចេញពីឡាន អ្នកដែលមក
ជាមួយប្រញាប់ទៅមើល មហាត្មៈគន្ធីកំពុងសម្រានលក់នៅឡើយ។
រឿងដូច្នេះមិនចម្លែកអ្វី សម្រាប់អ្នកដែលជំនាញចិត្តវិទ្យា អ្នកចិត្តវិទ្យារមែងជ្រាបថា ការដេក
លក់របស់អ្នកដែលបានហ្វឹកហាត់ខាងចិត្តវិទ្យានោះ មិនដូចការដេកលក់របស់មនុស្សធម្មតា
តែយ៉ាងណាក៏ដោយ សមត្ថភាពក្នុងការដេកលក់ពេលណាក៏បាន ក្នុងការភ្ញាក់ពេលណា
ក៏បាននោះ ជាលក្ខណៈរបស់អ្នកដែលមានសមាធិខ្លាំងក្លា ហើយជាលក្ខណៈរបស់ភាពរឹងមាំ
ផ្នែកកំលាំងចិត្តផងដែរ។
មហាត្មៈគន្ធីមានកូនប្រុស ៤ នាក់ ហើយចាប់តាំងពីមហាត្មៈគន្ធីមានអាយុបាន ៣១ ឆ្នាំក៏ប្រព្រឹត្ត
ព្រហ្មចារីយ៍មិនប៉ះពាល់ស្ត្រីភេទខាងផ្លូវកាមគុណទៀតឡើយ តែជាមនុស្សមានស្នេហ៍ក្នុងខ្លួន
ព្រោះមិនថាបុរសឬស្តី្រពេលបានឃើញគាត់ហើយក៏មិនអាចទប់ទល់មិនឲ្យស្រលាញ់គាត់បាន
ទាំងដែលរូបរាង្គមុខមាត់របស់មហាត្មៈគន្ធីក៏មិនបានស្អាតបាតស្រស់សង្ហាអ្វី ស្នេហ៍ក្នុងខ្លួនបុរស
ម្នាក់នេះធ្វើឲ្យបុរសស្ត្រីឈ្លក់វង្វេងស្រលាញ់បានជានិច្ច។ ក្នុងកាលដែលស៊ើរ៍ស៊ែមូអេលហរ៍
ជារដ្ឋមន្ត្រីម្នាក់របស់ឥណ្ឌា ដល់ថ្នាក់ប្រាប់ឲ្យ ឡរ៍តវិលលិងតាន់ ដែលបានទទួលតំណែងមក
ជាឧបរាជថ្មីរបស់ឥណ្ឌា ថាឲ្យព្យាយាមកុំជួបចចារជាមួយមហាត្មៈគន្ធី ព្រោះបើបានឃើញ
ហើយនឹងទប់មិនឲ្យកើតសេចក្តីស្រលាញ់មិនបាន។
លក្ខណៈម្យ៉ាងទៀតដែលភាសាអងគ្លេសហៅថា “Simplicity” ដែលមានន័យស្រដៀងថា ជា
ការធ្វើខ្លួនឲ្យជាមនុស្សចិញ្ចឹមងាយ លក្ខណៈដូច្នេះមាននៅក្នុងខ្លួនមហាត្មៈគន្ធីរកនរណាប្រៀប
ផ្ទឹមពុំបាន ហើយលក្ខណៈនេះមិនមែនទើបមានមកពេលក្រោយដែលគាត់បានក្លាយជាមហាត្មៈ
ហើយទេ តាមពិតជាលក្ខណៈដែលមានមកតាំងតែពីនៅកម្លោះម៉្លេះ។
គ្រាមួយធ្វើដំនើរទៅតាមរទេះភ្លើងជាមួយភរិយា ហើយជិះថ្នាក់ទី ៣ តាមទម្លាប់ ភរិយាទៅប្រើ
បន្ទប់ទឹកថ្នាក់ទី ២ ព្រោះបន្ទប់ថ្នាក់ទី ៣ មិនទំនេរ ភ្នាក់ងាររទេះភ្លើងក៏អនុញ្ញាតហើយ តែគន្ធី
មិនព្រម ឲ្យរងចាំប្រើបន្ទប់ថ្នាក់ទី ៣ ប្រកែកគ្នាជាយូររហូតឃើញថាចាំបាច់មែនទែនទើបព្រម
ឲ្យប្រើ។
គ្រាមួយធ្វើដំនើរដោយកប៉ាល់សមុទ្រ ឃើញមិត្តម្នាក់មានកែវយឺត (Binoculars) ដែលមាន
តម្លៃខ្ពស់ គន្ធីនិយាយហាមមិនឲ្យមិត្តភក្តិប្រើកែវយឺតថ្លៃដូច្នោះ ព្រោះជាការខ្ជះខ្ជាយដោយ
មិនចាំបាច់ ព្យាយាមនិយាយអូសទាញចិត្តរហូតមិត្តម្នាក់នោះបោះចោលកែវយឺតទៅក្នុង
សមុទ្រ។ ពេលត្រូវចាប់ឃុំឃាំងនៅអាហ្វ្រិកា គន្ធីធ្វើការបោសសម្អាតគុកដោយខ្លួនឯង
ភ្នាក់ងារគុកបញ្ជូនមនុស្សមកធ្វើឲ្យ ដោយលើកដម្កើងគន្ធីជាអ្នកទោសនយោបាយក៏មិនព្រម។
គ្រាមួយនៅផ្ទះមានអ្នកដទៃមកស្នាក់នៅជាមួយ គន្ធីលាងកន្ថោបស្សាវៈរបស់អ្នកដែលមក
ស្នាក់នៅជាមួយនោះដោយខ្លួនឯង។ តាំងពីណីពីណាមកគន្ធីតែងបោកគក់សំពត់អាវរបស់
ខ្លួនឯងជានិច្ច រហូតនៅទីបំផុតក៏ហាត់កាត់សក់ដោយខ្លួនឯង។ គ្រាមមួយកំពុងដើរនៅ
ស្ថានីយ៍រថភ្លើង ជនជាតិអងគ្លេសម្នាក់យល់ច្រឡំថាជាគុលីជញ្ជូនរបស់ ទើបស្រែកហៅ
ឲ្យមកលើកវ៉ាលី គន្ធីក៏ទៅលើកវ៉ាលីឲ្យយ៉ាងរៀបរយ។
មូលហេតុសំខាន់ដែលឲ្យកើតអំនាចរបស់មហាត្មៈគន្ធីមានម្យ៉ាងទៀតគឺ ការមិននិយាយ
កុហក។ គន្ធីអះអាងថាទោះបីកាលនៅពីក្មេងក៏មិនធ្លាប់និយាយកុហក់ឡើយ។ ជាការចម្លែក
ម្យ៉ាងទៀតដែលថា ដោយលក្ខណៈរបស់មហាត្មៈគន្ធីជាមនុស្សចូលចិត្តថ្លុកកំប្លែង ចូលចិត្ត
សន្ទនារឿងដែលធ្វើឲ្យសើចក្អាកក្អាយជានិច្ច គន្ធីខ្លួនឯងក៏ពោលថា បើមិនបានអាស្រ័យ
លក្ខណៈ ថ្លុកកំប្លែងរបស់ខ្លួនឯងហើយ គន្ធីអាចសម្លាប់ខ្លួនជាយូរមកហើយ តែទោះគន្ធីជា
មនុស្សមានលក្ខណៈដូច្នេះ តែគាត់មិនដែលនិយាយកុហកឡើយ។ កាលបើមហាត្មៈគន្ធីមិន
ដែលនិយាយកុហក់ អ្នកដទៃទៀតក៏មិនហ៊ានមកនិយាយកុហក់ដាក់មហាត្មៈគន្ធី។ គ្រា
មនុស្សរបស់គន្ធីធ្វើខុសក្នុងរឿងដែលនឹងធ្វើឲ្យកើតភាពអាមាស់មុខ គន្ធីហៅខ្លួនមកហើយ
ពោលថា ថ្ងៃស្អែកនេះត្រូវប្រាប់ការពិតមកឲ្យអស់មនុស្សម្នាក់នោះក៏ប្រាប់ការពិតចេញមក
ទាំងអស់ភ្លាម។

No comments:

Post a Comment