ការឡើងកាន់អំណាចក្តី ការគ្រប់គ្រងអំណាចក្តី
ហ៊ីទ្លែមានការលំបាកជាងមុសសូលិនីច្រើនណាស់
ព្រោះថាក្នុងប្រទេសអាល្លឺម៉ង់នោះជាប្រទេសដែលប្រកាន់ទំនៀមប្រពៃណីខ្លាំង។ទាហានអាល្លឺម៉ង់
ចាត់ជាវណ្ណៈមួយផ្សេងដោយ
ឡែកពីបុគ្គលសាមញ្ញធម្មតាការប្រកាន់វណ្ណៈរបស់បុគ្គលថ្នាក់ទាបថ្នាក់ខ្ពស់ មាននៅក្នុងប្រទេសអាល្លឺម៉ង់
ច្រើនជាងនៅអ៊ីតាលីទៅទៀត។ ការដែលបុគ្គលម្នាក់ឈានមកដល់ភាពជាមេផ្តាច់ការនោះ សម្រាប់នៅអាល្លឺម៉ង់ពិបាកជាងនៅអ៊ិតាលីណាស់។ហ៊ីត្លែធ្វើការបានសម្រេចក៏ព្រោះអាស្រ័យ
ព្រោះថាក្នុងប្រទេសអាល្លឺម៉ង់នោះជាប្រទេសដែលប្រកាន់ទំនៀមប្រពៃណីខ្លាំង។ទាហានអាល្លឺម៉ង់
ចាត់ជាវណ្ណៈមួយផ្សេងដោយ
ឡែកពីបុគ្គលសាមញ្ញធម្មតាការប្រកាន់វណ្ណៈរបស់បុគ្គលថ្នាក់ទាបថ្នាក់ខ្ពស់ មាននៅក្នុងប្រទេសអាល្លឺម៉ង់
ច្រើនជាងនៅអ៊ីតាលីទៅទៀត។ ការដែលបុគ្គលម្នាក់ឈានមកដល់ភាពជាមេផ្តាច់ការនោះ សម្រាប់នៅអាល្លឺម៉ង់ពិបាកជាងនៅអ៊ិតាលីណាស់។ហ៊ីត្លែធ្វើការបានសម្រេចក៏ព្រោះអាស្រ័យ
មនុស្សពូកែៗនៅជួយជាជើងដៃដល់ពេលនេះក៏ដូចគ្នាអ្នកសង្កេតការណ៍គ្រប់គ្នាទទួលស្គាល់ថា
ហ៊ីត្លែមានមនុស្សពូកែៗសម្រាប់ប្រើច្រើនជាងមុសសុលិនីច្រើនណាស់សម្រាប់រដ្ឋការប្រចាំនោះ
ត្រូវចាត់ទុកថាល្អបំផុតនៅអ៊ឺរ៉ុបព្រោះហេតុដូច្នោះវិធីរបស់ហ៊ីទ្លែនិងមុសសូលិនីទើបផ្សេងគ្នា។
មុសសូលិនីសម្តែងចេញមកដោយបើកចំហថាខ្លួននឹងនៅគ្រប់គ្រងអំណាចឲ្យយូរបំផុតដែលអាច
យូរបានចំណែកហ៊ីទ្លែចូលចិត្តនិយាថាមេដឹកនាំអាចស្លាប់បានមេដឹកនាំអាណាចផ្លាស់ប្តូរបានតែ
គណៈណាស៊ីត្រូវគង់នៅគូប្រទេសអាល្លឺម៉ង់។មុសសូលិនីមិនដែលសម្តែងចេញថាពេលខ្លួនអស់
បុណ្យហើយនរណាជាអ្នកបន្តតំណែងតទៅមុខតែហ៊ីទ្លែបានតែងតាំងអ្នកបន្តតំណែងរួចជាស្រេច
។ការដែលហ៊ីទ្លែមានមនុស្សពូកែៗប្រើរហូតដល់អ្នករដ្ឋការប្រចាំនូវគ្រប់ផ្នែកក្នុងរាជការដែលត្រូវ
បានទទួលស្គាល់ថាល្អបំផុតនៅអ៊ឺរ៉ុបក្នុងសម័យហ៊ីទ្លែនោះក៏ដោយសារវិធី
២ប្រការគឺៈ-ហើយបើថ្នាក់ប្រធានក៏ត្រូវមានត្រួតពិនិត្យស្រាវជ្រាវប្រវត្តិយ៉ាងល្អិតល្អន់ ហើយភាគច្រើន
ហ៊ីទ្លែជាអ្នកវិនិច្ឆ័យជ្រើរើយកដោយខ្លួនឯង។
២-
អ្នករដ្ឋការដែលហ៊ីទ្លែបានជ្រើសរើសដោយខ្លួនឯង ហើយតែងតាំងក្នុងតំណែងប្រធាន
នោះបើសម្តែឲ្យឃើញថាមានសមត្ថភាពធូរលុងរឺទុច្ចរិតចំពោះតួនាទីក្រៅពីត្រូវបានបញ្ឈប់រឺប
ណ្តេញចេញតាមវិន័យរដ្ឋការហើយនោះច្រើនត្រូវបានគេលបធ្វើឃាតដោយមិនអាចរកចាប់ខ្លួននោះបើសម្តែឲ្យឃើញថាមានសមត្ថភាពធូរលុងរឺទុច្ចរិតចំពោះតួនាទីក្រៅពីត្រូវបានបញ្ឈប់រឺប
ឃាតករបានទៀតផង។ផ្នែកខាងសាសនា
មិនប្រាកដថាហ៊ីទ្លែគាំទ្រនិកាយរឺសាខាណាទេ
តែហ៊ីទ្លែមានសទ្ធាជឿជាក់លើព្រះជាម្ចាស់ហើយចូលចិត្តនិយាយដាក់អ្នកកាសែតដែលទៅសុំ
សម្ភាសថាខ្លួនជឿជាក់ជានិច្ចថា
ព្រះជាម្ចាស់នឹងមិនព្រងើយកន្តើយចំពោះប្រទេសអាល្លឺម៉ង់ ព្រះជាម្ចាស់នឹងរក្សាការពារខ្លួន
ដើម្បីឲ្យមានជីវិតរស់នៅសម្រាប់ដឹកនាំប្រទេសអាល្លឺម៉ង
ឲ្យមានមុខមាត់ខ្ពស់ឡើងស្មើនឹងមហាប្រទេសដទៃទៀត។ហ៊ីទ្លែមិនទទួលទានសាច់ដូចមុសសូ
លិនីទទួលទានតែអាហារជាមួយបន្លែមិនទទួលទានសុរាមិនជក់បារីដែលថាមិនជក់បារីនោះមិន
មែនគ្រាន់សម្រាកនោះទេតែគាត់ស្អុយបារីរហូតមិនអាចឲ្យនរណាមកជក់បារីចំពោះមុខបានពេ
លចាត់ជប់លៀងភ្ញៀវត្រូវចាត់ពីរបន្ទប់ពេលទទួលទានអាហាររួចហើយអ្នកដែលជក់បារីក៏ឲ្យទៅ
បន្ទប់មួយអ្កដែលមិនជក់បារីក៏តាមហ៊ីទ្លែទៅកាន់បន្ទប់មួយផ្សេងទៀត។ក្រៅពីមិនទទួលសុរាមិន
ជក់បារីហើយនោះថែមទាំងមិនទទួលទានកាហ្វេនិងទឹកតែទៀតផង។
ក្នុងរឿងហាត់ប្រាណហ៊ីទ្លែមិនដូចមុសសូលិនីទេគឺក្រៅពីដើរលេងបន្តិចបន្តួចហើយ
ហ៊ីទ្លែក៏មិនលេងកីឡាផ្សេងទៀតមិនជិះសេះមិនបើកឡានខ្លួនឯងសូម្បីត្រួតពលទាហានធ្វើព្យុហ
យាត្រាក៏ប្រើរថយន្ត ដោយឈរលើរថយន្ត
តែការឈរលើរថយន្តនេះហ៊ីទ្លែអាចឈរបាន ៥
ម៉ោង។មុសសូលិនីចូលដេកពីព្រលប់ភ្ញាក់ពីព្រលឹមតែហ៊ីទ្លែក្រដេកក្រភ្ញាក់តាមធម្មតាហ៊ីទ្លែចូល
ដេកម៉ោង
២យប់ភ្ញាក់ពេលថ្ងៃត្រង់លើកលែងតែមានធុរៈចាំបាច់ដែលត្រូវភ្ញាក់លឿនជាងនេះ
។ការងារផ្សេងៗ ធ្វើនៅពេលរសៀល
ការប្រជុំរឺការថ្លែងសុន្ទរកថាភាគច្រើនចូលចិត្តធ្វើនូវ
ពេលយប់។
តែទោះយ៉ាងណាក្តីសម្រាប់ភាពរឹងមាំផ្នែករាង្គកាយនោះហ៊ីទ្លែមានច្រើនស្មើនឹងមេដឹកនាំផ្តាច់
ការដទៃទៀតដែ។
ពេលហ៊ីទ្លែមានអាយុ ៥ឆ្នាំសក់នៅមិនទាន់ស្កូវសិរសាក៏មិនទាន់ទំពែកកាន់
តែអាយុច្រើនកាន់តែមានភាពសង្ហាឡើងបើយករូបថតពេលហ៊ីទ្លែមានអាយុ
៥០ ទៅប្រៀបជា
មួយរូបថតពេលគាត់មានអាយុ
២៥-២៦ អាចឃើញបានថាហ៊ីត្លែក្នុងបច្ឆិមវ័យ មានភាពស្រស់
សង្ហាជាងពេលនៅកម្លោះណាស់សមត្ភាពក្នុងអត់ធន់ធ្វើការងារក៏ប្រហាក់ប្រហែលនឹងអ្នកដទៃ។
ក្នុងកំឡុងពេលដែលមានបញ្ហារឿងរឹបអូសខេត្តរៃន៍ហ៊ីទ្លែអាចធ្វើការបានពីរយប់ពីរថ្ងៃដោយមិន
ដេកពួនឡើយ
លុះដល់យប់ទីបី រឿងរ៉ាវផ្សេងៗ ក៏រៀបរយតែហ៊ីទ្លែក៏មិនបានចូលដេកភ្លាមដែរ គេចាត់ជប់លៀង
រួចហើយបញ្ចាំងខ្សែភាពយន្តមើលរហូតដល់ម៉ោង ២យប់ថែមទៀត។
ហ៊ីទ្លែមិនចេះភាសាដទៃក្រៅពីភាសាអាល្លឺម៉ង់ដូច្នេះសៀវភៅភាសាផ្សេងទើបមិនមានឳកាស
បានអានតែសៀវភៅអាល្លឺម៉ងនោះគាត់អានច្រើនណាស់។ប្រភេទសៀវភៅដែលចូលចិត្តបំផុតគឺ
ទស្សនវិជ្ជានិងប្រវត្តិសាស្ត្រមិនចេះលេងតន្ត្រីដូចមុសសូលិនីតែជាមនុស្សចូលចិត្តតន្ត្រីខ្លាំង
ណាស់។ហ៊ីទ្លែចូលចិត្តអាងខ្លួនឯងថាជាអ្នកតន្ត្រីល្ខោនអូប៉េរ៉ារឿងខ្លះហ៊ីទ្លែពោលថាធ្លាប់បាន
មើល
១០០ដងបទភ្លេងរបស់វ៉ាកនើរ៍ជាបទភ្លេងដែលមានឥទ្ធិពលក្នុងជីវិតរបស់ហ៊ីទ្លែខ្លាំង
ណាស់ក្នុងថ្ងៃដែលធ្វើការងារសំខាន់ៗនិងក្នុងរវាងរងចាំមើលលទ្ធផលការងារថានឹងសម្រេចរឺមិន
សម្រេចនោះហ៊ីទ្លែតែងតែទៅមើលល្ខោនអូប៉េរ៉ា។ការប្រជុំរដ្ឋសភាភាគច្រើនប្រជុំនៅក្នុងរោង
ល្ខោនពេលប្រជុំរួចហើយក៏បើកឆាកសម្តែងល្ខោនអូប៉េរ៉ាឲ្យពួកអ្នកដែលមកប្រជុំមើលល្ខោន
ទាំងអស់គ្នាតទៅក្នុងពេលរាត្រីដែលនឿយហត់ខ្លាំងនិងមានរឿងកង្វល់រហូតដេកមិនលក់
ទាល់តែហៅមនុស្សឲ្យមកលេងវីយ៉ូឡុងឲ្យស្តាប់ទើបអាចដេកលក់បាន។តាមពិតហើយនោះ
ហ៊ីទ្លែជាអ្នកសិល្បៈគ្រប់យ៉ាងយើងជ្រាបហើយថាការសិក្សារបស់ហ៊ីទ្លែផ្នែកមូលដ្ឋាននោះគឺបាន
សិក្សាផ្នែកហត្ថកោសល្យ
វិជ្ជាជាងគំនូរក្នុងពេលដែលក្រីក្រគេចិញ្ចឹមខ្លួនដោយការគូររូបភាព
ប័ណ្ណប្រៃសណីយ៍លក់
តែសមត្ថភាពជាជាងគំនូរនេះ មិនសូវជាល្អប៉ុន្មានទេ គ្រូបានណែនាំឲ្យ
ហ៊ីទ្លែរៀនខាងស្ថាបត្យកម្ម
ហើយហ៊ីទ្លែក៏មានការចាប់អារម្មណ៍វិជ្ជានេះយ៉ាងខ្លាំងក្នុងកាលត
មក។ការសាងអាគារធំៗ រឺទីកន្លែងសំខាន់ៗ
នៅអាល្លឺម៉ង់ ក្នុងសម័យដែលហ៊ីទ្លែកំពុងមាន
អំណាចនោះ
ភាគច្រើនហ៊ីទ្លែជាអ្នកផ្តល់គំនិតក្នុងការគូសប្លង់ និងត្រួតពិនិត្យប្លង់កសាងដោយ
ខ្លួនឯងសូម្បីការសាងថ្នល់បែបថ្មីសម្រាប់បើកបររថយន្តក្នុងល្បឿនលឿនបាន
ហ៊ីទ្លែគឺជា
មេការខ្លួនឯងទាំងអស់។
ថ្នល់ដែលសាងឡើងថ្មីៗ
ជាថ្នល់សម្រាប់ភាពរហ័សរួសរាន់ ហើយសាងបានល្អជាងគ្រប់
ប្រទេសដែលធ្លាប់បានកសាងពីមុនមក ដោយសាងជាថ្នល់ពីរខ្សែស្របគ្នា ជាថ្នល់សម្រាប់
ធ្វើដំណើរទៅមួយខ្សែនិងសម្រាប់ធ្វើដំនើរមកមួយខ្សែបើដល់កន្លែងដែលត្រូវឲ្យថ្នល់ផ្សេងឆ្លង
កាត់
ក៏ធ្វើស្ពានត្រង់ថ្នល់ឆ្លងកាត់នោះឡើងខ្ពស់ រឺឲ្យចុះទៅខាងក្រោម ដោយវិធីនេះរថយន្តប្រទេសដែលធ្លាប់បានកសាងពីមុនមក ដោយសាងជាថ្នល់ពីរខ្សែស្របគ្នា ជាថ្នល់សម្រាប់
ធ្វើដំណើរទៅមួយខ្សែនិងសម្រាប់ធ្វើដំនើរមកមួយខ្សែបើដល់កន្លែងដែលត្រូវឲ្យថ្នល់ផ្សេងឆ្លង
អាចរត់កាត់តាមថ្នល់ថ្មីនេះដោយល្បឿនយ៉ាងលឿនដោយមិនបាច់ក្រែងថានឹងបញ្ច្រាសទិសជា
មួយនរណាឡើយក្នុងចម្ងាយដល់ទៅ
១០០រឺ ២០០ មៃល៍ចាត់ទុកជាថ្នល់នៃភាពរួសរាន់យ៉ាង
ពិសេស។
តែទាំងនេះក៏មិនបានមានន័យថាខ្លួនហ៊ីទ្លែឯង ចូលចិត្តល្បឿនលឿនដោយផ្ទាល់
ខ្លួនហ៊ីទ្លែមិនចូលចិត្តល្បឿនលឿនដូចមុសសូលិនីទេ
គាត់មានអាកាសយានសម្រាប់ប្រើផ្ទាល់
ខ្លួនតែក៏មិនសូវប្រើមានរថភ្លើងពិសេសសម្រាប់ផ្ទាល់ខ្លួនតែមិនព្រមឲ្យបើកលឿនហួសពី
៥០ គឺឡូមែត្រក្នុងមួយម៉ោងទេ។ហ៊ីទ្លែមានការចងចាំល្អដែលបុគ្គលសំខាន់ទាំងឡាយត្រូវមាន។
ហ៊ីទ្លែមិនបានទទួលប្រាក់ខែក្នុងតំណែងមុខនាទីទេបានន័យថាធ្វើការងារឲ្យប្រទេសជាតិដោយ
មិនទទួលប្រាក់ខែឡើយតែហ៊ីទ្លែមានចំណូលជាច្រើនពីការចំណាយសៀវភៅជាពិសេសសៀវ
ភៅរឿង“ការតស៊ូរបស់ខ្ញុំ”នោះធ្វើចំណូលឲ្យហ៊ីទ្លែគិតជាប្រាក់ខ្មែរប្រមាណមួយឆ្នាំប្រាំរយលាន
រៀលក្រៅពីនោះការថ្លែងសុន្ទរកថាម្តងៗពេលបោះពុម្ពចំណាយក៏បានប្រាក់មិនតិចដែរតែចំណូ
លទាំងអស់នេះភាគច្រើនប្រើទៅក្នុងរឿងនយោបាយ។ខ្លួនហ៊ីទ្លែឯងក៏ស្ទើរតែគ្មានភាពចាំបាច់អ្វី
ត្រូវប្រើប្រាស់លុយកាក់រឺទុកដាក់មាសប្រាក់ធ្វើអ្វីព្រោះផ្ទាល់ខ្លួនមិនសូវបានប្រើអ្វីការតែងកាយក៏
មានឯកសណ្ឋានតែម្យ៉ាងមិនផ្លាស់ប្តូរ។មុសសូលិនីតាមប្រក្រតីជួយទំនុកបម្រុងញាតិមិត្តបងប្អូន
និងមានទំនុកចិត្តប្រគល់ការងារសំខាន់ឲ្យដល់ឈាមជឿខ្សែស្រឡាយសាច់សាលោហិតក្នុងក្រុម
គ្រួសាររបស់ខ្លួនចំណែកហ៊ីទ្លែមិនមែនដូច្នោះទេឋានៈញាតិមិត្តបងប្អូនរបស់ហ៊ីទ្លែក្រីក្រមកតាំងពី
ណាពីណីពេលហ៊ីទ្លែបានជាធំហើយក៏នៅមានឋានៈដូចដើមភាពប្រណីតផ្ចិតផ្ចង់ក៏តិចជាងមុស
សូលិនីៗឲ្យរូបថតដល់មនុស្សរាប់លាននាក់
តែមនុស្សដែលនឹងបានរូបថតរបស់ហ៊ីទ្លែពីហ៊ីទ្លែ
ផ្ទាល់នោះ
មានចំនួនមិនដល់ ១៥នាក់ផង។លក្ខណៈសំខាន់ក្នុងខ្លួនហ៊ីទ្លែក៏គឺ សេចក្តីតាំងចិត្ត
មុតមាំ
មានគោលជំហរដ៏មុះមុត។ ហ៊ីទ្លែអាចប្តូរកុសលោបាយ ផ្លាស់មធ្យោបាយ តែគោល
ជំហរមិនដែលផ្លាស់ឡើយ។
សត្រូវរបស់ហ៊ីទ្លែចូលចិត្តអាងចំនុចដែលហ៊ីទ្លែនិយាយភូតកុហក
តាមការពិតហ៊ីទ្លែក៏បានធ្វើខុសពីការប្តេជ្ញារបស់ខ្លួនជាច្រើនរឿងតែវាគ្រាន់ជាការប្តូរកុសលោ
បាយនិងផ្លាស់មធ្យោបាយប៉ុណ្ណោះចំណែកគោលជំហរដ៏មុះមុតក្នុងការសាងកំលាំងរបស់ប្រទេស
អាល្លឺម៉ង់ហ៊ីទ្លែមិនដែលផ្លាស់ប្តូរឡើយ។
No comments:
Post a Comment