អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Monday 11 June 2012

ជីវិតតស៊ូរបស់មុសសូលិនី

ក្នុងសៀវភៅដែលបានបោះពុម្ពកាលពី ១០ ឆ្នាំកន្លងមកហើយ
ដែលមានចំណងជើងថា I Know Dictator ជាស្នាដៃនិពន្ធរបស់
G. Ward Price
ពោលថា ការចូលទៅរកឌីណាម៉ូ ធ្វើឲ្យយើងមាន
អារម្មណ៍ព្រឺព្រួចដោយកំលាំងឋាមពលអគ្គិសនីយ៉ាងណាមិញ
ការចូលទៅរកមុសសូលិនី ក៏ធ្វើឲ្យសរសៃរប្រសាទញាប់ញ័រដោយ
អំណាចកម្លាំងចិត្តរបស់មុសសូលិនីក៏ដូច្នោះដែរ។ មុសសូលិនី
ផ្សាយអំណាចកម្លាំងចិត្តបានដូចដែកដែលផ្សាយកំដៅ។


យើងប្រហែលជាគិតថាការសរសេរលើកតម្កើងមុសសូលិនីដូច្នេះ
អាចព្រោះ G. Ward Price ជាមិត្តជិតស្និទ្ធរបស់មុសសូលិនី តែបើ
បានអានសៀវភៅរបស់ John Gunther ដែលមានចំណងជើងថា
Inside Europe
ក៏នឹងបានប្រទះសេចក្តីដូចគ្នានេះថា ក្នុងវេលាធ្វើព្យុហយាត្រា ដែលពួកទាហាន
កំពុងឈរយ៉ាងមានរបៀបរៀបរយនោះ លុះមុសសូលិនី មកដល់ អ្នករាល់គ្នាក៏មានអារម្មណ៍
ហាក់ដូចទង្គិចគ្នានឹងឋាមពលអគ្គិសនី។
បន្ទប់ធ្វើការរបស់មុសសូលិនីនៅឯ Palazzo Venezia នោះ ជាបន្ទប់ទូលាយវែងហើយមិនមាន
គ្រឿងតុបតែងបន្ទប់អ្វីឡើយ ក្រៅពីតុសរសេរសម្រាប់ធ្វើការរបស់មុសសូលិនីប៉ុណ្ណោះ បានជា
ធ្វើដូច្នោះព្រោះមុសសូលិនីមាននិស្ស័យចូលចិត្តមើលលក្ខណៈមនុស្ស។ រយៈផ្លូវដែលអ្នករាជការ
រឺភ្ញៀវដែលចូលមករក ដើរពីមាត់ទ្វារទំរាំមកដល់តុរបស់មុសសូលិនីនោះ ជារយៈផ្លូវឆ្ងាយល្មមឲ្យ
មុសសូលិនីមានពេលពិចារណា និងវិនិច្ឆ័យថាមនុស្សដែលកំពុងដើរចូលមកនោះមានលក្ខនៈ
បែបណា។ វិធីនេះជាផលល្អសម្រាប់មុសសូលិនី តែជាផលអាក្រក់សម្រាប់អ្នកដែលដើរចូល
មករកនោះខ្លាំងណាស់ ព្រោះអ្នកខ្លះដែលមានកម្លាំងចិត្តទន់ខ្សោយ ក៏ធ្វើឲ្យមានអារម្មណ៍មិន
ស្រួលខ្លួនភ្លាម ជួនកាលមុសសូលិនីក៏ឈ្ងោកមុខចុះដោយសេចក្តីអាណិតអ្នកដែលចូលមក
រកនោះ។
ប្រវត្តិរបស់មុសសូលិនីតាំងពីដើមមក នឹងមិនយកមកពោលក្នុងពេលនេះ យើងជ្រាបទាំងអស់
គ្នារួចហើយ យើងដឹងថាមុសសូលិនីចាប់ផ្តើមជីវិតដោយភាពក្រីក្រលំបាក ដល់ថ្នាក់ត្រូវសុំទាន
ដើម្បីមានជីវិតរស់នៅ ត្រូវធ្វើការងារកឥដ្ឋនិងការងារផ្សេងៗ តាមដែលអាចរកបានដើម្បីចិញ្ចឹម
ជីវិត ហើយក្នុងពេលជាខាងក្រោយបានរុងរោចន៍ត្រចះត្រចង់ឡើង រហូតបានជាមេផ្តាច់ការមហា
ប្រទេសដ៏ធំធេង ហើយក្នុងទីបំផុតក៏រលត់រលាយទៅវិញបានដូចគ្នា។ក្នុងវគ្គនេះ យើងសាកមក
ពិចារណាមើលលក្ខណៈផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់នេះតាមសមគួរ។
បុគ្គលដែលមុសសូលិនីបូជាពិសេសគឺ ជូលៀត ស៊ីសារ៍ ព្រោះជាអ្នកក្រុងរ៉ូម តែប្រវត្តិរបស់
ជូលៀត ស៊ីសារ៍ ពិបាកនឹងរកសេចក្តីពិស្តារបានណាស់ ហើយសភាពការណ៍លោកបច្ចុប្បន្នក៏
មិនដូចគ្រាសម័យក្រុងរ៉ូម នឹងយកវិធីរបស់ស៊ីសារ៍មកប្រើក៏មិនសូវបាន មុសសូលិនីទើបបូជា
មនុស្សម្នាក់ទៀត ដែលមុសសូលិនីយកជាគំរូក្នុងកិច្ចវត្តច្រើនប្រការ មនុស្សម្នាក់នេះគឺ
នប៉ូលេអុង។ ការដែលមុសសូលិនី គោរពនប៉ូលេអុងព្រោះមុសសូលិនីគិតថានប៉ូលេអុងមាន
ឈាមជឿជាជនជាតិអ៊ីតាលី ហើយជាការពិត ជាតិកំណើតរបស់នប៉ូលេអុងគឺមានឈាមជឿ
ជាតិអ៊ីតាលីពិតប្រាកដមែន។ នប៉ូលេអុង មានគតិមួយថា ក្នុងការដេកលក់ បើពេលក្រឡាប់
ខ្លួនហើយភ្ញាក់ដឹងខ្លួន ក៏បានន័យថាដល់ពេលដែលត្រូវក្រោកឡើងនប៉ូលេអុងបតិបត្តិមក
ដូច្នេះ ហើយមុសសូលិនីក៏បតិបត្តិតាម ចំណែកកិច្ចវត្តក្រោយពេលក្រោកឡើងនោះ មានអ្នក
និពន្ធពោលទុកស្រដៀងគ្នាដូច្នេះ គឺក្រោកចេញពីគ្រែទៅដកដង្ហើមវែងៗ នៅឯបង្អួចជាច្រើន
ដង រួចហើយក៏ទៅងូតទឹក យកដៃដុះខ្លួនខ្លាំងៗ ដើម្បីដាស់សរសៃប្រសាទសព្វសព៌ាង្គកាយ
កោពុកមាត់ដោយខ្លួនឯង (មនុស្សថ្នាក់ខ្ពស់អ៊ីតាលីភាគច្រើន ចូលចិត្តឲ្យជាងកោពុកមាត់ឲ្យ)
តែងគ្រឿងប្រដាប់សម្រាប់ជិះសេះរួចហើយបើកអានកាសែតផ្សេងៗ អានខ្លះមិនអានខ្លះ
ទទួលទានទឹកដោះមួយពែង ជួនកាលថែមផ្លែឈើបន្តិចដោយអាហារត្រឹមប៉ុណ្ណេះ មុសសូលិនី
អាចនៅបានដល់ម៉ោង ២ រសៀល រួចហើយចេញទៅជិះសេះប្រហែលមួយម៉ោង ត្រឡប់ទៅផ្ទះ
តែងខ្លួនទៅធ្វើការ ដល់កន្លែងធ្វើការមិនលើសម៉ោង ៩ ព្រឹក ហើយធ្វើការរហូត ៥ ម៉ោងដោយ
មិនឈប់សម្រាក។ ពេលដល់ម៉ោង ២ រសៀលទើបសម្រាកការងារទៅទទួលទានអាហារ
ថ្ងៃត្រង់។ការទទួលទានអាហារថ្ងៃត្រង់នោះ ចូលចិត្តទទួលទានម្នាក់ឯង តែអាហារពេល
ព្រលប់ បើកូនស្រីច្បងនៅក្រុងរ៉ូមដែរច្រើនទទួលទានជាមួយកូនស្រីច្បងឈ្មោះ អេតដា
ដែលជាភរិយារបស់ខោនត៍ចៀណូ រដ្ឋមន្ត្រីក្រសួងការបរទេសនាពេលនោះ។អេតដា កូនស្រីម្នាក់នេះ ជាទីសំណព្វចិត្តរបស់មុសសូលិនី ជាមនុស្សម្នាក់ដែលអាចជំទាស់នឹង
មុសសូលិនីបានស្ទើរតែពោលបានថា កូនស្រីម្នាក់នេះថាដូចម្តេចមុសសូលិនីក៏ជឿគ្រប់យ៉ាង។
មានរឿងនិយាយដល់អានុភាពដែលកូនស្រីម្នាក់នេះមានឥទ្ធិពលចំពោះមុសសូលិនីជាច្រើនរឿង
ដូចជា ពេលមានភាពយន្តនិយាយថ្មីៗ ក្រុមហ៊ុនភាពយន្តសុំឲ្យមុសសូលិនីនិយាយជាភាសា
អង់គ្លេស ដើម្បីថតរូបភាពនិងអាត់សម្លេងបញ្ជូនទៅបញ្ចាំងទូរទាំងពិភពលោក ក្នុងពេលនោះ
មុសសូលិនីទើបចាប់ផ្តើមរៀនភាសាអង់គ្លេស បានឲ្យគ្រូកែខៃសំនៀងរហូតជាទីពេញចិត្តបាន
ហើយ ក៏ព្រមឲ្យក្រុមហ៊ុនថតរូបនិងអាត់សម្លេង។ ក្រុមហ៊ុនបានបញ្ជូនទៅបញ្ចាំងក្នុងកន្លែង
ផ្សេងៗ ជាច្រើនរួចមកហើយ តែពេលមកដល់អ៊ីតាលី មានមនុស្សនិយាយឲ្យឮដល់ត្រចៀក
មុសសូលិនីថាភាសាអង់គ្លេសសំនៀងមិនទាន់ល្អគ្រប់គ្រាន់ មុសសូលិនីក៏បញ្ជាឲ្យក្រុមហ៊ុន
ឈប់បញ្ចាំង តែវាយឺតពេលទៅហើយព្រោះបានប្រកាស់និងធ្វើសញ្ញាយល់ព្រមជាច្រើន
ប្រទេស បើត្រូវបញ្ឈប់ការបញ្ចាំង ក្រុមហ៊ុននឹងត្រូវទទួលការខូចខាតយ៉ាប់យ៉ឺនមិនខាន។
ក្នុងពេលនោះ អេតដានៅជាមួយស្វាមីឯក្រុងស៊ៀងហៃ ព្រោះខោនត៍ ចៀណូ ជាកុងស៊ុល
យេនេរ៉ាលអ៊ីតាលីនៅឯក្រុងស៊ៀងហៃជាច្រើនឆ្នាំ អេតដាបានទស្សនាភាពយន្តមួយខ្សែនេះ
នៅឯក្រុងស៊ៀងហៃ លុះមើលរួចហើយក៏ទូរលេខមកសម្តែងសេចក្តីត្រេកអរចំពោះបិតាថា
និយាយភាសាអង់គ្លេសបានល្អណាស់។ គ្រាន់តែបានទទួលទូរលេខពីកូនស្រីមុសសូលិនី
ក៏បញ្ជាឲ្យប្រាប់ក្រុមហ៊ុនថាបញ្ចាំងតទៅទៀតបាន។រឿងនេះហើយនឹងរឿងផ្សេងៗ ទៀត
ជាច្រើនយ៉ាង សម្តែងឲ្យឃើញថា អេតដាបុត្រីច្បងមានឥទ្ធិពលចំពោះមុសសូលិនីយ៉ាងខ្លាំង។
មុសសូលិនីមិនជក់បារី មិនទទួលទានសុរា មិនទទួលទានសាច់ អាហារសំខាន់របស់មុសសូលិនី
គឺ បន្លែ ផ្លែឈើនិងបាយ យ៉ាងច្រើនបំផុតគឺត្រី។ ពេលសម្រាកពីការងារ ក៏លេងកីឡាប្រភេទ
ដែលត្រូវប្រើកំលាំងខ្លាំងៗ ដូចជាកាប់ដាវ ប្រដាល់ ហែលទឹក។ ភាពរឹងមាំធន់ទ្រាំរបស់រាង្គកាយ
មានច្រើនខុសពីមនុស្សធម្មតា ការលេងព្រិល គឺហេមន្តកីឡា តាមធម្មត្រូវពាក់អាវក្រាស់ៗ តែ
មុសសូលិនីដោះអាវចេញលេងព្រិលបាន។ កិច្ចវត្តប្រចាំថ្ងៃរបស់មុសសូលិនីជួនកាលក៏ជាការងារ
ដែលគួរឲ្យខ្លាច ដូចជាក្នុងមួយថ្ងៃអាចបើកអាកាសយានខ្លួនឯងទៅត្រួតពិនិត្យអាកាសយានដ្ឋាន
៥ កន្លែងត្រួតពិនិត្យសាលារៀននិងកន្លែងផ្សេងៗ ៦ កន្លែង រួចហើយពេលរាត្រីទៅអង្គុយមើល
ល្ខោនបានដល់ចប់រឿងថែមទៀត។ មុសសូលិនីមាននិស្ស័យចូលចិត្តតន្ត្រីនិងល្ខោនដូចបុគ្គល
សំខាន់ៗ ផ្សេងទៀតដែរ និងលេងវីយ៉ូឡុងខ្លួនឯងពេលទំនេរ។ ការមើលល្ខោនចូលចិត្តអង្គុយ
ម្នាក់ឯងក្នុងអាសនៈសម្រាប់ព្រះចៅផែនដី។
មុសសូលិនីអានសៀវភៅជាច្រើន ក្នុងបណ្តាមេផ្តាច់ការទាំងឡាយ មុសសូលិនីជាអ្នកអានច្រើន
ជាងគេ ហើយមិនអានទទេឡើយ មានសៀវភៅសម្រាប់កត់ត្រាថែមទៀតផង និយាយភាសា
បារាំងនិងអាល្លឺម៉ង់យ៉ាងច្បាស់តែទាំងនេះគឺរៀនដោយខ្លួនឯងគ្មានគ្រូទេ មានតែភាសាអង់គ្លេស
ប៉ុណ្ណោះដែលរកគ្រូបង្រៀន សិល្បៈខាងការថ្លែងសុន្ទរកថាវិញខ្ពង់ខ្ពស់ណាស់ ក្រៅពីនិយាយ
បានល្អហើយ ការសម្តែកិរិយាក៏សំឥតទាស់។មានអ្នកនិយាយថាក្រៅពី ថ្រសស្គី ហើយនោះ
មុសសូលិនីគឺជាវាគ្មិនដែលមានកិរិយាក្នុងការនិយាយទំនងឥតមានខ្ចោះ។
មានអ្នកធ្វើបញ្ជីរឿងដែលមុសសូលិនីស្រលាញ់និងស្អប់ទុកតាមលំដាប់ដូច្នេះ
- រឿងដែលមុសសូលិនីស្រឡាញ់-ទី ១ ក្រុងរ៉ូម, ទី ២ អេតដា កូនស្រីច្បង, ទី ៣ កសិករ, ទី ៤
សៀវភៅ, ទី ៥ អាកាសយាន។
-
រឿងដែលមុសសូលិនីស្អប់- ទី ១ មនុស្សវណ្ណៈខ្ពស់ ទី ២ ប្រាក់, ទី ៣ ឆ្មា, និងទី ៤ ស្រីជរា។ 
តាមការពិតមុសសូលិនីមិនចូលចិត្តភាពជរាគ្រប់យ៉ាងនឹងឯង រួមទាំងភាពជរារបស់ខ្លួនឯងផង
មុសសូលិនីមិនចូលចិត្តឲ្យនរណាហៅថាតារឺតាទួត កាលហ៊ីទ្លែមានអាយុគ្រប់ ៥០ ឆ្នាំ បានចាត់
ជប់លៀងយ៉ាងឳឡារឹក តែពេលមុសសូលិនីមានអាយុគ្រប់ ៥០ ឆ្នាំ មិនមាននរណាជ្រាបប៉ុន្មាន
ឡើយ កាសែតនៅប្រទេសអ៊ីតាលីគ្រប់ច្បាប់ត្រូវបានហាមមិនឲ្យចុះពត៌មាន និងមិនមានពីធី
ជប់លៀងអ្វីឡើយ។ ហេតុផលក្នុងរឿងនេះ គ្មានអ្វីក្រៅអំពីភាពមានៈឧស្សាហ៍ព្យាយាម
មុសសូលិនីត្រូវការអារម្មណ៍គិតថាខ្លួនឯងនៅកម្លោះជានិច្ច និងអាចធ្វើការងារបានគ្រប់យ៉ាង
ដូចមនុស្សកម្លោះទូទៅ។
លក្ខណៈដែលលេចធ្លោក្នុងមុសសូលិនី មានចំនុចដែលគួរកត់សម្គាល់គឺ
១- ល្បឿន ជាលក្ខណៈដែលលេចធ្លោបំផុតក្នុងខ្លួនមុសសូលិនី ជាមនុស្សចូលចិត្តបើកឡាន
លឿនចូលចិត្តជិះយន្តហោះហើយបើកខ្លួនឯង ការធ្វើដំណើររបស់មុសសូលិនីក្នុងប្រទេស
អ៊ីតាលី ប្រើយន្តហោះភាគច្រើន ដូចពោលមកនេះជាល្បឿនក្នុងការធ្វើដំណើរ ក្រៅពីនេះ
នៅមានភាពលឿនក្នុងកិច្ចការងារ ពេលពួករដ្ឋមន្ត្រីរឺប្រធានផ្នែកសំខាន់របស់រាជការមក
ចូលជួប តាមធម្មតាមុសសូលិនីមិនប្រាប់ឲ្យអង្គុយ បណ្តោយឲ្យឈរនិយាយដើម្បីឲ្យរួច
ការងារឆាប់ៗ ហើយនឹងបានចេញទៅ។ មុសសូលិនីដាក់ជារបៀបទុកថា រឿងអ្វីដែលធ្វើ
រួចហើយមិនបាច់រាយការណ៍ ឲ្យរាយការណ៍ចំពោះតែរឿងដែលធ្វើមិនទាន់រួច មិនចូលចិត្ត
ពាក្យថា ប្រហែលត្រូវការជ្រាបចំនួនដែលជាក់លាក់ជានិច្ច។ សម្រាប់ការងារប្រចាំថ្ងៃនោះ
មុសសូលិនីមិនឈប់ធ្វើការងារ លុះត្រាតែធ្វើអស់។
២- ការចង់ចាំ មានអ្នកសង្ស័យហើយសូរមុសសូលិនីថា មុសសូលិនីមិនមានចំណេះដឹងរឿង
តិចនិចទេ ហេតុអ្វីអាចបញ្ជាការងារបានគ្រប់សាខា មុសសូលិនីតបថា ឧបករណ៍សំខាន់ក្នុង
រឿងនេះគឺការចងចាំរបស់មុសសូលិនីឯង ក្នុងពេលហៅអ្នកជំនាញការមកប្រឹក្សា រឺអាន
របាយការណ៍របស់អ្នកជំនាញការហើយមុសសូលិនិអាចចាំទុកបាន អ្នកជំនាញការណា
ប្រាប់មុសសូលិនីដូច្នេះហើយបើ ៥ ឆ្នាំក្រោយប្រាប់ខុសពីនេះ មុសសូលិនីក៏អាចប្រកែកបាន
ដោយការចងចាំល្អដូច្នេះឯងអ្នកជំនាញការទើបមិនហានបោកប្រាស់មុសសូលិនីលេង។
ការចងចាំរបស់មុសសូលិនី ជាកូនសោសំខាន់នៃសេចក្តីសម្រេចរបស់ខ្លួន។ ប្រវត្តិអ្នករាជការ
ស្ទើរគ្រប់គ្នាស្ថិតនៅក្នុងការចងចាំរបស់មុសសូលិនី ចាំរហូតដល់មុខមាត់អាចរាក់ទាក់ប្រា
ស្រ័យសន្ទនាជាមួយអ្នករាជការស្ទើរគ្រប់គ្នាមិនចំពោះការងារនិងតួនាទី តែអាចសាកសួរ
សន្ទនាដល់ការប្រព្រឹត្តទៅក្នុងគ្រួសារអ្នករាជការទាំងនោះយ៉ាងត្រឹមត្រូវទៀតផង។ រឿង
នេះឯងដែលធ្វើឲ្យមុសសូលិនីជាទីស្រលាញ់ជាទីបូជារបស់អ្នករាជការទាំងឡាយ។ អ្នក
រាជការម្នាក់ណាបានទទួលការរាក់ទាក់ពីមុសសូលិនីហើយ ច្រើនតែនិយាយដោយបីតិ
រីករាយថា មុសសូលិនីយកចិត្តទុកដាក់ចំពោះខ្លួនណាស់ អារម្មណ៍របស់អ្នកដែលបាន
សន្ទនាប្រាស្រ័យជាមួយមុសសូលិនីនោះ ប្រៀបហាក់បីដូចជាមុសសូលិនីនឹករលឹកដល់
ខ្លួនជានិច្ច។ សមត្ថភាពក្នុងការចាំមុខមនុស្ស រហូតដល់តួនាទីការងារ និងសភាពផ្ទាល់ខ្លួន
របស់មនុស្សនោះ ជាលក្ខណៈដ៏សំខាន់ដែលមុសសូលិនីព្យាយាមបណ្តុះឲ្យដល់ខ្លួនឯង។
មុសសូលិនីព្យាយាមដឹងនិងព្យាយាមចាំមុខមាត់ មុខនាទីការងារ និងសេចក្តីប្រព្រឹត្តទៅផ្ទាល់ខ្លួន
មិនចំពោះតែក្នុងវង់រាជការ មុសសូលិនីព្យាយាមចាំទៅដល់មនុស្ស្មម្នាប្រជាជន ដោយរកឳកាស
ជួបសន្ទនាជាមួយប្រជាជនជានិច្ចហើយព្យាយាមបន្ថែមការចងចាំក្នុងរឿងនេះឲ្យមានកាន់តែ
ច្រើនឡើងរាល់ថ្ងៃ។មានគេពោលថាមុសសូលិនីអាចចាំមុខមាត់ កេរិ៍្តឈ្មោះ អាជីពការងារ
ការប្រព្រឹត្តទៅក្នុងគ្រួសារ រហូតដល់រឿងរ៉ាវផ្ទាល់ខ្លួនរបស់បុគ្គលបានចំនួនរាប់លានហើយ
មុសសូលិនីព្យាយាមបន្ថែមបរិមាណការចងចាំក្នុងរឿងនេះឲ្យកាន់តែច្រើនឡើងថែមទៀត។
៣- សេចក្តីជឿជាក់ចំពោះខ្លួនឯង មុសសូលិនីជាមនុស្សដែលមានជំនឿលើខ្លួនឯងយ៉ាង
ខ្លាំងក្លា ជាងនរណាៗទាំងអស់ក្នុងបណ្តាអ្នកផ្តាច់ការទាំងអស់។ ស្តាលិនធ្លាប់ទទួលស្គាល់ថា
ខ្លួនខុសក្នុងពេលដែលខ្លួនធ្វើអ្វីភ្លាំងភ្លាត់។ហ៊ីទ្លែធ្លាប់ទទួលស្គាល់ថាខ្លួនគណនាស្ទាបស្ទង់
ស្ថានការណ៍ក្នុងពេលខ្លះភ្លាត់ផ្លាត តែមុសសូលិនីឲ្យសុភាសិតដល់មនុស្សគ្រប់គ្នាទន្ទេញ
ឲ្យចាំថា មុសសូលិនីមិនដែលធ្វើអ្វីខុស។ តាមធម្មតាមុសសូលិនីចូលចិត្តស្តាប់មតិយោបល់
អ្នកដទៃ តែមិនសូវយកទៅធ្វើឡើយ ហើយមិនទទួលស្គាល់ថានរណានឹងចេះដឹងជាងខ្លួន។
ក្នុងសម័យមួយអ្នកកាសែតក្នុងប្រទេសអ៊ីតាលីប្រកែកគ្នាក្នុងបញ្ហាមួយមកជាយូរយារណាស់
ហើយ មុសសូលិនីទើបបញ្ជាឲ្យអ្នកកាសែតទាំងនោះឈប់ប្រកែកគ្នា ដោយឲ្យហេតុផលថា
បញ្ហាដែលកំពុងប្រកែកគ្នានោះ សូម្បីមុសសូលិនីឯងក៏មិនទាន់ដឹងច្បាស់ អ្នកដទៃនឹងដឹង
បានដូចម្តេចទៅ។ ការជឿជាក់ក្នុងខ្លួនឯងយ៉ាងខ្លាំងដូច្នេះ ធ្វើឲ្យមុសសូលិនីមានលក្ខណៈ
ម្យ៉ាងទៀតគឺ ជាមនុស្សនិយាយអ្វីយ៉ាងបើកចំហ មុសសូលិនីប្រាប់ត្រង់ៗ ថាត្រូវការមាន
អំណាចយូរបំផុតតាមដែលអាចនៅបាន ជាមនុស្សមានមហិច្ឆតាខ្ពស់ប្រចាំខ្លួនមកតាំងពីណា
ពីណីសូម្បីក្នុងគ្រាប្រកបអាជីពជាជាងកឥដ្ឋក៏មានប្រក្រតីចូលចិត្តអាសាធ្វើការងារដែលខ្ពស់
ជាងមិត្តភក្តិ ហើយតែងសុំមេជាងថា ឥដ្ឋដែលនៅខ្ពស់បំផុតនោះ សុំឲ្យជាឥដ្ឋរបស់មុសសូលិនី។
មុសសូលិនីមានលក្ខណៈម្យ៉ាងទៀតគឺ មិនឲ្យអភ័យដល់សត្រូវ ពេលដឹងប្រាកដថានរណា
ជាសត្រូវហើយ ក៏ត្រូវបំផ្លាញចោលភ្លាម ដោយមិនមានឳកាសនឹងបានទទួលនូវការអភ័យទោស
ឡើយ ទាំងនេះព្រោះជឿខ្លួនឯងថាមានចេតនាល្អ នឹងបានធ្វើអំពើល្អឲ្យដល់ប្រទេសជាតិ។
នរណាជាសត្រូវចំពោះមុសសូលិនី ក៏ត្រូវចាត់ទុកថាជាសត្រូវរបស់ប្រទេសជាតិ ហើយសត្រូវ
របស់របស់ប្រទេសជាតិនោះ ត្រូវបំផ្លាញឲ្យអស់ ចំណែកអ្នកដែលស្រលាញ់ប្រទេសជាតិត្រូវ
ដើរតាមមុសសូលិនី។ មានសុភាសិតមួយទៀតដែលមុសសូលិនីឲ្យដល់គណៈហ្វាស៊ីសថា
បើខ្ញុំឈានទៅមុខចូរដើរតាមខ្ញុំទៅ បើខ្ញុំដើរថយក្រោយ ចូរសម្លាប់ខ្ញុំចោលទៅ




No comments:

Post a Comment