អក្កោធេន ជនេកោធំ គប្បីឈ្នះមនុស្សក្រោធ ដោយការមិនក្រោធ ។ បើចង់ចិត្តធ្ងន់ ត្រូវបន្ទន់ឥរិយា បើចង់សង្ហា ត្រូវឧស្សា​​​​​​​​​​​​​​​​ហ៍​​ រៀនសូត្រ ។

Monday 11 June 2012

ជីវប្រវត្តិអាល់ប៊ើត

ជីវប្រវត្តិអាល់ប៊ើត អាញស្តាញ(Albert Einstein Biography)
Albert Einstein Biography
មាតា : ផលលីន(Pauline)
បិតា : ហ៊ើម៉ែន(Hermann)
ថ្ងៃខែឆ្នាំកំណើត : 14 មិនា 1879
ថ្ងៃមរណភាព : 18 មេសា 1955 (រួមអាយុបាន76ឆ្នាំ)
កន្លែងកើត : ក្រុងអ៊ូម (ULM) រដ្ឋវើតធេមប៊ើក (Wurttemberg) ប្រទេសអាល្លឺម៉ង់
កន្លែងមរណភាព : ក្រុងព្រិនស្តាន់ (Princeton) រដ្ឋញិវជើស៊ី (New Jersey)ប្រទេសសហរដ្ឋអាមេរិក

សញ្ជាតិ
អាល្លឺម៉ង់ : ព.ស. 2422-2439
គ្មានសញ្ជាតិ : ព.ស. 2439-2443
ស៊្វីសស៊ើលឹន :ព. ស.2444-2453
អូទ្រីស : ព.ស. 2454-2455
អាល្លឺម៉ង់ : ព.ស. 2456-2476
គ្មានសញ្ជាតិ : ព.ស. 2477-2482 (ភាសខ្លួនព្រោះនយោបាយនៅសហរដ្ឋអាមេរិក)
អាមេរិកាំង : ព.ស. 2483-2498 (ប្តូរសញ្ជាតិដោយហេតុផលផ្នែកការសិក្សា,នយោបាយនិងអាជីព)
 ការដំណើរជីវិតកាលនៅវ័យក្មេងនិងការសិក្សា
អាល់ប៊ើត អាញស្តាញ កើតក្នុងត្រកូលថ្នាក់កណ្តាលជាជនជាតិអាល្លឺម៉ង់ សញ្ជាតិជ្វីហ្វ(អ្នកមានឈាមជឿហ៊ិបប្រ៊ូបិតាមានអាជីពជាភ្នាក់ងាពាណិជ្ជករហើយតមកបានមកធ្វើពាណិជ្ជកម្មចរន្តអគ្គិសនី
ក្នុងដំណើរគីមី(electrochemistry)
គេជាក្មេងដែលហាក់លាក់ខ្លួនស្ងៀមស្ងាត់ពូកែខ្មាសស្ទើរតែមិននិយាយអ្វីឡើយរហូតដល់អាយុបីខួបទើបចាប់ផ្តើម
ហាត់និយាយ។ ជាក្មេងដែលរៀនអ្វីយល់បានយ៉ាងយឺតព្រោះមានចំនុចខ្សោយផ្នែកការអាននិងការសរសេរ(Dyslexia) តែការចិញ្ចឹងយ៉ាងត្រឹមត្រូវរបស់មាតាក៏មានចំណែកក្នុងការជំនួយវិវឌ្ឍនាការខួរក្បាលនិងការគិតរបស់ក្មេងតូចឲ្យ
ប្រព្រឹត្តទៅយ៉ាងមានគុណភាព។
នាងផ្តល់សេរីភាពដល់កូនតូចក្នុងការលេងពិសោធន៍របស់ផ្សេងៗតាមទំនើងចិត្តចាំផ្តល់ការណែនាំនិងគាំទ្រនៅ
ខាក្រោយ(អាល់ប៊ើតអាញស្តាញបានប្រាប់ក្រោយពេលដែលគាត់មានកេរ្តិ៍ឈ្មោះហើយថាភាពជោគជ័យក្នុង
ការអភិវឌ្ឍទ្រឹស្តីវិទ្យាសាស្រ្តគឺមានផលមកពីភាពយឺតយ៉ាវរបស់គាត់នោះឯងគឺវាជួយធ្វើឲ្យគាត់មានពេលគិតត្រៃត្រងដល់អវកាសនិងវេលាបានច្រើនជាងអ្នកដទៃ រួមទាំងអាចក្រេបជញ្ជក់ចំនេះដឹងខាងបញ្ញា(Intuitive Wisdom) បានច្រើនជាងនិងយូរអង្វែងជាង)។
អាញស្តាញបានបង្ហាញឲ្យឃើញសមត្ថភាពជាអ្នកគិតស្រាវជ្រាវតាំងពីនៅតូច។ កាលអាយុប្រាំខួប ខណៈដែលគេដេកឈឺនៅលើគ្រែបិតាបានយកត្រីវិស័យមកឲ្យគេលេង។ភាពជាអ្នកពូកែសង្កេតក្មេងតូចកើតគំនិតឡើងថា ក្នុងកន្លែងចន្លោះទំនេររបស់ត្រីវិស័យនេះប្រហែលជាមានថាមពលដែលមើលមិនឃើញបញ្ជួនថាមភាពទៅបង្គាប់ឲ្យទ្រនិចត្រីវិស័យប្តូរទិស។
អាញស្តាញចូលរៀននៅថ្នាក់បឋមនៅសាលារៀនកាតូលិកមួយកន្លែងព្រមទាំងរៀនវីយ៉ូឡុងផងដែរតាមបំណងរបស់មាតា។ គ្រូនៅសាលារៀនឃើញថា គេជាក្មេងដែលមានសេចក្តីសុបិនរវើរវាយឥតប្រយោជន៍(foolish dreamer) ដល់ថ្នាក់គ្រូម្នាក់បានសុំឲ្យគេឈប់សម្រាកការរៀន។គេជាក្មេងដែលស្អប់ការលេងកីឡា ព្រោះយល់ថាវាធ្វើឲ្យវិលមុខហើយនឿយហត់ តែគេចូលចិត្តតន្រ្តីនិងលេងល្បែងដែលទាក់ទងទៅនឹងការពិសោ
ធន៍សាកល្បងឫប្រឌិតរបស់ផ្សេងៗ។
កាលអាយុ 12ឆ្នាំគេបានទទួលការបណ្តុះជំនឿក្នុងរឿងសាសនាឆ្លងតាមបទភ្លេងនិងបទសូត្រមន្តដែលតែង
ឡើងដើម្បីសរសើរគុណព្រះ ទន្ទឹមនឹងនោះគេក៏បានចាប់ផ្តើមរៀនគណិតសាស្រ្តនិងវិទ្យាសាស្ត្រព្រមគ្នាទៅ
ផងដែរ។ទាំងពីរយ៉ាងនេះជំទាស់គ្នាយ៉ាងដាច់ស្រឡះ។នេះអាចជាចំនុចចាប់ផ្តើមដែលធ្វើឲ្យគេរំសាយជំនឿ
ខាងសាសនាហើយគេនាំទៅរកការផ្លាស់ប្តូរយ៉ាងធំធេងក្នុងជីវិតរបស់អ្នកស្រាវជ្រាវគេជាអ្មកគិតឥស្សរៈហើយ
មិនចូលចិត្តបរិយាកាសក្នុងសាលារៀនដែលចាត់របៀបតឹងរឹងប្រដូចបន្ទាយកងទ័ពគ្រូបង្រៀនក៏ប្រដូចមេបញ្ជា
ការដែលចាំបង្គាប់បញ្ជាសិស្សសាលា ចំណេះដឹងផ្នែកគណិតសាស្ត្រនិងវិទ្យាសាស្ត្ររបស់គេទើបបានមកពីក្រៅ
បន្ទប់រៀនភាគច្រើន។អ៊ុំ (Jacob) និងសិស្សច្បងដែលសិក្សាពេទ្យ (Max Talmud) បានជួយជ្រុំជ្រែងនិងជួយគាំទ្រគេយ៉ាងខ្លាំងដោយផ្តល់ការប្រឹក្សាហើយនឹងណែនាំឲ្យទៅខ្ចីសៀវភៅមកអានបន្ថែម
រហូតគេមានសមត្ថភាពខ្ពង់ខ្ពស់។
   កាលអាយុ 16 ឆ្នាំ(ព.ស.2438) គេអាចសរសេរអត្ថបទផ្នែកវិទ្យាសាស្ត្របទដំបូងគឺ ការស៊ើបអង្កេតសភាពអាកាសធាតុក្នុងទីលានមេដែក” (The Investigationof the State ofAether in Magnetic Fields) ក្នុងឆ្នាំជាមួយគ្នានេះ គេបានឈប់សម្រាកការសិក្សា ដោយសារត្រូវប្តូរកន្លែងរស់នៅតាម
គ្រួសារចេញពីក្រុងមូនិច(Munich)ទៅរស់នៅក្រុងផាវៀ(Pavia)(នៅជិតក្រុងមិឡាន (Milanប្រទេអ៊ីតាលី)
ធ្វើឲ្យគែមិនបានទទួលសញ្ញាប័ត្ររ៉ាប់រងចំណេះដឹង។
គេត្រូវប្រើវិធីប្រលងជ្រើសរើសពិសេសដើម្បីចូលសិក្សាតនៅថ្នាក់វិទ្យាល័យ(វិទ្យាស្ថានបច្ចេកវិទ្យានៃសហព័ន្ធ
រដ្ឋស៊្វីស ក្រុងស៊ូរិក Zurich)តែក៏មិនជាប់ព្រោះថាទោះបីគេពូកែគណិតសាស្ត្រនិងវិទ្យាសាស្ត្រក្តីតែក៏មិនមាន
ចំណេះដឹងក្នងផ្នែកផ្សេងគ្រប់គ្រាន់ ធ្វើឲ្យគេត្រូវត្រឡប់ទៅរៀនបន្ថែមរហូតបានទទួលសញ្ញាប័ត្រក្នុងឆ្នាំតមក
ទើបអាចចូលរៀនថ្នាក់វិទ្យាល័យបានហើយប្រើពេលវេលា 4ឆ្នាំ(ព.ស.2439-2442) ក្នុងរបងមហាវិទ្យាល័យ។
កំឡុងពេលនេះ គេត្រូវស្ថិតនៅក្នុងសភាពមនុស្សគ្មានសញ្ជាតិដោយសារបានដកសភាពជាពលរដ្ឋរបស់រដ្ឋ
វើតធេមប៊ើកអាល្លឺម៉ង់ ដើម្បីចៀសវាងការចាប់ទាហាន រហូតបានរៀនចប់សម្រេចការសិក្សាពីវិទ្យាស្ថាន
បច្ចេកវិទ្យានៃសហព័ន្ធរដ្ឋស៊្វីសហើយក្នុងឆ្នាំបន្ទាប់មក(ព.ស.2444) ទើបគេបានទទួលសិទ្ធិជាពលរដ្ឋស៊្វីស។
តមកក្នុងឆ្នាំ ព.ស. 2448 អាល់ប៊ើត អាញស្តាញ បានសរសេរនិក្ខេបបទរឿង“A New Determination of Molecular Demensions” ដោយមានសាស្ត្រាចារ្យAlfred Kleiner ជាទីប្រឹក្សា ដោយនិក្ខេបបទរឿងនេះ ខាងមហាវិទ្យាល័យស៊ូរិកបានប្រគល់ប្រកាសនីយប័ត្រថ្នាក់បណ្ឌិតដល់គេ។
កំឡុងពេលធ្វើការនិងជីវិតក្រុមគ្រួសារ
ក្រោយពេលចប់ការសិក្សាហើយ គេត្រូវប្រើពេលជិតពីរឆ្នាំដើម្បីរកការងារដែលគង់វង់ធ្វើដោយការជួយជ្រោម
ជ្រែងពីឳពុកអាតីតមិត្តភ័ក្តរួមថ្នាក់រៀន ធ្វើឲ្យគេបានការងារធ្វើនៅទីស្នាក់ការប៉ាតង់មួយកន្លែងក្នុងក្រុងប៊ើន តំណែងអ្នកជំនួយការត្រួតពិនិត្យឯកសារ មានតួនាទីពិនិត្យវាយតម្លៃសន្លឹកសិទ្ធិប័ត្រក្នុងក្រុមឧបករណ៍មេដែក
អគ្គិសនីហើយតមកបានទទួលការបញ្ចូលជាភ្នាក់ងារប្រចាំ។កំឡុងពេលេធ្វើការងារនៅទីស្នាក់ការប៉ាតង់ក្នុងក្រុង
ប៊ើននេះ អាញស្តាញ និងមិត្តភក្តិបានរួមគ្នាកតាំងសមាគមតូចៗ ឈ្មោះថា “The Olympia Academy” ដើម្បីជជែកផ្តោះប្តូរចំណេះដឹងគ្នារឿងវិទ្យាសាស្ត្រនិងទស្សនវិជ្ជាស្នាដៃនិពន្ធរបស់អ្នកវិទ្យាសាស្ត្រនិងទស្សនវិទូ
សំខាន់ៗ ត្រូវបាននាំយកមកជជែកគ្នាក្នុងសមាគមនេះ។ សម្រាប់អាញស្តាញ ស្នាដៃនិពន្ធរបស់អងរីពួងការេ (Jules Henri Poincaré ជនជាតិបារាំង) និង ដេវិត ហ៊ូម(Devid Hume ជនជាតិស្កត់លែន) មានឥទ្ធិពលចំពោះការគិតផ្នែកវិទ្យាសាស្រ្តនិងទស្សនវិជ្ជារបស់គេជាខ្លាំង ហើយជីវិតជាអ្នកស្រាវជ្រាវក៏បានចាប់ផ្តើមឡើងយ៉ាងជាក់លាក់នាទីស្នាក់ការប៉ាតង់មួយនេះ។
ការងាររបស់គេមានវឌ្ឍនភាពចម្រើនឡើងតាមលំដាប់ដូច្នេះគឺៈ-
ព.ស. 2449បានឡើងកាន់តំណែងជាអ្នកត្រួតពិនិត្យតិចនិចលំដាប់ទីពីរ(Technical ExaminerSecond Class) របស់ទីស្នាក់ការប៉ាតង់។
ព.ស. 2451 បានចូលធ្វើគ្រូនៅមហាវិទ្យាល័យប៊ើន។
ព.ស. 2454ជាជំនួយការសាស្ត្រាចារ្យនៅមហាវិទ្យាល័យស៊ូរិកនិងតមកបានជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យ
ខាល ហ្វ៊ើឌិណាន (Karl Ferdinand) ស្ថិតនៅក្រុងប្រាក ប្រទេសអាល្លឺម៉ង់ ។
ព.ស. 2455 ត្រឡប់មកទទួលតំណែងសាស្រ្តាចារ្យនៅឯវិទ្យាស្ថានបច្ចេកវិទ្យានៃសហព័ន្ធរដ្ឋស៊្វីសក្រុងស៊ូរិក(វិទ្យាល័យដែលគេធ្លាប់រៀន)។
ព.ស. 2457-2475 បានជាចាងហ្វាងវិទ្យាស្ថានរូបសាស្រ្ត កៃស៊ើ វិលហេម(Kaiser Wilhelm) និងជាសាស្តា្រចារ្យនៅមហាវិទ្យាល័យហ៊ូមបូល (Humboldt)ក្រុងប៊ើលិន។
ព.ស. 2459 ជាគណកម្មការស្ថានសិក្សាខាងវិទ្យាសាស្ត្រប្រ៉ាស់សៀ(Prussia)
ព.ស. 2459-2461 បានទទួលតែងតាំងជាប្រធានសមាគមខាងរូបសាស្រ្តរបស់អាល្លឺម៉ង់។
ផ្នែកជីវិតគ្រួសារ
អាល់ប៊ើតអាញស្តាញ រៀបការដំបូងនៅឆ្នាំ ព.ស 2446 ជាមួយស្តី្រជនជាតិស៊ើបឈ្មោះមិលេវ៉ាមារិក (Mileva Maric) ដែលជាមិត្តរួមថ្នាក់កាលរៀននៅសាលាពហុបច្ចេកទេសឯស៊ូរិក មានកូនជាមួយគ្នាបីនាក់គឺ កូនស្រីដំបូងឈ្មោះលៃសេល (Lieserl) កូនប្រុសទីពីរឈ្មោះហាន់ (Hans) និងកូនប្រុសទីបីឈ្មោះ អេឌូអាត (Eduard) ហើយរៀបការលើកទីពីរនៅ ព.ស. 2462 ជាមួយគិលានុបដ្ឋាដែលមើលថែពេល ដែលគេឈឺ ឈ្មោះអេលសា លោវេនថាល (Elsa Lowenthal) ទាំងពីរនាក់មិនមានកូនទេ។
ភាពឈានមុខនៃការងារកើតឡើងព្រមគ្នាជាមួយស្នាដៃខាងទ្រឹស្តីដែលគេផលិតចេញមកមិនចេះចប់។
អាល់ប៊ើត អាញស្តាញ មានស្នាដៃនិពន្ធខាងទ្រឹស្តីជាច្រើនជាពិសេសដែលទាក់ទងនឹងវិទ្យាសាស្ត្រមានច្រើន
ជាង 300 អត្ថបទ ហើយនឹងស្នាដៃផ្សេងៗ ទៀតដែលមិនទាក់ទងនឹងវិទ្យាសាស្រ្តមានជាង 150 អត្ថបទ។
ភាសខ្លួនពីអាល្លឺម៉ង់ទៅរស់នៅអាមេរិក
នៅឆ្នាំ ព.ស. 2476 (អាយុ 54 ឆ្នាំ) អាល់ប៊ើត អាញស្តាញ សម្រេចចិត្តភាសខ្លួនទៅនៅអាមេរិក ដោយសារការឡើងកាន់អំណាច របស់មេដឹកនាំផ្តាច់ការលទ្ធិជាតិនិយមអាដហ្វ ហ៊ីទ្លែ បានចេញច្បាប់កំណត់
មិនឲ្យបុគ្គលសញ្ជាតិជី្វហ្វ បានទទួលតំណែងណាមួយក្នុងជួររាជការ រួមទាំងការបង្រៀននៅក្នងមហាវិទ្យាល័យផងដែរ។
មានការដុតបំផ្លាញសៀវរបស់បញ្ញាជនសញ្ជាតិជ្វីហ្វ ក្នុងចំណោមនោះមានទាំងស្នាដៃរបស់អាញស្តាញផងដែរ Joseph Goebbels រដ្ឋមន្ត្រីក្រសួងឃោសនាការរបស់ណាស៊ីប្រកាស់ថាលទ្ធិការប្រើសតិបញ្ញាតាមបែបជ្វីហ្វ
ត្រូវកំចាត់ឲ្យអស់ហើយអាល់ប៊ើត អាញស្តាញក៏មានឈ្មោះក្នុងបញ្ជីដែលត្រូវតាមកំចាត់ចោលផងដែរ ដោយ
តាំងថ្លៃខ្លួនដល់ទៅ $5,000(នៅសម័យនោះ) ក្នុងហេតុការណ៍គ្រានេះ មានទស្សនវិទូនិងអ្នកវិទ្យាសាស្ត្រ
សញ្ជាតិជ្វីហ្វជាច្រើន ត្រូវភាសខ្លួនទៅរស់នៅប្រទេសដទៃដើម្បីគេចភ័យនយោបាយ។អាល់ប៊ើត អាញស្តាញ
បានក្លាយជាពលរដ្ឋអាមេរិក (Citizenship) នៅឆ្នាំ 2483(អាយុ 61 ឆ្នាំ) ហើយដំណើរជីវិតនៅក្រុងព្រិន
ស្តាន់ រដ្ឋញិវជើស៊ី។
គេបានកោតសរសើរវប្បធម៌អាមេរិកក្នុងរឿង Meritocracy ថា ទទួលស្គាល់នូវសិទ្ធិសេរីភាពរបស់បុគ្គល
ម្នាក់ៗក្នុងការគិតនិងនិយាយនូវអ្វីដែលខ្លួនចង់ បានដោយគ្មានការកាក់កេណ្ឌពីសង្គម ផលល្អដែលតាមមកគឺម្នាក់ៗ បានទទួលការគាំទ្រឲ្យមានគំនិតច្នៃប្រឌិតកាន់តែច្រើនឡើងគេពោលទៀតថា យុវជនអាមេរិកមានសំណាងល្អដែលមិនបាច់ជួបប្រទះបញ្ហាពីប្រពៃណីដែលហួសសម័យ
ខណៈដំណើរជីវិតនៅអាមេរិក អាល់ប៊ើត អាញស្តាញនៅតែធ្វើការជាប់មិនដាច់ ទាំងការអធិប្បាយទ្រឹស្តី កា
ស្រាវជ្រាវខាងវិទ្យាសាស្រ្ត ការតស៊ូដើម្បីសិទ្ធិមនុស្ស ការប្រឆាំងសង្រ្គាមនិងអំពើហិង្សា ការតស៊ូដើម្បីសន្តិភាព រួមទាំងសិក្សាវិជ្ជាផ្សេងៗ ដើម្បីបន្ថែមចំណេះដឹងឲ្យកាន់តែច្រើនឡើងរហូតដល់អស់ជីវិត ដោយរោគគាំងបេះដូង នៅមន្ទីពេទ្យព្រិនស្តាន់នៅ ព.ស. 2498 (រួមអាយុបាន 76 ឆ្នាំ)។


No comments:

Post a Comment