ការចរាចរឱសថក្លែងក្លាយនៅតែជាក្តីបារម្ភរបស់ប្រជាពល
រដ្ឋកម្ពុជា រហូតមជ្ឈដ្ឋានក្នុងសង្គមចាត់ទុកថា
វាជាឃាតកបិទមុខមួយ ដែលជនរងគ្រោះទី១គឺ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដែលខ្វះការយល់ដឹងលើការរក្សា
សុខ ភាពតាមវេជ្ជសាស្ត្រទំនើប។ មិនតែប៉ុណ្ណោះ ឱសថក្លែងក្លាយគឺជា
ប្រធានបទទី២
បន្ទាប់ពីគ្រឿងញៀននៅក្នុងប្រទេសកម្ពុជានាសម័យកាលបច្ចុប្បន្ននេះ។
គ្រោះថ្នាក់មួយទៀតនោះគឺថា
ការទិញថ្នាំពេទ្យទៅព្យាបាលជំងឺនៅស្រុកខ្មែរ
គេមិនចាំបាច់មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញក៏អាចទិញបានដែរ
ឲ្យតែមានប្រាក់ចង់ទិញរហូតដឹកឡានក៏បាន។
រឿងធំមួយទៀតដែលគួរឲ្យបារម្ភនោះ គឺថា
អ្នកលក់ឱសថមិនត្រឹមតែធ្វើអាជីវកម្មទេ ប៉ុន្តែ
គេធ្វើជាគ្រូពេទ្យពិគ្រោះជំងឺ
អាចផ្សំថ្នាំលក់តម្រូវតាមអាការជំងឺអតិថិជនរបស់គេបានថែមទៀត ។
ចំពោះឱសថក្លែងក្លាយ
កុំថាឡើយតែពលរដ្ឋធម្មតាបានដឹងឮ
សូម្បីមន្ត្រីដឹកនាំក្រសួងសុខាភិបាលក៏ទទួលស្គាល់ថា
សកម្មភាពលួចឆ្លងដែន និងការជួញដូរ ផលិតផល
ឱសថក្លែងក្លាយឬមិនសូវមានគុណភាព មានសកម្មភាពដូចភ្លៀងរលឹមនៅឡើយ។
លោក ហេង ប៊ុនគៀត ប្រធាននាយកដ្ឋានឱសថ
នៃក្រសួងសុខាភិបាលធ្លាប់ថ្លែងឲ្យដឹងជាសាធារណៈថា
ក្រសួងបានចាត់វិធានការលុបបំបាត់កន្លែងលក់ឱសថមិនសមស្របតាំងពីខែកុម្ភៈ
ឆ្នាំ ២០១០ មកម្ល៉េះ។ កន្លងមកកន្លែងលក់ឱសថមានជាង១៤០០ កន្លែង
តែកន្លែងលក់ខុសច្បាប់នៅតាមបណ្តាខេត្តមានសល់គួរឲ្យកត់សម្គាល់នៅឡើយ។
តាមវេជ្ជបណ្ឌិត ហេង តៃគ្រី ស្ថិតិនៅឆ្នាំ២០១០
ផ្ទះលក់ឱសថអត់ច្បាប់សរុប១១១កន្លែង
និងសេវាសុខាភិបាលខុសច្បាប់មាន៣០៥ កន្លែងមានវត្តមាននៅកម្ពុជា។
តាមស្ថិតិនេះបង្ហាញថា
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តនូវវិធានការលុបបំបាត់ឱសថក្លែង
ក្លាយនិងអន់គុណភាព ប៉ុន្តែ សួរថា
តើវាស្ថិតក្នុងកម្រិតសុវត្ថិភាពហើយឬនៅ?
ជារៀងរាល់ឆ្នាំថវិកានិងជីវិតមនុស្សយ៉ាងច្រើនបានត្រូវបាត់បង់ដោយសារឱសថក្លែងក្លាយ
អន់គុណភាពនិងសេវាសុខាភិ-បាលខុសច្បាប់។
មូលហេតុនេះអាចបណ្តាលមកពីកត្តាជាច្រើនដូចជា ចំណេះដឹង កម្រិតជីវភាព
និងការចូលរួមរបស់ប្រជាជននៅមានកម្រិត ពិសេសអ្នកនៅជនបទ
ការផ្សព្វផ្សាយជាសាធារណៈ
ពីផលវិបាកដែលបង្កដោយឱសថក្លែងក្លាយមិនបានទូលំទូលាយ
និងទាន់ពេលវេលា។
ខ្វះការសហការឲ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធ។
ការអនុវត្តច្បាប់នៅមានភាពធូររលុង
ការដាក់ទោសលើអ្នកប្រព្រឹត្តខុសមានកម្រិតស្រាលពេក
ដែលជាហេតុធ្វើឲ្យជនខិលខូចមួយចំនួន
ប្រព្រឹត្តមិនគប្បីក្នុងបញ្ហានេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួង
មហាផ្ទៃធ្លាប់បានអំពាវនាវឲ្យមានការទប់ស្កាត់ការជួញដូរឱសថនៅ
តាមច្រកព្រំដែនសំខាន់ៗ និងខិត
ខំបន្ថែមទៀតក្នុងការស្រាវជ្រាវរកឲ្យឃើញមេខ្លោងធំៗ
និងបន្ថែមនូវកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា។
ប៉ុន្តែ ចាប់ពីមានការជំរុញពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង
នោះមក គេមិនបានឃើញក្រសួងសុខាភិបាល
និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបញ្ហានេះឲ្យមានប្រសិទ្ធភាពនៅឡើយដែរ។
កត្តានេះហើយ ដែលប្រជាពល រដ្ឋខ្មែរបច្ចុប្បន្ននៅតែស្ថិតក្នុងការគំរាមពីឃាតកកំបាំងមុខនេះដ៏គួរឲ្យបារម្ភនៅឡើយ
ថ្វីបើបច្ចុប្បន្នយើងមានក្រសួងសុខាភិបាល
មាននាយកដ្ឋានត្រួតពិនិត្យឱសថ
គណៈកម្មាធិការអន្តរក្រសួងប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ
ការិយាល័យកណ្តាលរបស់គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនិងប្រើវិធានការច្បាប់នៅតុលាការក៏ដោយ
ប៉ុន្តែ
ស្ថាប័នជំនាញទាំងនោះមិនទាន់បានធ្វើសកម្មភាពដ៏គួរឲ្យកក់ក្តៅ
ក្នុងការធានាសុវត្ថិភាពជូនពលរដ្ឋទូទៅនៅឡើយទេ។
បើទោះជាកន្លងមក មានការបិទឱសថស្ថាន ឱសថស្ថានរងអត់ច្បាប់
រឹបអូសឱសថក្លែងក្លាយ អន់គុណភាព ទៅបំផ្លាញចោល ថតដាក់ទូរទស្សន៍
ផ្សាយតាមវិទ្យុ និងកាសែត ហាក់ដូចជាសកម្មយ៉ាងសម្បើមក៏ដោយ។
ថ្វីបើមិនមានតួលេខពីការរងគ្រោះឬស្លាប់និងខាតបង់ថវិកាប្រជាពលរដ្ឋដោយសារតែឃាតកបិទមុខមួយនេះក្តី
ប៉ុន្តែ បញ្ហានេះវាបានបំផ្លាញដល់កម្លាំងចលករសង្គមយ៉ាងធំធេង
និងប៉ះ-ពាល់ដល់នយោបាយកាត់បន្ថយភាពក្រីក្ររដ្ឋាភិបាលផងដែរ។
ជំងឺអេដស៍
គ្រោះថ្នាក់ចរាចរណ៍ ថ្នំាញៀន
បានបំផ្លាញសុខ-ភាពនិងសម្លាប់ពលរដ្ឋខ្មែរមួយឆ្នាំៗមិនតិចទេ
ចុះបើឃាតកមួយនេះនៅតែបន្តសកម្មភាព
តើទំហំនៃការខាតបង់របស់ពលរដ្ឋរងគ្រោះច្រើនប៉ុនណាទៀត
នេះមិនទាន់គិតដល់ករណីរងដោយគ្រោះប្រយោលផង៕ (នេះជាទស្សនៈរបស់ការីនិពន្ធមិនឆ្លុះបញ្ចាំងពីកាសែតភ្នំពេញប៉ុស្តិ៍ទេ)