ការដែលយើងជាខ្លួនរបស់ខ្លួនឯង
មិនមែនមានន័យថា ធ្វើអ្វីតាមតែចិត្តខ្លួនឯងនោះទេ។ ការតាមតែចិត្តខ្ឡួនឯងនោះ
ចង្អុលឲ្យឃើញចិត្តគំនិតដែលទន់ខ្សោយ មិនអាចទប់ទល់កម្លាំងរបស់កិលេសបាន។ ផ្ទុយទៅវិញ
ការជាខ្លួនរបស់ខ្លួនឯងត្រឡប់បង្ហាញឲ្យឃើញដល់ចិត្តគំនិតដែលរឹងមាំ
ដែលមានឫសគល់មកពីការស្គាល់ខ្លួនឯងយ៉ាងច្បាស់លាស់ពិតប្រាកដ។ មនុស្សយើងកាលបើស្គាល់ខ្លួនឯង
ព្រមទទួលខ្លួនឯងបាន ទើបនាំឲ្យកើតការគោរពរាប់អានខ្លួនឯង។
កាលបើអាចគោរពខ្លួនឯងបាន
រមែងបង្កើតភាពជាខ្លួនរបស់ខ្លួនឯង ព្រមជាមួយការយល់ដល់ភាពជាខ្លួនរបស់អ្នកដទៃផងដែរ
ព្រមទទួលស្គាល់ភាពផ្សេងគ្នា និងយល់ដល់ភាពស្មើភាគគ្នា។
តាមពិតទៅ
ពិភពលោកយើងនេះគ្មានរណាខ្ពង់ខ្ពស់ជាងនរណានោះទេ គ្រប់គ្នាគ្រាន់តែជ្រើសរើសដើរក្នុងផ្លូវដែលខ្លួនឯងគិតថាសមគួរសម្រាប់ខ្លួនឯងប៉ុណ្ណោះ។
ការជាខ្លួនរបស់ខ្លួនឯង ប្រៀបប្រដូចការដើរផ្លូវកណ្តាល មិនទន់ទោរតាមអ្នកដទៃ
តែចេះជ្រើសរើសយកតែរបស់ដែលល្អ។ មិនបង្គាប់បញ្ជាឫនៅពីក្រោយខ្នងនរណា
តែឲ្យភាពគោរពរាប់អានស្មើនឹងខ្លួន។ ចេះដុះខាត់ហាត់ពត់លត់ដំខ្លួនឯង
ចេះគ្រប់គ្រងទប់ស្កាត់ថ្លឹងថ្លែងចិត្ត មិនបណ្តែតបណ្តោយខ្លួនតាមកិលេស។ មនុស្សដែលជាខ្លួនរបស់ខ្លួនឯង
មិនមែនមនុស្សដែលប្រកាន់ខ្ជាប់ខ្លួនអញរបស់អញ
ព្រោះមនុស្សដែលមានអត្តាខ្ពស់ពេករមែងមិនព្រមទទួលស្តាប់គំនិតយល់ឃើញរបស់អ្នកដទៃទេ។
មនុស្សយើងរមែងមានចិត្តគំនិតផ្សេងៗគ្នា
ខ្លួនរបស់យើងអាចមិនជាទីពេញចិត្តរបស់អ្នកដទៃជួនកាលភាពផ្សេងគ្នាអាចហួសកម្រឹតដែលគេអាចទទួល
យកបានតែនេះមិនមែនចំនុចដែលធ្វើឲ្យយើងត្រូវផ្លាស់ប្តូរខ្លួនឯងនោះទេ។ពិភពលោកនេះគ្មានទេមនុស្សដែល
យកបានតែនេះមិនមែនចំនុចដែលធ្វើឲ្យយើងត្រូវផ្លាស់ប្តូរខ្លួនឯងនោះទេ។ពិភពលោកនេះគ្មានទេមនុស្សដែល
សម្បូរបែបល្អគ្រប់យ៉ាង នឹងរកមនុស្សដែលជាទីស្រឡាញ់
ជាទីនិយមពេញចិត្តរបស់មនុស្សគ្រប់គ្នាបានពីណា? រឿងដែលគួរឲ្យភាពសំខាន់ គឺទង្វើ និង
ការប្រកាន់ខ្ជាប់ជំហខ្លួនរបស់យើងទៅវិញទេ។
No comments:
Post a Comment