«យឺស!
លោកបារាំង លោកអាងសាសន៍លោក ត្រួតលើក្បាលខ្មែរ
លោកចង់ជាន់ក្បាលខ្មែរថ្មើរម៉ាន បានថ្មើរនឹងឬ តើលោកចាត់ទុកខ្មែរ
ជាមនុស្សម្នាដូចលោកដែរឬទេ? ឬមួយក៏ជាសំរាមសំរោច
ដែលមិនស្មើនឹងបាតជើងរបស់លោក?» នេះជាពាក្យសម្តី
របស់នាងនី ដែលបានចូលរួមបាតុកម្ម ប្រឆាំងនឹងលោក បាដែស ជាជនជាតិបា រាំង
នៅក្នុងរឿងភូមិតិរច្ឆាន មុខវិជ្ជាអក្សរសាស្រ្ត
ថ្នាក់បញ្ចាប់បាក់ឌុបសព្វថ្ងៃនេះ។ នាងតន់
ដែលបានចូលរួមតវ៉ាជាមួយនឹងនាងនីដែរនោះ ក៏បន្ទរបន្ថែម
ប្រឆាំងនឹងលោកថីសួន ដែលជាអ្នកបកប្រែឲ្យលោកបាដេសនោះថា៖«រឿងស្លាប់រស់
ជារឿងធម្មតាទេលោកថី បើមិនស្លាប់នឹងចុងកាំភ្លើងរបស់លោកថី
ក៏ស្លាប់នឹងចាស់ជរា ឬរោគគាផ្សេងៗដែរ..នេះបានចំជាចៃបារាំងមែន! »
ស្រុកខ្មែរ ងើបមិនរួច ពីខ្ញុំគេ
មកពីមានចៃធឺធំបែបនេះច្រើនណាស់ តោងរោមជើងបារាំង។» នេះគឺជាការដកស្រង់ពាក្យសម្តីរបស់តួអង្គ
ពាក់ព័ន្ធនីមួយៗនៅក្នុងសាច់រឿង មកសរសេរតែងសេចក្តី
ដែលកាលពីសម័យប្រវត្តិសាស្រ្តនោះ បារាំងបានធ្វើបាបប្រជារាស្រ្តខ្មែរ
យកពន្ធសព្វសារពើ ហើយមិនត្រឹមតែប៉ុណ្ណោះទេ បុណ្យស័ក្តិត្រឹមអ្នកបកប្រែកញ្ជះឲ្យបារាំងសោះ
ក៏មានអំណាច
ធ្វើទុក្ខបុកម្នេញប្រមាថកាតទានប្រជាពលរដ្ឋខ្មែរគ្នាឯងដែរ។ ពូកែណាស់
ជាមួយខ្មែរគ្នាឯង ធ្វើបាបដូចសត្វធាតុ បើជាមួយបារាំងវិញ ធ្វើញ៉បៗ
ខ្លាចគេណាស់។ ក្នុងសាច់រឿងនេះ គឺចង់ឲ្យកូនខ្មែរជំនាន់ក្រោយភ្ញាក់កំណើតឡើង
តែមិនដឹងពេលណាទេ។
របៀបដកស្រង់ពាក្យសម្តី កាលនៅរៀនបែបនេះ
ត្រូវបានយកមកអនុវត្ត នៅពេលចេញធ្វើការផងដែរ ដូចជា
ប្រកបវិជ្ជាជីវៈជាអ្នកកាសែត ឬក៏អ្នកសិក្សាស្រាវជ្រាវ
បែបគុណភាពវិស័យជាដើម ដែលតម្រូវឲ្យដកស្រង់ពាក្យសម្តី
ឬប្រសាសន៍ពិតៗរបស់អ្នកផ្តល់ព័ត៌មាន ដើម្បីគំាទ្រនូវអត្ថបទ
ឬក៏ឯកសារស្រាវជ្រាវរបស់ខ្លួន។ ចុះហេតុអ្វីបានជា
ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័នក្រសួង មន្ទីរ សាលារាជធានី សាលាខណ្ឌ
រហូតដល់មន្រ្តីរាជការ កងកម្លាំង និងបូលិសសាមញ្ញ មួយចំនួនធំ
នាំគ្នានិយមដកស្រង់យកប្រសាសន៍ ឬអនុសាសន៍របស់ថ្នាក់ដឹកនាំតៗគ្នា
តាមលំដាប់ថ្នាក់មកអនុវត្ត ជាជាងអនុវត្តច្បាប់ ដែលមានស្រាប់នោះ? ហេតុអ្វីបានជាមិនបញ្ចេញគំនិតផ្ទាល់ខ្លួន
ក្នុងការអនុវត្តច្បាប់? ឬមួយក៏ចង់ធ្វើខ្លួន
ដូចអ្នកកាសែត និងអ្នកស្រាវជ្រាវ ក្នុងការដកស្រង់ពាក្យសម្តីពិតនោះ? ឬមួយក៏បើមិនដកស្រង់សម្តីថ្នាក់ដឹកនាំទេ
គឺមិនបានឡើងធ្វើអ្នកធំនឹងគេទេ? ឬមួយក៏មានសម្ពាធពីថ្នាក់លើតម្រូវឲ្យនិយាយ
នឹងធ្វើតាម?
ឬមួយទាល់តែលើកយកប្រសាសន៍
របស់ថ្នាក់ដឹកនាំទើបមានប្រសិទ្ធភាពជាង
ដែលធ្វើឲ្យអ្នកក្រោមឱវាទយកចិត្តទុកដាក់ នឹងធ្វើតាម? យ៉ាងណាក្តី
កន្លងមក ការអនុវត្តតាមប្រសាសន៍ ហាក់ដូចជាពុំសូវមានប្រសិទ្ធភាពទេ គឺមានប្រសិទ្ធភាពតែ
១ ភ្លែតទេ ដូចភ្លៀងរលឹមអ៊ីចឹងក្រោយមកដដែល។
ឧទាហរណ៍៖ តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ កុំឲ្យកាប់ឈើ បើទោះបីជាមានច្បាប់គ្រប់គ្រងព្រៃឈើ តែឃើញឈើនៅតែកាប់ និងដឹកឈើប្រណីតដដែល។ ដូចគ្នា ការអនុវត្តតាមប្រសាសន៍នេះដែរ បញ្ហាកុងត្រូលជជុះ បញ្ហាបិទក្លឹប ខារ៉ាអូខេ ឥឡូវរីកដូចផ្សិតជាងមុនទៀត។ កុំយកដីព្រៃបឹងបួរ និងតំបន់អភិរក្សសត្វព្រៃ តែនៅតែយកដដែល។ បញ្ហាការបង្ក្រាបក្មេងទំនើង ក៏នៅមានសកម្មភាពពុះកញ្ជ្រោលដដែលផងដែរ បើទោះបីជាមានគោលការណែនាំ អំពីសុវត្ថិភាពភូមិឃុំក៏ដោយ។
ឧទាហរណ៍៖ តាមប្រសាសន៍របស់ថ្នាក់ដឹកនាំ កុំឲ្យកាប់ឈើ បើទោះបីជាមានច្បាប់គ្រប់គ្រងព្រៃឈើ តែឃើញឈើនៅតែកាប់ និងដឹកឈើប្រណីតដដែល។ ដូចគ្នា ការអនុវត្តតាមប្រសាសន៍នេះដែរ បញ្ហាកុងត្រូលជជុះ បញ្ហាបិទក្លឹប ខារ៉ាអូខេ ឥឡូវរីកដូចផ្សិតជាងមុនទៀត។ កុំយកដីព្រៃបឹងបួរ និងតំបន់អភិរក្សសត្វព្រៃ តែនៅតែយកដដែល។ បញ្ហាការបង្ក្រាបក្មេងទំនើង ក៏នៅមានសកម្មភាពពុះកញ្ជ្រោលដដែលផងដែរ បើទោះបីជាមានគោលការណែនាំ អំពីសុវត្ថិភាពភូមិឃុំក៏ដោយ។
ម្យ៉ាងទៀត មន្រ្តីប៉ូលិស ផាកអ្នកបើកបរម៉ូតូ
មិនពាក់មួកសុវត្ថិភាព បើទោះបីជាច្បាប់ចរាចរណ៍ផ្លូវគោក
ដែលបានអនុម័តឲ្យអនុវត្តរួចហើយ តាំងពីឆ្នាំ ២០០៧ ក៏ដោយ
ក៏មន្រ្តីប៉ូលិសនោះ និយាយទៅកាន់អ្នកបើកបរថា តាមប្រសាសន៍ថ្នាក់ដឹកនាំ
បានបញ្ជាក់យ៉ាងច្បាស់ថា ត្រូវតែផាកពិន័យជាប្រាក់ទៀតផង។
មកទល់ពេលនេះ នៅតែមានអ្នកមិនពាក់មួក បើកបរដដែល ដូច្នេះហើយ
ទើបក្រសួងពាក់ព័ន្ធនានា កំពុងតែធ្វើវិសោធនកម្មច្បាប់នេះ ត្រង់មាត្រាមួយចំនួនឡើងវិញ
គឺដំឡើងតម្លៃ នៃការផាកពិន័យ ៥ ដង នៃច្បាប់ដើម
ជាជាងការអនុវត្តតាមប្រសាសន៍ ដែលមិនទទួលបានជោគជ័យពេញលេញ។
យ៉ាងណាមិញ រឿងអនុវត្តតាមប្រសាសន៍ថ្នាក់ដឹកនាំ
ក្នុងការអនុវត្តកណ្តាប់ដៃដែក ចំពោះប្រព័ន្ធតុលាការ តែក្រោយមក
ប្រព័ន្ធតុលាការ នៅតែស្មុគស្មាញរញ៉េរញៃដដែល។ ឧទាហរណ៍៖ ករណីណា
ពាក់ព័ន្ធរឿងនយោបាយ និងលុយធំៗ យកមកកាត់មុន
ឯករណីរំលោភសេពសន្ថវៈទុកគរៗយូរៗពេកទៅ ជនរងគ្រោះ ធុញទ្រាន់ ហើយណាមួយ
ខ្មាសគេទៀត ក៏សុំដកពាក្យបណ្តឹង ដោយជនរងគ្រោះ
សុខចិត្តទទួលសំណងក្រៅប្រព័ន្ធតុលាការ ជាជាងការធ្វើមិនដឹងមិនឮ
ពីតុលាការនេះ ពីព្រោះជនរងគ្រោះភាគច្រើន សុទ្ធតែក្រីក្រ។ ពេលខ្លះ
បើចំពោះរឿងក្តីក្តាំជាមួយខ្សែលោក ធំវិញ គឺល្មមៗ បិទជិតឈឹង
ឬពន្យារពេលអូសបន្លាយ ដូចករណី អ្នកស្រី ឌី ប្រឹម
ដែលត្រូវជាប្អូនស្រីជីដូនមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
គឺកាត់អូសបន្លាយរាប់ឆ្នាំ តែដល់ពេលតុលាការ កាត់ទោសជាប់គុក ២
ឆ្នាំកន្លះហើយក៏ដោយ ក៏មិនទាន់ឃើញមានដីកាចាប់ខ្លួននៅឡើយទេ។
តាមពិតទៅ ចំពោះការអនុវត្តរបស់តុលាការដែលប្រព្រឹត្តខុស
គឺឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចព្យួរ ឬក៏ដកចៅក្រម
ដែលប្រពឹត្តខុសចេញពីតំណែង។ តែអំណាចនីតិប្រតិបត្តិខ
បានត្រឹមតែជាអ្នកពិនិត្យមើល ការអនុវត្តរបស់តុលាការ
និងដាក់ពាក្យបណ្តឹងទៅឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រមទេ។
ដូច្នេះប្រសាសន៍របស់ថ្នាក់ដឹកនាំ ដែលជាអំណាចនីតិប្រតិបត្តិ
ពុំសូវមានប្រសិទ្ធភាពនោះទេ។
ជាងនេះទៅទៀតនោះ គឺ ពេលខ្លះ
ប្រជុំស៊ីពេលអស់ជិតមួយព្រឹក គឺឃើញអ្នកដឹកនាំប្រជុំនោះ
ឃើញតែលើកពីប្រសាសន៍ឯកឧត្តមនេះ ឬក៏លោកជំទាវនោះ មកនិយាយចុះឡើងៗ
ធ្វើឲ្យមន្ត្រីរបស់ខ្លួន ឡើងធុញទ្រាន់តែមិនដឹងធ្វើយ៉ាងម៉េច
មេទៅហើយ។ តែបើមានអ្នកហ៊ានបញ្ចេញមតិ ក្នុងអង្គប្រជុំ
បែរជាអ្នកដឹកនាំនេះ កត់សម្គាល់ទុកស្រួលមិនស្រួល ឲ្យទៅអង្គុយអានកាសែតលេង
នៅកន្លៀតជញ្ជាំងទៅវិញ។ ចុះបើអ្នកដឹកនាំនោះ
សម្របសម្រួលអង្គប្រជុំជាមួយមន្រ្តីរបស់ខ្លួន
ឲ្យបញ្ចេញយោបល់ដើម្បីរៀបចំយុទ្ធសាស្រ្ត និងអនុវត្ត
តាមផែនការរបស់អង្គភាព ឲ្យបានជោគជ័យ មិនប្រសើរជាង និយាយតែម្នាក់ឯងបែកពពុះមាត់នោះ?
តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចល្អមួយ
ដែលជាគំរូ ដែលស្ថាប័ននានា គួរតែយកអនុវត្តតាមគឺ
ការបង្ក្រាបបទល្មើសនេសាទ គឺអនុវត្តតាមច្បាប់គ្រប់គ្រងជលផល
និងអនុសាសន៍ របស់ថ្នាក់ដឹកនាំគ្រាន់តែឲ្យអនុវត្តសារាចរណ៍លេខ០០១
ដើម្បីដកហូតឡូត៍នេសាទខុសច្បាប់ និងដកប្រធានរដ្ឋបាលខណ្ឌជលផល
នៅជុំវិញបឹងទន្លេសាបទាំង ៥ចេញពីតំណែង។
ដោយសារការអនុវត្តច្បាប់នេះដោយចិរភាព មកទល់បច្ចុប្បន្ន ជាលទ្ធផល
បរិមាណផលត្រីសរុប ទាំងត្រីធម្មជាតិ និងត្រីវារីវប្បកម្ម នៅឆ្នាំ ២០១១
កន្លងទៅថ្មីៗនេះ មានប្រមាណជាង ៦០០ ពាន់តោន ពោលគឺកើនខ្ពស់ជាងឆ្នាំ
២០១០ ដែលកាលនោះ មានត្រឹមតែប្រមាណ ៥៥០ ពាន់តោន ប៉ុណ្ណោះ
នេះតាមរយៈអគ្គនាយកដ្ឋានរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់
និងនេសាទ។
ដូចនេះហើយ
គួរតែនាំគ្នាប្រឹងប្រែងអនុវត្តតាមច្បាប់
និងតាមផែនការយុទ្ធសាស្រ្តរបស់ខ្លួនជាជាងចាំតែដកស្រង់ ប្រសាសន៍
(អនុសាសន៍) របស់ថ្នាក់ដឹកនាំបានអនុវត្តនោះ!