មានពស់២ ពស់មួយក្បាលច្រើនកន្ទុយតែ១
ពស់មួយទៀតមានកន្ទុយច្រើនតែក្បាល១។
ពស់ទាំង២លូនមកជូបគ្នា ក៏និយាយអួតប្ញទ្ធិ អួតអំនាចទីទៃៗ
ឯពស់ក្បាលច្រើនអួតថា " យើងមានក្បាលច្រើននេះ ជាការមានប្រយោជន៏ច្រើនគឺនឹងគិតការអ្វីៗ
បានពិគ្រោះប្រឹក្សាយល់ព្រមគ្នាទើបធ្វើការនោះសម្រេចទៅបាន"
។ ឯពស់ក្បាល១
"យើងមានក្បាលតែមួយជាការមិនទើសទែង បើចង់លូនចេញចូលតាមច្រកចង្អៀត ក៏ចេញចូលបានងាយ
កន្ទុយច្រើនយើងសម្របតាមក្បាល១
មិនមានទើសទែងនឹងអ្វី នៃប្រស្តែងពស់ក្បាលច្រើន
យើងនឹងលេងប្ញទ្ធិគ្នាក្នុងគ្រានេះ ឲ្យឃើញជារូបណាចេញចូលតាមចន្លោះរបងសួននេះបាន
រូបណាចេញចូលពុំបានគង់ដឹងប្ញទ្ធិគ្នាជាប្រាកដ"
។
ពស់ក្បាល១ថាហើយក៏លូនចូលក្នុងចន្លោះរបង
សម្របកន្ទុយតាមគ្នាចូលបានចេញបានឥតទើសទាល់និងអ្វីឡើយ
ឯពស់ក្បាលច្រើនឃើញពស់ក្បាល១
លូនចូលចេញបានដូច្នោះក៏លូនចូលទៅតាម
តែចូលពុំរួចព្រោះទើសនឹងក្បាលច្រើន
ខំជ្រែកញែកចូលយ៉ាងណាៗក្តី
ក៏ចូលទៅពុំបានឡើយពស់ក្បាលច្រើន ក៏កើតក្តីខ្មាសអៀននិងពស់ក្បាល១
ចាញ់គេហើយទើបលូនទៅកាន់លំនៅខ្លួនវិញហោង។
ពាក្យឃ្លោងៈ ពស់១ក្បាលច្រើនចំរើនទាស់ចូលមិនអស់ចេញមិនអបសម្របគ្នា
ពស់ក្បាល១កន្ទុយច្រើនទោះបែករា
អាចសំម្របស្របគ្នាចូលចេញងាយ។
ពាក្យទំនៀមថាៈ វត្តមួយសង្គ្រាជ២ទីមិនស្អាត
លោកធាតុមួយមានអាទិត្យបី នគរមួយស្តេចច្រើនអធិបតី ប្រាជ្ញគប្បីដឹងដោយពាក្យឧបមា៕អ្នកធំច្រើនប្រាជ្ញច្រើនក្នុងទីណា សឹងប្រាថ្នាចង់ធំទីទៃៗ ការងារដែលធ្វើនោះពុំប្រពៃ ចុះក្នុងន័យហិនជោគលោកវិនាស។
(ដកស្រង់ចេញពីសៀវភៅ គតិលោក ភាគទី៨)
No comments:
Post a Comment