១.
ជីវិតគឺការតស៊ូយ៉ាងមិនដាច់រយៈ (Rabindranath
Tagore)
២.
ជីវិតគឺសមរភូមិប្រយុទ្ធដែលពេញទៅដោយឈាម និង
ភ្លើងសង្រ្គាម
ចូរកុំធ្វើខ្លួនជាពពែដែលត្រូវគេសាប់ចិញ្ច្រាំនៅកណ្តាល
ទីលានប្រយុទ្ធ យើងត្រូវមានចិត្តហ៊ឹកហាក់ក្លាហាន ឈានទៅខាងមុខយ៉ាងអង់អាចទ្រនង់។ (Henry Wadsworth Longfellow)
3. បើចង់ជ្រាបអត្ថន័យ គុណតម្លៃ ហើយនឹងសច្ចធម៌នៃជីវិត យើងត្រូវបំពេញតួនាទីក្នុងភាពជាមនុស្សឲ្យដល់ទីបំផុត។ (មឹងចៀ)
៤.
ថ្វីបើជីវិតរបស់មនុស្សយើងសែនខ្លី តែប្រវត្តិសាស្ត្រនៅគង់វង្សយឺនយូរ ។ ចូរប្រគល់ស្នាដៃដ៏មានគុណតម្លៃក្នុងជីវិតរបស់អ្នក ឲ្យដល់អនុជនជំនាន់ក្រោយទៅចុះ ហើយអ្នកនឹងមានជីវិតនៅយ៉ាងអមតៈ ។(វីកួងចុង)
៥.
មនុស្សខ្លះមានជីវិតរស់នៅយ៉ាងមនុស្ស ។មនុស្សខ្លះមានជីវិតរស់នៅស្រដៀងមនុស្ស។មនុស្សខ្លះមានជីវិតរស់នៅដោយ
មិនដឹងថាខ្លួនឯងជាមនុស្ស ។ (អ៊ីមិង)
មិនដឹងថាខ្លួនឯងជាមនុស្ស ។ (អ៊ីមិង)
៦. លទ្ធផលដ៏ផ្អែមត្រជាក់ដែលមនុស្សទួទៅបានទទួលក្នុងវ័យជរានោះ ភាគច្រើនជាផលដែលពួកគេបានសាបព្រោះទុក
ក្នុងកាលវ័យកម្លោះក្រមុំ ។ (សូឡូម៉ន)
ក្នុងកាលវ័យកម្លោះក្រមុំ ។ (សូឡូម៉ន)
៧. ការស្លាប់ ឬ
រស់នោះមេឃបានលិខិតទុករួចស្រេចទៅហើយ ព្រោះហេតុនេះយើងគួរមានសេចក្តីសុខជាមួយកំឡុងពេល
ណាមួយនៃជីវិត បណ្តោយឲ្យសេចក្តីស្លាប់ក្លាយជាឆាកពណ៌ខ្មៅដែលឆ្លុះបញ្ចាំងពណ៌ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែ
ណាមួយនៃជីវិត បណ្តោយឲ្យសេចក្តីស្លាប់ក្លាយជាឆាកពណ៌ខ្មៅដែលឆ្លុះបញ្ចាំងពណ៌ចម្រុះរបស់ជីវិតឲ្យស្រស់ស្អាតកាន់តែ
ខ្លាំងឡើងចុះ
។ (សាន់ធៀណា)
៨.អ្នកដែលអាចទទួលរក្សាទុកនៅសេចក្តីសុខដែលបានកើតឡើងដោយចៃដន្យពីជីវិតដែលពេញទៅដោយភាពរលាក់
រលែក ឬ អ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយចៃដន្យពីជីវិតដែលសែនរាបរលូនបុគ្គលនោះឈ្មោះថា
ជាអ្នកចេះជ្រើសរើសប្រើជីវិត ។ (អ៊ីមិង)
រលែក ឬ អ្នកដែលអាចទទួលដឹងនូវសេចក្តីទុក្ខដែលកើតឡើងដោយចៃដន្យពីជីវិតដែលសែនរាបរលូនបុគ្គលនោះឈ្មោះថា
ជាអ្នកចេះជ្រើសរើសប្រើជីវិត ។ (អ៊ីមិង)
៩. មិនចាំបាច់រំលឹកឈ្មោះបុគ្គលដ៏អស្ចារ្យក្នុងនិទានឲ្យពួកយើងស្តាប់ទេព្រោះថាវ័យកម្លោះក្រមុំរបស់យើងក៏គឺវេលាដ៏រុងរោចន៍
បំផុតក្នុងជីវិតរបស់យើង ។ (George Gordon Byron)
បំផុតក្នុងជីវិតរបស់យើង ។ (George Gordon Byron)
១០.
ក្នុងលោកនេះមិនមានរបស់ដែលហៅថាបានទាំងអស់ហើយនឹងបាត់បង់ទាំងអស់នោះឡើយ ។ (ភាសិតចិន)
១១.មនុស្សដែលសើចយ៉ាងមានក្តីសុខព្រោះមានជីវិតស្រស់ស្អាតប្រដូចការដើរនៅលើផ្លូវដែលរោយរាយដោយស្រទាប់នៃផ្កា
កូលាបនោះមិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែសើចបានទៀតក្នុងខណៈដែលជីវិតពេញទៅដោយសេចក្តីទុក្ខ
លំបាកបុគ្គលនោះ រមែងមានតម្លៃគួរដល់ការគោរពរាប់អានយ៉ាងក្រៃលែង។ (វិលខកស៍)
កូលាបនោះមិនមែនជារឿងប្លែកអ្វីឡើយ តែបើអ្នកនោះនៅតែសើចបានទៀតក្នុងខណៈដែលជីវិតពេញទៅដោយសេចក្តីទុក្ខ
លំបាកបុគ្គលនោះ រមែងមានតម្លៃគួរដល់ការគោរពរាប់អានយ៉ាងក្រៃលែង។ (វិលខកស៍)
១២.
គោលដៅការសិក្សា គឺសិក្សាដើម្បីជីវិត ។គោលដៅជីវិតគឺទ្រទ្រង់ខ្លួនជាមនុស្សមានសតិ មានគុណធម៌ និង សេចក្តីក្លាហាន។ (លៀងឈីឆៅ)
១៣.
យើងត្រូវជាម្ចាស់លើជីវិត មិនមែនជាទាសកររបស់ជីវិតនោះទេ ។ (Friedrich Nietzsche)
១៤.
ជីវិតជាបទកំណាព្យដែលសរសេរគ្មានថ្ងៃចប់ពួកយើងត្រូវប្រើឈាមនិងទឹកភ្នែកមកធ្វើឲ្យកំណាព្យបទនេះមានតម្លៃមាន
អត្ថន័យកាន់ខ្លាំងឡើង ។ជីវិតជាបទភ្លេងដែលមិនមានថ្ងៃច្រៀងចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅ ។ (និរនាម)
អត្ថន័យកាន់ខ្លាំងឡើង ។ជីវិតជាបទភ្លេងដែលមិនមានថ្ងៃច្រៀងចប់ យើងមិនអាចបញ្ឈប់វាបានរហូតទៅ ។ (និរនាម)
១៥.
ជីវិតដែលពិតប្រាកដជាជីវិតដែលមានសេចក្តីសុខ ។ (អេឌិសាន់)
១៦.
ខ្លឹមសាររបស់ការកើតមិនមែនសេចក្តីសុខ
តែជាសេចក្តីទុក្ខ
ជាសេចក្តីសោកសៅ គឺសំឡេងស្រែកយំមិនមែនសំឡេងសើចក្អាកក្អាយ គឺចំណងលក្ខខណ្ឌមិនមែនសេរីភាព។ (ស៊ីវ៍ជឺម៉)
No comments:
Post a Comment