បច្ចុប្បន្នការអប់រំគឺជាកត្តាមួយដ៏សំខាន់ដែលមនុស្សគ្រប់រូបតែងតែនឹងប្រាថ្នាចង់បានហើយមនុស្សគ្រប់ៗរូបក៏ត្រូវតែមានសិទ្ធ
ក្នុងការទទួលយកការអប់រំនេះបានដោយសមរម្យដែរព្រោះថាការអប់រំនឹងធ្វើឲ្យមនុស្សយើងឆ្ពោះទៅរកចំណេះវិជ្ជាដ៏
សមរម្យ ហើយចំណេះវិជ្ជានេះឯងគឺជាស្ពានចម្លងមនុស្សយើងឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន។ការអប់រំជាមាគ៌ាមួយ
ដែលជួយឲ្យមនុស្សយើងឈានទៅរកភាពជោគជ័យនៅក្នុងជីវិតផងដែរមិនថាយើងមានកាយសម្បទាមាំមួនឬពិការភាពនោះ
ទេគឺត្រូវតែស្វែងរកនូវចំណេះដឹងដ៏ជាក់លាក់មួយ នៅក្នុងឆាកជីវិតរបស់ពួកគេ។ការអប់រំ គឺជារបៀបមួយសម្រាប់ផ្តល់ចំណេះ
វិជ្ជានិងប្រពៃណីសម្រាប់មនុស្សនៅក្នុងសង្គមមួយឬជាវិធីចាត់ចែងបណ្តុះបណ្តាលដល់បណ្តាអ្នករៀន។ជាការពិតណាស់ពាក្យ
ថាការអប់រំគឺជាថ្នាលមួយដ៏មានតម្លៃសម្រាប់ផ្តល់ចំណេះដឹងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍសង្គម
ជាតិ សំដៅធ្វើឲ្យមានការរីកចម្រើន។ ក្នុងការបណ្តុះបណ្តាលមនុស្សឲ្យមានសមត្ថភាពពេញលេញត្រូវប្រកបដោយអង្គបីប្រការ
ដែលជាប់ពាក់ព័ន្ធគ្នាមិនអាចខ្វះបានក្នុងការអប់រំនោះគឺ សីល សមាធិនិង បញ្ញា។ ម្យ៉ាងទៀតការអប់រំគឺជាលំនាំមួយដែលមាន
គោលដៅអប់រំមនុស្សឲ្យក្លាយទៅជាពលរដ្ឋថ្លៃថ្នូរ មានចំណេះដឹងសមត្ថភាពជំនាញវិជ្ជាជីវៈសីលធម៌ល្អចេះរស់ជាមួយគ្នាព្រម
ទាំងចេះរៀនសូត្រមួយជីវិតដើម្បីក្លាយខ្លួនជាពលរដ្ឋសកម្ម ដែលមានប្រយោជន៍សម្រាប់សង្គម និងអន្តរជាតិ ។
ដូច្នេះវត្ថុបំណងនៃការអប់រំត្រូវបានកំណត់ជាបីក្រុមៈក្នុងការទទួលយកការអប់រំនេះបានដោយសមរម្យដែរព្រោះថាការអប់រំនឹងធ្វើឲ្យមនុស្សយើងឆ្ពោះទៅរកចំណេះវិជ្ជាដ៏
សមរម្យ ហើយចំណេះវិជ្ជានេះឯងគឺជាស្ពានចម្លងមនុស្សយើងឲ្យសម្រេចបាននូវគោលបំណងរបស់ខ្លួន។ការអប់រំជាមាគ៌ាមួយ
ដែលជួយឲ្យមនុស្សយើងឈានទៅរកភាពជោគជ័យនៅក្នុងជីវិតផងដែរមិនថាយើងមានកាយសម្បទាមាំមួនឬពិការភាពនោះ
ទេគឺត្រូវតែស្វែងរកនូវចំណេះដឹងដ៏ជាក់លាក់មួយ នៅក្នុងឆាកជីវិតរបស់ពួកគេ។ការអប់រំ គឺជារបៀបមួយសម្រាប់ផ្តល់ចំណេះ
វិជ្ជានិងប្រពៃណីសម្រាប់មនុស្សនៅក្នុងសង្គមមួយឬជាវិធីចាត់ចែងបណ្តុះបណ្តាលដល់បណ្តាអ្នករៀន។ជាការពិតណាស់ពាក្យ
ថាការអប់រំគឺជាថ្នាលមួយដ៏មានតម្លៃសម្រាប់ផ្តល់ចំណេះដឹងដើម្បីបណ្តុះបណ្តាលធនធានមនុស្សក្នុងការចូលរួមអភិវឌ្ឍសង្គម
ជាតិ សំដៅធ្វើឲ្យមានការរីកចម្រើន។ ក្នុងការបណ្តុះបណ្តាលមនុស្សឲ្យមានសមត្ថភាពពេញលេញត្រូវប្រកបដោយអង្គបីប្រការ
ដែលជាប់ពាក់ព័ន្ធគ្នាមិនអាចខ្វះបានក្នុងការអប់រំនោះគឺ សីល សមាធិនិង បញ្ញា។ ម្យ៉ាងទៀតការអប់រំគឺជាលំនាំមួយដែលមាន
គោលដៅអប់រំមនុស្សឲ្យក្លាយទៅជាពលរដ្ឋថ្លៃថ្នូរ មានចំណេះដឹងសមត្ថភាពជំនាញវិជ្ជាជីវៈសីលធម៌ល្អចេះរស់ជាមួយគ្នាព្រម
ទាំងចេះរៀនសូត្រមួយជីវិតដើម្បីក្លាយខ្លួនជាពលរដ្ឋសកម្ម ដែលមានប្រយោជន៍សម្រាប់សង្គម និងអន្តរជាតិ ។
១. ពុទ្ធិដែលរួមទាំងលំនាំគំនិតពិចារណាតម្លៃសីលធម៌
២. ឥរិយាបថ ជំនឿ សាសនា
ឧត្តមគតិស្នេហាជាតិស្រលាញ់មនុស្សជាតិ
៣. ចំណេះធ្វើ
ឬបំនិនដូចជាចេះរស់នៅជាមួយគ្នាដោយសន្តិវិធីក្នុងសង្គម
- ប្រភេទនៃការអប់រំ
ការអប់រំត្រូវបានបែងចែកជាបីកម្រិតគឺការអប់រំបឋមសិក្សាការអប់រំនៅមធ្យមសិក្សានិងការអប់រំនៅឧត្តមសិក្សាដែលរាប់បញ្ចូល
ទាំងថ្នាក់ក្រោយឧត្តមសិក្សាផងដែរ។ នៅបណ្តាប្រទេសជឿនលឿន ការអប់រំនៅបឋមសិក្សាមានគោលដៅអប់រំសិស្សឲ្យ
ញែកច្បាស់អ្វីដែលត្រឹមត្រូវពីអ្វីដែលខុសឆ្គង (អប់រំសីលធម៌) ចេះកសាងមិត្តភាព មានសមត្ថភាពចេះគិតគូរ មានសមត្ថភាព
អាន ចូលចិត្តអានគិតពិចារណាដោះស្រាយលេខនព្វន្តនិងមានមោទនភាពចំពោះកិច្ចការសិក្សារបស់គេព្រមទាំងមានឧត្តមគតិ
ស្នេហាជាតិមាតុភូមិផងដែរ ។

ការអប់រំនៅក្នុងមធ្យមសិក្សានៃបណ្តាប្រទេសជឿនលឿនត្រូវបានប្រព្រឹត្តទៅនៅតាមអនុវិទ្យាល័យនិងវិទ្យាល័យ។កម្មវិធីសិក្សា
នៅមធ្យមសិក្សាត្រូវបានរៀបចំឡើងក្នុងបំណងអប់រំសិស្សឲ្យក្លាយជាពលរដ្ឋមានស្មារតីទទួលខុសត្រូវត្រៀមលក្ខណៈសម្បត្តិ
ងាកទៅរកការសិក្សាថ្នាក់លើទៀត។ គួរកត់សម្គាល់ថានៅមធ្យមសិក្សាទុតិយភូមិមិនមែនបណ្តុះបណ្តាលផ្នែកឯកទេសដូច
ឧត្តមសិក្សាទេ ប៉ុន្តែត្រូវយកចិត្តទុកដាក់បណ្តុះបណ្តាលឲ្យក្លាយជាពលរដ្ឋម្នាក់មានបញ្ញាវាងវៃមានទំនួលខុសត្រូវមានចំណេះ
ដឹងទូលំទូលាយ ចាប់អារមណ៍នឹងបញ្ហាសង្គមនិងមានទឹកចិត្តចង់យល់ដឹងបញ្ហាទាំងឡាយដែលនៅជុំវិញខ្លួនរបស់ពួកគេជា
ពិសេសការគិតបែបហេតុផល ។

ដើម្បីសម្រេចបំណងនេះសាលាមធ្យមសិក្សាបានរៀបចំយុទ្ធសាស្រ្តបង្រៀនដោយប្រើវិធីដោះស្រាយបញ្ហាឲ្យសិស្សខិតខំរក
ចម្លើយច្រើនយ៉ាងសម្រាប់ដោះស្រាយបញ្ហាណាមួយមុននឹងធ្វើការសម្រេចចិត្តយកចម្លើយមួយណាដែលប្រសើរជាងគេនោះ
ព្រោះគេយល់ថា ពលរដ្ឋដែលចេះគិត ចេះវិនិច្ឆ័យបែបនេះ ជាមូលដ្ឋានគ្រឹះនៃការដោះស្រាយបញ្ហាសង្គម។

- គោលការណ៍អប់រំសហស្សវត្សថ្មី
តាមរបាយកាណ៍ដែលក្រសួងអប់រំ យុវជន
និងកីឡាបានផ្ញើរឲ្យអង្គការយូណេស្កូ អំពីគោលការណ៍អប់រំសហស្សវត្សថ្មីនេះមាន
ឈ្មោះថា “ចតុស្តម្ភ” ដែលផ្អែកលើការរៀន ៤ យ៉ាងៈ

១- រៀនរស់នៅជាមួយគ្នា ( Learn to Live together )
- រៀនស្គាល់ប្រពៃណី វប្បធម៌
ប្រវត្តិអ្នកនៅជុំវិញខ្លួន (សិក្សាពហុវប្បធម៌)
- រៀនអត់អោន យោគយល់ អធ្យាស្រ័យគ្នា
- ស្មារតីសាមគ្គីភាព ជួយគ្នា
ស្រលាញ់គ្នា មិនប្រកាន់ ឬរើសអាងពូជសាសន៍ ពណ៍សម្បុរ ឋានៈវណ្ណៈ
(សីលធម៌ពិភពលោក)
- ដោះស្រាយបញ្ហាដោយសន្តិវិធី អហិង្សា
២-
រៀនដើម្បីចេះដឹង
( Learn to know )
- រៀនចំណេះទូទៅ
រៀនពីទ្រឹស្តីវិទ្យាសាស្រ្តបច្ចេកទេស
- រៀនពីអរិយធម៌ វប្បធម៌ ទស្សនវិជ្ជា
និងចំណេះវិជ្ជា
- រៀនឲ្យចេះពីរបៀបរៀន រៀនបន្តមួយជីវិត
៣-
រៀនដើម្បីចេះធ្វើ
( Learn to do )
- រៀនយកចំណេះទ្រឹស្តីមកអនុវត្តន៍ជាក់ស្តែង
- បណ្តុះសម្បទាប្រតិបត្តិជាទោល
ឬជាក្រុម
- បណ្តុះបំនិនជីវិតធម្មតា បំនិនជីវិតបុរេវិជ្ជាជីវៈ បំនិនជីវិតអាជីព ដោយផ្សារភ្ជាប់ទៅនឹងការ អនុវត្តការងារនៅក្នុងសង្គម តាមរយៈការកសាងសមត្ថភាព លើមូលដ្ឋានពិសេស និងការសាកល្បងលើជីវភាព
៤-
រៀនដើម្បីចេះរស់
( Learn to be )
- រៀនរៀបចំខ្លួនឯងឲ្យចុះសម្រុងជាមួយសង្គម
- រៀនរស់ដោយប្រើបញ្ញាស្របទៅនឹងកាលៈទេសៈចេះបត់បែនតាមសភាពការណ៍
របស់ពិភពលោក
- រៀនរស់ដោយមានការទទួលខុសត្រូវ
មានសោភ័ណភាពក្នុងគំនិតសមជាមនុស្សថ្លៃថ្នូរ
- រៀនរស់ដោយស្វ័យម្ចាស់ការ ស្វ័យអភិវឌ្ឍមិនដូចជាបញ្ញើក្អែក ។
No comments:
Post a Comment