ភ្នំពេញៈ
កាលពីពេលថ្មីៗនេះ មិត្តភក្តិជិតដិតរបស់ខ្ញុំដែលជាជនជាតិខ្មែរ
ពិតជាភ្ញាក់ផ្អើលជាខ្លាំង ចំពោះសិក្ខាសាលាមួយ ដែលគាត់បានចូលរួម
ហើយសិក្ខាសាលានោះ រៀបចំដោយក្រុមហ៊ុនមួយ ដែលនាំចូលថ្នាំវីតាមីន
និងផលិតផលថែរក្សាសម្ផស្ស។
មិត្តភក្តិគាត់បានផ្តល់មធ្យោបាយធ្វើដំណើរដល់អ្នកមកចូលរួម
ក្នុងសិក្ខាសាលានេះ
ដើម្បីជាការណែនាំអ្នកទាំងនោះឲ្យស្គាល់ផលិតផលរបស់ក្រុមហ៊ុន។
ក្រុមហ៊ុននេះ
ក៏បានផ្តល់ឱកាសសម្រាប់ការលក់ផលិតផលរបស់ខ្លួន
ដើម្បីទទួលបានប្រាក់កម្រៃជើងសា
និងឱកាសជ្រើសរើសបុគ្គលិកផ្នែកលក់សម្រាប់បម្រើការងារក្នុងក្រុម
ហ៊ុនក្នុងគោលបំណងកាត់បន្ថយការចំណាយលើប្រាក់កម្រៃជើងសា។
ក្រោយពេលអាហារពេលល្ងាច
មិត្តភក្តិជិតដិតរបស់គាត់ បានបង្ហើបឲ្យដឹងថា
គាត់បានទទួលប្រាក់កម្រៃជើងសាពីការលក់ និងការជ្រើសរើសបុគ្គលិក។
ការងារនេះ ពិតជាល្អមិនគួរឲ្យចង់ជឿ ហើយស្ថិតិទទួលបាន បង្ហាញថា
ការងារនេះ មានមនុស្សចូលរួមប្រមាណជា៩៩ភាគរយក្នុងការរៀបចំយុទ្ធសាស្ត្រ
ទីផ្សារនៅកម្រិតជាច្រើន។
ការធ្វើទីផ្សារនៅកម្រិតជាច្រើន
(MLM)
ឬហៅម្យ៉ាងទៀតថា ការធ្វើទីផ្សារជាលក្ខណៈប្រព័ន្ធ
ជាយុទ្ធសាស្ត្រទីផ្សារសម្រាប់ការលក់ផ្ទាល់ ដោយនៅក្នុងដំណើរការនេះ
ភ្នាក់ងារលក់ឯករាជ្យ ដើរតួជាអ្នកចែកចាយទំនិញ និងសេវាកម្ម
ហើយទទួលបានប្រាក់កម្រៃជើងសាពីការលក់របស់ខ្លួន។ វិធីសាស្ត្រនេះ
លើកទឹកចិត្តឲ្យមានការជ្រើសរើសអ្នកលក់បន្ត
ដោយទទួលបានប្រាក់កម្រៃជើងសាពីការលក់ផលិតផលនោះ។
វិធីសាស្ត្រនេះ
ពឹងផ្អែកចម្បងទៅលើការពង្រីកការលក់ជាទម្រង់ធរណីមាត្រ នៅកន្លែងដែលបុគ្គលិកផ្នែកលក់
ជ្រើសរើសអ្នកលក់បន្ត ដែលអ្នកនោះ ទៅជ្រើសរើសអ្នកលក់បន្តផ្សេងៗទៀត។
អ្នកដែលមានពិន្ទុតិចជាងគេនៅក្នុងម៉ាទ្រិចនេះ
នឹងទទួលបានប្រាក់កម្រៃជើងសាកាន់តែតិចផងដែរ
ហើយអ្នកដែលមានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានពិន្ទុកាន់តែខ្ពស់ផងដែរ។
លំនាំអាជីវកម្មនេះត្រូវបានរិះគន់ថា
មិនអាចធានានូវនិរន្តរភាពបាន ហើយងាយនឹងដួលរំលំណាស់។
គម្រោងការលក់រាងពីរ៉ាមីតនេះ
ពឹងផ្អែកលើការលក់ដើម្បីបង្កើនជំនួយអ្នកចែកចាយផលិតផលបន្ត
ជាជាងពឹងផ្អែកលើអតិថិជន ដែលទិញផលិតផលក្រៅផែនការដែលបានគ្រោងទុក។
ផែនការទីផ្សារកម្រិតដំបូង
ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ដោយក្រុមហ៊ុន California Vitamin ដែលក្រោយមកបានក្លាយទៅជាក្រុមហ៊ុនNutrilite។
អ្នកចែកចាយ
ដែលមានអតិថិជនប្រចាំ២៥នាក់បានសិទ្ធិជ្រើសរើសអ្នកចែកចាយ ថ្មី
ហើយទទួលបានប្រាក់កម្រៃជើងសា៣ភាគរយ ជាប្រចាំ
និងការលក់របស់អ្នកចែកចាយ។ បច្ចុប្បន្ន ឧស្សាហកម្មនេះ មានលក្ខណៈសកល
នៅក្នុងប្រទេសជាង៨០ ហើយការលក់សរុបមានប្រមាណជា ៤០០ពាន់លានដុល្លារ។
ក្រុមហ៊ុនធំជាងគេក្នុងឧស្សាហកម្ម
មាន Amway,
Avon, Herbalife, Mary Kay Cosmetics និង Tupperware។
ការទំនាក់ទំនងប្រកបដោយសក្តានុពល
ក្នុងការជ្រើសរើសអ្នកចែកចាយថ្មី ជួយបន្ថែមប្រាក់ចំណូល
សេរីភាពក្នុងការធ្វើការដោយឯករាជ្យ
សក្តានុពលក្នុងការស្វែងរកប្រាក់ចំណូលពីការលក់តាមខ្សែពីលើចុះក្រោម
និងការកាត់បន្ថយហានិភ័យ និងថ្លៃចំណាយមកនៅទាប។
កិច្ចព្រមព្រៀងធំរបស់
MLM
ត្រូវបានចោទប្រកាន់ថា
ជាការប្រើវិធីសាស្ត្រប្រៀបដូចជាសាសនា ដើម្បីជ្រើសរើសអ្នកចែកចាយថ្មី
តាមរយៈសិក្ខាសាលា និងសម្ព័ន្ធមិត្តរបស់ខ្លួន
ហើយលើកកម្ពស់របៀបរស់នៅដែលផ្តល់នូវសុភមង្គល និងការពេញចិត្ត។
បើតាមការជឿជាក់
អ្នកចែកចាយដែលបានកម្រិតខ្ពស់របស់ Amyway រកប្រាក់ចំណូលបានពីសិក្ខាសាលារបៀបនោះ
និងសម្ភារជំរុញការលក់ ជាជាងពីការលក់ផលិតផលដោយខ្លួនឯង។
លំនាំគំរូ MLM មានរយៈពេលយូរមកហើយ។
ក្រុមហ៊ុន MLM
មួយចំនួន ត្រូវបានចោទប្រកាន់អំពីការកំណត់តម្លៃ
ការទាមទារឲ្យអ្នកចែកចាយលក់ក្នុងតម្លៃកំណត់ដូចគ្នា ដែលខុសនឹងច្បាប់
បើគិតពីដែនកំណត់សមត្ថកិច្ចមួយចំនួន។ គំរូនេះមិនបានពិចារណាទៅលើគោលការណ៍សេដ្ឋកិច្ចសម្រាប់ការលក់
និងតម្រូវការឡើយ ដោយព្យាយាមជ្រើសរើសមនុស្សគ្មានចំនួនកំណត់
ការបំប៉ោងទីផ្សារតាមរយៈការផ្គត់ផ្គង់លើស
ទោះបីជាមានតម្រូវការខ្លាំងក៏ដោយ។
បណ្តាញនេះពឹងផ្អែកលើការធ្វើពាណិជ្ជកម្ម ទំនាក់ទំនងជាមួយគ្រួសារ
និងមិត្តភក្តិ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់ក្រុមសីលធម៌ និងសង្គម។
ស្ថិតិបញ្ជាក់ថា ពី
៥០ ទៅ ៧០ភាគរយនៃអ្នកជ្រើសរើស បានបោះបង់ចោល
នៅឆ្នាំដំបូងដោយមានទាំងទំនិញ និងឯកសារជ្រើសរើសជាច្រើនក្នុងដៃ។
នេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលឡើយ
ដែលមិត្តភក្តិខ្លួនចង់ទិញផលិតផលនោះ
ដើម្បីបង្កើនខ្សែបណ្តាញរើសអ្នកលក់ថ្មី៕CS
No comments:
Post a Comment