ឆ្នាំ១៩៣៣ អាមេរិក
ទទួលរងការធ្លាក់ចុះនៃសេដ្ឋកិច្ចខ្លាំងជាងគេបំផុត
នៅក្នុងប្រវត្តិសាស្ត្រ ដោយអត្រាអត់ការងារធ្វើមាន២៥ភាគរយ
ការធ្លាក់ចុះផលិតកម្មឧស្សាហកម្ម៤៦ភាគរយ
ការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មបរទេស៧០ភាគរយ
និងឧស្សាហកម្មធនាគារ៤៣ភាគរយ ដោយក្នុងនោះធនាគារចំនួន១១ ០០០ ក្នុងចំណោម ២៥
០០០ធនាគារដួល ឬបានច្របាច់បញ្ចូលគ្នា។
ទោះបីជាការធ្លាក់ចុះនៃទីផ្សារមូលបត្រ
កាលពីឆ្នាំ១៩២៩
ត្រូវបានគេបន្ទោសថាជាហេតុផលនៃការធ្លាក់ចុះសេដ្ឋកិច្ចដ៏ខ្លាំងក្លានោះក៏ដោយ
ប៉ុន្តែភាពទន់ខ្សោយផ្នែករចនាសម្ព័ន្ធនៃប្រព័ន្ធធនាគារ
ក៏ជាកំហុសឆ្គងមួយផងដែរ។ ជាលទ្ធផលច្បាប់កំណែទម្រង់វិស័យធនាគារដ៏សំខាន់
មានឈ្មោះថា ច្បាប់ធនាគារឆ្នាំ ១៩៣៣ ឬ Glass-Steagall Act ត្រូវបានអនុម័ត។
ដើម្បីចៀសវាងការរីករាលដាលនៃវិបត្តិទៅលើធនាគារកាន់តែច្រើន
ទៀត ច្បាប់នោះបានបង្កើតសាជីវកម្មរដ្ឋាភិបាលមួយ ដែលតម្រូវឲ្យធនាគារដាក់ប្រាក់តម្កល់
២ ៥០០ដុល្លារ សម្រាប់សមាជិកនីមួយៗ ដើម្បីជាការធានា។
បន្ថែមលើនោះទៀតច្បាប់នោះ បានកាត់បន្ថយអត្រាការប្រាក់
ដោយពង្រីកអំណាចធនាគារកណ្តាលអាមេរិក
និងបង្កើតព្រំដែនដើម្បីញែកដាច់ពីគ្នារវាងធនាគារពាណិជ្ជកម្ម និងធនាគារវិនិយោគ។
ធនាគារពាណិជ្ជ
រកចំណូលបានតាមរយៈការទទួលប្រាក់បញ្ញើ
ហើយផ្តល់ប្រាក់កម្ចីដល់ធនាគារទាំងនោះវិញក្នុងអត្រាការប្រាក់ ខ្ពស់។
មុនពេលចេញច្បាប់ Glass-Steagall ធនាគារជាច្រើន
ពាក់ព័ន្ធនឹងការធានាទិញមូលបត្រ អាចប្រើទុនរបស់ខ្លួនទិញ
និងធ្វើពាណិជ្ជកម្មមូលបត្ររួម
ដោយប្រឈមនឹងហានិភ័យជាច្រើនដែលអាចធ្វើឲ្យអ្នកដាក់ប្រាក់ជួប
ការខាតបង់។
ធនាគារដែលមានភារកិច្ចធនាគារទិញ
និងវិនិយោគមូលបត្រសម្រាប់អតិថិជនរួមរបស់ខ្លួន
ចាប់អារម្មណ៍នឹងការមើលឃើញប្រតិបត្តិការធានាទិញ និងតម្លៃទីផ្សារ
ដំណើរការទៅយ៉ាងល្អ
ហើយអាចរួមចំណែកឲ្យអតិថិជនរបស់ខ្លួនវិនិយោគលើផ្សារហ៊ុន
កាន់តែទទួលបានផល ដោយពួកគេអាចសន្សំប្រាក់បានកាន់តែច្រើន
ពីការដាក់ប្រាក់បញ្ញើ។
ក្រៅពីញែកពីគ្នារវាងសកម្មភាពធនាគារពាណិជ្ជកម្ម
និងធនាគារវិនិយោគ Glass-Steagall បានបង្ការមិនឲ្យមានការទាញយកចំណេញដោយមិនមានភាពស្មើគ្នា
និងដោយការប្រកួតប្រជែងរបស់ធនាគារ
តាមរយៈការទទួលបានប្រាក់បញ្ញើដែលធានាដោយរដ្ឋាភិបាល
ក្នុងអត្រាការប្រាក់ទាបបានឡើយ។ ម្យ៉ាងទៀតវាបានការពារមិនឲ្យមានការបង្កភាពចលាចលនៅលើទីផ្សារ
ដោយប្រើប្រាក់បញ្ញើនោះផងដែរ។
ច្បាប់នេះត្រូវបានយកមកប្រើរហូតដល់ឆ្នាំ១៩៥៦
ដោយហាមឃាត់ធនាគារពាណិជ្ជ ពីការចូលរួមដែលមិនមែនជាសកម្មភាពធនាគារ
ពិសេសវិស័យធានារ៉ាប់រង។ ក្នុងរយៈពេល៥០ឆ្នាំ បន្ទាប់ពី Glass-Steagall បានអនុម័តភាពបរាជ័យរបស់ធនាគារមានទាប
ហើយកំណើនសេដ្ឋកិច្ចមានសន្ទុះខ្លាំង និងស្ថិរភាព។
ធនាគារជាច្រើន
ព្យាយាមលុបបំបាត់ច្បាប់ Glass-Steagall។
នៅឆ្នាំ១៩៨៧ ធនាគារកណ្តាលរបស់អាមេរិក បានរៀបចំច្បាប់នេះឡើងវិញ ហើយអនុញ្ញាតឲ្យធនាគារពាណិជ្ជ
រកប្រាក់ចំណេញរហូតដល់
៥ភាគរយនៃចំណូលសរុបបានមកពីការចុះកិច្ចព្រមព្រៀងទិញលក់មូលបត្របំណុលមួយចំនួន។
មកដល់ឆ្នាំ១៩៨៩
ធនាគារកណ្តាលអាមេរិក បានបង្កើតមូលបត្រមួយចំនួន
រាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិផងដែរ
ព្រមទាំងបង្កើនការរកប្រាក់ចំណេញរហូតដល់ ១០ភាគរយ និងនៅឆ្នាំ១៩៩១
ចំនួននេះ បានកើនឡើងដល់ ២៥ភាគរយ។
ឆ្នាំ
១៩៩៨ ដែលជាឆ្នាំនៃការរុះរើច្បាប់ Glass-Steagall មានការរួមបញ្ចូលគ្នារវាងធនាគារពាណិជ្ជ
Citicorp
និង Travelers ដែលគ្រប់គ្រងធនាគារវិនិយោគមួយ។
ការរួមបញ្ចូលគ្នារវាងធនាគារទាំងពីរ នៅពេលនោះ ជាការខុសច្បាប់៕ CS
No comments:
Post a Comment