ភ្នំពេញៈ លោក THOMAS Tusser ដែលជាកសិករ
និងជាអ្នកនិពន្ធជនជាតិអង់គ្លេសក្នុងទសវត្សរ៍ទី១៦ បានសរសេរថា «មនុស្សឆ្កួត
និងលុយរបស់គាត់ គឺស្ថិតនៅផ្សេងគ្នា»។
ដោយសារបច្ចេកវិទ្យារីកចម្រើនឆាប់រហ័ស
យើងមានឧបករណ៍អេឡិចត្រូនិកប្រើប្រាស់ជារៀងរាល់ថ្ងៃ
ទីកន្លែងផ្ទុកព័ត៌មានផ្ទាល់ខ្លួន មានកាន់តែច្រើនឡើងៗ ហើយការយល់ដឹងអំពី
អ្នកឆបោក កាន់តែកើនឡើង ដូច្នេះយើងមិនងាយនឹងចាញ់បោកឡើយ។
ការឆបោក បច្ចុប្បន្ន
មានបំណងសាយភាយមេរោគ លួចយកព័ត៌មានផ្ទាល់ខ្លួន ឬលួចយកប្រាក់របស់អ្នក
ហើយអ្នកទាំងនោះ ទទួលជោគជ័យ ដោយប្រើអត្តសញ្ញាណផ្ទាល់ខ្លួន
ដែលពួកគេលួចយកទៅប្រើ។ ទោះបីជាការប្រើប្រាស់ទូរស័ព្ទ
និងប្រៃសណីយ៍ដែលជាវិធីសាស្ត្រទំនាក់ទំនាក់បែបបុរាណ
នៅតែមានការនិយមប្រើប្រាស់ខ្លាំងក៏ដោយ ប៉ុន្តែអ៊ីនធឺណិត
ជាជម្រើស ទទួលបានការនិយមប្រើប្រាស់ច្រើនផងដែរ។
ទទួលបានព័ត៌មានក្លែងក្លាយ
ឬហៅម្យ៉ាងទៀតថា ការលួចយកអត្តសញ្ញាណអ្នកដទៃ
ជាគុណតម្លៃដ៏ធំធេងរបស់អ្នកឆបោក ហើយមនុស្សជាច្រើន
មិនបានចាប់អារម្មណ៍នឹងហេតុផលនេះឡើយ។
ព័ត៌មានទាំងនោះអាចយកទៅប្រើសម្រាប់ដកប្រាក់ពីគណនីធនាគារ ខ្ចីប្រាក់
ប្រើកាតទិញទំនិញ ឬធ្វើកាតឥណទានថ្មី
រហូតធ្វើឲ្យជនរងគ្រោះជំពាក់បំណុលគេជាច្រើន
ហើយអ្នកទាំងនោះហ៊ានទៅប្រព្រឹត្តបទឧក្រិដ្ឋដោយប្រើឈ្មោះជនរងគ្រោះ។
ការឆបោក
ជាការប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ដែលកើតឡើងជាញឹកញាប់តាមរយៈទូរស័ព្ទ
ឬអ៊ីនធឺណិត ដើម្បីទទួលយកព័ត៌មានរសើបរបស់ជនណាម្នាក់ ដូចជា
ឈ្មោះអ្នកប្រើ លេខកូដសម្ងាត់ លេខអត្តសញ្ញាណ គណនីធនាគារ និងលេខកាតឥណទាន
ដោយក្លែងធ្វើជាបុគ្គលិក ឬស្ថាប័នគួរឲ្យទុកចិត្ត។
ជនប្រព្រឹត្តអំពើនេះ
អាចក្លែងធ្វើជាគ្រឹះស្ថានហិរញ្ញវត្ថុ អង្គភាពរដ្ឋាភិបាល
ឬអ្នកផ្តល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ជាទូទៅ
អ្នកប្រព្រឹត្តអំពើនេះ ផ្ញើអ៊ីមែលក្នុងលក្ខណៈបន្ទាន់
ដោយស្នើឲ្យអ្នកទទួលបានអ៊ីមែល មើលគេហទំព័រឆបោកតាមរយៈ hyperlink មួយ
ដែលរាប់បញ្ចូលទាំងអ៊ីមែលផងដែរ។
គេហទំព័រនោះ
មើលទៅហាក់ដូចជាគេហទំព័រផ្លូវការ
ហើយរចនាឡើងស្ទើរតែដូចគេហទំព័ររបស់ក្រុមហ៊ុនគោលដៅមួយ។
ជាញឹកញាប់អ្នកមើលគេហទំព័រនោះត្រូវបានជនឆបោក
ប្រាប់ឲ្យបើកមើលគណនីរបស់ខ្លួន ដោយប្រើឈ្មោះ និងលេខកូដសម្ងាត់
ហើយផ្តល់ព័ត៌មានលម្អិត ដែលអាចយកទៅប្រើក្នុងគោលបំណងបទឧក្រិដ្ឋ។
ដើម្បីបញ្ចុះបញ្ចូលអ្នកទទួលអ៊ីមែលក្លែងក្លាយចុចលើ
link
នោះ អ្នកនោះនឹងទទួលបានអ៊ីមែលឲ្យប្រុងប្រយ័ត្នថា
គណនីរបស់ពួកគេ អាចនឹងត្រូវផ្អាកដំណើរការ បើមិនអនុវត្តតាមការណែនាំ
ឬស្ថាប័ននោះមានវិធានការថ្មីសម្រាប់ការពារសុវត្ថិភាព។
Scam ជាអក្សរ
កើតមាននៅអាហ្វ្រិកខាងលិច ជាអ៊ីមែលដែលបញ្ជាក់ថា អ្នកផ្ញើជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល
ឬសាច់ញាតិជិតដិតនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល
មកពីប្រទេសកំពុងអភិវឌ្ឍន៍ ដឹកនាំដោយជនផ្តាច់ការ។
អ៊ីមែលនោះ
ស្នើសុំជំនួយពីអ្នកទទួលបានអ៊ីមែលពីការផ្ទេរលុយរាប់លានដុល្លារ
ដោយសុំព័ត៌មានលម្អិតទាក់ទងនឹងគណនីធនាគារ ដើម្បីផ្ទេរប្រាក់តាមនោះ។
អ្នកផ្ញើ អាចផ្តល់ប្រាក់កម្រៃជើងសារ ២០ ទៅ ៣០ភាគរយ
ហើយស្នើឲ្យទុកប្រាក់ខ្លះជាមុននៅក្នុងគណនីរបស់ពួកគេទៀតផង។
ការបង្កើតបណ្តាញសង្គមជាច្រើននាំឲ្យមាន
scams
ដែលពោរពេញដោយភាពច្នៃប្រឌិតទាំងនោះ
ហើយជនដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការក្លែងធ្វើសមាជិក គ្រួសារ
ឬមិត្តភក្តិ ដែលកំពុងជួបបញ្ហា។
អ្នកលួចទាំងនោះ
អាចទទួលបានអាសយដ្ឋានអ៊ីមែល បញ្ជីឈ្មោះមិត្តភក្តិ លេខទូរស័ព្ទ
ហើយផ្ញើអ៊ីមែលសុំប្រាក់ ដោយលើកយកហេតុផលថា មិត្តភក្តិ ឬសមាជិកគ្រួសារ
បាត់កាបូប ទូរស័ព្ទ ស្ថិតនៅក្នុងមន្ទីរពេទ្យ ឬសុខភាពមិនល្អ
ត្រូវការប្រាក់ជាបន្ទាន់ ហើយជននោះ បានប្រាប់ឲ្យអ្នកទទួលបានអ៊ីមែល
ដាក់ប្រាក់ខ្លះ ក្នុងគណនីណាមួយ។
គោលការណ៍ណែនាំដើម្បីចៀសផុតពី
scams
មានដូចជា មិនត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួន
តាមអ៊ីនធឺណិត មិនត្រូវតប ចុចលើ link ណាមួយ
ឬបើកឯកសារភ្ជាប់ពីអ៊ីមែលដែលខ្លួនមិនស្គាល់នោះទេ៕ CS
ករុណាប្រើវិចារណញាណក្នុងការអាន។
No comments:
Post a Comment