ភ្នំពេញៈ លោក Ray Kroc ដែលជាអ្នកបង្កើតក្រុមហ៊ុន
Mc
Donald ឲ្យក្លាយទៅជាក្រុមហ៊ុនផ្តាច់មុខ
និងជាអាជីវកម្មផលិតម្ហូបអាហាររហ័សទាន់ចិត្តនៅលើពិភពលោកល្បី
ល្បាញដោយសារតែឃ្លា«ធ្វើអាជីវកម្មសម្រាប់ខ្លួនអ្នក
ប៉ុន្តែមិនមែនធ្វើអាជីវកម្មដោយខ្លួនអ្នកឡើយ»។
បើតាមការប៉ាន់ស្មាន
ក្រុមហ៊ុននេះមានចំណែក១ភាគ៣ នៃអាជីវកម្មលក់រាយនៅលើពិភពលោក។
វាជាប្រភេទអាជីវកម្មចម្រុះបែប រាប់បញ្ចូលទាំងឯកកម្មសិទ្ធិ
ការវិនិយោគរួមគ្នា និងភាពជាដៃគូដែលផ្តល់ទាំងគុណប្រយោជន៍ ទាំងហានិភ័យ។
សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ
បានបង្កើតឡើងដំបូងនៅឆ្នាំ១៨៥៨ ដោយលោក Isaac Singer ដែលបានបង្កើតម៉ាស៊ីនដេរ។
លោក Singer ត្រូវការពង្រីកឧស្សាហកម្មរបស់លោក
ដោយប្រើដើមទុនតិច
ហើយត្រូវរៀបចំដំណើរការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់។
លោកបានបង្កើតគោលគំនិតស្តីពីសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ
ដោយលោកបានលក់សិទ្ធិចែកចាយដល់អ្នកដទៃ
និងផ្តល់ការបណ្តុះបណ្តាលដល់អ្នកប្រើប្រាស់។
សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ
ជាកិច្ចព្រមព្រៀងមួយដែលម្ចាស់អាជីវកម្មឬហៅម្យ៉ាងទៀតថា
អ្នកមានសិទ្ធិផ្សារភ្ជាប់ទំនាក់ទំនងដោយការចុះកិច្ចសន្យាជា
មួយភាគីផ្សេង ឬអ្នកទទួលបានសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ
ដោយអ្នកនោះទទួលសិទ្ធិបើកអាជីវកម្ម ក្រោមលក្ខណៈ
និងវិធីសាស្ត្រជាក់លាក់ដូចដែលបានចែងនៅក្នុងកិច្ចសន្យា
រាប់បញ្ចូលទាំងអាជ្ញាប័ណ្ណ ការប្រើប្រាស់សញ្ញាពាណិជ្ជ និងម៉ាក
ការបណ្តុះបណ្តាល ការគាំទ្រជាបន្តបន្ទាប់ និងការលើកកម្ពស់អាជីវកម្ម។
ដើម្បីទទួលបានសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខអ្នកទទួលបាន
សិទ្ធិ ត្រូវបង់ថ្លៃសិទ្ធិដើមមួយដង
ហើយត្រូវបង់ថ្លៃភាពស្មោះត្រង់ជាបន្តបន្ទាប់ ដែលតម្លៃនេះ
ស្មើ១ភាគរយនៃបរិមាណដែលខ្លួនលក់បាន ក៏ដូចជាថ្លៃផ្សាយពាណិជ្ជកម្ម។
ទំនាក់ទំនងនេះ មានរយៈពេលពី៥
ទៅ ២០ឆ្នាំ
ដោយភាគីទាំងពីរអាចមានជម្រើសផ្លាស់ប្តូរអ្វីដែលបានចែងក្នុងកិច្ចសន្យាដោយមានការឯកភាពគ្នា។
ទោះបីជាយ៉ាងនេះក្តី
ការបង្កើតអាជីវកម្មថ្មីដោយផ្អែកលើសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ
ដោយខ្លួនឯង ផ្តល់នូវលំនាំពាណិជ្ជកម្មមួយច្បាស់លាស់
ក្នុងនោះមានទាំងគុណសម្បត្តិ ទាំងគុណវិបត្តិ។
គុណសម្បត្តិ
រួមមានម៉ាកល្បីស្រាប់ ការទិញទំនិញមានបរិមាណច្រើន
ដំណើរការធ្វើអាជីវកម្មដែលមានការកំណត់ច្បាស់លាស់
ហេដ្ឋារចនាសម្ព័ន្ធដែលមានការរីកចម្រើន ការចំណាយជារួមលើការធ្វើទីផ្សារ
និងការផ្សាយពាណិជ្ជកម្ម ការបណ្តុះបណ្តាល ការស្រាវជ្រាវជាបន្តបន្ទាប់
ការអភិវឌ្ឍ និងសេរីភាពការងារ។
ចំណែកគុណវិបត្តិរបស់វាវិញ
គឺការចែករំលែកប្រាក់ចំណូល ការរឹតបន្តឹងរបៀបធ្វើអាជីវកម្ម
លក្ខខណ្ឌតម្រូវឲ្យទិញការផ្គត់ផ្គង់តាមរយៈអ្នកផ្តល់សិទ្ធិ
ហានិភ័យរបស់អ្នកផ្តល់សិទ្ធិក្នុងការចាកចេញពីអាជីវកម្មរបស់ខ្លួន
និងការលំបាកក្នុងការលក់សិទ្ធិ ដែលអ្នកត្រូវសម្រេចចាកចេញ។
សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ
មានច្រើនប្រភេទ។ សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ ជាកិច្ចព្រមព្រៀងមួយ
ដែលអ្នកផ្តល់សិទ្ធិទទួលបានការអនុញ្ញាតឲ្យចូលក្នុងទីផ្សារ
ហើយចែកចាយផលិតផល ឬសេវារបស់ខ្លួនណាមួយ ដោយប្រើប្រាស់ស្លាកសញ្ញា
និងពាណិជ្ជនាមរបស់ខ្លួន។
ក្នុងកិច្ចព្រមព្រៀងឧស្សាហកម្ម
អ្នកទទួលបានសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ ជាអ្នកផលិត
និងលក់ផលិតផលនោះ។ ឧទាហរណ៍ កូកាកូឡា មានអ្នកផលិតផលិតផលនេះ
ហើយលក់វានៅក្នុងទឹកដីផ្សេងទៀត។
ឈ្មោះសិទ្ធិធ្វើអាជីវកម្មធំជាងគេនឹងមកដល់កម្ពុជា។
Mc Donald’s, Burger
King, Subway, 7-Eleven, Dunkin Donuts, Jani-King អាចទទួលបានការពេញនិយមនៅកម្ពុជា។
នេះជាឱកាសសម្រាប់សហគ្រិនកម្ពុជាក្នុងការពង្រីកលំនាំអាជីវកម្មនៅក្នុងប្រទេសនេះ៕
CS
No comments:
Post a Comment