«ពេលដែលគាត់ដឹកនាំមិនមែនសាហាវទេគឺល្អ។
ត្រឹមត្រូវដែរ។ ប៉ុន្ដែក្រៅពីនោះខ្ញុំមិនដឹងដែរ។
អប់រំក៏ល្អដែរដើម្បីមហាជនល្អ»។
អតីតកងការពាររបស់នួន ជា បានអះអាងនៅថ្ងៃសុក្រនេះថា នួន ជា
គឺជាមនុស្សល្អ និងមិនមែនជាមនុស្សសាហាវនោះទេ។
លោកសូត្រ ទឿង អតីតអ្នកការពារសុវត្ថិភាព ឬអង្គរក្សរបស់បងធំទី២នៃរបបខ្មែរក្រហមបាននិយាយយ៉ាងដូច្នេះក្នុងសវនាការនៃសំណុំរឿង០០២ ដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម។
លោកសូត្រ ទឿង អតីតអ្នកការពារសុវត្ថិភាព ឬអង្គរក្សរបស់បងធំទី២នៃរបបខ្មែរក្រហមបាននិយាយយ៉ាងដូច្នេះក្នុងសវនាការនៃសំណុំរឿង០០២ ដោយអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម។
«ពេលដែលគាត់ដឹកនាំមិនមែនសាហាវទេគឺល្អ។
ត្រឹមត្រូវដែរ។ ប៉ុន្ដែក្រៅពីនោះខ្ញុំមិនដឹងដែរ។
អប់រំក៏ល្អដែរដើម្បីមហាជនល្អ»។
សេចក្ដីអះអាងនេះធ្វើឡើងបន្ទាប់ពីមានសំណួរដេញដោលរបស់លោកសុន
អារុណ សហមេធាវីកម្ពុជារបស់ជនជាប់ចោទ នួន ជា។
អតីតប្រធានសភាខ្មែរក្រហមរូបនេះមានវត្តមានក្នុងសវនាការជាមួយនឹងជនជាប់ចោទពីរនាក់ផ្សេងទៀត
គឺអៀង សារី បងធំទី៣ និងខៀវ សំផន
អតីតប្រមុខរដ្ឋនៃសម័យកម្ពុជាប្រជាធិបតេយ្យ។
ជនជាប់ចោទទាំងបីត្រូវនាំខ្លួនយកមកកាត់ទោសទាក់ទងនឹងការស្លាប់
និងការសម្លាប់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច១,៧លាននាក់ចន្លោះពីឆ្នាំ
១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោក សូត្រ ទឿង បាននិយាយនៅក្នុងសវនាការថា
ខ្លួនបានធ្វើការជាប់ជាមួយនឹងនួន ជា ចន្លោះពីឆ្នាំ១៩៧៥
ដល់ឆ្នាំ១៩៧៨។
កាលពីម្សិលមិញសាក្សីដដែលបានបញ្ជាក់ថា ខ្លួនបាននាំសំបុត្រ
និងឯកសារពីនួន ជា ទៅឲ្យឌុច ប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែង
និងនាំសារពី ឌុច មកឲ្យនួន ជា វិញ។ ឌុច ធ្លាប់បានផ្តល់សក្ខីកម្មថា
នួន ជា បានធ្វើជាអ្នកគ្រប់គ្រងរបស់គាត់ជំនួស សុន សេន
អតីតរដ្ឋមន្ដ្រីក្រសួងការពារជាតិ។ នួន ជា មានសិទ្ធិបញ្ជាឲ្យចាប់ខ្លួន
និងបញ្ជាឲ្យសម្លាប់មនុស្សនៅក្នុងគុកទួលស្លែង។
ឌុច បន្ថែមថា នួន ជា បានដាក់បញ្ជាឲ្យខ្លួនសម្លាប់អ្នកទោសក្នុងគុកទួលស្លែងឲ្យអស់មុនពេលដែលកងទ័ពវៀតណាមចូលកាន់កាប់ក្រុងភ្នំពេញនៅដើមខែមករា
ឆ្នាំ១៩៧៩។
ប៉ុន្ដែនួន ជា កាលពីថ្ងៃពុធ បានច្រានចោលទឡ្ហីករទាំងនេះ
ហើយចាត់ទុកថា ឌុច បានចោទប្រកាន់លើរូបគាត់ដោយអយុត្តិធម៌។
លោកមេធាវី សុន អារុណ
បានព្យាយាមសួរសាក្សីអំពីការទាក់ទិនរបស់កូនក្ដីផងខ្លួនក្នុងឧក្រិដ្ឋកម្មលើពលរដ្ឋខ្មែរខាងលើ។
ប៉ុន្ដែសាក្សី លោក សូត្រ ទឿង លើកឡើងថា គាត់មិនបានដឹង
មិនដែលឮពីការបញ្ជារបស់នួន ជាឲ្យចាប់និងបញ្ជូនមនុស្សទៅកាន់មន្ទីរ
ស-២១ ទៅឲ្យឌុចនោះទេ។
ក្រុមមេធាវីការពារក្ដីរបស់ខៀវ សំផន មិនបានសួរសាក្សីទេដោយសំអាងថា
សាក្សីមិនបានបង្ហាញការជាប់ពាក់ព័ន្ធជាមួយកូនក្ដីរបស់ខ្លួន។
ដោយឡែកសហមេធាវីកម្ពុជារបស់ អៀង សារី លោក អាង ឧត្តម បានសួរលោក សូត្រ
ទឿង អំពីទីតាំងមួយចំនួននៅសម័យខ្មែរក្រហម និងការរត់សំបុត្រ
និងឯកសារដែលទាក់ទងកូនក្ដីរបស់ខ្លួន និងខៀវ សំផន។ លោក សូត្រ ទឿង
និយាយថា គាត់មិនដែលរត់សំបុត្រ ឬឯកសាររបស់អៀង សារី និង ខៀវ សំផន ទេ។
No comments:
Post a Comment