ជាការពិតមនុស្សគ្រប់រូបតែងចង់មានទំនុកចិត្តកាន់តែខ្ពស់ទោះក្នុងស្ថានភាពបែបណាក៏ដោយនៅក្នុងឆាកជីវិត
ប៉ុន្តែធ្វើយ៉ាងណាទើបមានទំនុកចិត្ត?អ្នកដែលមានទំនុកចិត្តលើខ្លួនឯងតែប្រាប់មិត្តភ័ក្ដិថា
“ត្រូវតែទុកចិត្តខ្លួនឯងសំឡាញ់” តែទោះជាយ៉ាងណាពាក្យសម្ដីបែបនេះពិតជាមិនបានជួយអ្វីដល់មនុស្សដែលគ្មានទំនុកចិត្តលើខ្លួនឯងនោះទេ។
ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នានេះ
Sabay បានស្រាវជ្រាវរកគន្លឹះខ្លះៗដែលអាចអោយយុវវ័យសាកល្បងអនុវត្តិដើម្បីសាងទំនុកចិត្តលើខ្លួនឯង។
សង្ឃឹមថាតាមរយៈអត្ថបទនេះអាចរួមចំណែកក្នុងការសាងទំនុកចិត្តរបស់យុវវ័យអោយមានកម្រិតកាន់តែខ្ពស់។ ៦ គន្លឹះដែលយុវវ័យគួរកត់ទុក៖
១. បញ្ចេញសកម្មភាព ធ្វើកិច្ចការអោយហើយ
“សម្រេចចិត្តធ្វើកិច្ចការជាក់លាក់មួយអោយរួចរាល់
ទោះកិច្ចការនោះអ្នកមិនចូលចិត្ត ឬធុញទ្រាន់យ៉ាងណាក៏ដោយ
ទំនុកចិត្តដែលទទួលបានពីការបំពេញកិច្ចការដែលគួរអោយធុញទ្រាន់គឺជាប្រយោជន៍ដ៏មហិមា” Thomas A. Bennett ។
“គ្មានអ្វីអាចបង្កើតទំនោរចិត្តគោរពខ្លួនឯង
និងទំនុកចិត្តលើខ្លួនឯងដូចការអនុវត្តនោះទេ” Thomas Carlyle ។ “និស្សកម្មបណ្ដុះមន្ទិលនិងភាពភ័យខ្លាច។
សកម្មបណ្ដុះទំនុកចិត្តនិងសេចក្ដីក្លាហាន។
ប្រសិនបើអ្នកចង់គ្រប់គ្រងភាពភ័យខ្លាចសូមកុំអង្គុយនៅផ្ទះហើយគិតពីកិច្ចការអី
ត្រូវចេញទៅហើយធ្វើកិច្ចការទាំងនោះ”
DaleCarnegie។
ជំហានសំខាន់បំផុតក្នុងការសាងទំនុកចិត្តលើខ្លួនឯងគឺត្រូវប្រតិបត្តិ។
ធ្វើកិច្ចការអ្វីមួយ និងត្រូវធ្វើអោយរួច។
អង្គុយនៅផ្ទះហើយគិតពីកិច្ចការមួយ
បានត្រឹមតែធ្វើអោយអ្នកមានអារម្មណ៍កាន់តែរារែកចំពោះកិច្ចការនោះ។
២. ប្រឈមនឹងភាពភ័យខ្លាចរបស់អ្នក
“មធ្យោបាយពង្រឹងទំនុកចិត្តខ្លួនឯងគឺត្រូវធ្វើកិច្ចការដែលអ្នកខ្លាច” William Jannings Bryan។
“អ្នកទទួលបានកម្លាំងចិត្ត សេចក្ដីក្លាហាន និងទំនុកចិត្ត តាមរយៈរាល់បទពិសោធន៍ដែលគេមើលមិនឃើញភាពភ័យខ្លាចនៅលើទឹកមុខរបស់អ្នក។ អ្នកត្រូវប្រាប់ខ្លួនឯងថា “ខ្ញុំរស់នៅជាមួយនឹងរឿងរន្ធត់នេះជាយូរមកហើយ ខ្ញុំអាចទទួលយករឿងដែលកើតឡើងក្រោយៗទៀតបាន” អ្នកត្រូវធ្វើរឿងដែលអ្នកគិតថាអ្នកមិនអាចធ្វើបាន” Eleanor Roosevelt។
៣. យល់ពីដំណើររឿងដែលកើតឡើង“អ្នកទទួលបានកម្លាំងចិត្ត សេចក្ដីក្លាហាន និងទំនុកចិត្ត តាមរយៈរាល់បទពិសោធន៍ដែលគេមើលមិនឃើញភាពភ័យខ្លាចនៅលើទឹកមុខរបស់អ្នក។ អ្នកត្រូវប្រាប់ខ្លួនឯងថា “ខ្ញុំរស់នៅជាមួយនឹងរឿងរន្ធត់នេះជាយូរមកហើយ ខ្ញុំអាចទទួលយករឿងដែលកើតឡើងក្រោយៗទៀតបាន” អ្នកត្រូវធ្វើរឿងដែលអ្នកគិតថាអ្នកមិនអាចធ្វើបាន” Eleanor Roosevelt។
នៅក្នុងរឿង “Three Kings” ឆ្នាំ១៩៩៩
មានឈុតមួយដែលមេបញ្ជាការ Archie
Gates ចង់អោយក្រុមតូចមួយជួយទាហាននិងលួចមាសរបស់សេដដាមគឺនៅពេលដែលសង្គ្រាមឈូងសមុទ្រលើកទីមួយទើបតែបញ្ចប់។
Archie Gates: ឯងខ្លាចមែនទេ?
Conrad Vig: ប្រហែលហើយ
Archie Gates: ការងារគឺយ៉ាងនេះ ឯងធ្វើរឿងដែលឯងខ្លាចបំផុត ហើយឯងមានសេចក្ដីក្លាហានបន្ទាប់ពីឯងធ្វើវា មិនមែនមុនពេលឯងធ្វើនោះទេ។
Conrad Vig: ធ្វើយ៉ាងនោះដូចជាល្ងង់ពេកហើយ។ វាគួរតែមានមធ្យោបាយផ្សេង។
Archie Gates: ខ្ញុំដឹង។ នោះជាមធ្យោបាយដែលនឹងដំណើរការបានល្អ។
ចំណុចសំខាន់គឺ
នៅពេលដែលអ្នកធ្វើកិច្ចការមួយ
អ្នកមិនគ្រាន់តែសាងទំនុកចិត្តចំពោះលទ្ធភាពរបស់អ្នកដើម្បីដោះស្រាយស្ថានភាពខុសៗគ្នានោះទេ
ប៉ុន្តែអ្នកក៏ទទួលបានបទពិសោធន៍នៃភាពដែលមិនងាយនឹងរំភើបញាប់ញ័រផងដែរ។
អត្ថន័យនេះគឺក្នុងស្ថានភាពដូចជា
ការនិយាយក្នុងចំណោមមហាជនដែលអ្នកតែងមានអារម្មណ៍ញាប់ញ័រនឹងក្លាយទៅជារឿងធម្មតានៅក្នុងជីវិតរបស់អ្នក
ដោយសារអ្នកឡើងនិយាយជារឿយៗ។ពេលនេះអ្នកប្រហែលជាខ្លាច
ប៉ុន្តែក្រោយពីបានធ្វើរឿងដែលអ្នកខ្លាចជាច្រើនដងអ្នកអាចនឹងនិយាយថា “គឺអ៊ីចឹងទេហ្អែ?” ហើយអ្នកអាចនឹងខឹងខ្លួនឯងថា
ម៉េចបានជាគេចមិនហ៊ានធ្វើរឿងបែបនេះជាយូរមកហើយ។
៤. ត្រៀម
“គន្លឹះសំខាន់មួយដើម្បីជោគជ័យគឺមានទំនុកចិត្តលើខ្លួនឯង
គន្លឹះសំខាន់មួយដើម្បីមានទំនុកចិត្តលើខ្លួនឯងគឺ [ត្រៀម] “ Arthur Ashe។នៅពេលអ្នកមិនដឹងដំណើររឿងពីអ្វីដែលអ្នកបម្រុងនឹងធ្វើ
វាងាយនឹងធ្វើអោយអ្នកស្រពិចស្រពិល ភ័យតក់ស្លុត
ហើយចាប់ផ្ដើមបង្កើតរឿងភ័យខ្លាចក្នុងចិត្តរបស់អ្នកចំពោះអ្វីដែលអាចកើតឡើងប្រសិនបើអ្នកធ្វើកិច្ចការនោះ។ត្រៀមខ្លួនជាមុន
ហើយប្រាប់ខ្លួនឯងអោយច្បាស់ពិតជាអាចជួយអ្នកបាន។
ឧទាហរណ៍ដូចជាការហាត់សម
ហើយសរេសរសុន្ទរកថារបស់អ្នកសាចុះសាឡើងអ្នកនឹងដក់វានៅក្នុងចិត្ត។
តាមរយៈការស្រាវជ្រាវអាចជួយអ្នកអោយមានទំនុកចិត្តកាន់តែខ្ពស់
និងវិជ្ជមាននៅពេលដែលអ្នកឈានជើងឡើងលើឆាក។ដូច្នេះរាល់កិច្ចការដែលអ្នកធ្វើអ្នកត្រូវតែត្រៀមជាមុន
នោះអ្នកនឹងកាន់តែមានទំនុកចិត្តលើខ្លួនឯងបន្តិចម្ដងៗ។
៥. ចាំទុកក្នុងចិត្តថា
បរាជ័យ ឬកំហុសឆ្គងនឹងមិនសម្លាប់អ្នកទេ
“ទនុកចិត្តមិនមែនបានមកពីការដែរធ្វើត្រូវរហូតនោះទេ
ប៉ុន្តែបានមកពីការដែលមិនខ្លាចខុស”
Peter T. Mcintyre។“ខ្ញុំឈប់ភ័យខ្លាចនៅពេលដំណើរផ្សងព្រេងទីមួយរបស់ខ្ញុំបរាជ័យ
ហើយមេឃមិនរលំធ្លាក់មក”
Allen H. Neuharth។ជាថ្មីម្ដងទៀតដែលអ្នកត្រូវប្រឈមនឹងភាពភ័យខ្លាចរបស់អ្នក
ព្រោះមានតែនៅពេលនោះទេអ្នកនឹងដឹងថារឿងបែបនោះមានមនុស្សរាប់កោដិនាក់ធ្លាប់ឆ្លងកាត់មុនអ្នករួចទៅហើយ។
បរាជ័យ ឬភាពឆ្គាំឆ្គងនឹងមិនសម្លាប់អ្នក មេឃក៏មិនរលំ
ដូចការដែលមនុស្សមិនបានប្រឈមនឹងភាពភ័យខ្លាចគិតនោះទេ។មានកំហុសឆ្គង
ឬធ្វើកិច្ចការបរាជ័យខ្លាចមិត្តភ័ក្ដិនិងអ្នកផងរង់ចាំមើលនិងសើចចំអកមែនទេ? អេ!
យុវវ័យត្រូវចាំថា ផែនដីមិនវិលជុំវិញអ្នកទេ អ្នកអាចនឹងគិតដូច្នេះ
ប៉ុន្តែវាពិតជាមិនវិលជុំវិញអ្នកទេ។
មនុស្សលើលោកមិនខ្វល់ពីអ្វីដែលអ្នកធ្វើខ្លាំងយ៉ាងនោះពេកទេ
ពួកគេមានជីវិត បញ្ហា
និងក្ដីបារម្ភផ្ទាល់ខ្លួនដែលត្រូវផ្ដោតការយកចិត្តទុកដាក់។
ពួកគេមិនខ្វល់ច្រើនពីអ្វីដែលអ្នកធ្វើ
ឬតាមដានថាតើអ្នកធ្វើអ្វីខុស ឬបរាជ័យនៅពេលណានោះទេ។
ដូច្នេះឈប់គិតថា មានគេតាមមើលនិងសើចចំអកអ្នកទៀតទៅ!!!! ក្លាហានឡើង!
ហើយធ្វើអ្វីដែលអ្នកចង់ធ្វើ។
៦. ស្វែងយល់ថាអ្នកជានរណា ហើយអ្នកចង់បានអ្វីពីឆាកជីវិតនេះ
“ពិភពលោកមានទម្លាប់បង្កើតបន្ទប់សម្រាប់មនុស្សដែលមានពាក្យសម្ដី
និងសកម្មភាពបង្ហាញថាពួកគេកំពុងទៅណា”
Napoleon Hill។“កុំស្ដាប់នរណាដែលប្រាប់អ្នកថា
អ្នកមិនអាចធ្វើនេះ មិនអាចធ្វើនោះបាន។ រៀនសូត្រ ធ្វើការ
លេងហ្គេមក្សាន្ត កុំខ្វល់ថានរណានិយាយអី
រឿងតែមួយគត់ដែលអ្នកត្រូវចាំក្នុងចិត្តគឺ
អ្នកពិតជាអាចធ្វើរឿងទាំងនោះបាន។ (បើកវង់ក្រចកសម្រាប់បុរសតិចមើល៍!
មាននារីម្នាក់ស្រស់ស្អាតថែមទាំងជាកូនអ្នកស្ដុកស្ដម្ភទៀត
ហើយមានបុរសជាច្រើនទាំងមានទាំងក្រ ទាំងសង្ហារនិងមិនសង្ហារ
រាប់បញ្ចូលទាំងអ្នកខ្លួនឯងម្នាក់ទៀតមិនសូវមានហើយមិនសូវសង្ហារ “តាមសុំស្នេហ៍”។
តើអ្នកអាចជាជម្រើសរបស់នារីម្នាក់នោះទេ? ត្រូវចាំ! ចម្លើយគ្មាននរណាអាចឆ្លើយបានទេ
ក្រៅពីអ្នកខ្លួនឯង) ដឹងប៉ុណ្ណឹងហើយ
បើអ្នកនៅក្នុងស្ថានភាព
នោះនៅចាំអីទៀត តោះសាកមើល!” Douglas Bader។
កុំតក់ក្រហល់ណា អនុវត្តិម្ដងមួយចំណុច!
កុំតក់ក្រហល់ណា អនុវត្តិម្ដងមួយចំណុច!
ប្រែសម្រួល៖ ស្រ៊ុន ម៉េងគាង
ប្រភព៖ positivityblog
No comments:
Post a Comment