ការផ្ដើមអាជីវកម្
ខ្នាតតូចតម្រូវឲ្យមានការតាំងចិត្តខ្ពស់ ការលើកទឹកចិត្ត
និងយល់ដឹងពីផ្លូវ (យុទ្ធសាស្ត្រ)
ដែលត្រូវធ្វើដំណើរឆ្ពោះរកភាពជោគជ័យ។ ខាងក្រោមនេះ ជាគន្លឹះខ្លីៗ
សម្រាប់ប្រិយមិត្ត មិត្តយុវវ័យ ដែលចង់បើកអាជីវកម្មដោយខ្លួនឯង ដើម្បីជាទុនគំនិត
ស្វែងយល់
ពីអ្វីដែលត្រូវធ្វើដើម្បីជួយឲ្យអាជីវកម្មថ្មីនោះទទួលជោគជ័យ។
កំណត់ឱកាសមុខជំនួញរបស់អ្នក៖ ការជ្រើសរើសប្រភេទមុខជំនួញ ដើម្បីចាប់ផ្ដើមជារឿងមួយដ៏លំបាក
ព្រោះតោងឲ្យយើងសិក្សាស្វែងយល់ពីឱកាសនៃមុខជំនួញនោះ។ ត្រូវដឹងថា
តើអ្នកស្រឡាញ់ចូលចិត្តអ្វីជាងគេ។ ក្រៅពីនេះ
អ្នកក៏ត្រូវដឹងដែរថា អាជីវកម្ម ដែលអ្នកចង់ធ្វើជាអាជីវកម្មងាប់
(អាជីវកម្មដែលវិវត្តន៍តិចតួច ឬមិនវិវត្តន៍ទាំងស្រុង) ឬជាអាជីវកម្មរស់
(អាជីវកម្មដែលអាចរីកលូតលាស់បានលឿន)។
ធ្វើគម្រោងផែនការ៖
គ្រប់ការចាប់ផ្ដើម ទាំងអស់ ការធ្វើគម្រោងជួយឲ្យអ្នកយល់ដឹងកាន់តែជ្រៅពីរចនាសម្ព័ន្ធអាជីវកម្ម
ដៃគូប្រកួតប្រជែង និងដើមទុនដែលតម្រូវ។ បើក្រឡេកមើល
ការសិក្សាមួយដែលបានលើកឡើងក្នុងសៀវភៅ “Business Plans For Dummies” ដោយលោក Paul Tiffany ក៏បាននិយាយដែរ ក្រុមហ៊ុនទាំងឡាយណាដែលមានគម្រោងផែនការច្បាស់លាស់
នោះនឹងមានឱកាសទទួលបានចំណូល ៥០% ច្រើនជាងក្រុមហ៊ុនដែលមិនមាន។
ស្វែងរកថវិកា៖
ជារឿងដែលមិនអាចខ្វះបាន។
ការស្វែងរកថវិកា ជាផ្នែកមួយចាំបាច់ជាងគេ
ហើយវិធីសាស្ត្រនេះខុសប្លែកពីម្នាក់ទៅម្នាក់។ តើប្រភពថវិកាប្រភេទណា
ដែលសមនឹងមុខជំនួញរបស់អ្នក? ប្រភពទាំងនោះអាចជា
របស់ម្ចាស់អាជីវកម្មផ្ទាល់ ពីមិត្តភ័ក្ដិ និងសមាជិកក្នុងក្រុមគ្រួសារ
ពីដៃគូវិនិយោគ កម្ចីហិរញ្ញប្បទាន ឬកម្មវិធីឧបត្ថម្ភជាដើម។
ដាក់ឈ្មោះអាជីវកម្ម៖
ការជ្រើសឈ្មោះអាជីវកម្មដ៏ត្រឹមត្រូវ
អាចទាញចំណាប់អារម្មណ៍អតិថិជនឲ្យចាប់អារម្មណ៍មកលើសេវាកម្ម
ឬផលិតផលរបស់អ្នក។ ជាទូទៅតាមប្រភពមួយចំនួនលើកឡើងថា
ឈ្មោះអាជីវកម្មគួរតែខ្លី ងាយស្រួលចាំ ខុសប្លែកពីអ្នកដទៃ
និងទាក់ទាញ។
សុំអាជ្ញាប័ណ្ណ៖ ត្រូវចុះឈ្មោះអាជីវកម្មជាមួយអាជ្ញាធរពាក់ព័ន្ធ។
កំណត់ទីតាំងអាជីវកម្ម៖ ការជ្រើសរើសទីតាំងដ៏ត្រឹមត្រូវ
នឹងអាចជួយឲ្យអាជីវកម្មទទួលជោគជ័យបានរហ័ស។
ទីតាំងអាចនៅទីប្រជុំប្រជន ផ្លូវកែង ឬក្បែរផ្លូវប្រសព្វ ជាដើម។
ក្រៅពីការជ្រើសរើសទីតាំង ត្រូវទិញសម្ភារៈចាំបាច់សម្រាប់ការិយាល័យ
និងអាជីវកម្ម ការរចនាទីកន្លែងឲ្យមានភាពទាក់ទាញ
ក៏ការចាំបាច់ដូចគ្នា។
សង្ឃឹមថា
ចំណុចដែលបានរៀបរាប់ខាងលើនឹងជួយផ្ដល់ជាគំនិតចំពោះអ្នកទាំងឡាយដែលចង់ចាប់ផ្ដើមអាជីវកម្មថ្មីមួយដល់ខ្លួនឯង៕
ប្រែសម្រួល៖ សីហា
ប្រភព៖ Entrepreneur Guide
រូបភាព៖ បរទេស
No comments:
Post a Comment