ជីវប្រវត្តិរបស់ James Madison
លោក JamesMadisoជារដ្ឋបុរសជាទស្សនវិទូនយោបាយនិងត្រូវបានគេទទួលស្គាល់ថាជា«បិតារដ្ឋ
ធម្មនុញ្ញ» របស់សហរដ្ឋអាមេរិក ។ លោកមានជំនឿជឿជាក់លើសេរីភាព របស់សាធារណរដ្ឋនិយម ។
លោក James Madison កើតនៅថ្ងៃទី ១៦ ខែមិនា ឆ្នាំ ១៧៥១ នៅផតខនវ៉េ រដ្ឋវឺជីនា
សហរដ្ឋអាមេរិ ។ ហើយបានទទួលមរណកាលនៅថ្ងៃទី
២៨ ខែមិថុនា ឆ្នាំ ១៨៣៦ ក្នុងជន្មាយុ ៨៥ ឆ្នាំ នៅមន់ផិល្លឺ ក្នុងរដ្ឋវឺជីនា សហរដ្ឋអាមេរិក
។ នៅក្នុងកំឡុងឆ្នាំ
១៨០៩-១៨១៧ (គឺនៅថ្ងៃទី ៤ ខែមិនា ឆ្នាំ ១៨០៩ ដល់ថ្ងៃទី៤ ខែមិនា ឆ្នាំ ១៨១៧)គាត់ក៏ត្រូវបានគេជ្រើសតាំងជាប្រធានាធិបតីទី ៤ របស់សហរដ្ឋអាមេរិកផងដែរ ។
ទស្សនៈរបស់
James Madison
លោក Madison ប្រកាន់ខ្ជាប់នូវទស្សនៈថា «ប្រជាជន ជាប្រភពតែមួយគត់
នៃអំណាចនយោបាយ ហើយចំណែកការបោះឆ្នោតវិញ ជាលក្ខណៈពិសេស
របស់ការដឹកនាំ បែបសាធារណរដ្ឋនិយម» ។ ប៉ុន្តែ លោក Madison មានការចង្អៀតចង្អល់ចិត្ត
ចំពោះភាគី ដែលមានការគាំទ្រភាគច្រើន គឺនៅពេលដែលភាគីនេះ
នៅក្នុងអំណាច ក្នុងករណីនេះ លោកគិតថា ជៀសមិនរួចឡើយ
នូវការសង្កត់សង្កិន ទៅលើផលប្រយោជន៍ របស់ភាគីភាគតិច ។ ការចង់បំបាត់ភាគច្រើន
ដែលមានមហិច្ឆិតា ហើយផលប្រយោជន៍ និងលទ្ធភាព ធ្វើសកម្មភាព តែម្យ៉ាងគត់
គឺគំនិតបោកប្រាស់ របស់អ្នកដឹកនាំផ្តាច់ការ ដើម្បីធានានូវសិទ្ធិ សេរីភាព របស់មនុស្ស
ភាគតិច ។
ដើម្បីកុំឲ្យមានការរំលោភ
ពីសំណាក់ភាគីភាគច្រើន បើតាមយោបល់របស់លោក Madison អាចធ្វើទៅបាន
មានតែសាធារណរដ្ឋ ដែលខុសពីរាជាធិបតេយ្យ ។ លោក Madison បានគិតអំពីកត្តាចាំបាច់
ក្នុងការបែងចែកអំណាច ជាពិសេស គឺការបែងចែកស្ថាប័នអំណាចនិតិបញ្ញត្តិ
ជាពីរថ្នាក់ ។ អ្នកនយោបាយ អាមេរិច បានឈរលើគោលការណ៍
នៃការបែងចែកអំណាចរបស់លោក Montesquieu ដែលបង្កើត
នូវប្រព័ន្ធ បែងចែកអំណាច
ឲ្យមានតុល្យភាព នឹងគ្នា ហើយអំណាចទាំងបី ត្រូវមានអំណាចប្រហាក់ប្រហែលគ្នា ។
យន្តការ នៃការបែងចែកអំណាចរដ្ឋនេះ នៅតែបន្តអត្ថិភាព និងប្រសិទ្ធិភាព នៅក្នុងប្រព័ន្ធនយោបាយ
របស់សហរដ្ឋអាមេរិច ក្នុងពេលបច្ចុប្បន្ន ។ តាមទស្សនៈរបស់លោក អំណាចទាំង ៣
ត្រូវឈរនៅលើទំនាក់ទំនង សមភាព ។ យន្តការនេះ ត្រូវបានប្រើនៅក្នុងសហរដ្ឋអាមេរិច
រហូតមកដល់សព្វថ្ងៃនេះ ។ ទ្រឹស្តី និងសកម្មភាព នយោបាយរបស់ Madison មានតួនាទីសំខាន់
នៅក្នុងការបង្កើត រចនាសម្ព័ន្ធរដ្ឋ របស់សហរដ្ឋអាមេរិច ។ តែការបង្វែរទិស
ពីទ្រឹស្តីសុទ្ធសាធ ឲ្យងាកទៅរកការអនុវត្តន៍ជាក់ស្តែង ត្រូវបានធ្វើឡើង ដោយ Madison នៅលើផែនដីសហរដ្ឋអាមេរិច
។ នោះគឺនៅក្នុងឱកាស ដែលសហរដ្ឋអាមេរិច ត្រូវបានបង្កើតឡើង ក្នុងតំណាក់កាលដំបូង
។ អាមេរិច បានធ្វើឲ្យទ្រឹស្តីនេះ ក្លាយទៅជា ការអនុវត្តន៍ ប្រកបដោយប្រសិទ្ធិភាពមុនគេ
។
របបសាធារណរដ្ឋ
ដែលពួកគេ បានបង្កើតឡើងនាពេលនោះ គឺជារដ្ឋ ដែលក្នុងនោះ អំណាចរដ្ឋ
ត្រូវបានកំណត់ព្រំដែន ផ្ទុយគ្នា ទៅនឹងរបបរាជានិយមផ្តាច់ការ ដែលគ្មានព្រំដែននោះ
។ សហរដ្ឋអាមេរិច បានដើរមុនគេ នៅក្នុងទ្រឹស្តីនេះ ដោយតំរូវឲ្យប្រជាពលរដ្ឋ
ទទួលបាននូវអ្វី ដែលជាបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ ផ្តល់ឲ្យនូវសិទ្ធិនយោបាយ
និងសិទ្ធិផ្សេងៗ ទៀត ជាពិសេសគឺ លទ្ធិប្រជាធិបតេយ្យ គ្រប់ៗ គ្នា
និងទាំងអស់គ្នា ទទួលបាននូវវឌ្ឍនភាព និងពុំសូវមានវិសមភាព ក្នុងសង្គម ។
សាធារណរដ្ឋ
ដែលលោកលើកឡើង មានប្រជាពលរដ្ឋ ចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការនយោបាយ
។ ប្រជាពលរដ្ឋ ជាម្ចាស់នៃវាសនាប្រទេស របស់គេយ៉ាងពិតប្រាកដ ។ សិទ្ធិនយោបាយ
ត្រូវបានធ្វើឡើង តាមរយៈ ការឈរឈ្មោះឲ្យគេបោះឆ្នោត និងការបោះឆ្នោត ជ្រើសរើសអ្នកតំណាងរបស់ខ្លួន
។
យើងអាចនិយាយបានថា James Madison គឺជាអ្នកទីមួយ
ដែលធ្វើឲ្យទ្រឹស្តីនយោបាយរបស់គាត់ ឈានទៅដល់ការអនុវត្តន៍ ក្នុងសង្គមពិតៗ ។
ខ្លឹមសារសំខាន់ នៅទីនេះ គឺតួនាទី ដ៏ចម្បងរបស់ប្រជាពលរដ្ឋ ក្នុងការបង្កើត
អំណាចរដ្ឋ ក្នុងការកំណត់វាសនារបស់ខ្លួន ដោយខ្លួនឯង ដោយមិនពឹងផ្អែកទៅលើកម្លាំង
ខាងក្រៅអ្វីឡើយ គឺជាសមត្ថភាពពិតៗ របស់ពលរដ្ឋតែម្តង ។ ពលរដ្ឋម្នាក់ៗ
No comments:
Post a Comment